ប្រព័ន្ធផ្សព្វផ្សាយ Archives - Kampuchea Thmey Daily

ម៉ាឡេស៊ី គ្រោងហាមឃាត់កុមារអាយុក្រោម​១៦​ឆ្នាំ​ពី​ការ​ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម
ប្រទេសម៉ាឡេស៊ីមានគម្រោងហាមប្រាមកុមារអាយុក្រោម ១៦ ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានគោលបំណងការពារយុវជនពីហានិភ័យតាមអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២៦ខែវិច្ឆិកា។

(រូបភាព៖ Reuters)

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងម៉ាឡេស៊ី លោក Fahmi Fadzil បាននិយាយថា កុមារនឹងមិនត្រូវបានអនុញ្ញាតឱ្យបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ហើយការផ្ទៀងផ្ទាត់អាយុអាចតម្រូវឱ្យមានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណផ្សេងទៀត។ រដ្ឋាភិបាលម៉ាឡេស៊ី មានបំណងអនុវត្តវិធានការនេះនៅឆ្នាំក្រោយ។ ប្រទេសនេះក៏តម្រូវឱ្យមានអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាផ្ញើសារសំខាន់ៗរួចហើយ ដោយមានច្បាប់ត្រួតពិនិត្យអាយុ និងសុវត្ថិភាពខ្លឹមសារទៀតផង។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានការសម្រេចចិត្តថ្មីៗរបស់ប្រទេសអូស្ត្រាលីក្នុងការបិទគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះកុមារអាយុក្រោម ១៦ ឆ្នាំចាប់ពីថ្ងៃទី ១០ ខែធ្នូ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ម៉ាឡេស៊ី គ្រោងហាមឃាត់កុមារអាយុក្រោម​១៦​ឆ្នាំ​ពី​ការ​ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម appeared first on Kampuchea Thmey Daily.

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ
កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទិ២០ និងកិច្ចប្រជុំពាក់ព័ន្ធ The 20th AMS 2025 បានចាប់ផ្ដើមជាផ្លូវការ នៅលើទឹកដីសៀមរាបអង្គរ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ នឹងមានការចូលរួមពីគណៈប្រតិភូចំនួន៣៧ប្រទេស ដោយមានប្រធានបទចំនួន៧ បានដំណើរការក្នុងពេលតែមួយ ប៉ុន្តែកិច្ចពិភាក្សានៃប្រធានបទទាំង៧ បានចាប់ផ្តើមដំណើរការរៀងខ្លួន។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន មុនចាប់ផ្ដើមកម្មវិធី លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ មានប្រសាសន៍ថា សម្រាប់ប្រធានបទទាំង៧ នឹងធ្វើបទបង្ហាញពីការវិវឌ្ឍន៍យុគសម័យឌីជីថល បញ្ញាសិប្បនិមិត្ត ជាពិសេសពាក់ព័ន្ធនឹងយុវជន និងស្ដ្រីក្នុងវិស័យព័ត៌មាន ឌីជីថល និងអេអាយ ដោយមានវាគ្មឹនមកពីតាមតំបន់សំខាន់ៗ ជាពិសេស មកពីសម្ព័ន្ធភាពដែលជាដៃគូរអង្គការ AIDB។

លោក កឹម គុណវឌ្ឍន៍ បានបញ្ជាក់ថា តាមរយៈការផ្តួចផ្តើមគំនិត លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្ពុជានឹងអង្គុយជាមួយអ្នកឯកទេសទាំងអស់ ដើម្បីរកវិធីនៃកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។ មួយវិញទៀត កម្ពុជានឹងប្រើប្រាស់មធ្យោបាយការទូតព័ត៌មាន ដោយប្រើប្រាស់ទំនាក់ទំនងអន្តរជាតិលើគ្រប់វិស័យ ទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយ ទាំងវិស័យនយោបាយការទូត តាមរយៈព័ត៌មាន ដើម្បីធ្វើយ៉ាងណារួមគ្នា លើកតម្កើង លើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាជាសំខាន់។ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា ត្រូវតែមានលក្ខណៈសម្បត្តិជាមុន ដោយក្នុងកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នេះ អ្នកជំនាញការបានផ្តល់នូវបទពិសោធន៍ទាំងនេះដល់ប្រព័ន្ធផ្សព្វផ្សាយ គ្រប់វេទិកានៃអង្គសិក្ខាសាលាជំនាញទាំង៧ សុទ្ធតែមានតំណាងវិស័យព័ត៌មានកម្ពុជាចូលរួម។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា «បើពិនិត្យទៅលើបណ្តាប្រទេសក្នុងតំបន់ គឺកម្ពុជា ជាប្រទេសមួយដែលមានភាពសកម្ម ក្នុងនេះតំណាងក្រសួងព័ត៌មានរបស់យើង មានសមត្ថភាព មានគំនិត ក៏ដូចជាមានយោបល់ ចូលរួមកិច្ចប្រជុំ ដោយភាពសកម្មបំផុត។ ក្រៅពីនេះ កម្ពុជាបច្ចុប្បន្នគេមើលឃើញមិនដូចអតីតកាលទេ ដោយកម្ពុជាសម័យតេជោ កម្ពុជាសម័យធិបតី កម្ពុជា ជាប្រទេសមួយរីកលូតលាស់ មានការរីកចម្រើន ហើយធនធានមនុស្សក៏មានការកើនឡើង សមត្ថភាពមន្រ្តីរបស់យើង ក៏កាន់តែខ្ពស់»។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០-២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅលើទឹកដីសៀមរាបអង្គរ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីគណៈប្រតិភូ និងបណ្ដារដ្ឋមន្រី្តមកពី ៣៧ប្រទេស ដែលនឹងផ្ដោតលើការពង្រឹងក្របខ័ណ្ឌនៃការទូតព័ត៌មាន៕

ដោយ៖ គឿនវេត

The post កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ appeared first on Kampuchea Thmey Daily.

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ​និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២៥ នេះ បាន​លើក​ឡើង​ថា នៅ​ក្នុង​យុគសម័យ​ឌីជីថលូបនីយកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​មូលបត្រ តាមរយៈ​ការ​បង្កើន​នូវ​រំហូរ​ព័ត៌មាន បង្កើន​ទំនុក​ចិត្ត និង​ប្រសិទ្ធភាព​ទីផ្សារ។

ថ្លែងក្នុងរៀបចំសិក្ខាសាលាកសាងសមត្ថភាព ស្តីពី “គន្លឹះក្នុងការសរសេរព័ត៌មាន និងការផ្សព្វផ្សាយឱ្យចំគោលដៅក្នុងសម័យឌីជីថល” ដែលបានសហការរៀបចំរវាងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង សារព័ត៌មានកម្ពុជាថ្មី បាន លោក ស៊ូ សុជាតិ បាន​សង្កត់ធ្ងន់​ថា នៅក្នុងយុគសម័យឌីជីថលូបនីយកម្ម វត្តមាននៃបច្ចេកវិទ្យាឌីជីថលបាន និងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើគ្រប់វិស័យ។ ក្នុងន័យនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​មូលបត្រ តាមរយៈ​ការ​បង្កើន​នូវ​រំហូរ​ព័ត៌មាន បង្កើន​ទំនុក​ចិត្ត និង​ប្រសិទ្ធភាព​ទីផ្សារ ក៏​ដូចជា​បង្កើន​វិនិយោគិន​លក់រាយ ដែល​ជា​កាតាលីករ​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​ជំរុញ​ការ​ចូលរួម​នៅ​ក្នុង​ទីផ្សារ។

​លោក​ មៃ សុខ​លីម និពន្ធនាយក​នៃ​សារព័ត៌មាន​កម្ពុជាថ្មី ក៏បាន​លើក​ឡើងនៅក្នុងសិក្ខាសាលានោះថា អស់រយៈ​ពេល​ជា​ច្រើនឆ្នាំ​កន្លង​មកនេះសារព័ត៌មានកម្ពុជាថ្មី​តាមរយៈ​ផ្លេតហ្វម​ឌីជីថល បានចូលរួមចំណែក​ធ្វើការ​ផ្ស​ព្វ​ផ្សាយ​អំពីវិស័យ​មូលបត្រ​យ៉ាង​សកម្ម​។

លោកថា ក្នុង​នោះ​រួមមាន​ ទាំង​​ព័ត៌មាន​អំពី​វិស័យ​មូលបត្រ​ កិច្ច​សម្ភាសន៍​ពិសេស​ជា​មួយ​ថ្នាក់​ដឹកនាំ​និយតករ​មូលបត្រ​កម្ពុជា ផ្សារ​មូលបត្រ​កម្ពុជា ក្រុមហ៊ុន​បោះផ្សាយ និង​ភាគី​ពាក់ព័ន្ធ​ សំដៅ​ផ្តល់​ព័ត៌មាន​អំពី​វិស័យ​នេះ​ដល់​​សាធារណជន និង​វិនិយោគិន ​ ជា​ពុទ្ធិ​បន្ថែម​សម្រាប់​ការ​សម្រេចចិត្ត​វិនិយោគ​មក​លើ​ទីផ្សារ​ភាគហ៊ុន​របស់​កម្ពុជា​យើង​៕

The post លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ appeared first on Kampuchea Thmey Daily.

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានផលិតសៀវភៅជំនួយសម្រាប់ការបណ្តុះបណ្តាលស្តីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដោយផ្ដោតលើការប្រឆាំងនឹងព័ត៌មានមិនពិត និងការរាយការណ៍អំពីបម្រែបម្រួលអាកាសធាតុ ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។

បើតាមលោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ការចងក្រងផលិតសៀវភៅជំនួយនេះឡើង គឺដោយសារការកើនឡើងនៃព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានមិនពិតទាក់ទងទៅនឹងបញ្ហាអាកាសធាតុ កំពុងគំរាមកំហែងដល់ការសម្រេចចិត្តជាមូលដ្ឋាន និងធ្វើឱ្យទំនុកចិត្តមកលើសារព័ត៌មានមានការធ្លាក់ចុះ។ លោក បន្តថា នៅកម្ពុជា ការរាយការណ៍ព័ត៌មានអំពីវិទ្យាសាស្រ្តអាកាសធាតុនៅមានកម្រិតទាបនៅឡើយ ដោយសារការយល់ដឹងរបស់អ្នកសារព័ត៌មានទៅលើប្រធានបទនេះនៅមានកម្រិត ដែលធ្វើឱ្យពួកគេងាយនឹងរងគ្រោះដោយសារព័ត៌មានខុស និងព័ត៌មានមិនពិត។

ការណ៍នេះ ទើបដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការសហការជាមួយអង្គការយូណេស្កូ បានរៀបចំនូវសៀវភៅជំនួយសម្រាប់ការបណ្តុះបណ្តាលស្តីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន៖ ការប្រឆាំងនឹងព័ត៌មានមិនពិត និងការរាយការណ៍អំពីបម្រែបម្រួលអាកាសធាតុ។ លោក អ៊ុង ប៊ុនអ៊ី បានបញ្ជាក់ថា សៀវភៅនេះ មាន ៦ជំពូក ដែលផ្ដោតទៅលើចំណេះដឹងជាមូលដ្ឋានពាក់ព័ន្ធបម្រែបម្រួលអាកាសធាតុ ព័ត៌មានច្របូកច្របល់ ជំនាញរាយការណ៍ព័ត៌មានអំពីបម្រែបម្រួលអាកាសធាតុ អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ក៏ដូចជាជំនាញពាក់ព័ន្ធនឹងព័ត៌មានផ្សេងទៀត។

មុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅជំនួយនេះ ត្រូវឆ្លងកាត់សិក្ខាសាលាផ្ទៀងផ្ទាត់ដែលចូលរួមដោយភាគីពាក់ព័ន្ធនានា ដើម្បីធានានូវគុណភាព និងប្រសិទ្ធិភាពរបស់វា។ សិក្ខាសាលាផ្ទៀងផ្ទាត់នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានប្រមូលផ្តុំនូវមតិយោបល់ពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមានតំណាងពីក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន អង្គការយូណេស្កូ ព្រមទាំងស្ថាប័នធ្វើការងារផ្នែកបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនានា។

ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានដាក់ក្ដីរំពឹងថា នៅពេលសៀវភៅជំនួយនេះដាក់ឱ្យប្រើ នឹងក្លាយទៅជាធនធានដ៏សំខាន់ ដើម្បីពង្រឹងសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន របស់អ្នកធ្វើការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ក្នុងការរាយការណ៍ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ៕

The post DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ៖ ទោះបីប្រព័ន្ធផ្សព្វផ្សាយទំនើបមានការកើនឡើង ប៉ុន្តែ កម្ពុជា ក៏មិនអាចខ្វះវិទ្យុបានដែរ
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់មកកាន់ កម្ពុជាថ្មី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ទោះបីបច្ចុប្បន្ន កម្ពុជា មានទំនោរកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ប៉ុន្តែ នៅមិនទាន់អាចដើរតួនាទីមកជំនួសប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា វិទ្យុក្នុងការកសាងទំនុកចិត្តពីប្រជាពលរដ្ឋ ដែលជាអ្នកទទួលព័ត៌មាន បានទេ។

លោក ទេព អស្នារិទ្ធ

លោកបន្តថា ហេតុនេះហើយ ទើបក្រសួងព័ត៌មាន នឹងរៀបចំការប្រារព្ធទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមប្រធានបទ “វិទ្យុ និងការបម្រែបម្រួលអាកាសធាតុ”។ ទិវានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយឱ្យសាធារណជនបានដឹងអំពីសារៈសំខាន់នៃតួនាទីរបស់វិទ្យុ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីផ្សេងទៀត និងតម្លៃខ្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីក្នុងយុគសម័យឌីជីថល ក្នុងការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ការកម្សាន្តសម្បូណ៍បែប ព្រមទាំងការអប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពីប្រធានបទគន្លឹះសំខាន់ៗ គោលនយោបាយរាជរដ្ឋាភិបាល ក៏ដូចជាសភាពការណ៍ទូទៅនៅកម្ពុជា តំបន់និងពិភពលោក។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា នៅកម្ពុជា វិទ្យុ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងការផ្តល់ព័ត៌មានលឿនរហ័សដល់សហគមន៍។ ក្នុងការធានានិរន្តរភាពវិទ្យុ លោកថា ក្រសួងព័ត៌មានពង្រឹងលទ្ធភាព និងសមត្ថភាពផ្សាយបន្ថែមទៀតឱ្យកាន់តែទូលំទូលាយ គឺការដំណើរការវិទ្យុបណ្តាញនៅតាមសហគមន៍មូលដ្ឋាន ឃុំស្រុក ទីរួមខេត្ត ទីប្រជុំជនទីរួមក្រុង ដែលត្រូវជំរុញ កម្លាំងគ្រប់ដណ្តប់ក្នុងមូលដ្ឋានផ្សេងៗថ្ពក់គ្នាទៅវិញទៅមក ដើម្បីពង្រីកការផ្សាយឱ្យបានខ្លាំងបន្ថែមទៀត។ វិទ្យុបណ្តាញមានដំណើរការនៅក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តកំពង់ធំ សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង ជាដើម ព្រមទាំងមានវិទ្យុសហគមន៍មួយចំនួនទៀតក្នុងខេត្តពោធិ៍សាត់ និងខេត្តនៅប៉ែកឦសាន ដើម្បីផ្តល់និងផ្សព្វផ្សាយព័ត៌មានឱ្យបានជូនដល់សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍នៅតំបន់ដាច់ស្រយាលមួយចំនួនផងដែរ។

ស្របតាមសម័យឌីជីថលនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ មានដូចជាមានភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) វិទ្យុ ទូរទស្សន៍ជាតិ និងកាសែតកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន ក៏បានពង្រីក និងពង្រឹងសមត្ថភាពមន្ដ្រីដើម្បីផ្សាយព័ត៌មានបែបឌីជីថលតាមប្រព័ន្ធបណ្តាញសង្គមមានដូចជា ហ្វេសប៊ុក, ឆាណែលតេឡេក្រាម, យូធូប, បណ្តាញសង្គម X (Twitter), តិកតុ និងអ៊ីនស្តាក្រាម និងពង្រឹងការផ្សាយផ្ទាល់នូវកម្មវិធីព័ត៌មាន ការសន្ទនាមតិ និងកម្មវិធីសិល្បៈកម្សាន្ត ផ្សេងទៀត ដើម្បីបង្កើនការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អ្នកស្តាប់ អ្នកអាន និងអ្នកទស្សនា តាមការផ្សាយជាសំឡេង អត្ថបទ និងសោតទស្សន៍ឱ្យស្របតាមសម័យទំនើប និងតម្រូវការបច្ចុប្បន្នដែរ ។ ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានពង្រីកការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រ  និងកម្មវិធីក្នុងទូរស័ព្ទដៃ MoINFO APP យ៉ាងទូលំទូលាយថែមទៀតផង។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យ លោក ទេព អស្នារិទ្ធ។

យ៉ាងណា ក្នុងឱកាសទិវាវិទ្យុពិភពលោក ឆ្នាំ២០២៥ ដែលក្រសួងនឹងរៀបចំ ថ្ងៃទី១៣ ស្អែកនេះ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏មានបង្ហាញនូវ ប្រវត្តិ និងការវិវត្តរបស់វិទ្យុក្នុងសង្គមកម្ពុជា, តួនាទីរបស់វិទ្យុក្នុងការលើកកម្ពស់ការយល់ដឹងសហគមន៍ពីបម្រែបម្រួលអាកាសធាតុ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ផងដែរ។ បន្ថែមពីនេះ ក៏មានការចែករំលែកបទពិសោធការងារពីអ្នកជំនាញលើវិស័យវិទ្យុនេះ រួមជាមួយការពិព័រណ៍បង្ហាញពីសម្ភារៈវិទ្យុចាស់ៗនៅក្នុងបរិវេណក្រសួងព័ត៌មាន និងសកម្មភាពផ្សេងទៀត ដូចជាការតាំងពិព័រណ៍នូវវិទ្យុចាស់ៗ និងសម្ភារៈផ្សព្វផ្សាយផ្សេងៗក្នុងបរិវេណក្រសួងព័ត៌មាន ដោយនឹងមានការចូលរួមពីភាគីពាក់ព័ន្ធជាង ៣០០នាក់៕

The post អ្នកនាំពាក្យ៖ ទោះបីប្រព័ន្ធផ្សព្វផ្សាយទំនើបមានការកើនឡើង ប៉ុន្តែ កម្ពុជា ក៏មិនអាចខ្វះវិទ្យុបានដែរ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីព័ត៌មាន៖បរិបទឌីជីថល ប្រព័ន្ធផ្សព្វផ្សាយទំនើបដើរទៅមុខ តែបែបបុរាណប្រឈមការបិទទ្វារ
បរិបទឌីជីថល និងការរីកចម្រើនឆាប់រហ័សផ្នែកបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីជំនួសឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណ រួមមាន ទូរទស្សន៍ វិទ្យុ កាសែត ដែលធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណខ្លះប្រឈមការបិទទ្វារ ដោយសារតែបាត់ចំណូលពីពាណិជ្ជកម្ម។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា។

ក្នុងពិធីបើកសន្និសីទស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា «ប្រព័ន្ធផ្សព្វផ្សាយបុរាណ បានធ្លាក់ចុះតួនាទី ក៏ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយទំនើប បានដើរតួនាទីដ៏សំខាន់»។ លោករដ្ឋមន្ត្រី បន្តថា ប្រព័ន្ធផ្សព្វផ្សាយបុរាណ បាននិងកំពុងជួបប្រទះបញ្ហាប្រឈម «ខ្សែមួយ ចំណងពីរ» ដែលមានន័យថា បាត់បង់ទាំងអ្នកមើល បាត់បង់ទាំងចំណូលពីការផ្សាយពាណិជ្ជកម្ម។

តាមការបញ្ជាក់ឱ្យដឹងដោយលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា គឺនៅឆ្នាំ២០១៦ ថវិកាចំនួន ១១៦លានដុល្លារ ត្រូវបានចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មលើប្រព័ន្ធផ្សព្វផ្សាយបុរាណ គឺវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ប៉ុន្តែនៅឆ្នាំ២០២៤ ការចំណាយថវិកាលើការផ្សាយពាណិជ្ជកម្ម គឺត្រឹមតែ ៨០លានដុល្លារប៉ុណ្ណោះ។ ខណៈចរន្តការផ្សព្វផ្សាយពាណិជ្ជកម្មលើប្រព័ន្ធឌីជីថល នៅឆ្នាំ២០១៦ គឺចំណាយថវិកាត្រឹមតែកន្លះលានដុល្លារ ក៏ប៉ុន្តែនៅឆ្នាំ២០២៤ ការចំណាយថវិកាលើផ្សាយពាណិជ្ជកម្មលើផលិតផលទាំងអស់ គឺមានប្រមាណ១៧០លានដុល្លារ។

លោករដ្ឋមន្ត្រី ចាត់ទុកថា នេះជាការផ្លាស់ប្តូរចរន្តនៃការប្រើប្រាស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើបនៅកម្ពុជា។ ន័យនេះ បើស្ថាប័នផ្សព្វផ្សាយ ដែលមិនបានធ្វើសមារណកម្មខ្លួនក្នុងបរិបទឌីជីថលទេ នោះ គឺត្រូវតែប្រឈមមុខនឹងការបិទទ្វារ ខណៈស្ថាប័នផ្សព្វផ្សាយមួយចំនួន ដែលបានធ្វើសមារណកម្មទៅក្នុងប្រព័ន្ធបែបឌីជីថលទាន់ពេល គឺអាចមានលទ្ធភាពបន្តសកម្មភាពអាជីវកម្មរបស់ខ្លួន។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រីព័ត៌មាន។

គួរជម្រាបថា តាមទិន្នន័យដែលបង្ហាញដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន គិតមកទល់ពេលនេះ ក្រោយធ្វើបច្ចុប្បន្នភាព គឺមានប្រព័ន្ធផ្សព្វផ្សាយ ទាំងបុរាណ និងទាំងទំនើប ត្រឹមតែ ១៦២០អង្គភាពប៉ុណ្ណោះ បើប្រៀបពីមុនមានជាង ២ពាន់អង្គភាព ដោយសារអង្គភាពមួយចំនួន បានបិទទ្វារជាបន្តបន្ទាប់ ព្រោះជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post រដ្ឋមន្ត្រីព័ត៌មាន៖បរិបទឌីជីថល ប្រព័ន្ធផ្សព្វផ្សាយទំនើបដើរទៅមុខ តែបែបបុរាណប្រឈមការបិទទ្វារ appeared first on Kampuchea Thmey Daily.

លោក នេត្រ ភក្ត្រា៖ ប្រព័ន្ធផ្សព្វផ្សាយ មានឥទ្ធិពលលើការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានលើស្ត្រី និងក្មេងស្រីក្នុងសង្គម
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន មានឥទ្ធិពលក្នុងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានលើស្ត្រី និងក្មេងស្រី ជាមួយគ្នានេះ សិទ្ធិ សំឡេង និងតម្រូវការរបស់ស្ត្រី និងក្មេងស្រី ក៏បានផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ គ្រប់ជ្រុងជ្រោយ បង្កភាពងាយស្រួលក្នុងការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃពួកគេថែមទៀត។

លោករដ្ឋមន្ត្រីលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែលក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន សហការរៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី”។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា ក្រសួងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការផ្សព្វផ្សាយព័ត៌មាន និងបង្កើតមាតិកាពាក់ព័ន្ធនឹងស្រ្តី និងក្មេងស្រី ជាពិសេស ក្រសួងក៏បានខិតខំពាំនាំយកសំឡេងស្ត្រី និងក្មេងស្រី​ទៅកាន់សង្គមជាតិ និងពិភពលោកផងដែរ ដើម្បីជាធាតុចូលដល់អ្នកតាក់តែងគោលនយោបាលដល់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីរៀបចំឱ្យត្រូវគោលដៅតាមអ្វីដែលស្ត្រី និងក្មេងស្រីចង់បាន។

បច្ចុបន្ននេះ លោក នេត្រ ភក្ត្រា មើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន ជះឥទ្ធិពលខ្លាំងណាស់ចំពោះទស្សនៈ និងការយល់ឃើញពីតួនាទីរបស់ស្ត្រី និងក្មេងស្រីក្នុងសង្គម ហើយក៏មានឥទ្ធិលក្នុងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាននានាដល់ពួកគេផងដែរ។ មូួយវិញទៀត លោករដ្ឋមន្ត្រី យល់ថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន ក៏រួមចំណែកកសាងបណ្តាញ កម្លាំងស្ត្រីកាន់តែរឹងមាំ អាចឱ្យពួកគេពិភាក្សា និងជួយគ្នាទៅវិញទៅមកបាន។ បន្ថែមពីនេះ ក៏ជួយឱ្យពួកគេចៀសផុតពីភាពងាយរងគ្រោះដោយអំពើហិង្សា ការឆបោក និងការបៀតបៀនគ្រប់រូបភាពទាំងអស់។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ដើម្បីជាការធានាឱ្យបានថាប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន រួមចំណែកដល់ការលើកកម្ពស់សមភាពយេនឌ័រមានប្រសិទ្ធភាព ក្រសួងបាននិងកំពុងជំរុញនូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានកាន់តែល្អប្រសើរ ដោយណែនាំឱ្យអង្គភាពស្ថាប័នសារព័ត៌មានទាំងអស់ ផ្សាយព័ត៌មានពិត មិនបំពុលសង្គម និងមានប្រយោជន៍ដល់សង្គមជាតិប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន។

សូមជម្រាបថា វេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី” មានគោលបំណងសំខាន់ៗ៣។ គោលបំណងទី១ លើកកម្ពស់ការយល់ដឹងពីតួនាទៅភាគីពាក់ព័ន្ធនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជំរុញការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្ត្រី និងជនងាយរងគ្រោះប្រកបដោយវិជ្ជាជីវៈ។ ទី២ លើកកម្ពស់ការយល់ដឹងជាសាធារណៈពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្ត្រី និងគោលការណ៍ណែនាំពីសុវត្ថិភាបរំញោចយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយចម្រុះ សមភាព និងបរិយាបន្ន។ ទី៣ បង្កើតបរិយាកាសពិភាក្សា កំណត់អត្តសញ្ញាណ ការអនុវត្តល្អ និងចែករំលែកអនុសាសន៍ជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងដំណោះស្រាយរួមគ្នា ដើម្បីពង្រឹងក្របខ័ណ្ឌគតិយុទ្ធពាក់ព័ន្ធ៕

រូបភាពពី៖ ក្រសួងកិច្ចការនារី

The post លោក នេត្រ ភក្ត្រា៖ ប្រព័ន្ធផ្សព្វផ្សាយ មានឥទ្ធិពលលើការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានលើស្ត្រី និងក្មេងស្រីក្នុងសង្គម appeared first on Kampuchea Thmey Daily.

ថ្ងៃទី៣ ជាថ្ងៃកាន់ទុក្ខលើកទី២ ព្រះបរមសព សម្តេចសង្ឃរាជ ទេព វង្ស ហាមផ្សាយទស្សនីយភាពលក្ខណៈសប្បាយរីករាយ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ លើកទី២ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបី។ ជាមួយគ្នានេះ ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ តម្រូវឱ្យផ្អាកសកម្មភាពសម្ដែង និងផ្អាកការចាក់ផ្សាយនូវ ទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង។

តាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០១ មិថុនានេះបានឱ្យដឹងថា យោងតាមសារាចរណែនាំលេខ ០៣ សរណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ លើកទី២។

ចំពោះមុខ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមស់ព សម្ដេចព្រះមហាសង្ឃរាជ ឱ្យស្របតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិយស និងព្រះគុណូបការៈ ដ៏ធំធេងបំផុតរបស់សម្តេច ដែលបានបូជាថ្វាយចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១- គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីអអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានសិក្សា វត្តអារាម មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដងពីលើចុះមកក្រោម ដើម្បីចូលរួម កាន់ទុក្ខ លើកទី២ រយៈពេល ០១ថ្ងៃ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

២-គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរព័ត៌មានរាជធានីភ្នំពេញ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយដល់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ឱ្យផ្អាកសកម្មភាពសម្ដែង និងផ្អាកការចាក់ផ្សាយនូវ ទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤៕

ដោយ៖ ស្រីរ័ត្ន

The post ថ្ងៃទី៣ ជាថ្ងៃកាន់ទុក្ខលើកទី២ ព្រះបរមសព សម្តេចសង្ឃរាជ ទេព វង្ស ហាមផ្សាយទស្សនីយភាពលក្ខណៈសប្បាយរីករាយ appeared first on Kampuchea Thmey Daily.