ប្រទេស ក្រូអាត Archives - Kampuchea Thmey Daily

លោក Tite បញ្ជាក់ថា ប្រេស៊ីល នឹងបន្តរាំអបអរគ្រាប់បាល់ នៅពេលពួកគេជួប ក្រូអាត យប់នេះ
អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល លោក Tite បាន​និយាយ​ថា គាត់​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ “​ភាព​ធន់ និង​ការ​តស៊ូ​” របស់​ក្រូ​អាត នៅមុន​ការប្រកួត​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ (៨​ក្រុម​ចុងក្រោយ​) ពានរង្វាន់​បាល់ទាត់​ពិភពលោក របស់​ក្រុម​ទាំងពីរ ខណៈ​លោក​ក៏បាន​ការពារ​ការ​អបអរ​គ្រាប់​បាល់​ចុងក្រោយ​របស់​កូន​ក្រុម​របស់​ខ្លួន ដែល​បង្ក​ឲ្យ​មាន​ការ​ជជែក​ដេញដោល។

ម្ចាស់​ជើងឯក​ពិភពលោក ៥ សម័យកាល នឹង​ប្រកួត​ជាមួយ​ក្រុម​ជើងឯក​រង ឆ្នាំ ២០១៨ នៅ​កីឡដ្ឋាន Education City Stadium នៅ​ថ្ងៃ​សុក្រ។ ប្រេស៊ីល បាន​កក់​កន្លែង​របស់​ពួកគេ​ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ ដោយ​យក​ឈ្នះ​កូរ៉េខាងត្បូង ៤-១ កាលពី​ថ្ងៃ​ចន្ទ នៅ​ពេល​ដែល​ពួកគេ​បាន​ផ្តល់​នូវ​ការ​បង្ហាញ​ទម្រង់​លេង​ពេញលេញ​ល្អ​បំផុត​មួយ នៃ​ការ​ប្រកួត​រហូតមកដល់​ពេលនេះ។ ទន្ទឹម​នឹង​នេះ​ដែរ ក្រូអាត បាន​ឆ្លងកាត់​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទីមួយ​ទៀត​ក្នុង​ថ្ងៃ​តែមួយ​ដែល​នៅ​ទីបំផុត​គេ​បាន​ទម្លាក់​ជប៉ុន។

ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Tite បាន​និយាយ​អំពី​ក្រូ​អាត​ថា “​ពួកគេ​មាន​គុណភាព​បុគ្គល និង​គុណភាព​រួម ក៏ដូចជា​ភាព​ធន់ និង​ការ​តស៊ូ។ យើង​ដឹង​ពី​គុណភាព​របស់​ពួកគេ ប៉ុន្តែ​ការ​យក​ចិត្ត​ទុកដាក់​របស់​ខ្ញុំ​គឺ​លើ​ការ​រក្សា​ស្តង់ដារ​របស់​យើង។ អ្នកណា​ដែល​លេង​បាន​ល្អ​បំផុត នឹង​ឆ្លង​ទៅ​វគ្គ​បន្ត​»។

Tite ដែល​ជា​អតីត​អ្នកចាត់ការ ក្លិប Al Ain និង Al Wahda ត្រូវ​បាន​ចោទសួរ​ទាក់ទង​នឹង​ការ​អបអរ​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​របស់​ប្រេស៊ីល ទល់នឹង​កូរ៉េខាងត្បូង។ កីឡាករ​របស់​លោក​មាន​ទម្លាប់​រាំ​ស្ទា​យ​ខុសៗ​គ្នា​សម្រាប់​រាល់​គ្រាប់​បាល់​ដែល​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី ដោយ Tite ថែមទាំង​បាន​ចូលរួម​ជាមួយ​ក្នុង​ឱកាស​នោះ​ផង​ដែរ ខណៈ​ដែល​ប្រេ​ស៊ី​ល​បាន​នាំមុខ ៤-០ ក្នុង​តង់​ទីមួយ។

ការ​រាំ​បែបនេះ មាន​មតិ​ខ្លះ​អះអាង​ថា ជា​ការ​មិន​គោរព​ចំពោះ​គូប្រកួត។ ទោះជា​យ៉ាងណាក៏ដោយ Tite បាន​និយាយ​ថា “​ខ្ញុំ​ពិតជា​សោកស្ដាយ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​អ្នក​ដែល​មិន​ស្គាល់​ប្រវត្តិសាស្ត្រ​ប្រេ​ស៊ី​ល ឬ​វប្បធម៌​ប្រេ​ស៊ី​ល តាមរបៀប​ដែល​យើង​ម្នាក់ៗ​មាន​នោះ​ទេ។

“​ចំពោះ​អ្នក​ទាំងនោះ ខ្ញុំ​ទុក​សំឡេង​នោះ​មួយ​ឡែក។ ខ្ញុំ​ចង់​ឲ្យ​ទំនាក់ទំនង​របស់ខ្ញុំ​គឺ​ទៅ​នឹង​ការងារ​របស់​ខ្ញុំ​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដែល​ទាក់ទង​នឹង​ការងារ​របស់ខ្ញុំ​។ ពួកគេ​ដឹង​ថា ខ្ញុំ​គោរព​ប្រវត្តិសាស្ត្រ​ប្រេ​ស៊ី​ល​ប៉ុណ្ណា។ អ្នក​ទាំងនោះ​គឺជា​អ្នក​ដែល​ខ្ញុំ​ប្រគល់​ចិត្ត​ឲ្យ ខ្ញុំ​គោរព​វប្បធម៌។ វា​មិនមែន​ជា​ការ​មិន​គោរព​អ្នកដទៃ​នោះ​ទេ នោះ​ហើយ​ជា​របៀប​ដែល​យើង​ធ្វើ នោះ​គឺជា​យើង។ នេះ​ក៏​អាច​ជួយ​ដល់​ការអប់រំ​របស់​ក្មេង​តូចៗ​ឲ្យ​ចូល​សាលា​វិញ ហើយ​យើង​នឹង​បន្ត​ធ្វើ​អ្វីៗ​តាម​លក្ខណៈ​របស់​យើង​»។

សូម​បញ្ជាក់​ថា ប្រេស៊ីល ជួប​ជាមួយ ក្រូអាត នឹង​ត្រូវ​ធ្វើឡើង​នៅ​វេលា​ម៉ោង ១០ និង ០០ នាទី​យប់​នេះ ម៉ោង​នៅ​កម្ពុជា៕

ប្រភព ៖ thenationalnews.com

អត្ថបទ ៖ មន្នីរ័ត្ន

The post លោក Tite បញ្ជាក់ថា ប្រេស៊ីល នឹងបន្តរាំអបអរគ្រាប់បាល់ នៅពេលពួកគេជួប ក្រូអាត យប់នេះ appeared first on Kampuchea Thmey Daily.

ប្រទេសណាតូមួយទៀត ចេញមុខប្រឆាំងការចូលជាសមាជិកភាពរបស់ ហ្វាំងឡង់ និង ស៊ុយអែត
ប្រធានាធិបតីក្រូអាតលោក Zoran Milanovic គ្រោងនឹងណែនាំឯកអគ្គរដ្ឋទូត Mario Nobilo ដែលជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសនេះប្រចាំអង្គការ ណាតូ ឲ្យរារាំងការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងសម្ព័ន្ធភាពយោធាដែលមានអាយុកាលរាប់ទសវត្សរ៍មួយនេះ។

ប្រធានាធិបតីក្រូអាតលោក Zoran Milanovic

លោក Milanovic បានប្រាប់អ្នកយកព័ត៌មានថា ការបដិសេធនេះ នឹងបង្វែរការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះបញ្ហាដែលជនជាតិក្រូអាតកំពុងប្រឈមមុខនៅក្នុងប្រទេសជិតខាង បូស្នី និងហឺហ្សីហ្គូវីណា។

លោក Milanovic បានអះអាងថា “ខ្ញុំធ្លាប់បាននិយាយហើយថា ជនជាតិក្រូអាត នៅបូស្នី មានសារសំខាន់សម្រាប់ខ្ញុំជាងព្រំដែនរុស្ស៊ី-ហ្វាំងឡង់ទាំងមូលទៅទៀត”។

ឯកអគ្គរដ្ឋទូតក្រូអាតប្រចាំអង្គការណាតូលោក Mario Nobilo

ទីក្រុង ស្តុកខុល និង ហែលស៊ិនគី បានបំបែកប្រវត្តិអព្យាក្រឹតភាពរបស់ពួកគេជាផ្លូវការ នៅថ្ងៃទី ១៥ ខែឧសភា ហើយបានដាក់ពាក្យសុំចូលជាសមាជិក ណាតូ។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលយកប្រទេសថ្មីទៅក្នុងប្លុកនេះ ទាមទារឲ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីសមាជិកទាំងអស់។

ដោយចង្អុលទៅការប្រឆាំងរបស់ទីក្រុងអង់ការ៉ា ចំពោះកិច្ចព្រមព្រៀងណាមួយដែលទទួលស្គាល់ស៊ុយអែត និងហ្វាំងឡង់ទៅក្នុងអង្គការណាតូ, លោក Milanovic និយាយថា ប្រទេសតួកគីកំពុងបង្ហាញពីរបៀបប្រយុទ្ធដើម្បីផលប្រយោជន៍ជាតិ។

គួរបញ្ជាក់ថា មុននេះ ប្រទេសតួកគី បានបដិសេធគាំទ្រការប៉ុនប៉ងរបស់ហ្វាំងឡង់ និងស៊ុយអែតដើម្បីចូលរួមជាមួ​យអង្គការណាតូ ដោយចោទប្រកាន់ប្រទេសស៊ុយអែតថាជា កន្លែងចិញ្ចឹមអង្គការភេរវករ។

តួកគីជឿជាក់ថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ជាជម្រកភេរវករ រួមទាំងជាទីស្នាក់អាស្រ័យសម្រាប់សមាជិកនៃគណបក្សពលករឃើដ និងអ្នកមានជំនឿលើអ្នកប្រាជ្ញតួកគី Fethullah Gulen ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា ចោទប្រកាន់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ២០១៦ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន ថា អឺរ៉ុបសម្លាប់សេដ្ឋកិច្ចខ្លួនឯង ដោយការដាក់ទណ្ឌកម្ម រុស្ស៊ី

The post ប្រទេសណាតូមួយទៀត ចេញមុខប្រឆាំងការចូលជាសមាជិកភាពរបស់ ហ្វាំងឡង់ និង ស៊ុយអែត appeared first on Kampuchea Thmey Daily.

រញ្ជួយដីវាយប្រហារប្រទេសក្រូអាត ស្លាប់និងរបួសមនុស្សច្រើននាក់
ការរញ្ជួយដីកម្រិត៦.៤រ៉ិចទ័របានវាយប្រហារកណ្តាលប្រទេស ក្រូអាត ដោយបានសម្លាប់មនុស្សចំនួន៧នាក់និងជាច្រើននាក់ទៀតរងរបួស។

ការរញ្ជួយនេះបានវាយប្រហារទីក្រុង Petrinja ដែលជាទីក្រុងតូចមួយមានចម្ងាយប្រហែល៥០គីឡូម៉ែត្រភាគអាគ្នេយ៍ រដ្ឋធានីក្រូអាតនៅម៉ោង១២និង១៩នាទីថ្ងៃត្រង់ (ម៉ោងនៅក្រូអាត)។

ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Petrinja។ មនុស្សចំនួន៥នាក់បានស្លាប់ក្នុងទីក្រុង Glina នៅក្បែរនោះ។ ជនរងគ្រោះទី៧ត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែកនៃព្រះវិហារមួយកន្លែងក្នុងទីក្រុង Zazina។

អភិបាលក្រុង Petrinja បាននិយាយថា ប្រហែលពាក់កណ្តាលនៃទីក្រុងនេះត្រូវបានបំផ្លាញហើយប្រជាជនកំពុងត្រូវបានគេទាញចេញពីគំនរបាក់បែក។

ការរញ្ជួយដីនេះក៏បានធ្វើឲ្យរង្គើដល់រដ្ឋធានី Zagreb របស់ប្រទេសក្រូអាតនិងក្នុងប្រទេសជិតខាង បូស្នៀ និងស៊ែបីហើយរហូតទៅដល់ប្រទេស អ៊ីតាលី ផងដែរ។

មនុស្សក៏បានរងរបួសផងដែរនៅក្នុងទីក្រុង Sisak។ ទូរទស្សន៍ជាតិ HRT បានផ្សាយថា មន្ទីរពេទ្យក្នុងស្រុកនៅទីនោះកំពុងពុះពារដើម្បីដោះស្រាយជាមួយនឹងចំនួនអ្នករងរបួសដែលមកព្យាបាល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រញ្ជួយដីកម្រិត ៦.៣រីកទ័រ វាយ​ប្រហារហ្វីលីពីនទាំងព្រឹក

The post រញ្ជួយដីវាយប្រហារប្រទេសក្រូអាត ស្លាប់និងរបួសមនុស្សច្រើននាក់ appeared first on Kampuchea Thmey Daily.