Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិឥណ្ឌា​១១​​នាក់ស្លាប់​នៅរមណីយដ្ឋាន​ជិះស្គី​ដ៏ល្បី​ប្រទេស​ហ្សកហ្ស៊ី

បានផុស

នៅ

មនុស្ស១២នាក់ដែលភាគច្រើនជាជនជាតិឥណ្ឌាត្រូវបានប្រទះឃើញស្លាប់នៅឯរមណីយដ្ឋានជិះស្គីលើ​ទឹកកក​ដ៏ពេញនិយមមួយក្នុងប្រទេសហ្សកហ្ស៊ី​​ក្នុងតំបន់​កូកាស​​​ភាគខាងត្បូង​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNN នៅថ្ងៃទី១៧ខែធ្នូនេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា សាកសពជនជាតិឥណ្ឌា១១នាក់និងម្នាក់​ទៀត​ជា​ជនជាតិហ្សកហ្ស៊ី​ត្រូវបានគេរកឃើញនៅជាន់ទីពីរខាងលើភោជនីយដ្ឋានឥណ្ឌា នៅ Gudauri ដែលជារមណីយដ្ឋានជិះស្គីដ៏ធំបំផុតនៅក្នុងប្រទេសនេះ។ មនុស្សទាំង១២នាក់សុទ្ធតែធ្វើការនៅក្នុងអគារដែលសាកសពរបស់ពួកគេត្រូវបានរកឃើញ។

ប៉ូលិសបាននិយាយថា ការធ្វើតេស្តបឋមមិនបានរកឃើញស្លាកស្នាមនៃអំពើហិង្សាលើសាកសពនោះទេ ប៉ុន្តែបានបន្ថែមថា មានម៉ាស៊ីនភ្លើងដើរដោយប្រេងមួយត្រូវបានបើក បន្ទាប់ពីអគារនេះបាត់បង់អគ្គិសនីកាលពីថ្ងៃសុក្រ។ ប៉ូលិសបាននិយាយថា មនុស្ស១២នាក់នេះបានស្លាប់ទំនងជាដោយសារការពុលកាបូនម៉ូណូអុកស៊ីត។ ប៉ូលិស​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ឧបទ្ទវហេតុ​នេះ ​តាម​មាត្រា ១១៦ នៃ​ក្រមព្រហ្មទណ្ឌ​ប្រទេស ដោយ​បង្ហាញ​ថា វាជាឃាតកម្ម​ដោយ​ធ្វេសប្រហែស។

ពាក់ព័ន្ធបញ្ហានេះ ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុង​​​ប៊ីលីស៊ី (Tbilisi) បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវការគាំទ្រដែលអាចធ្វើទៅបានទាំងអស់ដល់គ្រួសារអ្នកដែលបានស្លាប់បាត់បង់ជីវិត ហើយថា ខ្លួន​កំពុងធ្វើការដើម្បីធ្វើមាតុភូមិនិវត្តន៍សាកសពរបស់ជនជាតិឥណ្ឌាទាំង១១នាក់។

គួរបញ្ជាក់ថា រមណីដ្ឋាន Gudauri ស្ថិតនៅលើភ្នំ Caucasus ជិតព្រំដែនជាមួយប្រទេសរុស្ស៊ី កំពុងក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងពីភ្ញៀវទេសចរ ដោយផ្តល់ជូននូវជម្រើសច្រើននិងថោកជាងរមណីយដ្ឋានសំខាន់ៗរបស់អឺរ៉ុបនៅភ្នំអាល់។ យោងតាមក្រុមហ៊ុនប្រឹក្សាក្នុងស្រុកបានឱ្យដឹងថា អ្នកដំណើរអន្តរជាតិជាង ៣០០០០០ នាក់បានទៅទស្សនារមណីយដ្ឋាន Gudauri ក្នុងឆ្នាំ ២០២៣៕

(រូបភាព៖ Getty)
(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ៖ សូម​កុំ​ពង្រីក​ទំនាស់​ឲ្យ​រីករាលដាល​ដល់​វិស័យ​ផ្សេង​ រហូត​ដល់​ការ​ស្អប់​ខ្ពើម​ជាតិសាសន៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវថ្មើរជើងមុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី

Sokha Hotels

ព័ត៌មានពេញនិយម