ព័ត៌មានអន្ដរជាតិ
រញ្ជួយដីវាយប្រហារប្រទេសក្រូអាត ស្លាប់និងរបួសមនុស្សច្រើននាក់
ការរញ្ជួយដីកម្រិត៦.៤រ៉ិចទ័របានវាយប្រហារកណ្តាលប្រទេស ក្រូអាត ដោយបានសម្លាប់មនុស្សចំនួន៧នាក់និងជាច្រើននាក់ទៀតរងរបួស។

ការរញ្ជួយនេះបានវាយប្រហារទីក្រុង Petrinja ដែលជាទីក្រុងតូចមួយមានចម្ងាយប្រហែល៥០គីឡូម៉ែត្រភាគអាគ្នេយ៍ រដ្ឋធានីក្រូអាតនៅម៉ោង១២និង១៩នាទីថ្ងៃត្រង់ (ម៉ោងនៅក្រូអាត)។

ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Petrinja។ មនុស្សចំនួន៥នាក់បានស្លាប់ក្នុងទីក្រុង Glina នៅក្បែរនោះ។ ជនរងគ្រោះទី៧ត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែកនៃព្រះវិហារមួយកន្លែងក្នុងទីក្រុង Zazina។

អភិបាលក្រុង Petrinja បាននិយាយថា ប្រហែលពាក់កណ្តាលនៃទីក្រុងនេះត្រូវបានបំផ្លាញហើយប្រជាជនកំពុងត្រូវបានគេទាញចេញពីគំនរបាក់បែក។

ការរញ្ជួយដីនេះក៏បានធ្វើឲ្យរង្គើដល់រដ្ឋធានី Zagreb របស់ប្រទេសក្រូអាតនិងក្នុងប្រទេសជិតខាង បូស្នៀ និងស៊ែបីហើយរហូតទៅដល់ប្រទេស អ៊ីតាលី ផងដែរ។

មនុស្សក៏បានរងរបួសផងដែរនៅក្នុងទីក្រុង Sisak។ ទូរទស្សន៍ជាតិ HRT បានផ្សាយថា មន្ទីរពេទ្យក្នុងស្រុកនៅទីនោះកំពុងពុះពារដើម្បីដោះស្រាយជាមួយនឹងចំនួនអ្នករងរបួសដែលមកព្យាបាល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រញ្ជួយដីកម្រិត ៦.៣រីកទ័រ វាយប្រហារហ្វីលីពីនទាំងព្រឹក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


