ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរា Melissa បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនិងសម្លាប់មនុស្ស៣២នាក់នៅទូទាំងតំបន់ការ៉ាបៀន
ព្យុះសង្ឃរា Melissa បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់ការ៉ាបៀន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២ នាក់នៅក្នុងប្រទេសហៃទី ហ្សាម៉ាអ៉ីក សាធារណរដ្ឋដូមីនីកែន និងប្រទេសគុយបា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ខែតុលា។

នៅក្នុងប្រទេសហៃទី មានអ្នកស្លាប់ច្រើនជាងគេ ភាគច្រើននៅក្នុងទីក្រុង Petit-Goave ភាគខាងត្បូង ដោយសារទឹកទន្លេហូរហៀរ និងបំផ្លាញផ្ទះជាច្រើនខ្នង។ មនុស្សជាច្រើននាក់នៅតែបាត់ខ្លួននៅឡើយ ដែលទាមទារប្រតិបត្តិការជួយសង្គ្រោះបន្ទាន់។
ចំពោះប្រទេសហ្សាម៉ាអ៉ីកនាយករដ្ឋមន្ត្រី Andrew Holness បានប្រកាសថាហ្សាម៉ាអ៉ីកជាតំបន់គ្រោះមហន្តរាយ ហើយបានសន្យាថានឹងផ្តល់ជំនួយ និងការស្តារឡើងវិញយ៉ាងឆាប់រហ័ស។ ព្យុះ Melissa មានឥទ្ធិពលនិងបង្កការបំផ្លិចបំផ្លាញខ្លាំង ដោយប្រជាជនជាច្រើននិយាយថា ពួកគេមិនដែលឃើញព្យុះខ្លាំងក្លាបែបនេះទេ។

អ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុនេះបានធ្វើឱ្យព្យុះMelissa កាន់តែខ្លាំងឡើង ដោយសារសមុទ្រការ៉ាបៀនក្តៅខុសពីធម្មតា។ នាយករដ្ឋមន្ត្រីហ្សាម៉ាអ៉ីកបានអំពាវនាវដល់ប្រទេសអ្នកមានឱ្យផ្តល់ប្រាក់បន្ថែមទៀតដើម្បីជួយប្រទេសកោះតូចៗឱ្យសម្របខ្លួនទៅនឹងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការឡើងកំដៅផែនដី។
ឥឡូវនេះ ក្រុមជួយសង្គ្រោះនៅក្នុងប្រទេសដែលរងផលប៉ះពាល់ទាំងអស់កំពុងធ្វើការដើម្បីស្វែងរកអ្នករស់រានមានជីវិត និងជួយមនុស្សឱ្យកសាងឡើងវិញបន្ទាប់ពីព្យុះសង្ឃរាដ៏គ្រោះថ្នាក់បំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមិនធ្លាប់មាន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


