ប្រធានាធិបតីបារាំង Archives - Kampuchea Thmey Daily

បារាំង​គ្រោង​អនុម័ត​ច្បាប់​ហាម​ឃាត់​កុមារ​ក្រោម ១៥ឆ្នាំ ​​​ប្រើប្រាស់​ទូរសព្ទដៃ​ចល័ត​
ប្រទេស​បារាំង​គ្រោង​នឹង​ហាម​ឃាត់​កុមារ​អាយុ​ក្រោម​១៥ឆ្នាំ​ពីកា​រ​ចូល​មើល​​គេហ​ទំព័រ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម និង​ហាមមិន​ឱ្យ​ប្រើ​​ទូរស័ព្ទ​នៅ​ក្នុង​វិទ្យា​ល័យ ​​ចាប់​ពី​ខែកញ្ញា​ឆ្នាំ២០២៦​។ នេះ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​។ មិនត្រឹម​​តែ​ប៉ុណ្ណោះ ​អាណា​ព្យាបាល ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​ផល​ប៉ះ​ពាល់​នៃ​គ្រោះ​ថ្នាក់​ដែល​មិន​អាច​ដឹង​តាម​​អ៊ីនធឺ​ណិត​លើ​អនីតិជន។

ប្រធានាធិបតីបារាំង លោក Macron។ Reuters

យោង​តាម​សារព័ត៌មានរ៉យទ័រ​ ប្រ​ធា​នា​ធិប​តី លោក Emmanuel Macron  បាន​ចង្អុលបង្ហាញ​​ជារឿយៗទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ថា​ជា​កត្តា​មួយដ៏​គ្រោះ​ថ្នាក់ ​​ដែល​​បន្ទោស​ជន​រង​គ្រោះ​ពីអំពើ​ហិង្សា​នានា​ ​​កើត​ឡើង​ចំពោះ​យុវជននិងកុមារ ហើយ​ប្រធានាធិបតី​រូប​នេះ​ក៏​​ចង់​បង្ហាញ​ថា ​ខ្លួន​ចង់​ឱ្យ​ប្រទេស​បារាំង​មាន​ច្បាប់​​ដូច​​ប្រទេស​អូស្ត្រាលី​​​ដែរ​។

​​គួរឱ្យដឹងផងដែរថា​អូស្រា្តលី ជា​ប្រទេស​ដំបូង​គេ​លើ​ពិភព​លោក​ដែល​ហាម​ឃាត់​កុមារ​ក្រោម​១៦​ឆ្នាំ ​ពី​ការ​លេង​បណ្តាញ​សង្គម​ ដូច​ជា Facebook, TikTok, Snapchat, YouTube និង​​មួយ​ចំនួន​ទៀត​ កាល​ពី​ខែ​ធ្នូ​យ៉ាង​កំហិត។

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ Le Monde និង France Info បាន​រាយ​ការណ៍​ថា រដ្ឋា​ភិបាល​របស់​លោក​នឹង​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​សម្រាប់​ការ​ត្រួត​ពិនិត្យ​ជា​ផ្លូវ​ច្បាប់​នៅ​ដើម​ខែ​មករា​។​

លោក Macron មិន​បាន​យោង​ទៅ​លើ​ការ​ជំរុញ​ផ្នែក​ច្បាប់​នៅ​ក្នុង​សុន្ទរ​កថា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សកល​នោះ​ទេ ប៉ុន្តែ​លោក​បាន​សន្យា​ថា ​នឹង​ការពារ​កុមារនិង​ក្មេង​ជំទង់​របស់​ប្រទេសបារាំង ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ និងអេក្រង់ទូរសព្ទ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ទូរស័ព្ទ​ចល័ត​ត្រូវ​បាន​ហាម​ឃាត់​​នៅ​ក្នុង​សាលា​បឋម​ និង​មធ្យមសិក្សា​របស់​ប្រទេស​​បារាំង​ចាប់​តាំង​ពី​ឆ្នាំ២០១៨ ​ហើយ​ការ​ផ្លាស់​ប្តូរ​ថ្មី​ដែល​បាន​រាយការណ៍នេះ​​នឹង​ពង្រីក​ការ​ហាម​ឃាត់​​ដល់​វិទ្យាល័យ។

តែ​យ៉ាង​ណា​ប្រទេស​បារាំង​​​បាន​អនុម័ត​ច្បាប់​មួយ​កាល​ពី​​ឆ្នាំ២០២៣​ដែល​តម្រូវ​ឱ្យ​ការ​លេង​បណ្តាញ​សង្គម​ទទួល​ការ​យល់​ព្រម​ពី​មា​តា​បិ​តា​សម្រាប់​ក្មេង​អាយុ​ក្រោម ១៥​ឆ្នាំ ​ដើម្បី​បង្កើត​គណនី​ផ្ទាល់​ខ្លួន​ ទោះ​បី​​ជា​មាន​បញ្ហា​ប្រឈម​ផ្នែក​បច្ចេក​ទេស​នានាបាន​រា​រាំង​ការ​អនុវត្ត​​នេះ​​ក៏​​ដោយ​៕​

ប្រែសម្រួល៖ ណឺ មិនា​

The post បារាំង​គ្រោង​អនុម័ត​ច្បាប់​ហាម​ឃាត់​កុមារ​ក្រោម ១៥ឆ្នាំ ​​​ប្រើប្រាស់​ទូរសព្ទដៃ​ចល័ត​ appeared first on Kampuchea Thmey Daily.

បារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់កម្ពុជា-ថៃ ក្នុងបំពេញការងារដោះមីនរួមគ្នានៅតាមព្រំដែន
ប្រទេសបារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់កម្ពុជា-ថៃ ក្នុងបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែនរបស់ប្រទេសទាំងពីរ។ ការចេញមកស្វាគមន៍របស់ប្រទេសបារាំងនាថ្ងៃនេះ គឺមានរយៈពេលប្រមាណជិត១ សប្ដាហ៍ ក្រោយពីកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ​ បានបញ្ចប់ទៅកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅលើទឹកដីខេត្តកោះកុង។

ទំព័រហ្វេសប៊ុកផ្លូវការណ៍ស្ថានទូតបារាំងប្រចាំកម្ពុជា បានផ្សព្វផ្សាយសេចក្ដីថ្លែងការណ៍នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ដូច្នេះ៖«ប្រទេសបារាំងស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទឈប់បាញ់។ប្រទេសបារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែន។ »។

តាមរយៈសេចក្ដីថ្លែងការណ៍ដដែល ប្រទេសបារាំងបញ្ជាក់សាជាថ្មីនូវការគាំទ្រដ៏ពេញទំហឹងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះដើម្បីស្ថិរភាពក្នុងតំបន់។

សូមរម្លឹកថា នៅក្នុងកិច្ចប្រជុំពិសេសលើទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី១០​ ខែកញ្ញា កន្លងទៅ ប្រមុខការពារជាតិកម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ រៀបចំឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្តើមកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីន ក្នុងរយៈពេល ១ ខែខាងមុខ ក្នុងគោលដៅចូលរួមចំណែកដោយផ្ទាល់ដល់ការងារដោះមីនមនុស្សធម៌ ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស ធ្លាប់បានអះអាងថា កម្ពុជា-ថៃ អាចបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្ដោយព្រំដែនបាន លុះត្រាតែស្រាវជ្រាវរកកំណត់ព្រំដែនអាទិភាពជាមុនសិន ជាពិសេសបោសសម្អាតមីននៅតំបន់ណាដែលមានមនុស្សរស់នៅ និងកន្លែងណាដែលការបោសសម្អាតនោះបម្រើដោយផ្ទាល់ដល់តម្រូវការសេដ្ឋកិច្ចសង្គម ការពារជីវិតប្រជាជនស៊ីវិលនៃប្រទេសទាំងពីរផង និងគាំទ្រដល់ស្ថិរភាពតំបន់ផងដែរ៕

ដោយ៖ង៉ិល ណារ៉ាត់

ចុចអាន៖ រឿងថៃចង់ដោះមីននៅព្រំដែន៖ប្រមុខការទូតកម្ពុជាតបថា មីនអាចដោះបានលុះត្រាតែត្រូវបោះបង្គោលព្រំដែនច្បាស់លាស់ជាមុនសិន

The post បារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់កម្ពុជា-ថៃ ក្នុងបំពេញការងារដោះមីនរួមគ្នានៅតាមព្រំដែន appeared first on Kampuchea Thmey Daily.

មេដឹកនាំបារាំង ម៉ាក្រុង ជំរុញឱ្យ​អឺរ៉ុបផ្អាកការវិនិយោគនៅអាមេរិក ប្រតិកម្មនឹងពន្ធ ត្រាំ
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ​ម៉ាក្រុង ​បានរិះគន់ការសម្រេចចិត្តរបស់​ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ​ក្នុងការដាក់ពន្ធលើប្រទេសស្ទើរតែទាំងអស់ រួមទាំងសហភាពអឺរ៉ុប​ ថាជា ទង្វើ «ឃោរឃៅ» និង «គ្មានមូលដ្ឋាន» ខណៈស្នើឱ្យ​មាន​ការផ្អាកជាបណ្ដោះអាសន្ននូវ​​ការ​វិនិយោគនាពេលអនាគត​​របស់​​អឺរ៉ុប​​នៅសហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយរបស់បណ្ដាញទូរទស្សន៍ Euronews។

លោកថ្លែងក្នុងអំឡុង​កិច្ចប្រជុំជាមួយតំណាងឧស្សាហកម្មបារាំង ថា ការផ្អាកនោះ គួរតែធ្វើរហូត ទាល់តែអឺរ៉ុបនិយាយឱ្យ​ច្បាស់គ្នាសិន ជាមួយ​សហរដ្ឋអាមេរិក។ លោក​បន្តថា៖ «តើជា​សារអ្វីទៅ​ នៅពេលតួអង្គអឺរ៉ុបសំខាន់ៗចាប់ផ្ដើមវិនិយោគរាប់ពាន់លាន​អឺរ៉ុបក្នុងសេដ្ឋកិច្ចអាមេរិក នៅពេល​គេ(អាមេរិក)កំពុងវាយប្រហារយើង?»

​លោកបន្ថែមទៀតថា៖ «យើង​ត្រូវ​មាន​សាមគ្គីភាព​ ជា​សមូហភាព»។

ក្នុងការប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នាម្សិលមិញរបស់ ត្រាំ ​សហរដ្ឋអាមេរិក​នឹង​ដំឡើងពន្ធ ២០ ភាគរយ លើទំនិញ​នាំចូលពីសហភាពអឺរ៉ុបជាសម្ព័ន្ធ​ ដោយ​ចូលជាធរមាននៅថ្ងៃទី ៩ មេសា ខណៈប្លុកនេះបាន​រងពន្ធ ២៥ ភាគរយ លើដែកថែប អាលុយមីញ៉ូម និងរថយន្ត​ នាំចេញ​ទៅសហរដ្ឋអាមេរិក រួច​ហើយ។

ក្នុងសុទ្ទរកថាដដែលកាលពីថ្ងៃព្រហស្បតិ៍ លោក ម៉ាក្រុង បានរិះគន់ធ្ងន់ៗចំពោះចំណាត់ការ​មិនធ្លាក់មានពីមុនមកនេះរបស់ ត្រាំ។ ​

នៅឆ្នាំ ២០២៣ សហភាពអឺរ៉ុបបានកត់ត្រាអតិរេកពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ប្រមាណ ១៥៦,៦ ប៊ីលាន​អឺរ៉ូ ប៉ុន្តែឱនភាពពាណិជ្ជកម្មផ្នែកសេវាកម្មរបស់ប្លុកទៅសហរដ្ឋអាមេរិក មាន​ប្រមាណរហូតដល់ ១០៨,៦ ប៊ីលាន​អឺរ៉ូ។ ​

លោក ម៉ាក្រុង​ បាននិយាយថា៖ «ការសម្រេចចិត្តដែល​ប្រកាសឡើង​កាលពីយប់មិញ (ម៉ោងនៅបារាំង) គឺឃោរឃៅ និងគ្មានមូលដ្ឋាន។ វាគ្មានមូលដ្ឋាន ពីព្រោះអតុល្យភាពពាណិជ្ជកម្ម មិនអាចកែតម្រូវបានដោយការកំណត់ពន្ធ នោះទេ»។ លោកបន្តថា៖ «មូលដ្ឋានគ្រឹះនៃទ្រឹស្តីសេដ្ឋកិច្ចបង្ហាញពីភាពផ្ទុយគ្នា ជាពិសេសនៅពេលដែលអតុល្យភាព (ពាណិជ្ជកម្ម​) មិនគិតពីសេវាកម្មឌីជីថល»។

ប្រធានាធិបតីបារាំងដដែល​ បានព្យាករ​ថា ពន្ធគយនឹងបង្ហាញភ្លាមៗ និង​គ្មាន​និរន្តរភាពសម្រាប់សេដ្ឋកិច្ចអាមេរិក ដោយធ្វើឱ្យក្រុមហ៊ុន និងពលរដ្ឋអាមេរិក «ទន់ខ្សោយ» និង «ក្រីក្រជាងមុន»។ ទោះយ៉ាងណាក៏ដោយ ​លោក​ក៏បាន​និយាយអំពីផលវិបាកសម្រាប់ទ្វីបអឺរ៉ុប ​ដ៏ធំគ្រប់វិស័យនៃ​សេដ្ឋកិច្ច។

លោក​ ម៉ាក្រុង​ បានបន្ថែម​ថា ប្រឈមមុខនឹងបញ្ហាប្រឈម «ដែលមិនធ្លាប់មានពីមុនមក» សហភាពអឺរ៉ុបគួរតែបង្កើនទីផ្សារតែមួយរបស់ខ្លួន ដែល​មាន​អ្នកប្រើប្រាស់ ៤៥០ លាននាក់ ហើយបង្កើតការឆ្លើយតបរួមគ្នា និងប្រកបដោយការតាំងចិត្ត។

ទន្ទឹម​នឹងការលើកឡើងរបស់លោក ម៉ាក្រុង គណៈកម្មការអឺរ៉ុបវិញ​ បាន​អះអាងថា ខ្លួន​បាន​ត្រៀមខ្លួន​ដើម្បី​ដាក់ពន្ធ​សងសឹកប្រឆាំងនឹងពន្ធគយរបស់ ត្រាំ ប៉ុន្តែ​នៅបន្តផ្ដល់អទិភាពលើការចរចា៕

The post មេដឹកនាំបារាំង ម៉ាក្រុង ជំរុញឱ្យ​អឺរ៉ុបផ្អាកការវិនិយោគនៅអាមេរិក ប្រតិកម្មនឹងពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

បារាំង លើកទឹកចិត្ត និងសន្យាគាំទ្របេក្ខភាពកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ ២០២៦
នៅក្នុងព្រះរាជសវនាការជាមួយ  សម្ដេចព្រះបរមនាថនរោត្ដមសីហមុនី, ប្រធានធិបតីបារាំង លោក Emmanuel MACRON បានលើកទឹកចិត្ត និងសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។  បន្ថែមពីនេះប្រធានាធិបតី បារាំង បានសន្យាថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដោយក្ដីរីករាយ។  នេះបើតាមលទ្ធផលនៃព្រះរាជសវនាការរវាងសម្ដេចនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងប្រធានាធិបតីបារាំង ដែលចេញដោយក្រសួងការបរទេស។

©: Pierre suu

បើតាមលទ្ធផលនៃព្រះរាជសវនាការបានសរសេរថា “ដោយបានដឹងថាកម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៏សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី ប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ ២០២៦ ហើយបានសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា” ។

ជាមួយគ្នានេះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាព រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយ ព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំងមានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់ បារាំងនៅអាស៊ី។

©: Pierre suu

ក្នុងព្រះរាជសវនាការដែលប្រារព្ធឡើងក្នុងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Emmanuel MACRON បានសូមយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងបារីស នាថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ ២០២៤។

ពីព្រះរាជសវនាការ ដែលធ្វើឡើងក្នុងវិមានប្រធានាធិបតីបារាំង Élysée  ព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានសូមអញ្ជើញ ប្រធានាធិបតីបារាំង និងលោកជំទាវចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា។ ជាការឆ្លើយតប ប្រធានាធិបតីបារាំង លោក Emmanuel MACRON  បានបញ្ជាក់នូវសេចក្តីរីករាយក្នុងការចូលរួម៕

ដោយ៖ ង៉ិល ណារ៉ាត់

©: Pierre suu

©: Pierre suu

©: Pierre suu

The post បារាំង លើកទឹកចិត្ត និងសន្យាគាំទ្របេក្ខភាពកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ ២០២៦ appeared first on Kampuchea Thmey Daily.

បារាំង ប្ដេជ្ញាបន្តជួយកម្ពុជា លើវិស័យសុខាភិបាល វប្បធម៌ និងការបណ្ដុះបណ្ដាលធនធានមនុស្ស
ប្រធានាធិបតីបារាំង លោក Emmanuel MACRON នៅចំពោះមុខព្រះមហាក្សត្រកម្ពុជា បានបញ្ជាក់ពីគោលជំហររបស់រាជ្ឋាភិបាលបារាំងក្នុងការជួយដល់កម្ពុជា លើវិស័យសុខាភិបាល ដូចការបណ្ដុះបណ្ដាលធនធា​នមនុស្ស  ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យនេះ ការជួយលើវិស័យវប្បធម៌តាមរយៈការជួយជួសជុលរូបសំណាកព្រះវិស្ណុ ដែលធ្វើពីសំរិទ្ធ ជួសជុលប្រាសាទក្នុងព្រះបរមរាជវាំងជាដើម។

ប្រធានាធិបតីបារាំងបានបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលបារាំងបែបនេះ គឺតបនឹងព្រះរាជសំណើររបស់ព្រះមហាក្សត្រកម្ពុជា  ដែលបានសំដែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះ (១) គម្រោងនៃការសិក្សាការ ជួសជុល និងការពង្រីកសារមនី្ទរជាតិដោយអ្នកជំនាញរបស់បារាំង (២)កិច្ចសហប្រតិបត្តិការរវាងសារមនី្ទរ ជាតិ និងសារមន្ទីរ Guimet និង (៣) ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។

បើតាមលទ្ធផលនៃព្រះរាជសវនាការរវាង សម្តេចនរោត្ដម សីហមុនី ព្រះមហាក្សតកម្ពុជា និងប្រធានាធិបតីបារាំង ដែលចេញដោយក្រសួងការបរទេសបានសរសេរថា “លោក Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំង ក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាល ធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ”។

©: Pierre suu

ពីជំនួបព្រះរាជសវនាការដែលប្រារព្ធឡើងនៅក្នុងវិមានប្រធានាធិបតីបារាំង Élysée ប្រធានាធិបតីបារាំង  បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់ វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារមនី្ទរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុ ធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត ។

បន្ថែមពីនេះ ភាគីបារាំងបានចាត់ទុកភាពជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្ស រមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។

តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ ប្រធានាធិបតីបារាំង លោក Emmanuel MACRON បានសន្យាថា នឹងបញ្ចូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណ ព្រះបរមរាជវាំង។

©: Pierre suu

ជាមួយគ្នានេះ ក្នុងជំនួបព្រះសវនាការ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយគ្រប់រូបភាពដែល រដ្ឋាភិបាលបារាំងបានផ្ដល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ទាំងនេះបង្ហាញពីការយកចិត្ត ទុកដាក់របស់បារាំងចំពោះប្រទេសកម្ពុជា។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការ បន្តយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវ នៃ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»។ គំនិតផ្ដួចផ្ដើមនេះត្រូវបានរាជ រដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តជោ ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

ដោយ៖ង៉ិល ណារ៉ាត់

©: Pierre suu

©: Pierre suu

The post បារាំង ប្ដេជ្ញាបន្តជួយកម្ពុជា លើវិស័យសុខាភិបាល វប្បធម៌  និងការបណ្ដុះបណ្ដាលធនធានមនុស្ស appeared first on Kampuchea Thmey Daily.

លោក Macron ចង់ឲ្យរុស្ស៊ី ចាញ់អ៊ុយក្រែន
ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា លោកមិនចង់ឃើញប្រទេសរុស្ស៊ីត្រូវបានកម្ទេចទាំងស្រុងដោយការបរាជ័យនៅអ៊ុយក្រែននោះទេ។

លោក Macron បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយថា លោកចង់ឲ្យរុស្ស៊ីចាញ់អ៊ុយក្រែន ហើយលោកចង់ឲ្យអ៊ុយក្រែនអាចការពារជំហររបស់ខ្លួនបានរឹងមាំ។

ថ្លែងទៅកាន់សន្និសីទនៅទីក្រុង Munich កាលពីថ្ងៃសុក្រ លោក Macron លើកឡើងថា ពេលនេះ​ មិនមែនជាពេលវេលាស័ក្តិសមសម្រាប់កិច្ចសន្ទនាជាមួយទីក្រុងមូស្គូនោះទេ ប៉ុន្តែ លោកមិនញញើតនឹងការលើកឡើងពីកិច្ចចរចាសន្តិភាពដែលជាគោលដៅចុងក្រោយឡើយ។

ទន្ទឹមនឹងនោះ លោក Macron ក៏ជំរុញឱ្យប្រទេសលោកខាងលិច បង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែននិងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងមូស្គូ ដែលជាមធ្យោបាយតែមួយគត់ដើម្បី នាំប្រទេសរុស្ស៊ីត្រឡប់ទៅតុចរចា និងកសាងសន្តិភាពយូរអង្វែង។ មិនតែប៉ុណ្ណោះ លោកថា បារាំងបានត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមដ៏រ៉ាំរ៉ៃ៕

ប្រែសម្រួលដោយ៖ នាង រតនៈ

ប្រភព៖ BBC

ចុចអានបន្ទាប់៖​ ជប៉ុន ប្រាប់ចិន កុំបង្ហោះបាឡុងចូលដែនអាកាសរបស់ខ្លួនឲ្យសោះ!

The post លោក Macron ចង់ឲ្យរុស្ស៊ី ចាញ់អ៊ុយក្រែន appeared first on Kampuchea Thmey Daily.