ព័ត៌មានអន្ដរជាតិ
ស្រ្តីហៃទី ដាក់ថ្នាំសម្លាប់ក្រុមក្មេងទំនើង ៤០នាក់ ជាការសងសឹកឲ្យគ្រួសារ
ស្ត្រីជាអ្នកលក់អាហារតាមដងផ្លូវម្នាក់ បានសងសឹកទៅលើក្រុមក្មេងទំនើងចំនួន ៤០នាក់ ដោយការដាក់ថ្នាំបំពុលក្នុងអាហារដែលពួកគេទទួលទាន ដើម្បីសងសឹកឲ្យសមាជិកគ្រួសារដែលបាត់បង់ជីវិត ដោយសារតែក្រុមឧក្រិដ្ឋជនហឹង្សាក្នុងប្រទេសហៃទី។

ប្រទេសហៃទីសំបូរទៅដោយក្រុមក្មេងទំនើងតាមដងផ្លូវជាយូរយារណាស់មកហើយ។ គ្រួសារជាច្រើនបានទទួលរងសោកនាដកម្មក្រោមកណ្តាប់ដៃឧក្រិដ្ឋជនដ៏ឃោរឃៅទាំងនេះ ប៉ុន្តែមានមនុស្សតិចណាស់ដែលមិនហ៊ានវាយតបតវិញ ដោយភ័យខ្លាចចំពោះសុវត្ថិភាពរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេ។
ជាក់ស្ដែង ស្ត្រីម្នាក់នៅក្នុងសង្កាត់ Kenscoff នៃទីក្រុង Port-au-Prince រដ្ឋធានីនៃប្រទេសហៃទី បានបង្កឲ្យធ្វើមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានការសម្លាប់រង្គាលនៅក្នុងជួរក្រុមក្មេងទំនើងក្នុងស្រុក ដែលត្រូវបានគេរាយការណ៍ថា ជាមេខ្លោងធំចំពោះការស្លាប់របស់សមាជិកគ្រួសារជាច្រើនរបស់នាង។
អ្នកលក់តាមចិញ្ចើមផ្លូវរូបនេះ មានឯកទេសខាងធ្វើអាហារម្យ៉ាង ហៅថា Haitian empanadas ឬ pâtés ស្ត្រីរូបនេះថ្មីៗនេះបានផ្តល់ឲ្យសមាជិកក្រុមទំនើងរាប់សិបនាក់ដោយឥតគិតថ្លៃ ជាការអរគុណសម្រាប់ ការការពារសង្កាត់របស់នាង។ តាមពិតទៅ នាងកំពុងធ្វើការសងសឹកនឹងមនុស្សដែលបានសម្លាប់សមាជិកគ្រួសាររបស់នាង ជាច្រើននាក់ទៅវិញទេ។
ស្ត្រីដែលមិនត្រូវគេបញ្ចេញឈ្មោះបានលក់អហារប្រភេទនេះនៅក្នុងតំបន់ Kenscoff ជាយូរមកហើយ ដូច្នេះសមាជិកក្រុមក្មេងទំនើងគ្មានហេតុផលអ្វីត្រូវសង្ស័យឡើយ ប៉ុន្តែក្នុងឱកាសពិសេសនេះ អាហារ Haitian empanadas ត្រូវបានគេប្រើថ្នាំសម្លាប់សត្វល្អិតមួយប្រភេទ។ ក្រោយពេលទទួលទានរួច ពួកគេនចាប់ផ្ដើមឈឺពោះខ្លាំង និងក្អួត។ ក្មេងទំនើងទាំងនោះបានស្លាប់ម្ដងម្នាក់ មុនពេលដែលពួកគេអាចទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏បានរាយការណ៍ពីការស្លាប់របស់សមាជិក ៤០ នាក់របស់ Viv Ansanm ដែលជាក្រុមក្មេងទំនើងប្រចាំរដ្ឋធានី Port-au-Prince និមានមេខ្លោងធំជាងគេគឺលោក Jimmy Cherizier រហស្សនាមថា Barbecue ជាអ្នកចាត់ចែង ។
តាមសេចក្តីរាយការណ៍ ស្រ្តីដែលមិនបញ្ចេញឈ្មោះ បានចូលខ្លួនសារភាពនៅចំពោះមុខប៉ូលិសហៃទីថា នាងបានធ្វើសកម្មភាពបំពុលក្រុមក្មេងទំនើង ៤០ នាក់ ជាការសងសឹកចំពោះការស្លាប់របស់សមាជិកគ្រួសារ។ នាងអះអាងថា បានធ្វើតែម្នាក់ឯងក្នុងការរៀបចំនិងអនុវត្តផែនការ។ យ៉ាងណា មិនមានព័ត៌មានថា តើនាងត្រូវប្រឈមនឹងការចោទប្រកាន់ណាមួយសម្រាប់ការសម្លាប់ឧក្រិដ្ឋជនដែលគេស្គាល់ទាំង ៤០ នាក់នោះនូវឡើយទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


