ព័ត៌មានអន្ដរជាតិ
កូវីដ១៩ផ្តាច់ជីវិតអតីតនាយករដ្ឋមន្ត្រី ស៊ូដង់
អតីតនាយករដ្ឋមន្ត្រីស៊ូដង់លោក Sadiq al-Mahdi បានទទួលមរណភាពនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដោយសារវីរុសកូរ៉ូណាក្នុងមន្ទីរពេទ្យរបស់ប្រទេសអារ៉ាប់រួម។ នេះបើតាមសេចក្តីថ្លែងការណ៍ពីគណបក្ស National Umma Party (NUP) របស់គាត់។

លោក Al-Mahdi អាយុ៨៤ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសស៊ូដង់កាលពីខែមុនបន្ទាប់ពីឆ្លងជំងឺកូវីដ១៩ហើយត្រូវបានផ្ទេរទៅកាន់មណ្ឌលសុខភាពមួយក្នុងប្រទេសអារ៉ាប់រួមដើម្បីធ្វើការព្យាបាលបន្ត។
លោក Al-Mahdi បានបម្រើការជានាយករដ្ឋមន្ត្រីពីរដងក្នុងឆ្នាំ១៩៦៧និងពីឆ្នាំ១៩៨៦ដល់១៩៨៩មុនពេលត្រូវបានផ្ដួលរំលំក្នុងរដ្ឋប្រហារដែលដឹកនាំដោយអតីតប្រធានាធិបតី Omar Al-Bashir។

គាត់បានដឹកនាំគណបក្ស NUP អស់រយៈពេលប្រហែលប្រាំទសវត្សរ៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ Joe Biden ៖ “យើងកំពុងធ្វើសង្គ្រាមជាមួយកូវីដ មិនមែនជាមួយអ្នកណាផ្សេងទេ”
ចុចអាន៖ ម៉ាសអំណោយរដ្ឋាភិបាលកម្ពុជា បានដឹកទៅដល់ព្រលានយន្តហោះណៃពិដោយរបស់មីយ៉ាន់ម៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


