ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ប្រាប់ពលរដ្ឋមានបណ្ណក្រីក្រថា កុំក្រែងចិត្តនឹងប្រើសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ព្រោះរដ្ឋជាអ្នករ៉ាប់រ៉ងទាំងអស់ហើយ
លោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លើកឡើងថា រាល់សមាជិករស់នៅក្នុងគ្រួសារក្រីក្រ ក៏ដូចជាសមាជិករស់នៅក្នុងគ្រួសារងាយរងហានិភ័យ សូមកុំព្រួយប្រារម្ភពីការចំណាយថវិកាលើការព្យាបាលតាមមន្ទីរពេទ្យរដ្ឋ ព្រោះរាជរដ្ឋាភិបាល ជាអ្នកចំណាយរ៉ាប់រងទាំងអស់។ លោកថ្លែងបែបនេះ ក្នុងពេលធ្វើបាឋកថា ស្តីពី“ការពង្រឹងប្រព័ន្ធគាំពារសង្គម៖ អាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” នាព្រឹកថ្ងៃទី៥ ខែធ្នូ នៅសាលាភូមិន្ទរដ្ឋបាល។

លោក សង្កត់ធ្ងន់ដូច្នេះ៖« នៅពេលដែលមានបណ្ណក្រីក្រ ឥឡូវនេះពង្រីកមកដល់មានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យដែរ នៅពេលទៅមូលដ្ឋានសុខាភិបាលសាធារណៈ ទទួលការព្យាបាលដោយមិនចាំបាច់បង់ប្រាក់ផ្ទាល់ខ្លួនទេ គឺរដ្ឋបង់ប្រាក់ជំនួស។(…) មូលនិធិសមធម៌សុខាភិបាល មិនមែនមន្ទីរពេទ្យអត់យកលុយទេ មន្ទីរពេទ្យយកលុយ ប៉ុន្តែអ្នកដែលកាន់បណ្ណហ្នឹងទៅគាត់មិនចាំបាច់បង់លុយខ្លួនឯងទេ ព្រោះមន្ទីរពេទ្យនឹងផ្ញើវិកយបត្រមកប្រតិបត្តិករដែលនឹងបង់លុយត្រឡប់ទៅមន្ទីរពេទ្យជំនួសពលរដ្ឋ ហើយជាការបង់លុយជាក់ស្ដែងមិនមែនកាត់កងទេ។…។ កុំខ្លាច កុំគិតថាមានបណ្ណហ្នឹងទៅសុំគ្រូពេទ្យផ្ដល់សេវាឥតគិតថ្លៃ ខ្លាចចិត្តគេ ព្រោះរដ្ឋបង់ថ្លៃឱ្យទៅមន្ទីរពេទ្យពេញតែម្ដងជំនួសពលរដ្ឋ។ »។

លោក ចន ណារិទ្ធ ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកគោលនយោបាយអាទិភាព ៦ចំណុច អនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ រួមមាន៖ កម្មវិធីទី១- ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។ កម្មវិធីទី២- កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ។

កម្មវិធីទី៣- ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។ កម្មវិធីទី៤- ដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ កម្មវិធីទី៥- ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិកម្មសំខាន់ៗក្នុងកម្រិតសមរម្យ និងកម្មវិធីទី៦- ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស៕




-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


