Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង​គ្រោង​អនុម័ត​ច្បាប់​ហាម​ឃាត់​កុមារ​ក្រោម ១៥ឆ្នាំ ​​​ប្រើប្រាស់​ទូរសព្ទដៃ​ចល័ត​

បានផុស

នៅ

ប្រទេស​បារាំង​គ្រោង​នឹង​ហាម​ឃាត់​កុមារ​អាយុ​ក្រោម​១៥ឆ្នាំ​ពីកា​រ​ចូល​មើល​​គេហ​ទំព័រ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម និង​ហាមមិន​ឱ្យ​ប្រើ​​ទូរស័ព្ទ​នៅ​ក្នុង​វិទ្យា​ល័យ ​​ចាប់​ពី​ខែកញ្ញា​ឆ្នាំ២០២៦​។ នេះ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​។ មិនត្រឹម​​តែ​ប៉ុណ្ណោះ ​អាណា​ព្យាបាល ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​ផល​ប៉ះ​ពាល់​នៃ​គ្រោះ​ថ្នាក់​ដែល​មិន​អាច​ដឹង​តាម​​អ៊ីនធឺ​ណិត​លើ​អនីតិជន។

ប្រធានាធិបតីបារាំង លោក Macron។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មានរ៉យទ័រ​ ប្រ​ធា​នា​ធិប​តី លោក Emmanuel Macron  បាន​ចង្អុលបង្ហាញ​​ជារឿយៗទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ថា​ជា​កត្តា​មួយដ៏​គ្រោះ​ថ្នាក់ ​​ដែល​​បន្ទោស​ជន​រង​គ្រោះ​ពីអំពើ​ហិង្សា​នានា​ ​​កើត​ឡើង​ចំពោះ​យុវជននិងកុមារ ហើយ​ប្រធានាធិបតី​រូប​នេះ​ក៏​​ចង់​បង្ហាញ​ថា ​ខ្លួន​ចង់​ឱ្យ​ប្រទេស​បារាំង​មាន​ច្បាប់​​ដូច​​ប្រទេស​អូស្ត្រាលី​​​ដែរ​។

​​គួរឱ្យដឹងផងដែរថា​អូស្រា្តលី ជា​ប្រទេស​ដំបូង​គេ​លើ​ពិភព​លោក​ដែល​ហាម​ឃាត់​កុមារ​ក្រោម​១៦​ឆ្នាំ ​ពី​ការ​លេង​បណ្តាញ​សង្គម​ ដូច​ជា Facebook, TikTok, Snapchat, YouTube និង​​មួយ​ចំនួន​ទៀត​ កាល​ពី​ខែ​ធ្នូ​យ៉ាង​កំហិត។

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ Le Monde និង France Info បាន​រាយ​ការណ៍​ថា រដ្ឋា​ភិបាល​របស់​លោក​នឹង​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​សម្រាប់​ការ​ត្រួត​ពិនិត្យ​ជា​ផ្លូវ​ច្បាប់​នៅ​ដើម​ខែ​មករា​។​

លោក Macron មិន​បាន​យោង​ទៅ​លើ​ការ​ជំរុញ​ផ្នែក​ច្បាប់​នៅ​ក្នុង​សុន្ទរ​កថា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សកល​នោះ​ទេ ប៉ុន្តែ​លោក​បាន​សន្យា​ថា ​នឹង​ការពារ​កុមារនិង​ក្មេង​ជំទង់​របស់​ប្រទេសបារាំង ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ និងអេក្រង់ទូរសព្ទ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ទូរស័ព្ទ​ចល័ត​ត្រូវ​បាន​ហាម​ឃាត់​​នៅ​ក្នុង​សាលា​បឋម​ និង​មធ្យមសិក្សា​របស់​ប្រទេស​​បារាំង​ចាប់​តាំង​ពី​ឆ្នាំ២០១៨ ​ហើយ​ការ​ផ្លាស់​ប្តូរ​ថ្មី​ដែល​បាន​រាយការណ៍នេះ​​នឹង​ពង្រីក​ការ​ហាម​ឃាត់​​ដល់​វិទ្យាល័យ។

តែ​យ៉ាង​ណា​ប្រទេស​បារាំង​​​បាន​អនុម័ត​ច្បាប់​មួយ​កាល​ពី​​ឆ្នាំ២០២៣​ដែល​តម្រូវ​ឱ្យ​ការ​លេង​បណ្តាញ​សង្គម​ទទួល​ការ​យល់​ព្រម​ពី​មា​តា​បិ​តា​សម្រាប់​ក្មេង​អាយុ​ក្រោម ១៥​ឆ្នាំ ​ដើម្បី​បង្កើត​គណនី​ផ្ទាល់​ខ្លួន​ ទោះ​បី​​ជា​មាន​បញ្ហា​ប្រឈម​ផ្នែក​បច្ចេក​ទេស​នានាបាន​រា​រាំង​ការ​អនុវត្ត​​នេះ​​ក៏​​ដោយ​៕​

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម