ប្រទេសហៃទី Archives - Kampuchea Thmey Daily

ព្យុះសង្ឃរា Melissa បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនិងសម្លាប់មនុស្ស៣២នាក់នៅទូទាំងតំបន់ការ៉ាបៀន
ព្យុះសង្ឃរា Melissa បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់ការ៉ាបៀន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២ នាក់នៅក្នុងប្រទេសហៃទី ហ្សាម៉ាអ៉ីក សាធារណរដ្ឋដូមីនីកែន និងប្រទេសគុយបា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ខែតុលា។

(រូបភាព៖ Reuters)

នៅក្នុងប្រទេសហៃទី មានអ្នកស្លាប់ច្រើនជាងគេ ភាគច្រើននៅក្នុងទីក្រុង Petit-Goave ភាគខាងត្បូង ដោយសារទឹកទន្លេហូរហៀរ និងបំផ្លាញផ្ទះជាច្រើនខ្នង។ មនុស្សជាច្រើននាក់នៅតែបាត់ខ្លួននៅឡើយ ដែលទាមទារប្រតិបត្តិការជួយសង្គ្រោះបន្ទាន់។

ចំពោះប្រទេសហ្សាម៉ាអ៉ីកនាយករដ្ឋមន្ត្រី Andrew Holness បានប្រកាសថាហ្សាម៉ាអ៉ីកជាតំបន់គ្រោះមហន្តរាយ ហើយបានសន្យាថានឹងផ្តល់ជំនួយ និងការស្តារឡើងវិញយ៉ាងឆាប់រហ័ស។ ព្យុះ Melissa មានឥទ្ធិពលនិងបង្កការបំផ្លិចបំផ្លាញខ្លាំង ដោយប្រជាជនជាច្រើននិយាយថា ពួកគេមិនដែលឃើញព្យុះខ្លាំងក្លាបែបនេះទេ។

(រូបភាព៖ Reuters)

អ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុនេះបានធ្វើឱ្យព្យុះMelissa កាន់តែខ្លាំងឡើង ដោយសារសមុទ្រការ៉ាបៀនក្តៅខុសពីធម្មតា។ នាយករដ្ឋមន្ត្រីហ្សាម៉ាអ៉ីកបានអំពាវនាវដល់ប្រទេសអ្នកមានឱ្យផ្តល់ប្រាក់បន្ថែមទៀតដើម្បីជួយប្រទេសកោះតូចៗឱ្យសម្របខ្លួនទៅនឹងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការឡើងកំដៅផែនដី។

ឥឡូវនេះ ក្រុមជួយសង្គ្រោះនៅក្នុងប្រទេសដែលរងផលប៉ះពាល់ទាំងអស់កំពុងធ្វើការដើម្បីស្វែងរកអ្នករស់រានមានជីវិត និងជួយមនុស្សឱ្យកសាងឡើងវិញបន្ទាប់ពីព្យុះសង្ឃរាដ៏គ្រោះថ្នាក់បំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមិនធ្លាប់មាន៕

(រូបភាព៖ Reuters)

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ព្យុះសង្ឃរា Melissa បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនិងសម្លាប់មនុស្ស៣២នាក់នៅទូទាំងតំបន់ការ៉ាបៀន appeared first on Kampuchea Thmey Daily.

​​​ស្រ្តីហៃទី ដាក់ថ្នាំសម្លាប់ក្រុមក្មេងទំនើង ៤០នាក់ ជាការសងសឹកឲ្យគ្រួសារ
ស្ត្រីជាអ្នកលក់អាហារតាមដងផ្លូវម្នាក់ បានសងសឹកទៅលើក្រុមក្មេងទំនើងចំនួន ៤០នាក់ ដោយការដាក់ថ្នាំបំពុលក្នុងអាហារដែលពួកគេទទួលទាន ដើម្បីសងសឹកឲ្យសមាជិកគ្រួសារដែលបាត់បង់​ជីវិត​ ដោយសារតែក្រុមឧក្រិដ្ឋជនហឹង្សាក្នុងប្រទេសហៃទី។

អាហារ Haitian empanadas ឬ pâtés (រូបតំណាង)

ប្រទេសហៃទីសំបូរទៅដោយក្រុមក្មេងទំនើងតាមដងផ្លូវជាយូរយារណាស់មកហើយ។ គ្រួសារជាច្រើនបានទទួល​រង​សោកនាដកម្មក្រោមកណ្តាប់ដៃឧក្រិដ្ឋជនដ៏ឃោរឃៅទាំងនេះ ប៉ុន្តែមានមនុស្សតិចណាស់ដែលមិនហ៊ានវាយតបតវិញ ដោយភ័យខ្លាចចំពោះសុវត្ថិភាពរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេ។

ជាក់ស្ដែង ស្ត្រីម្នាក់នៅក្នុងសង្កាត់ Kenscoff នៃទីក្រុង Port-au-Prince រដ្ឋធានីនៃប្រទេសហៃទី បានបង្កឲ្យធ្វើមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានការសម្លាប់រង្គាលនៅក្នុងជួរក្រុមក្មេងទំនើងក្នុងស្រុក ដែលត្រូវបានគេរាយការណ៍​ថា ជាមេខ្លោងធំចំពោះការស្លាប់របស់សមាជិកគ្រួសារជាច្រើនរបស់នាង។

អ្នកលក់តាមចិញ្ចើមផ្លូវរូបនេះ មានឯកទេសខាងធ្វើអាហារម្យ៉ាង ហៅថា Haitian empanadas ឬ pâtés ស្ត្រីរូបនេះថ្មីៗនេះបានផ្តល់ឲ្យសមាជិកក្រុមទំនើងរាប់សិបនាក់ដោយឥតគិតថ្លៃ ជាការអរគុណសម្រាប់ ការការពារសង្កាត់របស់នាង។ តាមពិតទៅ នាងកំពុងធ្វើការសងសឹកនឹងមនុស្សដែលបានសម្លាប់សមាជិកគ្រួសាររបស់នាង ជាច្រើននាក់ទៅវិញទេ។

ស្ត្រី​ដែល​មិន​ត្រូវ​​គេ​បញ្ចេញ​ឈ្មោះ​បាន​លក់អហារប្រភេទនេះ​នៅក្នុងតំបន់ Kenscoff ជា​យូរ​មក​ហើយ ដូច្នេះ​សមាជិក​ក្រុម​ក្មេង​ទំនើង​គ្មាន​ហេតុផល​អ្វី​ត្រូវ​សង្ស័យ​ឡើយ ប៉ុន្តែ​ក្នុង​ឱកាស​ពិសេស​នេះ អាហារ Haitian empanadas ត្រូវ​បាន​គេ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​មួយប្រភេទ។ ក្រោយ​ពេល​ទទួលទាន​រួច ពួកគេន​ចាប់​ផ្ដើម​ឈឺ​ពោះ​ខ្លាំង និង​ក្អួត។ ក្មេងទំនើងទាំងនោះបានស្លាប់ម្ដងម្នាក់ មុនពេលដែលពួកគេអាចទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏បានរាយការណ៍ពីការស្លាប់របស់សមាជិក ៤០ នាក់របស់ Viv Ansanm ដែលជាក្រុមក្មេងទំនើងប្រចាំរដ្ឋធានី Port-au-Prince និមានមេខ្លោងធំជាងគេគឺលោក Jimmy Cherizier រហស្សនាមថា Barbecue ជាអ្នកចាត់ចែង ។

តាមសេចក្តីរាយការណ៍ ស្រ្តីដែលមិនបញ្ចេញឈ្មោះ បានចូលខ្លួនសារភាពនៅចំពោះមុខប៉ូលិសហៃទីថា នាងបានធ្វើសកម្មភាពបំពុលក្រុមក្មេងទំនើង ៤០ នាក់ ជាការសងសឹកចំពោះការស្លាប់របស់សមាជិកគ្រួសារ។ នាង​អះអាង​ថា ​បាន​ធ្វើ​តែ​ម្នាក់​ឯង​ក្នុង​ការ​រៀបចំ​និង​អនុវត្ត​ផែនការ។ យ៉ាងណា មិន​មាន​ព័ត៌មាន​ថា ​តើ​នាង​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ណា​មួយ​សម្រាប់​ការ​សម្លាប់​ឧក្រិដ្ឋជន​ដែល​គេ​ស្គាល់​ទាំង ៤០ នាក់​នោះ​នូវឡើយទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

The post ​​​ស្រ្តីហៃទី ដាក់ថ្នាំសម្លាប់ក្រុមក្មេងទំនើង ៤០នាក់ ជាការសងសឹកឲ្យគ្រួសារ appeared first on Kampuchea Thmey Daily.

UN៖ អំពើហិង្សា​នៅ​ហៃទី​ខិតជិត​ដល់​ចំណុច​​​​មួយ​ដែលគ្មានថ្ងៃស្រោចស្រង់​​វិញ
ប្រទេសហៃទីកំពុងខិតជិតដល់ «ចំណុច​​»​មួយ​​​ដែល​មិន​អាចស្រោច​ស្រង់​បាន​ ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងកាន់តែខ្លាំងនៃអំពើហិង្សារបស់ក្រុមអ្នកលេង​​​​​ដ៏សាហាវ​​។ នេះបើយោងតាមការចេញផ្សាយរប់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២២ខែមេសានេះ។

(រូបភាព៖ AP)

លោកស្រី Maria Isabel Salvador តំណាងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសហៃទី បានចេញសេចក្ដី​ព្រមានដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ​អំពីអំពើហិង្សារបស់ក្រុមអ្នកលេងដែលនៅតែបន្ត​រីករាលដាលទៅដល់តំបន់ផ្សេងទៀត ធ្វើឲ្យប្រជាជនហៃទីជួបប្រទះនឹងការកើនឡើងនៃភាពងាយរងគ្រោះ និងទាមទារឲ្យមានការឆ្លើយតបបន្ថែមទៀត។ លោកស្រីបាននិយាយថា៖«ប្រទេសហៃទីអាចប្រឈមមុខនឹងភាពចលាចលទាំងស្រុង និងត្រូវការជំនួយជាបន្ទាន់»។

ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានព្រមានថា៖«ការគាំទ្រជាអន្តរជាតិ​បន្ថែមទៀតគឺត្រូវការជាបន្ទាន់ ដើម្បីទប់ស្កាត់ការកើនឡើងនេះ»។

របាយការណ៍អង្គការសហប្រជាជាតិ បានកត់ត្រាករណីមនុស្សឃាតរហូតដល់​ ២៦៦០ករណីក្នុងរយៈពេលបីខែចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ដែលកើនឡើង ៤១.៣ ភាគរយធៀបនឹងត្រីមាសមុន។ លើសពីនេះក្នុង​អំឡុង​ពេល​នោះ ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​អ្នកលេង​បាន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន ៧០២​នាក់​បាន​ស្លាប់ ​មាន២១ភាគរយ​ជា​ជន​ស៊ីវិល​ស្លូត​ត្រង់។

ទិន្នន័យរបស់អង្គការសហប្រជាជាតិ ក៏លើកឡើងពីការព្រួយបារម្ភ​ចំពោះអំពើហិង្សាលើយេនឌ័រ ជាមួយនឹង​ឧប្បត្តិហេតុចំនួន ៣៤៧ ត្រូវបានរាយការណ៍ក្នុងរយៈពេលប្រាំខែដល់ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈការរំលោភសេពសន្ថវៈគឺជាការរំលោភ​បំពានទូទៅបំផុតមានចំនួន៦១ភាគរយ។

(រូបភាព៖ AP)

ប្រទេសហៃទីប្រឈមមុខនឹងអស្ថិរភាពនយោបាយធ្ងន់ធ្ងរ ដោយប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធជាគូប្រជែង ដែលប្រព្រឹត្តអំពើឃាតកម្ម ការរំលោភ​ផ្លូវ​ភេទ​​ និងការចាប់ជំរិតយ៉ាងទូលំទូលាយ។

ថ្មីៗនេះ ក្រុមអ្នកលេងក៏បានដណ្តើមយកទីក្រុង Mirebalais នៅកណ្តាលប្រទេសហៃទី ដោយបានដោះលែងអ្នកទោសជាង៥០០នាក់​ពី​​ពន្ធនាគារ​ ក្នុងអំឡុងពេលនៃការវាយលុក ​ហើយ​វា​ក៏​ជាការ​​​​ទម្លាយ​​​​ពន្ធនាគារ​ជា​លើក​ទី​ប្រាំ​ក្នុង​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ ។

ទន្ទឹមនឹងនេះ កងកម្លាំងដឹកនាំដោយប្រទេសកេនយ៉ា ដែលមានប៉ូលិសប្រហែល១០០០នាក់មកពីប្រទេសចំនួន៦ ត្រូវបាន​អនុញ្ញាតដោយអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការបង្ក្រាបក្រុមអ្នកលេង ចាប់តាំងពីការដាក់ពង្រាយនៅក្នុងខែមិថុនាឆ្នាំមុន៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post UN៖ អំពើហិង្សា​នៅ​ហៃទី​ខិតជិត​ដល់​ចំណុច​​​​មួយ​ដែលគ្មានថ្ងៃស្រោចស្រង់​​វិញ appeared first on Kampuchea Thmey Daily.

UN៖ ក្នុងឆ្នាំ២០២៤ អំពើហិង្សាសម្លាប់មនុស្សជាង ៥៦០០នាក់​នៅ​ហៃទី
មនុស្សជាង៥៦០០​នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់​ផ្សេង​​ទៀតរងរបួស ឬត្រូវបានចាប់ពង្រត់នៅឆ្នាំ​២០២៤ ដោយសារតែការកើនឡើងនៃអំពើហិង្សាក្រុមអ្នកលេង​ដ៏​ហិង្សា​​នៅក្នុងប្រទេសហៃទី។ នេះបើយោងតាមការថដេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី៨ខែធ្នូនេះ។

(រូបភាព៖ Reuters)

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានថ្កោលទោស​អំពើហិង្សានេះ ដោយ​ចាត់ទុក​ថា​ វាជា​ «ភាពភ័យរន្ធត់​»​ដ៏សែន​តក់​ប្រមា​ ដែលប្រជាជនប្រទេសនេះ​ប្រឈមមុខនឹងការរំលោភសិទ្ធិ និងអំពើពុករលួយ​ដ៏​ច្រើន ដោយសារក្រុមអ្នកលេងប្រដាប់អាវុធបានគ្រប់គ្រង់តំបន់ភាគច្រើននៃរដ្ឋធានី Port-au-Prince បន្ទាប់ពីមានការផ្ទុះឡើងនៃអំពើហិង្សាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ប៉ូលិសក៏ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សាលើក្រុមជនសង្ស័យជាក្រុមអ្នកលេងផងដែរ ដោយសារតែជម្លោះដែលកំពុងបន្តធ្វើឱ្យមាន​អស្ថិរភាពនយោបាយកាន់តែអាក្រក់ទៅៗនិងបានញាំញីប្រទេសនេះអស់ជាច្រើនទសវត្សរ៍​មក​ហើយ​។

សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិបានកត់សម្គាល់ថា យ៉ាងហោចណាស់មនុស្ស ២០៧​នាក់ត្រូវបានសម្លាប់នៅដើមខែធ្នូនៅក្នុងការសម្លាប់រង្គាលមួយដែលរៀបចំឡើងដោយមេដឹកនាំក្រុមអ្នកលេង Wharf Jeremie ដ៏មានឥទ្ធិពលនៅក្នុងតំបន់ Cite Soleil​។

លើសពីនេះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏បានចងក្រងឯកសារយ៉ាងហោចណាស់​៣១៥ ករណីនៃការសម្លាប់សមាជិកក្រុមអ្នកលេង និងមនុស្សដែលត្រូវបានចោទប្រកាន់​ថា មានទំនាក់ទំនងជាមួយក្រុមអ្នកលេង។ សរុបមនុស្សជាង៥៦០០​នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស ឬត្រូវបានចាប់ពង្រត់នៅឆ្នាំ ២០២៤។

(រូបភាព៖ AP)

កាលពីខែវិច្ឆិកាឆ្នាំមុន អង្គការសហប្រជាជាតិបានបញ្ជាឱ្យជម្លៀសបុគ្គលិករបស់ខ្លួនចេញពីរដ្ឋធានីនៃប្រទេសហៃទី ដោយសារតែការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធ ប៉ូលីស និងជនស៊ីវិលប្រដាប់ដោយកាំបិត។ ទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា ខ្លួនមិនចាកចេញពីប្រទេសហៃទី​នោះទេ ប៉ុន្តែគ្រាន់តែ​«សម្រួលប្រតិបត្តិការរបស់ខ្លួន» ដោយការផ្លាស់ប្តូរបុគ្គលិករបស់ខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាងមុន​​នៅក្នុងប្រទេស និងកន្លែងផ្សេងទៀតដែលធ្វើការពីចម្ងាយ។

លោក Turk បានអំពាវនាវឱ្យកងកម្លាំងនគរបាលជាតិ រក្សាមន្ត្រីទទួលខុសត្រូវដែលត្រូវបានរាយការណ៍ថា ជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិដោយមានជំនួយពីអន្តរជាតិ។ បេសកកម្មការ​ពារ​សន្តិសុខដែលគាំទ្រដោយអង្គការសហប្រជាជាតិដែលមានកម្លាំងចំនួន៤៣០នាក់ រួមមានប៉ូលិសកេនយ៉ាភាគច្រើនត្រូវបានបញ្ជូនមកប្រទេសហៃទីកាលពីខែមិថុនាឆ្នាំមុនដើម្បីជួយដល់នាយកដ្ឋានប៉ូលិសដែល​មាន​ចំនួន​តិច​​របស់ប្រទេសនេះ ប៉ុន្តែ​អំពើ​ហិង្សា​នៅតែបាន​បន្ត​កើន​ឡើង។

រដ្ឋាភិបាលប្រទេសហៃទី ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងដោយប្រទេសការាបៀនផ្សេងទៀត ក៏បាននិងកំពុងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្តល់សិទ្ធិឱ្យប្រតិបត្តិការរក្សាសន្តិភាពពេញលេញមួយ។ ប៉ុន្តែរុស្ស៊ី និងចិន ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ បានជំទាស់នឹងចំណាត់ការនេះ ដោយទទូចថា កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អំពើហិង្សារបស់ក្រុមអ្នកលេង គួរតែផ្តោតលើការពង្រឹងសម្ថភាពប៉ូលិសហៃទី​ជំនួសវិញ៕

(រូបភាព៖ Shutterstock)

(រូបភាព៖ UNOCHA)

អត្ថបទ៖ ប៊ុន សុភាព

The post UN៖ ក្នុងឆ្នាំ២០២៤ អំពើហិង្សាសម្លាប់មនុស្សជាង ៥៦០០នាក់​នៅ​ហៃទី appeared first on Kampuchea Thmey Daily.

ជំនឿអាបធ្មប់បណ្តាល​ឱ្យ​សម្លាប់​រង្គាល​​​​​មនុស្ស​​ជិត​២០០​​នាក់​​នៅ​ហៃទី​
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សជាង១៨០នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍​សម្លាប់រង្គាល​មួយ​កាលពីចុងសប្តាហ៍នៅក្នុងសង្កាត់ក្រីក្របំផុតមួយនៃរដ្ឋធានីនៃប្រទេសហៃទី។

(រូបភាព៖ AP)

ក្រុមសិទ្ធិមនុស្សហៃទីឈានមុខគេបានពណ៌នាការសម្លាប់នេះថា ជាការសងសឹកផ្ទាល់ខ្លួនរបស់មេក្រុមអ្នកលេងដែលត្រូវបានគេប្រាប់ថា អាបធ្មប់បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរដល់កូនប្រុសរបស់គាត់។ ការសម្លាប់បានចាប់ផ្តើមកាលពីថ្ងៃសុក្រនៅក្នុងផ្នែកតំបន់ Wharf Jeremie នៃ Cite Soleil ដែលជាតំបន់អនាធិបតេយ្យដ៏ធំឮនៅទីក្រុង Port-au-Prince ។

បណ្តាញការពារសិទ្ធិមនុស្សជាតិបាននិយាយថា មេដឹកនាំក្រុមអ្នកលេងម្នាក់ឈ្មោះ Monel Felix បានបញ្ជាឱ្យសម្លាប់នៅ Wharf Jeremie បន្ទាប់ពីគ្រូបូជាចារ្យប្រាប់ថាសាសនា Vodou ធ្វើឲ្យកូនប្រុសរបស់គាត់មានជំងឺ ខណៈកុមារ​នោះ​បាន​ស្លាប់​នៅ​រសៀល​ថ្ងៃ​សៅរ៍ នេះ​បើ​យោង​តាម​ក្រុម​សិទ្ធិ​មនុស្ស​។

ក្រុមនេះបាននិយាយថាលោក Felix ដែលត្រូវបានគេស្គាល់ថាជា Micanor Altes, Alfred Mones និងមានរហស្សនាមថា King Micanor និងសមាជិកក្រុមអ្នកលេងរបស់គាត់បានប្រើកាំបិត ដើម្បីប្រព្រឹត្តការសម្លាប់រង្គាល នោះ ខណៈWharf Jeremie គឺជាទីតាំងដ៏រឹងមាំមួយរបស់ក្រុមអ្នកលេងដែលប៉ូលិសពិបាកចូលបំផុតនៅក្នុងរដ្ឋធានី។ អ្នក​ជំនាញ​ដែល​កំពុង​តាម​ដាន​ការ​វិវឌ្ឍន៍​បាន​និយាយ​ថា កង្វះ​វត្តមាន​នៃ​ការ​អនុវត្ត​ច្បាប់​បាន​ពន្យារ​ពេល​ការ​រាយការណ៍​អំពី​ការ​សម្លាប់​រង្គាល​នេះ។

(រូបភាព៖ AP)

គួរបញ្ជាក់ថា Vodou ដែលមានដើមកំណើតនៅអាហ្វ្រិកខាងលិច គឺជាសាសនាផ្លូវការមួយរបស់ប្រទេសហៃទី។ អ្នកប្រតិបត្តិរបស់វាជឿថា ភាវៈមានជីវិតទាំងអស់មានវិញ្ញាណ រួមទាំងសត្វ និងរុក្ខជាតិ។ ត្រូវបានគេនាំយកទៅប្រទេសហៃទីដោយ​ទាសករ Vodou ត្រូវបានគេយល់ច្រឡំយ៉ាងទូលំទូលាយនៅក្នុងវប្បធម៌ដ៏ពេញនិយមរបស់លោកខាងលិច ហើយបានរួមរស់ជាមួយគ្រិស្តសាសនាជាជំនឿមួយក្នុងចំណោមជំនឿជាច្រើនដែលត្រូវបានទទួលស្គាល់។

បណ្តាញការពារសិទ្ធិមនុស្សជាតិបាននិយាយថា វាមិនមែនជាលើកទីមួយទេដែលលោក Felix ត្រូវបានគេចោទប្រកាន់ថាបានសម្លាប់មនុស្សចាស់ដែលគោរពសាសនាVodou ។ គាត់ត្រូវបានគេជឿថាគាត់គឺជាអ្នកនៅពីក្រោយការស្លាប់របស់ស្រ្តីចំណាស់ចំនួន១២នាក់ នៅឆ្នាំ២០២១។

យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា យ៉ាងហោចណាស់មនុស្ស ១៨៤ នាក់ត្រូវបានសម្លាប់។ យោងតាមអង្គការសហប្រជាជាតិមនុស្សជិត ១៣០នាក់ដែលត្រូវបានសម្លាប់មានអាយុលើសពី ៦០ ឆ្នាំដោយបន្ថែមថាសមាជិកក្រុមអ្នកលេងបានដុតសាកសពហើយបោះវាទៅក្នុងសមុទ្រ។

(រូបភាព៖ AP)

ប្រទេសហៃទីត្រូវបានញាំញីដោយអំពើហឹង្សាចាប់តាំងពីដើមឆ្នាំនេះ នៅពេលដែលក្រុមអ្នកលេងបានប្រមូលផ្តុំគ្នានៅក្នុងក្រុមចម្រុះមួយដែលមានឈ្មោះថា Viv Ansanm  ដើម្បីវាយប្រហារស្ថាប័នរដ្ឋាភិបាល រួមទាំងប៉ុស្តិ៍ប៉ូលិស ពន្ធនាគារ និងមន្ទីរពេទ្យ។

យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សប្រហែល ៥០០០នាក់នៅក្នុងប្រទេសហៃទីត្រូវបានសម្លាប់នៅឆ្នាំនេះ ហើយជាង ៧០០០០០នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារតែអំពើហិង្សាទាក់ទងនឹងក្រុមអ្នកលេង ហើយក្រុមនេះថែមទាំងបានជោគជ័យក្នុងការបណ្តេញនាយករដ្ឋមន្ត្រីចេញពីតំណែងទៀតផង។

ការបង្ហូរឈាមបានបន្ត ទោះបីជាមានវត្តមានរបស់កងកម្លាំងប៉ូលិសដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលជាបេសកកម្មគាំទ្រសន្តិសុខពហុជាតិ មានសមាសភាពមន្ត្រីភាគច្រើនមកពីប្រទេសកេនយ៉ាក៏ដោយ៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ជំនឿអាបធ្មប់បណ្តាល​ឱ្យ​សម្លាប់​រង្គាល​​​​​មនុស្ស​​ជិត​២០០​​នាក់​​នៅ​ហៃទី​ appeared first on Kampuchea Thmey Daily.

UN៖ត្រឹមមួយសប្ដាហ៍មនុស្សប្រមាណ១៥០ នាក់ត្រូវបានសម្លាប់ក្នុងរដ្ឋធានីប្រទេសហៃទី
អង្គការសហប្រជាជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៥០នាក់ត្រូវបានសម្លាប់នៅទីក្រុង Port-au-Prince ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ខណៈអំពើហិង្សារបស់ក្រុមអ្នកលេងកើនឡើងកាន់តែខ្លាំង។

(រូបភាព៖ AP)

សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​Al Jazeera នៅថ្ងៃទី២១ខែវិច្ឆិកានេះ ដោយ​ដកស្រង់​សេចក្តីថ្លែងការណ៍មួយ​ចេញ​ផ្សាយ​កាលពីថ្ងៃពុធ បាន​ឱ្យ​ដឹង​ថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា ជាងពាក់កណ្តាលនៃការស្លាប់ យ៉ាងហោចណាស់៥៥​ភាគរយដោយសារការបាញ់ប្រហារគ្នារវាងសមាជិកក្រុមអ្នកលេងនិងប៉ូលិស។

មនុស្ស៩២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងអំពើហិង្សានេះ ហើយប្រហែល២ម៉ឺន​នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញពីផ្ទះដោយបង្ខំ។

យោងតាមការប៉ាន់ស្មាននៅក្នុងទីក្រុង Port-au-Prince មនុស្ស ៤ លាននាក់កំពុងត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ខណៈដែលក្រុមអ្នកលេងឥឡូវនេះគ្រប់គ្រងគ្រប់ផ្លូវសំខាន់ៗទាំងក្នុង និងក្រៅរដ្ឋធានី។ ការ​កើនឡើង​ចុងក្រោយ​នៃ​អំពើ​ហិង្សា​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ហៃទី​គឺ​ជា​ការ​អាក្រក់​ជាង​មុន​ទៅ​មុខ។

ប្រទេសហៃទីបានធូរស្រាលពីអំពើហិង្សាជាច្រើនឆ្នាំ ខណៈដែលក្រុមប្រដាប់អាវុធដ៏មានអំណាច ដែលជារឿយៗមានទំនាក់ទំនងជាមួយមេដឹកនាំនយោបាយ និងធុរកិច្ចរបស់ប្រទេស បានប្រជែងដណ្តើមឥទ្ធិពល និងការគ្រប់គ្រងទឹកដី។ប៉ុន្តែស្ថានការណ៍កាន់តែអាក្រក់ទៅៗបន្ទាប់ពីការធ្វើឃាតប្រធានាធិបតីហៃទី Jovenel Moise កាលពីខែកក្កដា ឆ្នាំ២០២១ ដែលបានបង្កើតភាពខ្វះចន្លោះ។

(រូបភាព៖ AP)

កាលពីដើមឆ្នាំនេះ ក្រុមអ្នកលេងបានបើកការវាយប្រហារលើពន្ធនាគារ និងស្ថាប័នរដ្ឋផ្សេងទៀតនៅទូទាំងទីក្រុង Port-au-Prince ដោយជំរុញឱ្យមានវិបត្តិនយោបាយជាថ្មី។ យុទ្ធនាការនៃអំពើហឹង្សាបាននាំទៅដល់ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីរបស់ប្រទេសហៃទី ការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល និងការដាក់ពង្រាយបេសកកម្មប៉ូលិសពហុជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិ។

កងកម្លាំងប៉ូលិសដែលដឹកនាំដោយប្រទេសកេនយ៉ា ត្រូវបានគេស្គាល់ជាផ្លូវការថាជាបេសកកម្មគាំទ្រសន្តិសុខពហុជាតិ (MSS) ក៏បានបរាជ័យក្នុងការគ្រប់គ្រងត្រឡប់មកវិញពីក្រុមអ្នកលេងថែមទៀត។ សហរដ្ឋអាមេរិកក៏បាននិងកំពុងជំរុញឱ្យផ្លាស់ប្តូរបេសកកម្មទៅជាកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលជាសំណើដែលមានការគាំទ្រពីមេដឹកនាំហៃទី ប៉ុន្តែត្រូវបានជំទាស់ដោយសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានវេតូ-ចិន និងរុស្ស៊ី។

ឧប្បត្តិហេតុដែលបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបែបនេះក៏បានកើតឡើងចំពេលមានការតស៊ូអំណាចផ្ទៃក្នុងដែលឃើញក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលដែលមានភារកិច្ចក្នុងការកសាងឡើងវិញនូវស្ថាប័នរដ្ឋរបស់ហៃទីបោះឆ្នោតបណ្តេញនាយករដ្ឋមន្ត្រីបណ្តោះអាសន្នម្នាក់ទៀតគឺលោក Gary Conille និងតែងតាំងជំនួសលោក Alix Didier Fils-Aime៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post UN៖ត្រឹមមួយសប្ដាហ៍មនុស្សប្រមាណ១៥០ នាក់ត្រូវបានសម្លាប់ក្នុងរដ្ឋធានីប្រទេសហៃទី appeared first on Kampuchea Thmey Daily.

ហៃទី​បិទអាកាសយានដ្ឋាន​ ដោយសារ​អំពើហិង្សា​កើន​ឡើង​
អាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសហៃទីបានបិទទ្វារកាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមអ្នកលេងងបានបើកការបាញ់ប្រហារលើការចុះចតជើងហោះហើរពាណិជ្ជកម្មនៅទីក្រុង Port-Au-Prince ដែលជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួនផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ខណៈដែលនាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីបានស្បថចូលកាន់តំណែងនិងបានសន្យាស្តារសន្តិភាពឡើងវិញ។ យោង​ទីភ្នាក់ងារព័ត៌មាន​ AP។

(រូបភាព៖ AP)

ដោយ​ផ្អែក​តាម ស្ថានទូត និងទិន្នន័យតាមដានជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានឱ្យដឹងថា ជើងហោះហើរ Spirit Airlines បានធ្វើដំណើរពី Fort Lauderdale រដ្ឋ Florida ទៅកាន់ Port-Au-Prince មានចម្ងាយរាប់រយហ្វីតពីការចុះចតក្នុងរដ្ឋធានីរបស់ប្រទេសហៃទី។

ជើងហោះហើរត្រូវបានបង្វែរការ​ចុះចតទៅ​កាន់​សាធារណរដ្ឋដូមីនីកែន បន្ទាប់ពីក្រុមអ្នកលេងបានបាញ់ប្រហារលើយន្តហោះ និងបានវាយប្រហារអ្នកបម្រើលើយន្តហោះម្នាក់ដែលរងរបួសស្រាល។ នេះបើយោងតាមក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក។

ការបាញ់ប្រហារនេះ ស្ថានទូតអាមេរិកបាន​ហៅថា ជា«​​​ទង្វើ​ដឹកនាំដោយក្រុមអ្នកលេងដើម្បីរារាំងការធ្វើដំណើរទៅ និងមកពីទីក្រុង Port-au-Prince រាប់បញ្ចូលទាំងអំពើហិង្សាប្រដាប់អាវុធ និងការរំខានដល់ផ្លូវថ្នល់ កំពង់ផែ និងអាកាសយានដ្ឋាន»។ សរុបមកមា​ន​ ក្រុម​ហ៊ុន​អាកាសចរណ៍​ Spirit, JetBlue និង American Airlines បានលុបចោលជើងហោះហើរទៅ និងមកពីប្រទេសហៃទី។

(រូបភាព៖ AP)

ភាពចលាចលនេះកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាដែលមានបំណងរៀបចំសណ្តាប់ធ្នាប់ប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសនេះបានបណ្តេញនាយករដ្ឋមន្រ្តីបណ្តោះអាសន្នលោក Garry Conille ដោយជំនួសគាត់ដោយអ្នកជំនួញ Alix Didier Fils-Aimé។ ក្រុម​ប្រឹក្សា​នេះ​ត្រូវ​បាន​កត់​សម្គាល់​ដោយ​ការ​ប្រយុទ្ធ​គ្នា ហើយ​សមាជិក​បី​នាក់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ថ្មីៗ​នេះ។

នៅពេលដែលស្បថចូលកាន់តំណែង លោក Fils-Aimé បាននិយាយថា អាទិភាពកំពូលរបស់គាត់គឺដើម្បីស្ដារសន្តិភាពដល់ប្រទេសដែលរងគ្រោះដោយវិបត្តិ និងរៀបចំការបោះឆ្នោត ដែលមិនបានធ្វើឡើងនៅក្នុងប្រទេសហៃទីចាប់តាំងពីឆ្នាំ ២០១៦។​

លោក​បាន​និយាយ​នៅ​ចំពោះ​មុខ​បន្ទប់​អ្នក​ការទូត និង​មន្ត្រី​សន្តិសុខ​ដែល​ស្លៀកពាក់​ឈុត​សម្លៀក​បំពាក់​ថា​៖ «​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​នាំ​មក​នូវ​ក្តី​សង្ឃឹម​ឡើង​វិញ​។ ខ្ញុំ​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាជន​ដែល​រង​គ្រោះ​ដោយ​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​អ្វី​ៗ​ដែល​ពួក​គេ​មាន»។

ប្រទេសនេះមានភាពចលាចលនយោបាយជាច្រើនសប្តាហ៍មកហើយ ដែលអ្នកសង្កេតការណ៍បានព្រមានថាអាចបណ្តាលឱ្យមានអំពើហិង្សាកាន់តែខ្លាំងឡើង ខណៈក្រុមអ្នកលេងរបស់ប្រទេសនេះ បានដាក់ទុនជាយូរមកហើយលើភាពចលាចលនយោបាយ ដើម្បីធ្វើការដណ្តើមអំណាច ការបិទព្រលានយន្តហោះ កំពង់ផែដឹកជញ្ជូន និងបង្កចលាចល។

យោងតាមអង្គការសហប្រជាជាតិប៉ាន់ប្រមាណថាក្រុមអ្នកលេងគ្រប់គ្រង ៨៥% នៃរដ្ឋធានី Port-au-Prince ខណៈពេលដែលបេសកកម្មគាំទ្រដោយអង្គការសហប្រជាជាតិដឹកនាំដោយប៉ូលិសកេនយ៉ាដើម្បីលុបបំបាត់អំពើហឹង្សារបស់ក្រុមអ្នកលេងកំពុងតស៊ូជាមួយនឹងការខ្វះខាតថវិកានិងបុគ្គលិកដែលជំរុញឱ្យមានការអំពាវនាវឱ្យមានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

(រូបភាព៖ AP) លោក Fils-Aimé

(រូបភាព៖ AP)

(រូបភាព៖ AP)

The post ហៃទី​បិទអាកាសយានដ្ឋាន​ ដោយសារ​អំពើហិង្សា​កើន​ឡើង​ appeared first on Kampuchea Thmey Daily.

នាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន​​ហៃទី​ត្រូវបាន​បណ្តេញចេញ​ ខណៈ​វិបត្តិ​សន្តិសុខ​កើនឡើង
ក្រុមប្រឹក្សាអន្តរកាលដែលត្រូវបានបង្កើតឡើងដើម្បីស្តារសណ្តាប់ធ្នាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសហៃទីបានបណ្តេញនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោក Garry Conille ហើយគ្រោងនឹងជំនួសគាត់ដោយអ្នកជំនួញ Alix Didier Fils-Aime។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​APនៅថ្ងៃទី១១ខែវិច្ឆិកានេះ។

(រូបភាព៖ AP)

លោក Conille ជា​មន្ត្រី​រដ្ឋការ​​យូរ​ឆ្នាំ​ដែល​ធ្វើ​ការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បណ្ដោះអាសន្នរយៈពេល​ប្រហែល​ប្រាំមួយ​ខែ។ លោក​ត្រូវបានតែងតាំងឱ្យកាន់តួនាទីនៅក្នុងខែឧសភា ដោយក្រុមប្រឹក្សាអន្តរកាលរបស់ប្រទេសហៃទី។

ក្រុមប្រឹក្សាអន្តរកាលត្រូវបានបង្កើតឡើងក្នុងខែមេសា ដែលមានភារកិច្ចជ្រើសរើសនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសហៃទី ដោយសង្ឃឹមថាវានឹងជួយលុបបំបាត់ភាពចលាចល ប៉ុន្តែវាត្រូវបានញាំញីដោយនយោបាយ និងការប៉ះទង្គិច ហើយមានជម្លោះជាមួយ Conille ជាយូរមកហើយ។ ចំណែក​លោកDidier Fils-Aime គឺជាកូនប្រុសរបស់សកម្មជន Haitian ដ៏ល្បីឈ្មោះ Alix Fils-Aime ដែលត្រូវបានចាប់ដាក់គុកក្រោមរបបផ្តាច់ការ Jean-Claude “Baby Doc” Duvalier ។

ក្រុមដូចជាអង្គការរដ្ឋអាមេរិកបានព្យាយាម និងបរាជ័យកាលពីសប្តាហ៍មុនក្នុងការសម្រុះសម្រួលការខ្វែងគំនិតគ្នាក្នុងការប៉ុនប៉ងដើម្បីរក្សាទុកការផ្លាស់ប្តូរដ៏ផុយស្រួយនេះ។

ដំណើរការនេះបានទទួលរងនូវការវាយប្រហារមួយផ្សេងទៀតនៅក្នុងខែតុលា នៅពេលដែលសមាជិកបីនាក់នៃក្រុមប្រឹក្សាប្រឈមមុខនឹងការចោទប្រកាន់ពីអំពើពុករលួយ ពីអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយដែលបានចោទប្រកាន់ថាពួកគេបានទាមទារប្រាក់សំណូកចំនួន ៧៥០០០០ដុល្លារពីនាយកធនាគាររដ្ឋាភិបាលដើម្បីធានាការងាររបស់គាត់។ ទោះយ៉ាងណាអ្នក​នាំ​ពាក្យ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

(រូបភាព៖ Facebook)

ប្រទេសហៃទីមិនបានរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យទេ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយ​មួយផ្នែកធំ ដោយសារតែការកើនឡើងនៃអំពើហិង្សាក្រុមអ្នកលេង។

ការរង្គោះរង្គើនេះគឺជាការវាយលុកចុងក្រោយបំផុតចំពោះស្ថិរភាពនយោបាយនៅក្នុងប្រទេស ដែលឃើញក្រុមអ្នកលេងប្រដាប់អាវុធទទួលបានការគ្រប់គ្រងភាគច្រើននៃរដ្ឋធានី Port-au-Prince និងពង្រីកទៅកាន់តំបន់ក្បែរនោះ បង្កឱ្យមានភាពអត់ឃ្លាន និងបង្ខំមនុស្សរាប់សែននាក់ចាកចេញពីផ្ទះរបស់ពួកគេ។ លើសពីនេះការសន្យាគាំទ្រអន្តរជាតិនៅតែយឺតយ៉ាវ ហើយប្រទេសជិតខាងបាននិរទេសជនចំណាកស្រុកហៃទីត្រឡប់ទៅប្រទេសវិញទៀត៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post នាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន​​ហៃទី​ត្រូវបាន​បណ្តេញចេញ​ ខណៈ​វិបត្តិ​សន្តិសុខ​កើនឡើង appeared first on Kampuchea Thmey Daily.