ព័ត៌មានអន្ដរជាតិ
ម៉ាលី និងបួគីណាហ្វាសូ ព្រមានផ្ទុះសង្គ្រាម បើប្រទេសណាហ៊ានធ្វើអន្តរាគមន៍យោធាប្រឆាំងរដ្ឋប្រហារនៅ នីហ្សេ
រដ្ឋាភិបាលយោធានៃប្រទេសបួគីណាហ្វាសូ និងម៉ាលី បានព្រមានថា ប្រសិនបើប្រទេសណាហ៊ានធ្វើអន្តរាគមន៍យោធាប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារកាលពីសប្តាហ៍មុនក្នុងប្រទេសនីហ្សេ នឹងត្រូវបានចាត់ទុកថាជា “ការប្រកាសសង្រ្គាម” ប្រឆាំងនឹងប្រទេសរបស់ពួកគេ ។

ប្រទេសនៅក្បែរខាងរបស់នីហ្សេទាំងពីរបានចេញការព្រមាននៅក្នុងសេចក្តីថ្លែងការណ៍រួមនៅលើកញ្ចក់ទូរទស្សន៍ជាតិ ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំអាហ្វ្រិកខាងលិច បានធ្វើរដ្ឋប្រហារដើម្បីទម្លាក់លោកប្រធានាធិបតីន Mohamed Bazoum ។
ទន្ទឹមនោះ ប្រទេសទាំងពីរក៏បានព្រមានផងដែរថា “ការធ្វើអន្តរាគមន៍យោធាណាមួយប្រឆាំងនឹងប្រទេសនីហ្សេ គឺស្មើនឹងការប្រកាសសង្រ្គាមប្រឆាំងនឹងប្រទេសបួគីណាហ្វាសូ និងម៉ាលី ជាពិសេសទង្វើបែបនេះអាចបណ្តាលឲ្យមានផលវិបាកមហន្តរាយ និងអាចធ្វើឲ្យតំបន់ទាំងមូលអស្ថិរភាពផងដែរ” ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរយោធាបួគីណាហ្វាសូ និងប្រទេសម៉ាលីបានបញ្ជាក់ទៀតថា “ពួកគេបដិសេធមិនអនុវត្តទណ្ឌកម្មខុសច្បាប់ ឬមិនស្របច្បាប់ ក៏ដូចជាអំពើអមនុស្សធម៌ប្រឆាំងនឹងប្រជាជន ឬអាជ្ញាធរនីហ្សេឡើយ” ។
គួរបញ្ជាក់ថា រដ្ឋប្រហារនៅប្រទេសនីហ្សេកាលពីថ្ងៃទី២៦ ខែកក្កដា បង្កឲ្យមានការភ្ញាក់ផ្អើលពាសពេញទ្វីបអាហ្រ្វិកខាងលិច ដោយធ្វើឲ្យសម្ព័ន្ធមិត្តលោកខាងលិច ក៏ដូចជាស្ថាប័នក្នុងតំបន់របស់ប្រទេសនេះ ចេញមកប្រឆាំងនឹងរដ្ឋប្រហារយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ កងទ័ព នីហ្សេ ប្រកាសធ្វើរដ្ឋប្រហារ តាមកញ្ចក់ទូរទស្សន៍ជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


