ព័ត៌មានជាតិ
WMC ធ្វើសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) រៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងស្តីពី “ការលើកកម្ពស់ការយល់ដឹងក្នុងចំណោមជនងាយរងគ្រោះអំពីប្រព័ន្ធគាំពារសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ” រយៈពេលមួយថ្ងៃពេញ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងអ្នកសារព័ត៌មានប្រមាណ ៨០នាក់។

សិក្ខាសាលានេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយព័ត៌មានអំពីប្រព័ន្ធគាំពារសង្គមដល់សាធារណជន ពិសេសក្រុមងាយរងគ្រោះ ដូចជាមនុស្សចាស់ ក្មេងស្រី ជនមានពិការភាព និងកុមារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិ នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) បានលើកឡើងថា តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយមានសារសំខាន់ណាស់ក្នុងការចូលរួមផ្សព្វផ្សាយពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ ប្រព័ន្ធគាំពារសង្គមត្រូវបានពង្រឹងវិសាលភាពលើសមុន២ដង ខណៈការក្របដណ្តប់ពលរដ្ឋបានកើនឡើង ហេតុនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ដក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គមសង្គមឆ្នាំ២០២៤-២០៣៥។ ក្នុងនោះក៏មានការជំរុញការផ្សព្វ ផ្សាយ លើកកម្ពស់ការយល់ដឹងរបស់សារធារណជនអំពីក្រមខណ្ឌគោកនយោបាយជាតិគាំពារសង្គម និងអត្ថប្រយោជននៃរបប និងកម្មវិធីគាំពារសង្គមនានា។

លោកស្រី នាយិកា និយាយថា៖ “ដូច្នេះ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ជាចំណែកមិនអាចខ្វះបានលើការផ្សព្វផ្សាយក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម សម្រាប់១០ឆ្នាំខាងមុខទៀត”។ លោកស្រីបន្តថា ការចូលរួមនេះ ជាចំណែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញការអនុវត្ដ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥” ដែលគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ជាអាទិភាពរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ បន្ថែមពីនេះ ក៏ជាការឆ្លើយតបទៅនឹង យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាកកាលទី១ របស់រដ្ឋាភិបាលអាណត្ដិទី៧ ដែលផ្ដោតលើការបបន្ដអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្ដជីវិត ដោយឈរលើស្មាតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ផងដែរ។
សូមជម្រាបថា តាមរយៈសិក្ខាសាលានេះ រំពឹងថា អ្នកចូលរួមមានការយល់ដឹងពីសារសំខាន់ និងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការយល់ដឹងអំពី ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០២៤–២០៣៥។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយ ដៃគូអភិវឌ្ឍន៍ រដ្ឋាភិបាលសង្គមស៊ីវិល លើការនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែប្រសើរឡើង៕




-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


