ប្រទេសម៉ាលី Archives - Kampuchea Thmey Daily

រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ម៉ាលី រង​ការបំផ្ទុះ​គ្រាប់​បែក ស្លាប់​​​ក្នុង​​ផ្ទះ​​ នៅ​ទី​ក្រុង Bamako
រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​​ប្រទេសម៉ាលី​នៅ​តំបន់​អាហ្វ្រិក​ លោក Sadio Camara ​ត្រូវបានសម្លាប់​នៅ​ក្នុងការបំផ្ទុះគ្រាប់​បែកអត្តឃាតមួយ​ ក្នុង​លំនៅដ្ឋាន​របស់ខ្លួន​នៅជិតរដ្ឋ​ធានី​ Bamako ។  នេះ​បើ​យោង​តាម​សារព័ត៌មាន BBC ផ្សាយ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ ។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាន​​​រាយការណ៍​ពីការស្លាប់របស់​ លោក Sadio Camara ជាផ្នែកមួយនៃ​រលកនៃការវាយប្រហារសម្រប​សម្រួលដោយ​ពួក​សកម្ម​ប្រយុទ្ធជីហាដ និងក្រុមបំបែកខ្លួននៅ​ទូទាំងប្រទេស។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​​ប្រទេសម៉ាលី លោក Sadio Camara. រូបភាព៖ Getty Image

ទូរទស្សន៍រដ្ឋបាន​បញ្ជាក់ពីការស្លាប់នេះ​ច្រើន​​ម៉ោងក្រោយ ដោយ​និយាយ​ថា លោក Sadio Camara បាន​ស្លាប់​ដោយ​សារ​របួស​​ក្នុង​ពេល​ប្រយុទ្ធជាមួយក្រុមវាយប្រហារ។

ក្រុម​ឧទ្ទាម Azawad Liberation Front (FLA) ជាក្រុមបំបែកខ្លួន ​និយាយថា៖ « ទាហានស៊ីឈ្នួលរុស្ស៊ីដែល​ជួលដោយយោធាម៉ាលី បាន​យល់ព្រមដកថយ​ពីទី​ក្រុង​ Kidal បន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេលពីរថ្ងៃ​»។

គួរ​បញ្ជាក់​ថា អស់​រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេស​ម៉ាលីត្រូវ​បាន​ញាំញីដោយការបះបោរដោយក្រុមដែល​មានទំនាក់ទំនងជាមួយ​អាល់​កៃដា (al-Qaeda) ក្រុមរដ្ឋអ៊ីស្លាម និង FLA ។

ដោយ​ដកស្រង់សម្តីក្រុមគ្រួសារ​របស់ លោក Camara និងប្រព័ន្ធផ្សព្វផ្សាយបារាំង លើក​ឡើង​ថា៖ « ការវាយប្រហារនេះ បាន​ចាប់​ផ្តើម​ដោយ​ពួកសកម្មប្រយុទ្ធ​ដែលមានទំនាក់ទំនងជាមួយអាល់កៃដា ​នៅ​ទីក្រុង Kati កាលពីថ្ងៃសៅរ៍ និង​សម្លាប់សមាជិកគ្រួសារ​របស់ លោក Camara យ៉ាងហោចណាស់បីនាក់ផងដែរ»។

ចំណែក អ្នកនាំពាក្យរដ្ឋាភិបាល លោក Issa Ousmane Coulibaly លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍មួយនៅ​ល្ងាចថ្ងៃអាទិត្យ ថា៖ « លោក Camara ត្រូវបានសម្លាប់នៅពេលដែល​រថយន្តមួយផ្ទុក​ដោយគ្រឿង​ផ្ទុះ និងបើកបរដោយអ្នកវាយប្រហារ​ម្នាក់​កំណត់គោលដៅលើលំនៅដ្ឋានរបស់រដ្ឋមន្ត្រី»។

យ៉ាង​ណា ការវាយប្រហារនេះ​នាំឱ្យមានការដួលរលំនៃលំនៅដ្ឋាន​របស់ លោក Camara បំផ្លិចបំផ្លាញវិហារអ៊ីស្លាមមួយ​នៅក្បែរនោះ និង​សម្លាប់​អ្នកគោរពបូជាមួយចំនួនផងដែរ៕

ប្រែសម្រួល៖ ណឺ មិនា

The post រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ម៉ាលី រង​ការបំផ្ទុះ​គ្រាប់​បែក ស្លាប់​​​ក្នុង​​ផ្ទះ​​ នៅ​ទី​ក្រុង Bamako appeared first on Kampuchea Thmey Daily.

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់
​​តាមសេចក្តីរាយការណ៍​របស់​​ព័ត៌មាន​​​រ៉យទ័រ​ ​មនុស្ស​ចំនួន៤៣នាក់ដែល​ភាគ​ច្រើន​ជា​ស្ត្រីដែល​ទៅ​រក​​សំណល់​រ៉ែមាស​នៅ​ក្នុង​រណ្តៅ​​​​ដែល​​គេបោះបង់ចោល ត្រូវ​បាន​សម្លាប់​ បន្ទាប់​ពី​អណ្តូង​រ៉ែ​មាស​មួយ​​​បាន​បាក់​សង្កត់​ពួកគេ​​កាល​ពីថ្ងៃ​សៅរ៍​។

​ហេតុការណ៍​នេះ​បាន​​កើត​ឡើង​នៅ​ភាគ​ខាងលិច​ប្រទេស​ម៉ាលី​​ជា​ទីដែល​​​អណ្តូង​រ៉ែ​​​ជាច្រើន​ត្រូវ​បាន​​​​បន្សល់​ទុក​ដោយ​​ក្រុម​​អ្នក​ជីករ៉ែ​មាស។ លោក Taoule Camara អគ្គលេខាធិការនៃសហជីពជាតិនៃបញ្ជរមាស និងរោងចក្រចម្រាញ់ (UCROM) បានប្រាប់រ៉យទ័រ ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតទីក្រុង Kenieba ក្នុងតំបន់ Kayes ដែលសម្បូរដោយមាសរបស់ប្រទេសម៉ាលី​ ។

លោក បាននិយាយថា ស្ត្រីទាំងនោះបានចុះចូលទៅក្នុងរណ្តៅចំហរដែលបន្សល់ទុកដោយអ្នកជីករ៉ែក្នុងឧស្សាហកម្ម ដើម្បីរកមើលសំណល់មាស នៅពេលដែលដីបានបាក់​រលំ​សង្កត់​នៅជុំវិញពួកគេ។

អ្នកនាំពាក្យក្រសួងរ៉ែបានអះអាងថា ឧបទ្ទវហេតុនេះបានកើតឡើងរវាងទីប្រជុំជន Kenieba និង Dabia ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ដោយសារក្រុម​ការ​​ងារ​អន្តរាគមន៍​របស់​ក្រសួងនៅកន្លែងកើតហេតុមិនទាន់បានចែករំលែករបាយការណ៍របស់ពួកគេនៅឡើយ។

ការជីកយករ៉ែដោយសិប្បករគឺជាសកម្មភាពទូទៅមួយនៅទូទាំងទ្វីបអាហ្រ្វិកខាងលិច ហើយកាន់តែទទួលបានផលចំណេញច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតម្រូវការលោហៈកើនឡើង និងតម្លៃកើនឡើង។

គ្រោះថ្នាក់​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​គឺ​កើត​មាន​ជា​ញឹក​ញាប់​ព្រោះ​កម្មករ​រ៉ែ​សិប្បករ​តែងតែ​ប្រើ​វិធី​ដែល​គ្មាន​ការ​គ្រប់គ្រង។

កម្មករអណ្តូងរ៉ែចំនួន១៣​នាក់ រួមទាំងស្ត្រី និងកុមារ៣​នាក់ត្រូវបានសម្លាប់នៅភាគនិរតីប្រទេសម៉ាលីកាលពីចុងខែមករា បន្ទាប់ពីផ្លូវរូងក្រោមដីដែលពួកគេកំពុងជីករកមាសបានជន់លិច៕​

ការយករ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​​នៅ​ប្រទេសម៉ាលី​។ Mali Lithium

The post បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់ appeared first on Kampuchea Thmey Daily.

ក្រុមជនប្រដាប់អាវុធ សម្រុកចូលភូមិកំពុងរៀបចំពិធីមង្គលការ បាញ់សម្លាប់មនុស្ស ៤០នាក់ នៅ ម៉ាលី
យោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ០៤ ខែ​ កក្កដា​, បុរសប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុម បានសម្លាប់មនុស្សប្រហែល ៤០ នាក់នៅក្នុងភូមិមួយកណ្តាលប្រទេសម៉ាលី។

(រូបភាព៖ Nicolas Remene)

ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃចន្ទក្នុងភូមិ Djiguibombo នៃតំបន់ Mopti ជាកន្លែងក្រុមមានទំនាក់ទំនងជាមួយចលនាអាល់កៃដា និង ISIS ធ្វើសកម្មភាពអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។

ក្រុមបុរសប្រដាប់អាវុធទាំងនោះ បានឡោមព័ទ្ធភូមិដែលកំពុងរៀបចំពិធីមង្គលការ បណ្ដាលឲ្យមានរត់គេចខ្លួនទាំងស្លន់ស្លោរ ខណៈមនុស្សប្រមាណ ៤០ នាក់ត្រូវបាញ់សម្លាប់ក្នុងការវាយប្រហាររយៈពេលប្រហែល៣ម៉ោង។ ក្នុងនោះមានអ្នកភូមិជាច្រើនបានភៀសខ្លួនទៅកាន់ទីក្រុង Bandiagara។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រី​ម៉ាលី មិន​បាន​កំណត់​អត្តសញ្ញាណ​អ្នក​វាយប្រហារ​ទេ ហើយ​ក៏​គ្មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ដែរ ។

(រូបភាព៖ AP)

គួរបញ្ជាក់ថាអំពើហិង្សានៅភាគខាងជើងប្រទេសម៉ាលី បានរីករាលដាលជាខ្លាំងរវាងក្រុម Katiba Macina និងក្រុមជាគូប្រជែង។

រដ្ឋាភិបាលយោធាបានដណ្តើមអំណាចបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២០ដោយសន្យាថានឹងដោះស្រាយបញ្ហាអសន្តិសុខដែលកំពុងកើនឡើង ប៉ុន្តែការវាយប្រហារនៅតែបន្តកើតមាន។ ចាប់តាំងពីពេលនោះមក មេដឹកនាំយោធារបស់ប្រទេសម៉ាលីបានផ្តាច់សម្ព័ន្ធភាពជាមួយបារាំង និងដៃគូអឺរ៉ុប ហើយងាកទៅរករុស្ស៊ីខាងនយោបាយ និងយោធាវិញ៕

អត្ថបទ៖ ប៊ុន សុភាព

The post ក្រុមជនប្រដាប់អាវុធ សម្រុកចូលភូមិកំពុងរៀបចំពិធីមង្គលការ បាញ់សម្លាប់មនុស្ស ៤០នាក់ នៅ ម៉ាលី appeared first on Kampuchea Thmey Daily.

សីតុណ្ហភាពហក់ឡើងដល់ជិត៥០អង្សាសេ សម្លាប់មនុស្ស ជាង១០០នាក់ នៅ ម៉ាលី
សារព័ត៌មាន APA បានរាយការណ៍ថា គិតត្រឹមពេលនេះ មានមនុស្សជាង១០០នាក់ហើយ ត្រូវបាត់បង់ជីវិតនៅក្នុងប្រទេសម៉ាលី ដោយសារតែរលកកម្តៅ ដែលវាយប្រហារ ចាប់តាំងពីដើមខែមេសាមក។

(រូបថត៖ Getty)

កាលពីសប្តាហ៍មុន ទីក្រុង Kayes ភាគនិរតី បានជួបប្រទះសីតុណ្ហភាពហក់ឡើងខ្ពស់បំផុត ដល់ ៤៨.៥អង្សាសេ ហើយនោះ​ជា​ថ្ងៃ​ក្តៅ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទ្វីបអាហ្រ្វិក។

តាមសេចក្តីរាយការណ៍, មន្ទីរពេទ្យ Gabriel-Toure បានទទួលអ្នកជំងឺដែលធ្លាក់ខ្លួនឈឺដោយសារអាកាសធាតុចំនួន១០២នាក់ ប៉ុន្តែមិនអាចជួយសង្គ្រោះបានឡើយ បណ្តាលឲ្យពួកគេបាត់បង់ជីវិត។

(រូបថត៖ Getty)

ត្បិតតួលេខផ្លូវការខាងលើមានមនុស្សស្លាប់១០២នាក់ក៏ពិតមែន ប៉ុន្តែប្រភពក្នុងស្រុកមួយបានបង្ហើបថា មនុស្សស្លាប់ក្នុងរយៈពេលត្រឹម៣ថ្ងៃចុងក្រោយ មានរហូតដល់ទៅ២៥០នាក់ឯណោះ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមមន្ត្រីបានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវស្នាក់នៅក្នុងកន្លែងដែលមានខ្យល់ចេញចូល ហើយត្រូវពង្រឹងវិធានការការពារលើសិស្សសាលា ដោយសារក្មេងៗគឺជាជនងាយរងគ្រោះដូចជាមនុស្សចាស់ដែរ។

(រូបថត៖ PTI)

គេដឹងថា សីតុណ្ហភាពខ្ពស់គឺបណ្តាលមកពីបាតុភូតអាកាសធាតុ El Nino ដែលបង្កើនសីតុណ្ហភាពមហាសមុទ្រ និងបរិយាកាស។

បាតុភូតធម្មជាតិនេះ តែងតែកើតមានរៀងរាល់២ទៅ៧ឆ្នាំម្តង ហើយទាញបន្ថយកម្រិតភ្លៀងធ្លាក់ ខណៈផលប៉ះពាល់របស់វាត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរគួរសម ពោលគឺវាចោទជាបញ្ហាដល់វិស័យកសិកម្ម ការនាំចេញ និងទេសចរណ៍ ព្រមទាំងវិស័យផ្សេងៗទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខែកុម្ភៈឆ្នាំនេះ តំបន់ស្ទើរពេញពិភពលោក ជួបអាកាសក្ដៅបំផុតមិនធ្លាប់មាន

The post សីតុណ្ហភាពហក់ឡើងដល់ជិត៥០អង្សាសេ សម្លាប់មនុស្ស ជាង១០០នាក់ នៅ ម៉ាលី  appeared first on Kampuchea Thmey Daily.

ម៉ាលី និងបួគីណាហ្វាសូ ព្រមានផ្ទុះសង្គ្រាម បើប្រទេសណាហ៊ានធ្វើ​អន្តរាគមន៍យោធាប្រឆាំងរដ្ឋប្រហារនៅ នីហ្សេ
រដ្ឋាភិបាលយោធានៃប្រទេសបួគីណាហ្វាសូ និងម៉ាលី បានព្រមានថា ប្រសិនបើប្រទេសណាហ៊ានធ្វើអន្តរាគមន៍យោធាប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារកាលពីសប្តាហ៍មុនក្នុងប្រទេសនីហ្សេ នឹងត្រូវបានចាត់ទុកថាជា “ការប្រកាសសង្រ្គាម” ប្រឆាំងនឹងប្រទេសរបស់ពួកគេ ។

(រូបថត ៖ Reuters)

ប្រទេសនៅក្បែរខាងរបស់នីហ្សេទាំងពីរបានចេញការព្រមាននៅក្នុងសេចក្តីថ្លែងការណ៍រួមនៅលើកញ្ចក់ទូរទស្សន៍ជាតិ ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំអាហ្វ្រិកខាងលិច បានធ្វើរដ្ឋប្រហារដើម្បីទម្លាក់លោកប្រធានាធិបតីន Mohamed Bazoum ។

ទន្ទឹមនោះ ប្រទេសទាំងពីរក៏បានព្រមានផងដែរថា “ការធ្វើអន្តរាគមន៍យោធាណាមួយប្រឆាំងនឹងប្រទេសនីហ្សេ គឺស្មើនឹងការប្រកាសសង្រ្គាមប្រឆាំងនឹងប្រទេសបួគីណាហ្វាសូ និងម៉ាលី ជាពិសេសទង្វើបែបនេះអាចបណ្តាលឲ្យមានផលវិបាកមហន្តរាយ និងអាចធ្វើឲ្យតំបន់ទាំងមូលអស្ថិរភាពផងដែរ” ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរ​យោធាបួគីណាហ្វាសូ និង​ប្រទេស​ម៉ាលី​បានបញ្ជាក់ទៀត​ថា “ពួកគេបដិសេធ​មិន​អនុវត្តទណ្ឌកម្ម​ខុស​ច្បាប់ ឬមិន​ស្រប​ច្បាប់ ក៏ដូចជា​អំពើអមនុស្សធម៌​ប្រឆាំង​នឹង​ប្រជាជន ឬ​អាជ្ញាធរ​នីហ្សេឡើយ” ។

គួរបញ្ជាក់ថា រដ្ឋប្រហារនៅប្រទេសនីហ្សេកាលពីថ្ងៃទី២៦ ខែកក្កដា បង្កឲ្យមានការភ្ញាក់ផ្អើលពាសពេញទ្វីបអាហ្រ្វិកខាងលិច ដោយធ្វើឲ្យសម្ព័ន្ធមិត្តលោកខាងលិច ក៏ដូចជាស្ថាប័នក្នុងតំបន់របស់ប្រទេសនេះ ចេញមកប្រឆាំងនឹងរដ្ឋប្រហារយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ កងទ័ព នីហ្សេ ប្រកាសធ្វើរដ្ឋប្រហារ តាមកញ្ចក់ទូរទស្សន៍ជាតិ

The post ម៉ាលី និងបួគីណាហ្វាសូ ព្រមានផ្ទុះសង្គ្រាម បើប្រទេសណាហ៊ានធ្វើ​អន្តរាគមន៍យោធាប្រឆាំងរដ្ឋប្រហារនៅ នីហ្សេ appeared first on Kampuchea Thmey Daily.

មេ​ដឹក​​នាំ​​ម៉ាលី​​ទុក​​ពេល​​៧២​​ម៉ោង​​​ឲ្យ​​ទូត​​បារាំង​ចាក​​ចេញ​ ក្រោយ​​ផ្តាច់​​ការ​ទូត​
អាជ្ញាធរ​​​យោធា​របស់​ប្រទេស​ម៉ាលី​ទុក​ពេលវេលា​​៧២​​ម៉ោង​ឲ្យ​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ចាក​ចេញ​ពី​ប្រទេស​ដែល​​កាល​​កំណត់​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ។

អ្នក​នាំ​ពាក្យ​យោធា​​ម៉ាលី​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ឯក​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​ប្រទេស​ម៉ាលី លោក​​ Joel Meyer ត្រូវ​បាន​កោះ​ហៅ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ដោយ​​ក្រសួង​ការបរទេស​​​ម៉ាលី និង​បាន​ណែនាំ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​​ពាក់​ព័ន្ធ​នឹង​សេចក្តី​ថ្លែង​ការណ៍អរិភាព និង​កំហឹង​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​បារាំង​ដែល​មាន​គោល​ដៅលើ​យោធា។

លោក Assimi Goita

សេចក្តី​ថ្លែង​ការណ៍​បាន​រៀប​រាប់​ថា ៖«រដ្ឋាភិបាល​នៃ​សាធារណៈ​រដ្ឋ​ម៉ាលី​សូម​ជម្រាប​ដល់​សហគមន៍​ជាតិ និង​អន្តរជាតិថា ថ្ងៃ​នេះ ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​ប្រទេស​ម៉ាលី ឯកឧត្តម Joel Meyer ត្រូវ​បាន​កោះ​ហៅ​ដោយ​ក្រសួង​កិច្ច​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​​ជូន​ដំណឹង​​​ឯក​ឧត្តម​ពី​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ណែនាំ​ឯក​ឧត្តម​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ក្នុង​រយៈ​ពេល​៧២​ម៉ោង»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្មី​បំផុត​បង្ហាញ​​ថា ឱសានវាទ​នេះ​បាន​ធ្វើ​ឡើង​​ត្រឹម​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រទេស​ម៉ាលី​បានផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​បារាំង ដោយ​បាន​ប្រកាស​ពី​ការ​​ផ្លាស់​ប្តូរ​ប្រើ​ប្រាស់​ភាសា​ផ្លូវ​ការ​របស់​ខ្លួន​ពី​​បារាំង​​ទៅ​ Bambara វិញ​ហើយ​បញ្ជា​ឲ្យ​ទាហាន​បារាំង​ជម្លៀស​ចេញ​ពី​ទឹក​ដី​ដី​របស់​ខ្លួន។

ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​បារាំង និង​អាជ្ញាធរ​បណ្តោះ​អាសន្ន​របស់​ម៉ាលីបាន​ធ្លាក់​ដុន​ដាប​ខ្លាំង​ក្នុងរយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ជុំ​វិញ​សំណើរ​របស់​យោធា​ដើម្បី​ពន្យារ​ពេល​ក្នុង​ការ​ផ្លាស់​ប្តូរ​​​​ទៅ​ប្រជា​ធិបតេយ្យ បន្ទាប់​ពី​​រដ្ឋប្រហារបាន​រយៈ​ពេល​១៧​ខែ​ហើយ។

កាល​ពី​សប្តាហ៍​មុន រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង លោក Jean-Yves Le Drian បាន​ចាត់​ទុករដ្ឋាភិបាល​អន្តរកាល​របស់​ម៉ាលីដឹក​នាំ​ដោយមេ​រដ្ឋ​ប្រហារលោក Assimi Goita ថា មិន​អាច​គ្រប់​គ្រង​បាន និង​មិន​ស្រប​ច្បាប់​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​កាន់​តែ​តាន​តឹង​ខ្លាំង​ឡើង។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters បាន​ចេញ​ផ្សាយ។

យោធា​ម៉ាលី​បាន​ថ្កោល​ទោសចំពោះ​ការ​អត្ថាធិប្បាយ​នោះ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ និង​បាន​បន្ថែម​ថា ពួក​គេផ្ទុយ​នឹង​ការ​អភិវឌ្ឍ​នៃ​​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​ជាតិ​ផ្សេងៗ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN<gwmw style="display:none;">

<gwmw style="display:none;">

The post មេ​ដឹក​​នាំ​​ម៉ាលី​​ទុក​​ពេល​​៧២​​ម៉ោង​​​ឲ្យ​​ទូត​​បារាំង​ចាក​​ចេញ​ ក្រោយ​​ផ្តាច់​​ការ​ទូត​ appeared first on Kampuchea Thmey Daily.

កម្ពុជា នឹងបញ្ជូនកម្លាំង ទ័ពមួកខៀវ ៣០០នាក់ ទៅប្រទេសម៉ាលី នៅដើមខែតុលា
ប្រសិនគ្មានការប្រែប្រួលនោះទេ កម្ពុជានឹងបញ្ជូនកងកម្លាំងទ័ពមួកខៀវប្រមាណ ៣០០នាក់ ក្នុងនោះនារី ២៦ នាក់ ទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ នៅប្រទេសម៉ាលី នៅដើមខែតុលា ខាងមុខនេះ។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានឱ្យដឹងថា កម្លាំងកងទ័ពមួកខៀវដែលបញ្ជូនទៅប្តូរវេននោះ រួមមាន កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទ្រាំព្រលានយន្តហោះលេខ ៩២៧។

ហើយកងកម្លាំងជាង៣០០នាក់ ដែលត្រូវចេញទៅបំពេញបេសកកម្មនេះនឹងត្រូវចេញដំណើរទៅកាន់តំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលីនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ខាងមុខ។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅពេលផ្លាស់ប្តូរកងកម្លាំងម្តងៗ ហើយជំហររបស់កម្ពុជា បើទោះបីជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីដ១៩ បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជា ត្រូវទៅបំពេញបេសកកម្ម ក៏កំពុងមានការវាយលុកដោយកូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានា ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។

នៅក្នុងកិច្ចសំណេះសំណាលជាមួយកងកម្លាំងប្តូរវេននេះនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងបរិវេណសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិរួមមានការកសាងរបងសាលា សំណង់អគារ យានដ្ឋាន និងសកម្មភាពហ្វឹកហាត់កងសុនខហិតមីនសម្រាប់ចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះ មាននារីជិត ៨០នាក់ បាន និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

អត្ថបទ៖ ពុធិកា

The post កម្ពុជា នឹងបញ្ជូនកម្លាំង ទ័ពមួកខៀវ ៣០០នាក់ ទៅប្រទេសម៉ាលី នៅដើមខែតុលា appeared first on Kampuchea Thmey Daily.

កម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវជាង៣០០នាក់ ទៅប្តូរវេនកម្លាំងចាស់នៅប្រទេសម៉ាលី នាពាក់ កណ្ដាល ខែកញ្ញាខាងមុខនេះ
ប្រសិនគ្មានការប្រែប្រួលនោះទេ កម្ពុជានឹងបញ្ជូនកម្លាំងកងទ័ពមួកខៀវចំនួនជាង ៣០០នាក់ ទៅផ្លាស់ប្តូរវេនកម្លាំងចាស់ដើម្បីចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី នាពាក់កណ្ដាលខែកញ្ញាខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម នៅក្នុងពិធីបើកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៣ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស សម្អាតមីន និងកាកសំណល់សង្គ្រាម បានអោយដឹងថា កម្លាំងកងទ័ពមួកខៀវដែលបញ្ជូនទៅប្តូរវេននោះ រួមមាន កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទ្រាំព្រលានយន្តហោះ លេខ ៩២៧ ។ ហើយកងកម្លាំងជាង៣០០នាក់ ដែលត្រូវចេញទៅបំពេញបេសកកម្ម នេះ ក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ រួចរាល់ហើយដែរ។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅពេលផ្លាស់ប្តូរកងកម្លាំងម្តងៗ ហើយជំហររបស់កម្ពុជា បើទោះបីជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីដ១៩ បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជា ត្រូវទៅបំពេញបេសកកម្ម ក៏កំពុងមានការវាយលុកដោយកូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានា ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះ មាននារីជិត ៨០នាក់ បាន និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

អត្ថបទ ៖ ពុធិកា

The post កម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវជាង៣០០នាក់ ទៅប្តូរវេនកម្លាំងចាស់នៅប្រទេសម៉ាលី នាពាក់ កណ្ដាល ខែកញ្ញាខាងមុខនេះ appeared first on Kampuchea Thmey Daily.