Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករជាង១០០នាក់ ត្រូវស្លាប់និងរបួស ក្នុងរដ្ឋប្រហារនៅ ស៊ូដង់

បានផុស

នៅ

មនុស្សយ៉ាងតិច៧នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់និងប្រហែល១៤០នាក់ រងរបួស បន្ទាប់ពីទាហានបានបាញ់ទៅលើហ្វូងមនុស្ស ដែលប្រឆាំងនឹងការកាន់កាប់របស់យោធានៅក្នុងប្រទេសស៊ូដង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាតុករបានដើរតាមដងផ្លូវ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ បានរំលាយការគ្រប់គ្រងស៊ីវិល ចាប់ខ្លួនមេដឹកនាំនយោបាយ និងបានអំពាវនាវឲ្យដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃចន្ទ។

កង​ទ័ព​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បានចូលឆែកឆេរតាមផ្ទះ​នៅ​ក្នុង​រដ្ឋធានី​ Khartoum ដោយ​ចាប់​ខ្លួន​អ្នក​រៀបចំ​ការ​តវ៉ា​ក្នុង​តំបន់។

រដ្ឋប្រហារ​នេះ ត្រូវ​បាន​ថ្កោលទោស​ជុំវិញ​ពិភពលោក ហើយ​អាមេរិក​បាន​ផ្អាក​ជំនួយជាទឹកប្រាក់ ៧០០ លាន​ដុល្លារ។

មេដឹកនាំរដ្ឋប្រហារគឺលោកឧត្តមសេនីយ៍ Abdel Fattah Burhan បានស្តីបន្ទោសភាពអស្ថិរភាពនយោបាយ ជាហេតុនាំឲ្យយោធាធ្វើសកម្មភាព។

គួរបញ្ជាក់ថា មេដឹកនាំស៊ីវិល និងសមភាគីយោធារបស់ពួកគេ មានជម្លោះចាប់តាំងពីមេដឹកនាំយូរអង្វែងលោក Omar al-Bashir ត្រូវបានផ្តួលរំលំកាលពី២ឆ្នាំមុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រទេសស៊ូដង់ កំពុងផ្ទុះរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម