ប្រព័ន្ធគាំពារសង្គម Archives - Kampuchea Thmey Daily

ពលរដ្ឋខ្មែរ៨លាននាក់អាចព្យាបាលជំងឺដោយមិនចំណាយប្រាក់ពីហោប៉ៅផ្ទាល់ តាមរយៈប្រព័ន្ធគាំពារសុខភាពសង្គមរបស់រដ្ឋ
គិតត្រឹមដំណាច់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបន្តពង្រីកវិសាលភាពនៃការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គមដល់ពលរដ្ឋកម្ពុជាចំនួន ៨ ២០២ ៣៩៧ នាក់ នៅទូទាំងប្រទេសអាចព្យាបាលជំងឺនានានៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនដែលជាដៃគូររបស់ ប.ស.ស. ដោយមិនចាំបាច់ចំណាយប្រាក់ចេញពីហោប៉ៅផ្ទាល់នោះទេ ខណៈពលរដ្ឋដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត រាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួសទាំងស្រុង ក្នុងការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខាភិបាល។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

បើតាមប្រភពដដែល ក្រុមគោលដៅចំនួន ៨ ២០២ ៣៩៧ នាក់ ឬស្មើ ៤៦,៦៦% នៃពលរដ្ឋសរុប ខាងលើនេះ មានមកពីគ្រួសារមានបណ្ណសមធម៌ គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងទៀតចំនួន ៤ ៦៦៥ ៨៨៨ នាក់, សមាជិក ប.ស.ស. ដែលជាកម្មករ-និយោជិត ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ, បុគ្គលក្នុងវិស័យសាធារណៈ ដែលរួមមាន មន្ត្រីរាជការសាធារណៈ, និវត្តជន, បុគ្គលស្វ័យនិយោជន៍, និងអ្នកក្នុងបន្ទុក ចំនួន ៣ ៥៣៦ ៥០៩ នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា វឌ្ឍនភាពនៃការពង្រីកវិសាលភាពនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាលទ្ធផលនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ដែលតែងចាត់ទុកការលើកស្ទួយសុខុមាលភាពរបស់ពលរដ្ឋ ជាគោលដៅអាទិភាពចំពោះមុខ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបន្តពង្រឹងការអភិវឌ្ឍវិស័យសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។

សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា តាមរយៈកេរដំណែលដែលសម្រេចបានក្រោមការដឹកនាំប្រកដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក៏នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តបេសសកម្មនេះ តាមរយៈ ការបន្តជំរុញ ការពង្រឹងវិស័យសុខាភិបាលនិងប្រព័ន្ធគាំពារសុខភាពសង្គម និងកម្មវិធីគោលនយោបាយគាំពារសុខភាពសង្គម ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី១ ស្តីពី ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល សំដៅពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព សុវត្តិភាព ប្រសិទ្ធភាព និងប្រកបដោយសមធម៌៕

The post ពលរដ្ឋខ្មែរ៨លាននាក់អាចព្យាបាលជំងឺដោយមិនចំណាយប្រាក់ពីហោប៉ៅផ្ទាល់ តាមរយៈប្រព័ន្ធគាំពារសុខភាពសង្គមរបស់រដ្ឋ appeared first on Kampuchea Thmey Daily.

ពីឆ្នាំ២០២៦ កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នឹងដាក់ឱ្យអនុវត្តនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារលើគ្រួសារចំនួន៥ពាន់
កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ  នឹងត្រូវចាប់ផ្តើមដាក់ឱ្យអនុវត្តក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ ចាប់ពីឆ្នាំ២០២៦ ជាមួយគ្រួសារគោលដៅសរុបចំនួន ៥ ០០០ គ្រួសារ និងបន្តពង្រីកវិសាលភាព ជាជំហានៗ ដោយក្នុងរយៈពេល ១០ ឆ្នាំ ខាងមុខ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៦។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។

ក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំពិធី ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងលោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសមាជិករាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

កម្មវិធីនេះមានគោលដៅជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ ម៉ឺនគ្រួសារ ឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ ដោយក្នុងរយៈពេល២៤ ខែ នៃការចូលរួមកម្មវិធី គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នា ចំនួន ៤ សំខាន់ៗ រួមមាន៖ ទី១). ការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត។ ទី២). ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹក។ ទី៣). ការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម, និងទី៤). ការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះ។

បើតាមសេចក្ដីប្រកាសព័ត៌មានផ្អែកតាមការចង្អុលបង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និង ក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥, រាជរដ្ឋាភិបាល បានរៀបចំដាក់ឱ្យអនុវត្ត «កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» ក្នុងគោលបំណងកសាងសមត្ថភាព និងភាពធន់ ព្រមទាំងលើកកម្ពស់ជីវភាពរបស់គ្រួសារគោលដៅ។ កម្មវិធីនេះ នឹងក្លាយជាគន្លងថ្មីមួយ សម្រាប់គ្រួសារគោលដៅ ក្នុងដំណើរឆ្ពោះទៅការចាកចេញពីភាពក្រីក្រ ជាជំហានៗ និងប្រកបដោយចីរភាព ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមចក្ខុវិស័យដ៏ពិសិដ្ឋ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ពោលគឺ «ការបង្រៀនពលរដ្ឋស្ទូចត្រី បន្ថែមលើការផ្តល់ត្រីដល់ពួកគាត់»។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រថា ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)លោកស្រី Kanni Wignaraja  បង្ហាញមោទនភាព ក្នុងការគាំទ្ររាជរដ្ឋាភិបាល សម្រាប់ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងកិច្ចគាំពារសង្គមដើម្បីចាកចេញពីភាពក្រីក្រ រហូតឈានដល់ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនេះ នៅថ្ងៃនេះ។ UNDP នឹងនៅតែបន្តការគាំទ្រជានិច្ច ក្នុងការពង្រីកវិសាលភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសក្នុងការជំរុញគ្រួសារគោលដៅឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ។ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការអភិវឌ្ឍលើមូលធនមនុស្ស, លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ, និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងភាពធន់របស់ពលរដ្ឋទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ថ្លែងថា «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» ដែលដាក់ចេញនាពេលនេះ  សរបញ្ជាក់ឱ្យកាន់តែច្បាស់អំពីការប្តេជ្ញាចិត្តថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមនុស្ស, ការលើកកម្ពស់ជីវភាពពលរដ្ឋ, ការកាត់បន្ថយភាពក្រីក្រ, រួមទាំងការកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធគាំពារសង្គម នៅកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ UNDP ចំពោះភាពជាដៃគូក្នុងការផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស ការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងបានផ្ដល់អនុសាសន៍សំខាន់ៗចំនួន២ គឺ ១). អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម បន្តសម្របសម្រួល និងសហការស្អិតល្មួត ជាមួយក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, និងដៃគូពាក់ព័ន្ធ, និង ២). មូលនិធិជាតិជំនួយសង្គម ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាលបច្ចេកទេស, ព្រមទាំងក្រសួងផែនការ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រីពាក់ព័ន្ធជាប្រចាំ ដើម្បីធានាថាការអនុវត្តកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

The post ពីឆ្នាំ២០២៦ កម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នឹងដាក់ឱ្យអនុវត្តនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារលើគ្រួសារចំនួន៥ពាន់ appeared first on Kampuchea Thmey Daily.

រាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមដើម្បីជួយជំរុញពលរដ្ឋក្រីក្រឱ្យចាកចេញពីភាពក្រីក្រ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តនូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ»ក្នុងគោលបំណងកសាងសមត្ថភាព និង ភាពធន់ ព្រមទាំង លើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ  ដែលជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងដំណើរនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយឈរលើអភិក្រម ៖ «ពង្រឹងប្រព័ន្ធ ដើម្បីពង្រីកការគ្របដណ្តប់», និង ឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់», សំដៅបន្តអភិវឌ្ឍមូលធនមនុស្ស, លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ, និង កាត់បន្ថយភាពក្រីក្រ ព្រមទាំង កសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមលោក ចន ណារិទ្ធ ឱ្យដឹងថា កម្មវិធីគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រត្រូវបានគិតគូរនឹងរៀបចំយ៉ាងយកចិត្តទុកដាក់ចាប់តាំងពីឆ្នាំ២០១៦មក លើវិធីសាស្ត្រដើម្បីជំរុញការចាកចេញពីភាពក្រីក្រ តាមរយៈប្រព័ន្ធគាំពារសង្គម ត្រូវបានចាប់ផ្តើមគិតគូរ និងសិក្សាស្រាវជ្រាវជាលើកដំបូង នៅកម្ពុជា។ លុះដល់ឆ្នាំ២០២០ បន្ទាប់ពីការសិក្សា, រាជរដ្ឋាភិបាលបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចាប់ផ្តើមអនុវត្តគម្រោងសាកល្បងកិច្ចគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ ដោយមានកិច្ចសហការពីក្រសួង-ស្ថាប័ន, អាជ្ញាធរថ្នាក់ក្រោមជាតិ, និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សម្រាប់គ្រួសារចំនួន ២ ៤១៤ គ្រួសារ។ គម្រោងសាកល្បងនេះបានបិទបញ្ចប់កាលពីឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ ដោយបានជំរុញការចាកចេញពីភាពក្រីក្រ នៅតំបន់គោលដៅខាងលើ ដែលការវាយតម្លៃបានបង្ហាញថា អត្រាភាពក្រីក្ររបស់គ្រួសារទទួលបានអន្តរាគមន៍ បានធ្លាក់ចុះប្រមាណ ១៨,៨%, ខណៈដែលប្រាក់ចំណូលមានការកើនឡើងប្រមាណ ៣៨,៦% និងចំណាយប្រចាំថ្ងៃក្នុងសមាជិកម្នាក់ៗ មានការកើនឡើងចំនួន ១៣% ធៀបនឹងគ្រួសារមិនទទួលបានអន្តរាគមន៍។

លោក ចន ណារិទ្ធ អះអាងថា ផ្អែកលើលទ្ធផលវិជ្ជមានក្រុមប្រឹក្សាជាតិគាំពារសង្គមបានប្រែក្លាយគម្រោងសាកល្បង ឱ្យទៅជាកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបានសម្រេចចាប់ផ្តើមដាក់ឱ្យអនុវត្តក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ ចាប់ពីឆ្នាំ ២០២៦ ជាមួយគ្រួសារគោលដៅសរុបចំនួន ៥ ០០០ គ្រួសារ និងបន្តពង្រីកវិសាលភាពជាជំហានៗ ដោយមានគោលដៅ ជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ម៉ឺន គ្រួសារឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ សម្រាប់រយៈពេល ១០ ឆ្នាំ, ពោលគឺចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣៦។

បើតាមបណ្ឌិត ចន ណារិទ្ធ តាមរយៈកម្មវិធីនេះ គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នា ចំនួន ៤ សំខាន់ៗ សម្រាប់រយៈពេល ២៤ ខែ រួមមាន៖ ទី១). ការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត។ ទី២). ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹក។ ទី៣). ការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម និងទី៤). ការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះ (Home visit and coaching)។

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គបណ្ឌិត្យសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមថ្លែងថា រាជរដ្ឋាភិបាល បានរៀបចំដាក់ឲ្យអនុវត្ត នូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ»នេះឡើង ក្នុងគោលបំណងកសាងសមត្ថភាព និង ភាពធន់ ព្រមទាំង លើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ ។ កម្មវិធីជាតិនេះ នឹងក្លាយជាគន្លងថ្មីមួយ សម្រាប់គ្រួសារគោលដៅ ក្នុងដំណើរឆ្ពោះទៅការចាកចេញពីភាពក្រីក្រ ជាជំហានៗ និង ប្រកបដោយចីរភាព ព្រមទាំង ចូលរួមចំណែកក្នុងការលើកកម្ពស់ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាម ចក្ខុវិស័យដ៏ពិសិដ្ឋ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី, នោះគឺ៖ «ការបង្រៀនពលរដ្ឋ ស្ទូចត្រី, បន្ថែមលើការផ្តល់ត្រី ដល់ពួកគាត់» ។លោកឧបនាយករដ្ឋមន្ត្រី

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថាកម្មវិធីជាតិ ដែលត្រូវប្រកាសដាក់ឲ្យអនុវត្តនេះមានគោលដៅ ចម្បង ចំនួន ៤ គឺទី១). ផ្តល់ការគាំទ្រផ្នែកជំនួយសង្គម ប្រកបដោយប្រសិទ្ធភាព ដោយរួមបញ្ចូលការ-  បណ្តុះបណ្តាល និង ការបង្វឹកជំនាញ និង បំណិនជីវិត, ព្រមទាំង ជំនាញទុននានា។ ទី២). បង្កើនសមត្ថភាព និង ភាពធន់ របស់គ្រួសារក្រីក្រ ក្នុងការគ្រប់គ្រងហានិភ័យផ្សេងៗ រួមទាំងហានិភ័យពីការប្រែប្រួលអាកាសធាតុ។ ទី៣). ជំរុញការទទួលបានឱកាសទីផ្សារសម្រាប់គ្រួសារក្រីក្រ រួមទាំងការតភ្ជាប់ កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ជាមួយកម្មវិធីគាំពារសង្គមដទៃទៀតដែលមានស្រាប់ និង អនុវត្តការបញ្ចូនបន្ត ទៅសេវាបំពេញបន្ថែមផ្សេងទៀត; និងទី៤).	ពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ, ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការ- អនុវត្តកម្មវិធីនានា ក្នុងប្រព័ន្ធគាំពារសង្គម ។

លោកឧបនាយករដ្ឋមន្ត្រីថា ការដាក់ឲ្យអនុវត្ត នូវ «កម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ» នាពេលនេះ ក៏សរបញ្ជាក់ច្បាស់ អំពីការប្តេជ្ញាចិត្តថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមនុស្ស, ការលើកកម្ពស់ជីវភាពពលរដ្ឋ, ការកាត់បន្ថយភាពក្រីក្រ, រួមទាំងការកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធគាំពារសង្គម៕

The post រាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមដើម្បីជួយជំរុញពលរដ្ឋក្រីក្រឱ្យចាកចេញពីភាពក្រីក្រ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ប្រាប់ពលរដ្ឋមានបណ្ណក្រីក្រថា កុំក្រែងចិត្តនឹងប្រើសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ព្រោះរដ្ឋជាអ្នករ៉ាប់រ៉ងទាំងអស់ហើយ
លោក  ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លើកឡើងថា រាល់សមាជិករស់នៅក្នុងគ្រួសារក្រីក្រ ក៏ដូចជាសមាជិករស់នៅក្នុងគ្រួសារងាយរងហានិភ័យ សូមកុំព្រួយប្រារម្ភពីការចំណាយថវិកាលើការព្យាបាលតាមមន្ទីរពេទ្យរដ្ឋ ព្រោះរាជរដ្ឋាភិបាល ជាអ្នកចំណាយរ៉ាប់រងទាំងអស់។ លោកថ្លែងបែបនេះ  ក្នុងពេលធ្វើបាឋកថា ស្តីពី“ការពង្រឹងប្រព័ន្ធគាំពារសង្គម៖ អាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” នាព្រឹកថ្ងៃទី៥ ខែធ្នូ នៅសាលាភូមិន្ទរដ្ឋបាល។

លោក សង្កត់ធ្ងន់ដូច្នេះ៖« នៅពេលដែលមានបណ្ណក្រីក្រ ឥឡូវនេះពង្រីកមកដល់មានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យដែរ នៅពេលទៅមូលដ្ឋានសុខាភិបាលសាធារណៈ ទទួលការព្យាបាលដោយមិនចាំបាច់បង់ប្រាក់ផ្ទាល់ខ្លួនទេ គឺរដ្ឋបង់ប្រាក់ជំនួស។(…) មូលនិធិសមធម៌សុខាភិបាល មិនមែនមន្ទីរពេទ្យអត់យកលុយទេ មន្ទីរពេទ្យយកលុយ ប៉ុន្តែអ្នកដែលកាន់បណ្ណហ្នឹងទៅគាត់មិនចាំបាច់បង់លុយខ្លួនឯងទេ ព្រោះមន្ទីរពេទ្យនឹងផ្ញើវិកយបត្រមកប្រតិបត្តិករដែលនឹងបង់លុយត្រឡប់ទៅមន្ទីរពេទ្យជំនួសពលរដ្ឋ ហើយជាការបង់លុយជាក់ស្ដែងមិនមែនកាត់កងទេ។…។ កុំខ្លាច កុំគិតថាមានបណ្ណហ្នឹងទៅសុំគ្រូពេទ្យផ្ដល់សេវាឥតគិតថ្លៃ ខ្លាចចិត្តគេ ព្រោះរដ្ឋបង់ថ្លៃឱ្យទៅមន្ទីរពេទ្យពេញតែម្ដងជំនួសពលរដ្ឋ។  »។

លោក ចន ណារិទ្ធ ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកគោលនយោបាយអាទិភាព ៦ចំណុច អនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ រួមមាន៖ កម្មវិធីទី១- ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។ កម្មវិធីទី២- កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ។

កម្មវិធីទី៣- ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។ កម្មវិធីទី៤- ដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ កម្មវិធីទី៥- ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិកម្មសំខាន់ៗក្នុងកម្រិតសមរម្យ និងកម្មវិធីទី៦- ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស៕

The post មន្ត្រីជាន់ខ្ពស់ប្រាប់ពលរដ្ឋមានបណ្ណក្រីក្រថា កុំក្រែងចិត្តនឹងប្រើសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ព្រោះរដ្ឋជាអ្នករ៉ាប់រ៉ងទាំងអស់ហើយ appeared first on Kampuchea Thmey Daily.

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមប្រគល់ឧបករណ៍ចុះបញ្ជីសម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជូនខេត្តកំពង់ធំ
ឧបករណ៍ចុះបញ្ជីសម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជាមួយចំនួន ត្រូវបានប្រគល់ជូនខេត្តកំពង់ធំ។ ពិធីប្រគល់ និងទទួល ធ្វើឡើងក្រោមអធិបតីភាព បណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម, និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងអភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន  នៅសាលាខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ, មូលនិធិជាតិជំនួយសង្គម,ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលខេត្តកំពង់ធំ, ដៃគូអភិវឌ្ឍន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួនប្រមាណ ៣០០ នាក់ ពីឃុំ/សង្កាត់ទាំង ៨១ នៃខេត្តកំពង់ធំ។

បណ្ឌិត ចន ណារិទ្ធ គូសបញ្ជាក់ថា ការអភិវឌ្ឍ និងដាក់ឱ្យដំណើរការថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឬ ហៅកាត់ថា DSPP ដែលជាថ្នាលឌីជីថលរួមបែប សមាហរណ របស់រាជរដ្ឋាភិបាល គឺជាការបោះជំហានមួយដ៏សំខាន់ក្នុងការកាត់បន្ថយភាពបែកខ្ញែកនៃប្រព័ន្ធចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គមស្ទួន ក៏ដូចជាកាត់បន្ថយការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានមុខងារដូចគ្នា និងជាបង្គោលចរមួយដ៏សំខាន់ក្នុងដំណើរការបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើង ស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤–២០២៨ និងគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥។

សូមរម្លឹកថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥  ហើយបច្ចុប្បន្ន កំពុងដាក់ឱ្យអនុវត្តពេញលេញក្នុង ២០៩ ឃុំ/សង្កាត់ នៃខេត្តកំពង់ចាម និងខេត្តសៀមរាប បន្ទាប់ពីការអនុវត្តសាកល្បងនៅកម្រិតស្រុកជើងព្រៃ និងក្រុងសៀមរាបអស់រយៈពេលមួយឆ្នាំ ព្រមទាំងមានការវាយតម្លៃលទ្ធផលការអនុវត្តដោយធនាគារពិភពលោក ហើយបច្ចុប្បន្នកំពុងពង្រីកវិសាលភាពនៃការអនុវត្ត ជាជំហានៗ ពោលគឺខេត្តកំពង់ធំ ជាខេត្តទី៣ បន្ទាប់ពីខេត្តកំពង់ចាម និងខេត្តសៀមរាប  ក្នុងដំណើរនៃការពង្រីកវិសាលភាពនៃការអនុវត្តថ្នាល DSPP នេះ។

ថ្នាលឌីជីថលរួមនេះ បានធ្វើសុខដុមនីយកម្មកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមចំនួន ១០ កម្មវិធី ហើយបានបំពាក់មុខងារបន្ថែម សំខាន់ៗដូចជា៖ (១) មុខងារ Fast Search សម្រាប់ស្វែងរកអត្តសញ្ញាណអ្នកទទួលផលបានរហ័ស តាមរយៈលេខសម្គាល់មួយណាក៏បាន (អត្តសញ្ញាណបណ្ណ, បណ្ណសមធម៌, បណ្ណជនពិការ, បណ្ណ ប.ស.ស., …) ឬត្រឹមតែស្កេនខ្ចៅដៃ និងថតផ្ទៃមុខ (ទិន្នន័យជីវមាត្រ); (២) មុខងារ OCR ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ចាប់យក និងបំលែងតួអក្សរលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីបំពេញទិន្នន័យចូលក្នុងប្រតិបត្តិការចុះបញ្ជីដោយស្វ័យប្រវត្តិ; (៣) SP Connect សម្រាប់ភ្ជាប់ប្រព័ន្ធចុះបញ្ជីនានាទៅកាន់ថ្នាលឌីជីថលរួមតែមួយ ឱ្យមន្ត្រីអាចចូលប្រើបានគ្រប់កម្មវិធី ឬសេវាគាំពារសង្គម មិនចាំបាច់មានគណនីច្រើន; និងមុខងារសំខាន់ៗដទៃទៀត។

ដើម្បីគាំទ្រដល់ការអនុវត្តថ្នាលគាំពារសង្គមឌីជីថលកម្ពុជានេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានផ្ដល់ជូនឧបករណ៍សម្ភារៈឌីជីថលសម្រាប់បម្រើដល់ការចុះបញ្ជី ចំនួន ១ ឈុតសម្រាប់ឃុំ/សង្កាត់នីមួយៗ។ ឧបករណ៍ទាំងនេះរួមមាន កុំព្យូទ័រយួរដៃដែលមានសមត្ថភាពប្រតិបត្តិការកម្រិតខ្ពស់ និងមានភាពធន់, កាមេរ៉ាថតផ្ទៃមុខ និងឯកសារកម្រិតខ្ពស់ (Full HD), ម៉ាស៊ីនស្កែនខ្ចៅដៃ និងម៉ាស៊ីនបោះពុម្ពខ្នាតតូច បន្ថែមលើថេប្លែតដែលបានផ្តល់ជូននាពេលកន្លងទៅ។ ការបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថលនេះ គឺជាការធ្វើទំនើបកម្ម និងការធ្វើឌីជីថលូបនីយកម្ម ដល់កម្រិតអ្នកអនុវត្តផ្ទាល់ នៅថ្នាក់ក្រោមជាតិ ដែលមិនធ្លាប់មានពីមុនមក។

អភិបាលខេត្តកំពង់ធំ នួន ផារ័ត្ន លើកទឹកចិត្តឱ្យមន្ត្រីមូលដ្ឋាន និងរដ្ឋបាលឃុំ/សង្កាត់ ចូលរួមថែរក្សា និងប្រើប្រាស់ឧបករណ៍ឌីជីថលដែលបានប្រគល់ជូន ឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋមានគុណភាពខ្ពស់ និងទាន់ពេល។

បណ្ឌិត ចន ណារិទ្ធ លើកទឹកចិត្តឱ្យក្រសួង–ស្ថាប័នពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តសហការយ៉ាងជិតស្និត ដើម្បីធានាថា ប្រព័ន្ធគាំពារសង្គមកម្ពុជាអាចបំពេញតួនាទីបានប្រសើរឡើង មានស្វ័យប្រវត្តិកម្ម និងមានតម្លាភាពខ្ពស់ជាងមុន។ លោកបណ្ឌិត បានបន្ថែមថា តាមរយៈថ្នាល DSPP និងឧបករណ៍ឌីជីថលដែលបានប្រគល់ជូន នឹងជួយលើកកម្ពស់សមត្ថភាពសេវាសាធារណៈ និងធ្វើឱ្យប្រព័ន្ធគាំពារសង្គមកម្ពុជា មានភាពធន់ និងឆ្លើយតបទាន់ពេលចំពោះគ្រោះអាសន្ន៕

The post អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមប្រគល់ឧបករណ៍ចុះបញ្ជីសម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជូនខេត្តកំពង់ធំ appeared first on Kampuchea Thmey Daily.

WMC ធ្វើសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) រៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងស្តីពី “ការលើកកម្ពស់ការយល់ដឹងក្នុងចំណោមជនងាយរងគ្រោះអំពីប្រព័ន្ធគាំពារសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ” រយៈពេលមួយថ្ងៃពេញ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងអ្នកសារព័ត៌មានប្រមាណ ៨០នាក់។

សិក្ខាសាលានេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយព័ត៌មានអំពីប្រព័ន្ធគាំពារសង្គមដល់សាធារណជន​ ពិសេសក្រុមងាយរងគ្រោះ ដូចជាមនុស្សចាស់ ក្មេងស្រី ជនមានពិការភាព និងកុមារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។

លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិ នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) បានលើកឡើងថា តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយមានសារសំខាន់ណាស់ក្នុងការចូលរួមផ្សព្វផ្សាយពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ ប្រព័ន្ធគាំពារសង្គមត្រូវបានពង្រឹងវិសាលភាពលើសមុន២ដង ខណៈការក្របដណ្តប់ពលរដ្ឋបានកើនឡើង ហេតុនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ដក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គមសង្គមឆ្នាំ២០២៤-២០៣៥​។ ក្នុងនោះក៏មានការជំរុញការផ្សព្វ ផ្សាយ លើកកម្ពស់ការយល់ដឹងរបស់សារធារណជនអំពីក្រមខណ្ឌគោកនយោបាយជាតិគាំពារសង្គម និងអត្ថប្រយោជននៃរបប និងកម្មវិធីគាំពារសង្គមនានា។​​

លោកស្រី នាយិកា និយាយថា៖ “ដូច្នេះ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ជាចំណែកមិនអាចខ្វះបានលើការផ្សព្វផ្សាយក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម សម្រាប់១០ឆ្នាំខាងមុខទៀត”។ លោកស្រីបន្តថា ការចូលរួមនេះ ជាចំណែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញការអនុវត្ដ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥” ដែលគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ជាអាទិភាពរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ បន្ថែមពីនេះ ក៏ជាការឆ្លើយតបទៅនឹង យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាកកាលទី១ របស់រដ្ឋាភិបាលអាណត្ដិទី៧ ដែលផ្ដោតលើការបបន្ដអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្ដជីវិត ដោយឈរលើស្មាតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ផងដែរ។

សូមជម្រាបថា តាមរយៈសិក្ខាសាលានេះ រំពឹងថា អ្នកចូលរួមមានការយល់ដឹងពីសារសំខាន់ និងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការយល់ដឹងអំពី ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០២៤–២០៣៥។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយ ដៃគូអភិវឌ្ឍន៍ រដ្ឋាភិបាល​សង្គមស៊ីវិល លើការនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែប្រសើរឡើង៕

The post WMC ធ្វើសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ appeared first on Kampuchea Thmey Daily.

បណ្ឌិត ចន ណារិទ្ធ ចុះសិក្សាស្ថានភាព និងតម្រូវការផ្តល់ការគាំពារជូនពលរដ្ឋ នៅតាមច្រកទ្វារជាប់ព្រំដែន
លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម  នៅរសៀលថ្ងៃទី២៥ និងព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែង និងតម្រូវការផ្តល់ការគាំពារនានាតាមរយៈប្រព័ន្ធគាំពារសង្គម ជូនដល់ពពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកកាន់កម្ពុជាវិញ តាមច្រកព្រំដែនកម្ពុជា-ថៃ។

ការចុះសិក្សានេះកើតឡើងបន្ទាប់ពីចលនានៃការវិលត្រឡប់ពីប្រទេសថៃរបស់ពលករ និងពលរដ្ឋខ្មែរកាន់តែមានការកើនឡើងបន្ថែមទៀត ក្រោយស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃឡើងកម្ដៅជាបន្តបន្ទាប់ ក្រោយថៃបើកការវាយប្រហារមកលើកងទ័ពកម្ពុជាបណ្ដាលឲ្យយុទ្ធជនកម្ពុជាម្នាក់បាត់បង់ជីវិតទាំងព្រឹកព្រលឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥។

ក្នុងពេលនោះ លោក ចន ណារិទ្ធ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់ប្រកបដោយបុរេសកម្មខ្ពស់ ជាមួយស្មារតី ”មិនបោះបង់ពលរដ្ឋណាម្នាក់” ក្នុងការរៀបចំត្រៀមរួចជាស្រេច គ្រប់ជ្រុងជ្រោយ ក្នុងការផ្តល់ការគាំពារនានាតាមរយៈប្រព័ន្ធគាំពារសង្គម ជូនពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសក្នុងស្ថានភាពដែលបងប្អូនពលរដ្ឋខ្មែរវិលត្រលប់ពីប្រទេសថៃមកកាន់ស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែននានា ។

សូមជម្រាបជូនថា ដើម្បីពិនិត្យ និងវាយតម្លៃពីស្ថានភាពនៃតម្រូវការក្នុងការផ្តល់ការគាំពារជូនដល់ពលរដ្ឋ អាជីវករ ដែលកំពុងវិលត្រឡប់មកកាន់កម្ពុជាវិញ, បណ្ឌិត ចន ណារិទ្ធ បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យកន្លែងរៀបចំកន្លែងទទួលពលរដ្ឋខ្មែរ របស់ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

The post បណ្ឌិត ចន ណារិទ្ធ ចុះសិក្សាស្ថានភាព និងតម្រូវការផ្តល់ការគាំពារជូនពលរដ្ឋ នៅតាមច្រកទ្វារជាប់ព្រំដែន appeared first on Kampuchea Thmey Daily.

លោកស្រី ប៉ែន សុបភា៖ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បោះជំហានជាមួយលទ្ធផលល្អ គួរជាទីមោទនៈ
លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្ដិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម,  ថ្លែងថា តាមរយៈការដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ កន្លងមក, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ។ លោកស្រីថ្លែងអះអាងដូច្នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងប្រកាសអន្តរក្រសួងស្តីពី ការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ»។

លោកស្រី ប៉ែន សុបភា ឱ្យដឹងថា បើគិតចាប់តាំងពីឆ្នាំ២០១៧ មក, រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនលើការអនុវត្ត និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាព កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ។

លោកស្រី ប៉ែន សុបភា បានថ្លែងថា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ការលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខក្នុងស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តដឹកនាំនាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខប្រកបដោយនិរន្តរភាពដើម្បីសម្រេចបានចក្ខុវិស័យរយៈពេលវែង ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោកស្រីបានឱ្យដឹងថា ប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលរួមមានកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុន ជាង២ដង ខណៈការគ្របដណ្តប់ពលរដ្ឋបានកើនពីចំនួន ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ ដល់ជាង ៧,៥លាននាក់ ក្នុងឆ្នាំ២០២៤ ដោយក្នុងនោះរបបសន្តិសុខសង្គមបាន និងកំពុងគ្របដណ្តប់ពលរដ្ឋសរុបប្រមាណ ២,៧លាននាក់។

លោកស្រី ប៉ែន សុបភា បានបញ្ជាក់ថា ទិដ្ឋភាពជំនួយសង្គម, គិតត្រឹមដំណាច់ឆ្នាំ២០២៤, កម្មវិធីជាតិជំនួយសង្គម គ្របដណ្តប់លើពលរដ្ឋចំនួន ១,២លានគ្រួសារ ដែលមានសមាជិកចំនួនជាង ៤,៨លាននាក់ (ស្មើនឹងប្រមាណ ២៨% នៃពលរដ្ឋសរុប) ដោយបានចំណាយថវិការដ្ឋ ក្នុងទំហំ ១,១៤០ប៊ីលានរៀល, សមមូលប្រមាណ ២៨៥លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ២០២៤, រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពកម្មវិធីជំនួយសង្គមដែលមានស្រាប់រួមទាំងមូលនិធិសុខាភិបាលដល់ក្រុមគោលដៅដែលជាជនរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាបានដាក់ឱ្យដំណើរការនូវកម្មវិធីថ្មីៗដូចជា៖ កម្មវិធីជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីបន្តជួយគាំទ្រជីវភាពគ្រួសារគោលដៅ និងផ្តល់ឱកាសឱ្យពួកគាត់ អាចស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ។

ដោយឡែកនៅក្នុងទិដ្ឋភាពសន្តិសុខសង្គម គិតត្រឹមដំណាច់ឆ្នាំ២០២៤, របបសន្តិសុខសង្គមមានចំនួន៣ធំៗ បាននឹងកំពុងគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ២,៧លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដោយបានចំណាយថវិកាក្នុងមួយឆ្នាំប្រមាណ ២,២៩៧ប៊ីលានរៀល ស្មើនឹងប្រមាណ ៥៧៤លានដុល្លារអាម៉េរិក, ក្នុងនោះរួមមាន៖ ថវិការដ្ឋចំនួន ៤០៦លានដុល្លារអាម៉េរិក និងថវិកាភាគទានប្រមាណ ១៦៨លានដុល្លារអាម៉េរិក ដែលរបបសន្តិសុខសង្គមទាំងនោះរួមមាន៖ ១) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិត, មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស., ២) របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ, និង៣) របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។

ខណៈដែលប្រព័ន្ធគាំពារសង្គមកាន់តែរីកធំឡើង និងក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយបន្តតម្រង់ទិសសម្រាប់រយៈពេល ១១ឆ្នាំទៅមុខ, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។

ក្របខណ្ឌគោលនយោបាយនេះជា ការធ្វើបច្ចុប្បន្នកម្ម ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដោយធ្វើការផ្លាស់ប្តូរអភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមបែបសរសស្តម្ភ មកជាការអភិវឌ្ឍតាមបែបអភិក្រមហានិភ័យនៃវដ្តជីវិត ដែលពលរដ្ឋនឹងទទួលបាននូវការគាំពារ ចាប់តាំងពីការចាប់កំណើតដំបូងនៅក្នុងផ្ទៃម្តាយ រហូតដល់ដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់មនុស្សម្នាក់ៗស្របតាមហានិភ័យនៃវដ្តជីវិតទាំង៧ រួមមាន៖ មាតុភាព និងហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រក និងជរាភាព និងឧត្តរជីវី។ ក្នុងនោះដែរក្របខណ្ឌគោលនយោបាយ-ជាតិគាំពារសង្គមនេះ ក៏បានកំណត់នូវអន្តរាគមន៍គាំពារសង្គមច្បាស់លាស់ទៅតាមហានិភ័យនៃរដ្តជីវិតទាំង៧ ដែលចាប់ផ្តើមពីហានិភ័យមាតុភាព និងហានិភ័យកុមារភាព។

គួរជ្រាបថា សិក្ខាសាលាផ្សព្វផ្សាយ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងប្រកាសអន្តរក្រសួងស្តីពី ការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ» រៀបចំឡើងក្នុង គោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមកម្ពុជា និងអត្ថប្រយោជន៍នៃកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្ដីនៃក្រសួងមហាផ្ទៃ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ១០០នាក់៕

The post លោកស្រី ប៉ែន សុបភា៖ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បោះជំហានជាមួយលទ្ធផលល្អ គួរជាទីមោទនៈ appeared first on Kampuchea Thmey Daily.