ប្រទេស ស៊ូដង់ Archives - Kampuchea Thmey Daily

តើ​​មាន​ប្រមុខ​រដ្ឋណា​ដែល​ធ្លាប់​ប្រឈម​​ដី​កា​ចាប់​ខ្លួន​​ពី​ ICC ដូច​លោក​ពូទីន ហើយ​អនុវត្តយ៉ាងណា​​?​
​​ដី​កា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌីមៀ ពូទីន ដែល​ចេញ​​កាល​ពី​ថ្ងៃទី​១៧ខែ​មីនា​ឆ្នាំ​២០២៣ ដោយ​​តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ​ (ICC) កំពុង​​​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​នាពេល​នេះ ស្របពេលលោក​ពូទីន​ចេញ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​ក្នុងរដ្ឋ​ហត្ថលេខី​​​និង​សមាជិក​របស់​ ICC​។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ពូទីន​ដែល​បាន​បញ្ជា​កង​ទ័ព​របស់ខ្លួន​ចូល​​លុកលុយ​​​ប្រទេស​អ៊ុយក្រែន​​ដែល​បាន​បង្កើត​សង្គ្រាមជិត​១០០​០​កន្លងមកនេះ និង​ការ​ប្រឈម​​មុខ​នឹង​ដីកា​ចាប់​ខ្លួន​ដែល​បាន​ចេញ​កាល​ពីថ្ងៃទី​១៧ខែ​​មីនា​២០២៣ តើ​​​លោក​ពូទីន​ពិត​ជា​ត្រូវចាប់​ខ្លួន​​​ក្នុងដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋ​​​ជាសមាជិក​ ICC ដូចជាម៉ុងហ្គោលី​នោះមែនឬ​យ៉ាងណា?

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន (ស្តាំ) និង ​ប្រធានាធិបតី​ម៉ុងហ្គោលី។ TASS

តទៅ​នេះ​ កម្ពុជា​ថ្មី សូម​ទាញ​អារម្មណ៍​មិត្ត​អ្នក​អាន​​​មក​តាមដាន​​ករណីស្រដៀង​គ្នា​នេះ ដែល​មាន​ប្រមុខ​រដ្ឋ​​ក្នុង​អំណាច​​ធ្លាប់​ប្រឈម​​​ដីកា​ចាប់​ខ្លួន​ដែរ ដើម្បី​បាន​ជ្រាប​​​ពីដំណើរ​រឿង​​ថា​តើ​មាន​ការ​ចាប់ខ្លួន​ឬ​ទេ?

ប្រធានាធិបតី​​ស៊ូដង់ លោក Omar al-Bashir ​ឡើង​កាន់​អំណាចដោយ​រដ្ឋប្រហារយោធា​ ជា​ប្រមុខ​រដ្ឋដំបូង​ដែល​ប្រឈម​ដីកាចាប់ខ្លួន។

Omar al-Bashir ពេល​នៅ​មាន​អំណាច។ AP

តាម​កា​រចុះ​ផ្សាយ​មួយ​ចំនួន​ បាន​លើក​ឡើង​​​ករណី​​​របស់​ប្រមុខ​រដ្ឋ​ស៊ូដង់ដែល​បាន​​ទទួល​ដីកាចាប់ខ្លួន​របស់​​​តុលាការ​ឧក្រិដ្ឋកម្ម​ ដោយ​ចោទ​ប្រកាន់​​​​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

ក្រុមប្រឹក្សា​ជម្រះ​​មុន​​​សវនាការ​នៃ ICC បានចេញដីកាចាប់ខ្លួនលោក Omar al-Bashir នៅថ្ងៃទី៤ខែមីនា ឆ្នាំ២០០៩ ដោយចោទប្រកាន់​លោក​ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំនួន​៥​ករណី​ និងឧក្រិដ្ឋកម្មសង្គ្រាមចំនួន២​ករណី​ ដែលសំដៅទៅលើ​ការ​សម្លាប់​​ជនស៊ីវិលនៃទីក្រុង Darfur។

​​តាមរយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​​​​​​​យោធា​មួយ លោក ​ Omar al-Bashir បាន​ឡើង​កាន់​អំណាច​​កាល​ថ្ងៃទី​៣០​ខែ​​​មិថុនា​ឆ្នាំ​១៩៨៩ និង​​បន្ត​កាន់​​អំណាន​នេះ​រហូត​ដល់​ថ្ងៃ​ទី​​១១​ខែ​​មេសា​ឆ្នាំ​២០១៩ ដោយ​​ការ​ធ្វើរដ្ឋ​ប្រហារ​ទម្លាក់​វិញ។

លោក Omar al-Bashir ពេល​មាន​អំណាច​ដឹកនាំ​យោធា។

ព័ត៌មាន​មាន​មូល​ដ្ឋាន​​​​​ប្រចាំ​តំបន់​ម​ជ្ឈិមបូព៌ា Al Jazeera បាន​លើក​ឡើង​ថា បន្ទាប់​ពី​កាន់​អំណាច​រយៈពេល​៣០​ឆ្នាំ អំណាច​​របស់​​លោក Omar al-Bashir បាន​បញ្ចប់​ទៅវិញ​​​ស្ទើរ​តែ​ដូច​​របៀប​​ដែល​លោក​​ដណ្តើម​កាន់​អំណាចដែរ។

Omar al-Bashir ក៏បាន​ប្រឈដីកាចាប់ខ្លួនលើកទី២​ពី​តុលាការ​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​បាន​ចេញក្រោយមកនៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១០ ដោយបន្ថែមបទ​ចោទ​​ចំនួន​៣​ករណី​ទៀត​ គឺ​​បទចោទ​​​អំពើប្រល័យពូជសាសន៍។ លោក​ជា​ប្រមុខរដ្ឋ​ដំបូង​គេ​ដែល​ត្រូវ​បាន​តុលាការ ICC ចោទប្រកាន់។

តាម​ការ​​អត្ថាធិប្បាយ​របស់​អ្នក​ច្បាប់​ដែលបាន​ចុះ​ផ្សាយ​នៅ​​សារ​ព័ត៌មាន The Dailystar ​រដ្ឋាភិបាល​ស៊ូដង់​​បាន​បដិសេធ​ការ​អនុវត្តដីកា​នោះ ដោយសារ​​ប្រទេសស៊ូដង់មិនមែនជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមដែលបង្កើត ICC ដូច្នេះហើយបានអះអាងថាខ្លួនមិនចាំបាច់ប្រតិបត្តិដីកានោះទេ។

ទោះជាយ៉ាងណាក៏ដោយ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៥៩៣ បានបង្វែរប្រទេសស៊ូដង់ទៅ ICC ដែលផ្តល់យុត្តាធិការរបស់ ICC លើឧក្រិដ្ឋកម្មអន្តរជាតិដែលបានប្រព្រឹត្តនៅក្នុងប្រទេសស៊ូដង់ និងកាតព្វកិច្ចរដ្ឋាភិបាលរបស់ខ្លួនក្នុងការសហការជាមួយ ICC ។

បន្ទាប់​ពី​ការ​ចោទ​ប្រកាន់ លោក al-Bashir បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក ដែល​ប្រទេស​ទាំង​អស់​នេះ​បដិសេធ​មិន​ចាប់​ខ្លួន​គាត់។ ក្នុងឆ្នាំ២០១៥​ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងសម្រាប់កិច្ចប្រជុំសហភាពអាហ្រ្វិក (AU) តុលាការអាហ្រ្វិកខាងត្បូងបានហាមឃាត់លោក al-Bashir មិន​ឱ្យចាកចេញពីប្រទេស ខណៈពេលដែលវាពិចារណាថាតើត្រូវប្រគល់លោក​ទៅឱ្យ​ ICC ហើយ​ក្រោយ​មក​ក៏ដោះលែង​វិញ​។​

ប្រធានាធិបតី​ស៊ូដង់ Omar al-Bashir ​ក្នុងកិច្ចប្រជុំ​អន្តរជាតិ​ពេល​មានអំណាច។

ក្រោយ​មក​ទៀត al-Bashir បាន​ទៅ​ចូលរួម​ប្រជុំ​កំពូល​​​ប្រទេស​តំបន់​អារ៉ាប់​ហៅ​ថា Arab League ក្នុងឆ្នាំ​២០១៧ ក្នុង​ប្រទេស​ហ្ស៊កដានី ដែល​មិន​បាន​អនុវត្ត​​​តាមដី​កាចាប់​ខ្លួន​នោះដែរ​។​

អង្គការ​សហប្រជាជាតិ​បាន​និយាយថា ​​ស្ថិត​ក្រោម​អំណាច​របស់ al-Bashir ​ប្រជាជន​​៣០ម៉ឺន​នាក់ត្រូវ​បាន​សម្លាប់ និង​២,៥​លាន​នាក់បាន​បាត់បង់​ទីជម្រក​ក្នុង​ជម្លោះ​ដ៏ធំមួយ​នៅ​ភាគខាងលិច​ប្រទេស​ក្នុង​ឆ្នាំ​២០០៣​​​ក្នុង​ជម្លោះ​​ដ៏សែន​រុំារ៉ៃ​។

ទោះបី​​មាន​ការ​ទាម​ទារ​ម្តងហើយ​ម្តង​ទៀតពីស្ថាប័ន​អន្តរជាតិ​ឱ្យ​បង្វែរ​​ការ​ឃុំខ្លួន​​ al-Bashir

ទៅ​ឱ្យ​ទទួ​ល​ទោស​​នៅ​ ICC រដ្ឋាភិបាលស៊ូដង់​ដែល​ស្ថិតក្រោម​ក្រុមប្រឹក្សា​មាន​ទាំងយោធា និង​ស៊ីវិល​ បាន​ត្រឹមសន្យាប៉ុណ្ណោះ​​ ហើយ​រហូតដល់​ពេល​នោះអតីតប្រមុខរដ្ឋ​ស៊ូដង់​ដែលរង​ការ​ចោទ​ពីបទ​ឧក្រិដ្ឋ​នៅតែ​មិនត្រូវ​បាន​បញ្ជូន​​ប្រឈម​មុខ​ច្បាប់អន្តរជាតិ​នៅឡើយ៕

The post តើ​​មាន​ប្រមុខ​រដ្ឋណា​ដែល​ធ្លាប់​ប្រឈម​​ដី​កា​ចាប់​ខ្លួន​​ពី​ ICC ដូច​លោក​ពូទីន ហើយ​អនុវត្តយ៉ាងណា​​?​ appeared first on Kampuchea Thmey Daily.

បាតុករជាង១០០នាក់ ត្រូវស្លាប់និងរបួស ក្នុងរដ្ឋប្រហារនៅ ស៊ូដង់
មនុស្សយ៉ាងតិច៧នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់និងប្រហែល១៤០នាក់ រងរបួស បន្ទាប់ពីទាហានបានបាញ់ទៅលើហ្វូងមនុស្ស ដែលប្រឆាំងនឹងការកាន់កាប់របស់យោធានៅក្នុងប្រទេសស៊ូដង់។

ក្រុមបាតុករបានដើរតាមដងផ្លូវ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ បានរំលាយការគ្រប់គ្រងស៊ីវិល ចាប់ខ្លួនមេដឹកនាំនយោបាយ និងបានអំពាវនាវឲ្យដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃចន្ទ។

កង​ទ័ព​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បានចូលឆែកឆេរតាមផ្ទះ​នៅ​ក្នុង​រដ្ឋធានី​ Khartoum ដោយ​ចាប់​ខ្លួន​អ្នក​រៀបចំ​ការ​តវ៉ា​ក្នុង​តំបន់។

រដ្ឋប្រហារ​នេះ ត្រូវ​បាន​ថ្កោលទោស​ជុំវិញ​ពិភពលោក ហើយ​អាមេរិក​បាន​ផ្អាក​ជំនួយជាទឹកប្រាក់ ៧០០ លាន​ដុល្លារ។

មេដឹកនាំរដ្ឋប្រហារគឺលោកឧត្តមសេនីយ៍ Abdel Fattah Burhan បានស្តីបន្ទោសភាពអស្ថិរភាពនយោបាយ ជាហេតុនាំឲ្យយោធាធ្វើសកម្មភាព។

គួរបញ្ជាក់ថា មេដឹកនាំស៊ីវិល និងសមភាគីយោធារបស់ពួកគេ មានជម្លោះចាប់តាំងពីមេដឹកនាំយូរអង្វែងលោក Omar al-Bashir ត្រូវបានផ្តួលរំលំកាលពី២ឆ្នាំមុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រទេសស៊ូដង់ កំពុងផ្ទុះរដ្ឋប្រហារ

The post បាតុករជាង១០០នាក់ ត្រូវស្លាប់និងរបួស ក្នុងរដ្ឋប្រហារនៅ ស៊ូដង់ appeared first on Kampuchea Thmey Daily.

ប្រទេសស៊ូដង់ កំពុងផ្ទុះរដ្ឋប្រហារ
យោធាក្នុងប្រទេសស៊ូដង់ បានដាក់លោកនាយករដ្ឋមន្ត្រី Abdalla Hamdok ក្រោមការឃុំខ្លួនក្នុងផ្ទះ និងបានឃុំឃាំងសមាជិកនៃថ្នាក់ដឹកនាំស៊ីវិលជាច្រើននាក់ទៀតរបស់ប្រទេស នៅក្នុងការធ្វើរដ្ឋប្រហារ។

នាយករដ្ឋមន្ត្រីស៊ូដង់លោក Abdalla Hamdok

ទូរទស្សន៍ដែលគ្រប់គ្រងដោយអារ៉ាប៊ីសាអ៊ូឌីតបានផ្សាយថា កងកម្លាំងយោធា បានឡោមព័ទ្ធផ្ទះរបស់លោកនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃចន្ទ មុនពេលដាក់គាត់ ក្រោមការឃុំខ្លួនក្នុងផ្ទះ។

មន្ត្រីស៊ីវិលផ្សេងទៀតដែលត្រូវបានចាប់ខ្លួន រួមមានទាំងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Ibrahim al-Sheikh និងអភិបាលក្រុង Khartoum លោក Ayman Khalid ផងដែរ។

គួរបញ្ជាក់ថា ប្រទេសស៊ូដង់ បានជាប់ក្នុងភាពតានតឹង ចាប់តាំងពីផែនការធ្វើរដ្ឋប្រហារបរាជ័យកាលពីខែមុន បានបង្កឲ្យមានការរើសអើងដ៏ជូរចត់រវាងក្រុមយោធា និងក្រុមជនស៊ីវិល ដែលមានបំណងបែងចែកអំណាចបន្ទាប់ពីការផ្តួលរំលំមេដឹកនាំយូរអង្វែងរបស់ប្រទេសលោក Omar al-Bashir។

លោក Al-Bashir ត្រូវបានផ្តួលរំលំបន្ទាប់ពីការតវ៉ាតាមដងផ្លូវរយៈពេលច្រើនខែក្នុងឆ្នាំ២០១៩ ហើយការផ្លាស់ប្តូរនយោបាយដែលត្រូវបានព្រមព្រៀងបន្ទាប់ពីការដកតំណែងរបស់លោក គឺមានន័យថា ការបោះឆ្នោតនឹងអាចរៀបចំធ្វើឡើងនៅចុងឆ្នាំ២០២៣៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ កងទ័ពមីយ៉ាន់ម៉ាព្រមានមិនឲ្យប្រើពាក្យ “រដ្ឋប្រហារ”

The post ប្រទេសស៊ូដង់ កំពុងផ្ទុះរដ្ឋប្រហារ appeared first on Kampuchea Thmey Daily.

កូវីដ១៩ផ្តាច់ជីវិតអតីតនាយករដ្ឋមន្ត្រី ស៊ូដង់
អតីតនាយករដ្ឋមន្ត្រីស៊ូដង់លោក Sadiq al-Mahdi បានទទួលមរណភាពនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដោយសារវីរុសកូរ៉ូណាក្នុងមន្ទីរពេទ្យរបស់ប្រទេស​អារ៉ាប់រួម។ នេះបើតាមសេចក្តីថ្លែងការណ៍ពីគណបក្ស National Umma Party (NUP) របស់គាត់។

លោក Al-Mahdi អាយុ៨៤ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសស៊ូដង់កាលពីខែមុនបន្ទាប់ពីឆ្លងជំងឺកូវីដ១៩ហើយត្រូវបានផ្ទេរទៅកាន់មណ្ឌលសុខភាពមួយក្នុងប្រទេសអារ៉ាប់រួមដើម្បីធ្វើការព្យាបាលបន្ត។

លោក Al-Mahdi បានបម្រើការជានាយករដ្ឋមន្ត្រីពីរដងក្នុងឆ្នាំ១៩៦៧និងពីឆ្នាំ១៩៨៦ដល់១៩៨៩មុនពេលត្រូវបានផ្ដួលរំលំក្នុងរដ្ឋប្រហារដែលដឹកនាំដោយអតីតប្រធានាធិបតី Omar Al-Bashir។

គាត់បានដឹកនាំគណបក្ស NUP អស់រយៈពេលប្រហែលប្រាំទសវត្សរ៍៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ Joe Biden ៖ “យើងកំពុងធ្វើសង្គ្រាមជាមួយកូវីដ មិនមែនជាមួយអ្នកណាផ្សេងទេ”

ចុចអាន៖ ម៉ាសអំណោយ​រដ្ឋាភិបាល​កម្ពុជា បាន​ដឹក​ទៅ​ដល់​ព្រលាន​យន្តហោះ​ណៃពិដោយ​របស់​មីយ៉ាន់ម៉ា

The post កូវីដ១៩ផ្តាច់ជីវិតអតីតនាយករដ្ឋមន្ត្រី ស៊ូដង់ appeared first on Kampuchea Thmey Daily.