ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា អឺរ៉ុបសម្លាប់សេដ្ឋកិច្ចខ្លួនឯង ដោយការដាក់ទណ្ឌកម្ម រុស្ស៊ី (មានវីដេអូ)
កាលពីថ្ងៃអង្គារទី១៧ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា វិស័យប្រេងកំពុងឆ្លងកាត់ “ការផ្លាស់ប្តូរដ៏ប៉ះទង្គិច” ប៉ុន្តែអះអាងថា អឺរ៉ុបនឹងធ្វើ “អត្តឃាតសេដ្ឋកិច្ច” ជាមួយនឹងការដាក់ទណ្ឌកម្មរបស់ខ្លួន លើទីក្រុងមូស្គូ។

លោកពូទីននិយាយថា តាមរយៈការព្យាយាមបញ្ឈប់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី អឺរ៉ុបនឹងធ្វើឲ្យខ្លួនឯងឈឺចាប់។ លោកបានប្រាប់កិច្ចប្រជុំថាមពលមួយថា អឺរ៉ុបនឹងជួបប្រទះតម្លៃថាមពលខ្ពស់ និងអតិផរណាខ្ពស់ ដែលជាលទ្ធផលនៃសកម្មភាពរបស់ខ្លួន។
លោកលើកឡើងថា ពិតណាស់ ការធ្វើអត្តឃាតសេដ្ឋកិច្ចបែបនេះ គឺជាកិច្ចការក្នុងស្រុករបស់ប្រទេសនៅអឺរ៉ុប។

បន្ទាប់ពីវិមានក្រឹមឡាំងបានបញ្ជូនទាហានទៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ លោកខាងលិចបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរុស្ស៊ី។
បណ្តាប្រទេសលោកខាងលិច បានបង្ហាញពីការសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការប្រកាសអំពីទណ្ឌកម្មរបស់ពួកគេ ប៉ុន្តែធ្វើមិនបានក្នុងល្បឿនដូចគ្នាទេ នៅពេលនិយាយអំពីប្រេង និងឧស្ម័នរបស់រុស្ស៊ី។

លោក ពូទីន សង្ឃឹមថា នឹងបង្វែរការផ្គត់ផ្គង់ទៅកាន់ប្រទេសជាមិត្ត នៅពេលដែលបណ្តាប្រទេសអឺរ៉ុប ស្វែងរកវិធីដើម្បីកាត់បន្ថយថាមពលរបស់រុស្ស៊ី។
លោកអះអាងថា សកម្មភាពវឹកវររបស់អឺរ៉ុប មិនត្រឹមតែធ្វើឲ្យខូចសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជួយរុស្ស៊ី ឲ្យទទួលបានប្រាក់ចំណូលកាន់តែច្រើនពីប្រេង និងឧស្ម័នផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អាមេរិក កំពុងប្រមូល ភេរវករ ISIS ឲ្យទៅ ប្រយុទ្ធ នៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


