Connect with us

ជីវិតកម្សាន្ដ

Dua Lipa បង្អួតខ្សែកតម្លៃរាប់សិបលានដុល្លារ នៅក្នុងកម្មវិធី Met Gala

បានផុស

នៅ

តារាចម្រៀង Dua Lipa បានបញ្ចេញនូវរូបរាងដ៏ទាក់ទាញនៅក្នុងកម្មវិធី Met Gala ឆ្នាំនេះ ជាមួយឈុតសំលៀកបំពាក់ប្រណិត ជាពិសេសខ្សែកពេជ្រតម្លៃរាប់សិបលានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងព្រឹត្តិការណ៍ម៉ូដនោះ Dua Lipa នាងបានស្លៀកឈុតល្ងាចពណ៌សជាមួយឈុតពណ៌ខ្មៅពីម៉ាកយីហោ Chanel ដែលជាម៉ូដសំលៀកបំពាក់រចនាសម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ ១៩៩២ ។ ប៉ុន្តែសម្រាប់គ្រឿងអលង្ការជាពិសេសខ្សែកពេជ្រដ៏មិនគួរឲ្យជឿដែលនាងពាក់ដ៏គួរឱ្យចាប់អារម្មណ៍ដោយ Dua Lipa បានក្លាយជាតារាដំបូងគេដែលពាក់ខ្សែកម៉ាក Lucida Star របស់ក្រុមហ៊ុន Tiffany & Co ។

ត្បូងពេជ្រពណ៌សជាង ១០០ ការ៉ាត់នៅក្នុងខ្សែកដែលពាក់ដោយ Dua Lipa ត្រូវបានបំផុសគំនិត ដោយត្បូងពេជ្រមាសរបស់ Tiffany ហើយត្បូងពេជ្រពណ៌លឿង១២៨.៥៤ ការ៉ាត់ ត្រូវបានរកឃើញនៅឆ្នាំ ១៨៧៧ នៅឯអណ្តូងរ៉ែពេជ្រ Kimberley នៅប្រទេសអាហ្វ្រិកខាងត្បូង។ ចាប់តាំងពីពេល នោះមក វាបានក្លាយជាគ្រឿងអលង្ការដ៏មានតម្លៃនិងពេញនិយមបំផុតរបស់ Tiffany ហើយក្នុងឆ្នាំ ២០១៩ តម្លៃរបស់វាត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៣០ លាន ដុល្លារអាមេរិក ។

យ៉ាងណាមិញ នៅក្នុងប្រវត្តិសាស្ត្រជាង ១៤០ ឆ្នាំរបស់ខ្លួន មានតែតារាស្រី ៤ នាក់ប៉ុណ្ណោះដែល បានពាក់ខ្សែកពេជ្រពណ៌លឿងនេះដូចជា តារាសម្តែង Socialite Mary Whitehouse (ក្នុងឆ្នាំ ១៩ ៥៧), Audrey Hepburn (ក្នុងឆ្នាំ ១៩៦១), Lady Gaga (ក្នុងឆ្នាំ ២០១៩) និង Beyoncé (ក្នុងឆ្នាំ ២០២១) ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Jennie ធ្វើឲ្យមហាជនភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដលំដាប់ពិភពលោកលើទឹកដី អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម