ប្រទេសហ្សកហ្ស៊ី Archives - Kampuchea Thmey Daily

ជនជាតិឥណ្ឌា​១១​​នាក់ស្លាប់​នៅរមណីយដ្ឋាន​ជិះស្គី​ដ៏ល្បី​ប្រទេស​ហ្សកហ្ស៊ី
មនុស្ស១២នាក់ដែលភាគច្រើនជាជនជាតិឥណ្ឌាត្រូវបានប្រទះឃើញស្លាប់នៅឯរមណីយដ្ឋានជិះស្គីលើ​ទឹកកក​ដ៏ពេញនិយមមួយក្នុងប្រទេសហ្សកហ្ស៊ី​​ក្នុងតំបន់​កូកាស​​​ភាគខាងត្បូង​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNN នៅថ្ងៃទី១៧ខែធ្នូនេះ។

(រូបភាព៖ Getty)

ប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា សាកសពជនជាតិឥណ្ឌា១១នាក់និងម្នាក់​ទៀត​ជា​ជនជាតិហ្សកហ្ស៊ី​ត្រូវបានគេរកឃើញនៅជាន់ទីពីរខាងលើភោជនីយដ្ឋានឥណ្ឌា នៅ Gudauri ដែលជារមណីយដ្ឋានជិះស្គីដ៏ធំបំផុតនៅក្នុងប្រទេសនេះ។ មនុស្សទាំង១២នាក់សុទ្ធតែធ្វើការនៅក្នុងអគារដែលសាកសពរបស់ពួកគេត្រូវបានរកឃើញ។

ប៉ូលិសបាននិយាយថា ការធ្វើតេស្តបឋមមិនបានរកឃើញស្លាកស្នាមនៃអំពើហិង្សាលើសាកសពនោះទេ ប៉ុន្តែបានបន្ថែមថា មានម៉ាស៊ីនភ្លើងដើរដោយប្រេងមួយត្រូវបានបើក បន្ទាប់ពីអគារនេះបាត់បង់អគ្គិសនីកាលពីថ្ងៃសុក្រ។ ប៉ូលិសបាននិយាយថា មនុស្ស១២នាក់នេះបានស្លាប់ទំនងជាដោយសារការពុលកាបូនម៉ូណូអុកស៊ីត។ ប៉ូលិស​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ឧបទ្ទវហេតុ​នេះ ​តាម​មាត្រា ១១៦ នៃ​ក្រមព្រហ្មទណ្ឌ​ប្រទេស ដោយ​បង្ហាញ​ថា វាជាឃាតកម្ម​ដោយ​ធ្វេសប្រហែស។

ពាក់ព័ន្ធបញ្ហានេះ ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុង​​​ប៊ីលីស៊ី (Tbilisi) បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវការគាំទ្រដែលអាចធ្វើទៅបានទាំងអស់ដល់គ្រួសារអ្នកដែលបានស្លាប់បាត់បង់ជីវិត ហើយថា ខ្លួន​កំពុងធ្វើការដើម្បីធ្វើមាតុភូមិនិវត្តន៍សាកសពរបស់ជនជាតិឥណ្ឌាទាំង១១នាក់។

គួរបញ្ជាក់ថា រមណីដ្ឋាន Gudauri ស្ថិតនៅលើភ្នំ Caucasus ជិតព្រំដែនជាមួយប្រទេសរុស្ស៊ី កំពុងក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងពីភ្ញៀវទេសចរ ដោយផ្តល់ជូននូវជម្រើសច្រើននិងថោកជាងរមណីយដ្ឋានសំខាន់ៗរបស់អឺរ៉ុបនៅភ្នំអាល់។ យោងតាមក្រុមហ៊ុនប្រឹក្សាក្នុងស្រុកបានឱ្យដឹងថា អ្នកដំណើរអន្តរជាតិជាង ៣០០០០០ នាក់បានទៅទស្សនារមណីយដ្ឋាន Gudauri ក្នុងឆ្នាំ ២០២៣៕

(រូបភាព៖ Getty)

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

The post ជនជាតិឥណ្ឌា​១១​​នាក់ស្លាប់​នៅរមណីយដ្ឋាន​ជិះស្គី​ដ៏ល្បី​ប្រទេស​ហ្សកហ្ស៊ី appeared first on Kampuchea Thmey Daily.

​ឥទ្ធិពល​មហាអំណាច​កំពុង​ធ្វើ​ឱ្យ​ជម្លោះ​នយោបាយ​​នៅហ្សកហ្ស៊ី​​​ក្លាយ​ជា​ជម្ងឺរុំារ៉ៃ
​​​កា​រតវ៉ា​ប្រឆាំង​លទ្ធផល​​បោះឆ្នោត​​​​សភា​​នៅ​​ទីក្រុង​ប៊ីលីស៊ី​ (Tbilsi) ប្រទេសហ្សកហ្ស៊ី​​ (Georgia)​ ស្ថិត​នៅ​តំបន់​កូកាស​អស់រយៈពេល​ជិត​១សប្តាហ៍ បាន​ផ្ទុះ​ឡើង​កាន់​​តែ​តានតឹង​នឹង​ឈាន​ទៅ​ចោទ​ប្រកាន់​​គ្នា​រវាង​​រុស្ស៊ី​​និង​​ភាគី​អឺរ៉ុប ក្រោយ​​នាយករដ្ឋមន្ត្រី​ប្រទេសនេះ​​​ផ្អាក​ការ​ចរចាចូល​សហភាព​អឺរ៉ុប ខណៈ​ពេលដែល​​មន្ត្រី​កាន់​អំណាច​​​​​​​បាន​ចោទ​ប្រកាន់​ថា អ្នក​ចូលរួម​តវ៉ា​​ដ៏​ច្រើន​​ជាជន​បរទេស​​ រួមទាំង​ប្រជាជន​រុស្ស៊ី​ដែល​ប្រឆាំង​រដ្ឋាភិបាល​​។​

ក្រុម​អ្នក​តវ៉ា​​​ប្រឈម​ប៉ូលិស​​​បង្ក្រាមបាតុកម្ម​។ Europeaninterest

ការ​ផ្ទុះ​ការ​តវ៉ា​​​នេះ​​កើត​ឡើង​​​​​ក្រោយ​សភា​អឺរ៉ុប​​​​ច្រាន​ចោល​​លទ្ធផល​បោះឆ្នោត​ដែល​រៀប​ចំឡើង​កាល​ថ្ងៃទី​២៦​ខែ​តុលា ដោយ​សំអាង​ថា «មានភាព​មិនប្រក្រតី» ​ព្រមទាំង​ទាមទារ​ឲ្យរៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ ក៏ប៉ុន្តែ​​​​រដ្ឋាភិបាល​​បដិសេធ​បំពេញតាម​ដំណោះស្រាយ​នោះ ព្រម​ទាំង​ផ្អាក​ការ​ចរចា​ចូល​​សហភាពអឺរ៉ុប​រយៈពេលរហូត​ដល់​៤ឆ្នាំ​។​

​ក្រុម​មន្ត្រី​នៃ​​បក្ស​កាន់​អំណាច​​របស់​ប្រទេស​ហ្សកហ្ស៊ី  បាន​​ចោទ​ប្រកាន់​​​​បាតុករ​​ប្រឆាំង​រដ្ឋាភិបាល​នៅទីក្រុង​ប៊ីលីស៊ី ​ចំនួន​ច្រើន​រហូត​ដល់​១ភាគ៣​​នៃ​អ្នក​តវ៉ា​​ ជា​ជន​បរទេស​ដែល​បង្ក​​​ឲ្យ​មានភាព​តាន​តឹង​នៅ​ក្នុង​ប្រទេស។​

​​សារព័ត៌មាន RT ​របស់​​រុស្ស៊ី បាន​​ដកស្រង់សម្តី​របស់​លោក ​Mamuka Mdinaradze ​លេខាធិការ​ប្រតិបត្តិនៃ​គណបក្ស Georgian Dream party ដែល​​កាន់​អំណាច​​នៃ​​​ប្រទេស​ហ្សក​ហ្ស៊ី ដោយ​ចោទ​ប្រកាន់​ក្រុម​​បាតុករ​រាប់​ពាន់​​​​ប្រឆាំង​រដ្ឋា​ភិបាល​​​​​ក្នុងនោះ​ប្រមាន​១ភាគ៣​នៃ​ពួក​គេ​​ជាជន​បរទេស​​។

​ចលនា​ប្រឆាំង​រដ្ឋាភិបាល​​ហ្សកហ្ស៊ីដែលស្ថិត​នៅតំបន់​កូកាស​ (Caucasus) ខាង​ត្បូង បាន​​ផ្ទុះ​ឡើង​ក្រោយ​​ នាយក​រដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze បាន​ប្រកាស​​​​ពន្យាពេល​​ចរចា​​ចូល​ជាសមាជិក​សហភាព​អឺរ៉ុប​​​រយៈ​ពេល​៤​ឆ្នាំ​រហូត​ដល់ឆ្នាំ​២០២៨ បន្ទាប់​ពីស​​ភា​អឺរ៉ុប​​បាន​ចេញសេចក្តី​សម្រេច​​មួយ​ច្រាន​ចោល​លទ្ធ​ផល​បោះឆ្នោត​​រដ្ឋសភា​កាល​ខែ​តុលា​កន្លង​ទៅ​​​។

នាយក​រដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze ដែល​មាន​ទំនោរដឹកនាំ​ប្រទេស​​ទៅរក​រុស្ស៊ី​។

​នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី ដែលត្រូវ​បាន​​​​ក្រុមអ្នក​តវ៉ា​​ចោទ​ប្រកាន់​ថា ​«ទទួល​រង​ឥទ្ធិពល​ពី​​រុស្ស៊ី»​បាន​ច្រាន​ចោល​ការ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប​ដោយ​ចោទ​ប្រកាន់​អឺរ៉ុប​ថា ​«​គំរាម​កំហែង​​និង​បំភ្លើស​ជាប្រចាំ» ដែលភ្ជាប់​​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ Georgia Dream ​​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី​​។

​សេចក្តី​រាយការណ៍​របស់​ RT បាន​ឲ្យ​ដឹង​ថា ​ក្រុម​អ្នក​តវ៉ា​បាន​​ប្រើហិង្សា​​ប្រឆាំង​​សមត្ថកិច្ច​អនុវត្តច្បាប់ រួម​ទាំងសកម្មភាព​ អុជកាំជ្រួច ការ​គប់​ស្រា និង​ការ​ដុត​កង់​ឡាន​នៅមុខ​រដ្ឋ​សភា​​ជាដើម ខណៈសមត្ថកិច្ច​បង្ក្រាប​បាតុកម្ម​​​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក បាញ់​ទឹកដើម្បី​បំបែក​ហ្វូង​បាតុករ​។

រហូត​មក​ដល់​ពេលនេះ បាតុករ​ប្រមាណ​២០០​ត្រូវ​បាន​ចាប់​ខ្លួន ហើយ កម្លាំងសមត្ថកិច្ច​​​ជា​ង​​១០០​នាក់​ក៏បាន​រងរបួស​ផង​ដែរ​។ ​ថ្លែង​ក្នុង​សន្និសីទ​​សា​រព័ត៌មាន​ លោក Mdinaradze បា​ន​អះអាង​ថា ​ក្នុង​ចំណោម​បាតុករ​​ដែល​បាន​ឃុំខ្លួន​​​ មាន​ជនជាតិរុស្ស៊ី​ភាគច្រើន មាន​ប្រជាជន​អាមេរិក អង់គ្លេស និង​​ហូឡង់​។​

ប្រទេសហ្សកហ្ស៊ី​ស្ថិត​នៅ​​ស្ថិត​នៅ​តំបន់​កូកាស​ខាងត្បូង​មាន​ព្រំដែន​​ជាប់​ជាមួយប្រទេស​រុស្ស៊ី និង​មាន​ប្រជាជន​​៣,៧​លាន​នាក់ បាន​​រៀបចំ​ការ​បោះឆ្នោត​សភា​កាល​ពីថ្ងៃទី​២៦​ខែតុលា ដោយ​គណបក្ស​​ Georgia Dream ទទួល​បាន​ជ័យ​ជម្នះ​ជាមួយការគាំទ្រ​ជាង​៥៤%​។ គណបក្ស​នេះ​​​បង្កើត​ឡើង​ដោយ​លោក Bidzina Ivanishvili ​ដែល​ជាសេដ្ឋី​​មានទំនាក់​ទំនង​យ៉ាង​ជិតសិទ្ធ​​ជាមួយ​រុស្ស៊ី​។ ​

យោង​ការ​ផ្សាយ​របស់​ Aljazeera គណបក្ស​ដែល​​គាំទ្រ​រុស្ស៊ី បាន​ច្រាន​ចោល​​លទ្ធផល​​បោះឆ្នោតដែលប្រកាស​ដោយ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ហ្សកហ្ស៊ី និង​​ប្រកាស​ពីការ​ធ្វើបាតុកម្ម ដោយ​ប្រធានាធិបតី​ Salome Zourabichvili ប្រទេស​​នេះ​បាន​ក្លាយ​​ជា​​​ប្រទេសរងគ្រោះ​​ដោយ​​សារ​ប្រតិបត្តិការ​​ពិសេស​របស់​រុស្ស៊ី។

​ចលនាតវ៉ា​​នយោបាយ​កើត​ឡើង​នៅ​ប្រទេសហ្សក​ហ្ស៊ី​នាពេល​នេះ ត្រូ​វ​បាន​មេដឹកនាំ​ហ្ស​ក​ហ្ស៊ី​ភ្ជាប់​ទៅ​នឹង​ការធ្វើបដិវត្តន៍​ពណ៌​​​ដែល​កើត​ឡើង​នៅ​​ប្រទេសអ៊ុយក្រែន​​កាល​ឆ្នាំ​២០១៣។​

​យោង​ RT ទីក្រុងមូស្គូក៏បានប្រៀបធៀបការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅហ្សកហ្ស៊ីទៅនឹង​ការ​តវ៉ា​​​នៅ​ Maidan ក្នុង​ប្រទេស​អ៊ុយក្រែន​​ដែលឈាន​ទៅ​ទម្លាក់​រដ្ឋាភិបាល​ដែល​​ស្និទ្ធ​​ទីក្រុង​មូស្គូ​ក្រោយ​​មិន​តវ៉ា​​​រឿងរុស្ស៊ី​កាត់​យក​តំបនគ្រីមា​កាល​ឆ្នាំ​២០១៤​​។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បញ្ជាក់ថា ភាពចលាចលបង្ហាញ «សញ្ញា​នៃការប៉ុនប៉ងធ្វើបដិវត្តពណ៌ទឹកក្រូច (Orange Revolution)»។

យោង​គេហទំព័រ​សហភាព​អឺរ៉ុប Europeaninterest អគ្គលេខាធិការ​​ក្រុមប្រឹក្សា​អឺរ៉ុប​ លោក Alain Berset ​បាន​និយាយ​តាមទូរស័ព្ទ​​​​ជាមួយ​ប្រធានាធិបតីហ្សកហ្ស៊ី លោកស្រី Salome Zourabichvili និង​នាយករដ្ឋមន្ត្រី Irakli Kobakhidze កាល​ថ្ងៃពុធ​ ដោយ​អំពាវនាវ​​​ឲ្យ​ភាគី​ទាំងពីរ​ទប់​ស្កាត់​​​​អំពើហិង្សា​ដែល​កំពុង​ពុះ​កញ្ជ្រោល​ឡើង​នេះ។

បើទោះ​បីចាញ់ឆ្នោត យោង​ Aljazeera​ ប្រធានាធិបតីហ្សកហ្ស៊ី លោកស្រី Salome Zourabichvili បាន​បង្ហាញ​​​​ជំហរ​មិនចុះ​ចេញ​ពី​អំណាច​​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅប៉ុន្មាន​ថ្ងៃបន្ទាប់​នេះ​៕​

ដោយ រ៉ាន់ រើយ​

រធានាធិបតីហ្សកហ្ស៊ី លោកស្រី Salome Zourabichvili ដែល​មានទំនោរ​ទៅ​រក​អឺរ៉ុប។ AP

The post ​ឥទ្ធិពល​មហាអំណាច​កំពុង​ធ្វើ​ឱ្យ​ជម្លោះ​នយោបាយ​​នៅហ្សកហ្ស៊ី​​​ក្លាយ​ជា​ជម្ងឺរុំារ៉ៃ appeared first on Kampuchea Thmey Daily.

រុស្ស៊ី៖ អាមេរិក កំពុង​រៀប​ផែនការ​ធ្វើបដិវត្តន៍​ពណ៌​នៅប្រទេស ​ហ្សកហ្ស៊ី
ភ្នាក់ងារចារកម្មបរទេសនៃសហព័ន្ធរុស្ស៊ីរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងរៀបចំបដិវត្តន៍ពណ៌ នៅហ្សកហ្ស៊ី ព្រោះមិនពេញចិត្តចំពោះស្ថានភាពក្នុងប្រទេសនេះ មុនការបោះឆ្នោតសភាថ្ងៃទី២៦ខែតុលាខាងមុខ។

(រូបថត៖ Global Look Press)

ក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន TASS នៅថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០២៤, «បណ្តាអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងរដ្ឋាភិបាលហ្សកហ្ស៊ី កំពុងប្រមែប្រមូលគ្នា សង្កេតមើលដំណើរការបោះឆ្នោតដោយប្រុងប្រយ័ត្ន។ ក្រុមប្រឆាំងរដ្ឋាភិបាល គ្រោងបង្កើតព័ស្តុតាងអំពីការក្លែងបន្លំអំឡុងពេលបោះឆ្នោត ហើយមិនទទួលស្គាល់លទ្ធផលឆ្នោត និងទាមទារឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាល។ ក្រោយមក កងកម្លាំង​នឹង​ត្រូវ​ញុះញង់​ឲ្យប្រើអំពើហិង្សា បង្ក្រាបបាតុកម្ម រួចសហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មផ្នែកនយោបាយនិងសេដ្ឋកិច្ច ប្រឆាំងរដ្ឋាភិបាលហ្សកហ្ស៊ី ក្រុមលេសប្រើប្រាស់កម្លាំងហួសហេតុប្រឆាំងប្រជាពលរដ្ឋ។

ស្របពេលជាមួយគ្នានោះដែរ ចារកម្មរុស្ស៊ីគិតទុកជាមុនថា គណបក្សកាន់អំណាច Georgian Dream ទំនងជាឈ្នះការបោះឆ្នោតថ្ងៃទី២៦ខែតុលា ហេតុដូច្នេះហើយទើបអាមេរិក មិនសប្បាយចិត្ត។ បើឈ្នះឆ្នោតមែន គណបក្សកាន់អំណាចនឹងរក្សាគោលជំហប្រឆាំងអាមេរិក ហើយបន្តនិន្នាការដែលទីក្រុងវ៉ាស៊ីនតោន មិនអាចទទួលយកបាន។

(រូបថត៖ EPA)

ពាក់ព័ន្ធការបោះឆ្នោតនេះដែរ នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze បានលើកឡើងថា ប្រជាពលរដ្ឋ ត្រូវតែជ្រើសរើសរវាងការវិលត្រឡប់ទៅកាន់ «អតីតកាលដ៏ខ្មៅងងឹត» និង «អនាគតដ៏ភ្លឺស្វាងរបស់អឺរ៉ុបនិងរបស់ប្រទេសនេះ»។

លើសពីនេះលោកក៏បញ្ជាក់ដែរ នេះគឺជាការបោះឆ្នោតប្រជាមតិ ដែលប្រជាជនហ្សកហ្ស៊ីត្រូវជ្រើសរើសរវាងសង្រ្គាមនិងសន្តិភាព, ការគ្រប់គ្រងដោយមនុស្សអាយ៉ងគេនិងអធិបតេយ្យហ្សកហ្ស៊ីតាមបែបប្រជាធិបតេយ្យ និងការឃោសនាប្រមាថនិងគោលការណ៍សីលធម៌៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បទល្មើសឧបឃាត៖ អ្នកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល​ អាចជាប់ពន្ធនាគារ១៥ឆ្នាំ ដល់៣០ឆ្នាំ ឬ មួយជីវិត

The post រុស្ស៊ី៖ អាមេរិក កំពុង​រៀប​ផែនការ​ធ្វើបដិវត្តន៍​ពណ៌​នៅប្រទេស ​ហ្សកហ្ស៊ី appeared first on Kampuchea Thmey Daily.