នយោបាយ
បទល្មើសឧបឃាត៖ អ្នកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល អាចជាប់ពន្ធនាគារ១៥ឆ្នាំ ដល់៣០ឆ្នាំ ឬ មួយជីវិត
ថ្មីៗនេះមានក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសមួយក្តាប់តូច បានធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងញុះញង់ឱ្យពលរដ្ឋខ្មែរក្នុងស្រុក ធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV)។ តើអ្នកញុះញង់ ឬបំផុសបំផុលឱ្យមានការធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល មានទោសទណ្ឌដូចម្តេច?

បើតាមក្រមព្រហ្មទណ្ឌ ផ្នែកទី២ បាននិយាយពីបទល្មើសឧបឃាត និងការរួមគំនិតក្បត់ ដោយបញ្ជាក់ថា ក្នុងមាត្រា៤៥១ អ្នកដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាល និងប៉ុនប៉ងចង់ដណ្តើមអំណាច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ ចំណែកមាត្រា ៤៥២ ប្រសិនជាបុគ្គលនោះជាអ្នករាជការសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ចំពោះអ្នកដែលចូលរួមក្នុងគម្រោងផ្តួលរលំរដ្ឋាភិបាលនេះ ត្រូវមានទោសពីបទរួមគំនិតក្បត់ ក្នុងមាត្រា ៤៥៣ ដាក់ពន្ធនាគារបី៥ឆ្នាំ ទៅ១០ឆ្នាំ ហើយបើអ្នកប្រព្រឹត្តជាអ្នករាជការសាធារណៈវិញ ត្រូវជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ២០ឆ្នាំ។ ជាមួយគ្នានេះ មាត្រា ៤៥៤ បង្ហាញថា បុគ្គលណាដែលចូលរួមអំពើរួមគំនិតក្បត់ ត្រូវលើកលែងឱ្យរួចពីការទទួលទោស ប្រសិនបើ មុនការចោទប្រកាន់បុគ្គលនោះ សារភាពកំហុសទៅសមត្ថកិច្ច ហើយមានការសហការដោយនាំឱ្យស្គាល់អត្តសញ្ញាណអ្នកចូលរួមដទៃទៀត។

គួរបញ្ជាក់ថា ក្នុងករណីដែលក្រុមជ្រុលនិយមក្រៅប្រទេសនាំគ្នាធ្វើបដិវត្តន៍ពណ៌ ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ដោយបំភ្លៃការពិត និងញុះញង់ឱ្យពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលចំពោះគម្រោង CLV នេះ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញពីទិដ្ឋភាពច្បាប់៣ចំណុចទាក់ទងនឹងបទល្មើសឧបឃាត ទៅដល់មេខ្លោងដែលមានគំនិតផ្តួលរលំរដ្ឋាភិបាល រួមទាំងបុគ្គលដែលចូលរួមគម្រោងនេះ។
បន្ថែមពីការបង្ហាញទិដ្ឋភាពច្បាប់នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវជូនដល់ជនរួមជាតិ សូមកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់មេខ្លោងនៃចលនាបដិវត្តន៍ពណ៌ ដែលជាឧក្រិដ្ឋជនប្រឆាំងនឹងសន្តិសុខជាតិ ដែលអាចនាំឱ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវមានទោសធ្ងន់ធ្ងរតាមច្បាប់។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានស្នើដល់កម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធ ចាត់វិធានការតឹងរ៉ឹងបំផុត ចំពោះឧក្រិដ្ឋកម្មប្រឆាំងសន្តិសុខរបស់រដ្ឋខាងលើ ដើម្បីការពារ និងថែរក្សាសន្តិសុខជាតិ ស្ថិរភាពក្នុងសង្គម៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


