ព័ត៌មានអន្ដរជាតិ
មេដឹកនាំម៉ាលីទុកពេល៧២ម៉ោងឲ្យទូតបារាំងចាកចេញ ក្រោយផ្តាច់ការទូត
អាជ្ញាធរយោធារបស់ប្រទេសម៉ាលីទុកពេលវេលា៧២ម៉ោងឲ្យឯកអគ្គរដ្ឋទូតបារាំងចាកចេញពីប្រទេសដែលកាលកំណត់នេះត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញ។
អ្នកនាំពាក្យយោធាម៉ាលីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសម៉ាលី លោក Joel Meyer ត្រូវបានកោះហៅកាលពីព្រឹកថ្ងៃចន្ទដោយក្រសួងការបរទេសម៉ាលី និងបានណែនាំឲ្យចាកចេញពីប្រទេសពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍អរិភាព និងកំហឹងដែលធ្វើឡើងដោយអាជ្ញាធរបារាំងដែលមានគោលដៅលើយោធា។

សេចក្តីថ្លែងការណ៍បានរៀបរាប់ថា ៖«រដ្ឋាភិបាលនៃសាធារណៈរដ្ឋម៉ាលីសូមជម្រាបដល់សហគមន៍ជាតិ និងអន្តរជាតិថា ថ្ងៃនេះ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសម៉ាលី ឯកឧត្តម Joel Meyer ត្រូវបានកោះហៅដោយក្រសួងកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជូនដំណឹងឯកឧត្តមពីការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការណែនាំឯកឧត្តមឲ្យចាកចេញពីប្រទេសក្នុងរយៈពេល៧២ម៉ោង»។
យោងតាមសេចក្តីប្រកាសព័ត៌មានថ្មីបំផុតបង្ហាញថា ឱសានវាទនេះបានធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសម៉ាលីបានផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសបារាំង ដោយបានប្រកាសពីការផ្លាស់ប្តូរប្រើប្រាស់ភាសាផ្លូវការរបស់ខ្លួនពីបារាំងទៅ Bambara វិញហើយបញ្ជាឲ្យទាហានបារាំងជម្លៀសចេញពីទឹកដីដីរបស់ខ្លួន។
ទំនាក់ទំនងទ្វេភាគីរវាងប្រទេសបារាំង និងអាជ្ញាធរបណ្តោះអាសន្នរបស់ម៉ាលីបានធ្លាក់ដុនដាបខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ជុំវិញសំណើររបស់យោធាដើម្បីពន្យារពេលក្នុងការផ្លាស់ប្តូរទៅប្រជាធិបតេយ្យ បន្ទាប់ពីរដ្ឋប្រហារបានរយៈពេល១៧ខែហើយ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានចាត់ទុករដ្ឋាភិបាលអន្តរកាលរបស់ម៉ាលីដឹកនាំដោយមេរដ្ឋប្រហារលោក Assimi Goita ថា មិនអាចគ្រប់គ្រងបាន និងមិនស្របច្បាប់ដែលធ្វើឲ្យប្រទេសទាំងពីរកាន់តែតានតឹងខ្លាំងឡើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។
យោធាម៉ាលីបានថ្កោលទោសចំពោះការអត្ថាធិប្បាយនោះនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ និងបានបន្ថែមថា ពួកគេផ្ទុយនឹងការអភិវឌ្ឍនៃទំនាក់ទំនងល្អជាមួយប្រទេសជាតិផ្សេងៗ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


