ព័ត៌មានអន្ដរជាតិ
UN៖ ក្នុងឆ្នាំ២០២៤ អំពើហិង្សាសម្លាប់មនុស្សជាង ៥៦០០នាក់នៅហៃទី
មនុស្សជាង៥៦០០នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស ឬត្រូវបានចាប់ពង្រត់នៅឆ្នាំ២០២៤ ដោយសារតែការកើនឡើងនៃអំពើហិង្សាក្រុមអ្នកលេងដ៏ហិង្សានៅក្នុងប្រទេសហៃទី។ នេះបើយោងតាមការថដេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៨ខែធ្នូនេះ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានថ្កោលទោសអំពើហិង្សានេះ ដោយចាត់ទុកថា វាជា «ភាពភ័យរន្ធត់»ដ៏សែនតក់ប្រមា ដែលប្រជាជនប្រទេសនេះប្រឈមមុខនឹងការរំលោភសិទ្ធិ និងអំពើពុករលួយដ៏ច្រើន ដោយសារក្រុមអ្នកលេងប្រដាប់អាវុធបានគ្រប់គ្រង់តំបន់ភាគច្រើននៃរដ្ឋធានី Port-au-Prince បន្ទាប់ពីមានការផ្ទុះឡើងនៃអំពើហិង្សាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ប៉ូលិសក៏ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សាលើក្រុមជនសង្ស័យជាក្រុមអ្នកលេងផងដែរ ដោយសារតែជម្លោះដែលកំពុងបន្តធ្វើឱ្យមានអស្ថិរភាពនយោបាយកាន់តែអាក្រក់ទៅៗនិងបានញាំញីប្រទេសនេះអស់ជាច្រើនទសវត្សរ៍មកហើយ។
សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិបានកត់សម្គាល់ថា យ៉ាងហោចណាស់មនុស្ស ២០៧នាក់ត្រូវបានសម្លាប់នៅដើមខែធ្នូនៅក្នុងការសម្លាប់រង្គាលមួយដែលរៀបចំឡើងដោយមេដឹកនាំក្រុមអ្នកលេង Wharf Jeremie ដ៏មានឥទ្ធិពលនៅក្នុងតំបន់ Cite Soleil។
លើសពីនេះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏បានចងក្រងឯកសារយ៉ាងហោចណាស់៣១៥ ករណីនៃការសម្លាប់សមាជិកក្រុមអ្នកលេង និងមនុស្សដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមអ្នកលេង។ សរុបមនុស្សជាង៥៦០០នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស ឬត្រូវបានចាប់ពង្រត់នៅឆ្នាំ ២០២៤។

កាលពីខែវិច្ឆិកាឆ្នាំមុន អង្គការសហប្រជាជាតិបានបញ្ជាឱ្យជម្លៀសបុគ្គលិករបស់ខ្លួនចេញពីរដ្ឋធានីនៃប្រទេសហៃទី ដោយសារតែការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធ ប៉ូលីស និងជនស៊ីវិលប្រដាប់ដោយកាំបិត។ ទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា ខ្លួនមិនចាកចេញពីប្រទេសហៃទីនោះទេ ប៉ុន្តែគ្រាន់តែ«សម្រួលប្រតិបត្តិការរបស់ខ្លួន» ដោយការផ្លាស់ប្តូរបុគ្គលិករបស់ខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាងមុននៅក្នុងប្រទេស និងកន្លែងផ្សេងទៀតដែលធ្វើការពីចម្ងាយ។
លោក Turk បានអំពាវនាវឱ្យកងកម្លាំងនគរបាលជាតិ រក្សាមន្ត្រីទទួលខុសត្រូវដែលត្រូវបានរាយការណ៍ថា ជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិដោយមានជំនួយពីអន្តរជាតិ។ បេសកកម្មការពារសន្តិសុខដែលគាំទ្រដោយអង្គការសហប្រជាជាតិដែលមានកម្លាំងចំនួន៤៣០នាក់ រួមមានប៉ូលិសកេនយ៉ាភាគច្រើនត្រូវបានបញ្ជូនមកប្រទេសហៃទីកាលពីខែមិថុនាឆ្នាំមុនដើម្បីជួយដល់នាយកដ្ឋានប៉ូលិសដែលមានចំនួនតិចរបស់ប្រទេសនេះ ប៉ុន្តែអំពើហិង្សានៅតែបានបន្តកើនឡើង។
រដ្ឋាភិបាលប្រទេសហៃទី ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងដោយប្រទេសការាបៀនផ្សេងទៀត ក៏បាននិងកំពុងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្តល់សិទ្ធិឱ្យប្រតិបត្តិការរក្សាសន្តិភាពពេញលេញមួយ។ ប៉ុន្តែរុស្ស៊ី និងចិន ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ បានជំទាស់នឹងចំណាត់ការនេះ ដោយទទូចថា កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អំពើហិង្សារបស់ក្រុមអ្នកលេង គួរតែផ្តោតលើការពង្រឹងសម្ថភាពប៉ូលិសហៃទីជំនួសវិញ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


