ព័ត៌មានអន្ដរជាតិ
ប្រទេសណាតូមួយទៀត ចេញមុខប្រឆាំងការចូលជាសមាជិកភាពរបស់ ហ្វាំងឡង់ និង ស៊ុយអែត
ប្រធានាធិបតីក្រូអាតលោក Zoran Milanovic គ្រោងនឹងណែនាំឯកអគ្គរដ្ឋទូត Mario Nobilo ដែលជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសនេះប្រចាំអង្គការ ណាតូ ឲ្យរារាំងការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងសម្ព័ន្ធភាពយោធាដែលមានអាយុកាលរាប់ទសវត្សរ៍មួយនេះ។

លោក Milanovic បានប្រាប់អ្នកយកព័ត៌មានថា ការបដិសេធនេះ នឹងបង្វែរការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះបញ្ហាដែលជនជាតិក្រូអាតកំពុងប្រឈមមុខនៅក្នុងប្រទេសជិតខាង បូស្នី និងហឺហ្សីហ្គូវីណា។
លោក Milanovic បានអះអាងថា “ខ្ញុំធ្លាប់បាននិយាយហើយថា ជនជាតិក្រូអាត នៅបូស្នី មានសារសំខាន់សម្រាប់ខ្ញុំជាងព្រំដែនរុស្ស៊ី-ហ្វាំងឡង់ទាំងមូលទៅទៀត”។

ទីក្រុង ស្តុកខុល និង ហែលស៊ិនគី បានបំបែកប្រវត្តិអព្យាក្រឹតភាពរបស់ពួកគេជាផ្លូវការ នៅថ្ងៃទី ១៥ ខែឧសភា ហើយបានដាក់ពាក្យសុំចូលជាសមាជិក ណាតូ។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលយកប្រទេសថ្មីទៅក្នុងប្លុកនេះ ទាមទារឲ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីសមាជិកទាំងអស់។
ដោយចង្អុលទៅការប្រឆាំងរបស់ទីក្រុងអង់ការ៉ា ចំពោះកិច្ចព្រមព្រៀងណាមួយដែលទទួលស្គាល់ស៊ុយអែត និងហ្វាំងឡង់ទៅក្នុងអង្គការណាតូ, លោក Milanovic និយាយថា ប្រទេសតួកគីកំពុងបង្ហាញពីរបៀបប្រយុទ្ធដើម្បីផលប្រយោជន៍ជាតិ។

គួរបញ្ជាក់ថា មុននេះ ប្រទេសតួកគី បានបដិសេធគាំទ្រការប៉ុនប៉ងរបស់ហ្វាំងឡង់ និងស៊ុយអែតដើម្បីចូលរួមជាមួយអង្គការណាតូ ដោយចោទប្រកាន់ប្រទេសស៊ុយអែតថាជា កន្លែងចិញ្ចឹមអង្គការភេរវករ។
តួកគីជឿជាក់ថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ជាជម្រកភេរវករ រួមទាំងជាទីស្នាក់អាស្រ័យសម្រាប់សមាជិកនៃគណបក្សពលករឃើដ និងអ្នកមានជំនឿលើអ្នកប្រាជ្ញតួកគី Fethullah Gulen ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា ចោទប្រកាន់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ២០១៦ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន ថា អឺរ៉ុបសម្លាប់សេដ្ឋកិច្ចខ្លួនឯង ដោយការដាក់ទណ្ឌកម្ម រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


