ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ប្រព័ន្ធផ្សព្វផ្សាយ មានឥទ្ធិពលលើការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានលើស្ត្រី និងក្មេងស្រីក្នុងសង្គម
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន មានឥទ្ធិពលក្នុងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានលើស្ត្រី និងក្មេងស្រី ជាមួយគ្នានេះ សិទ្ធិ សំឡេង និងតម្រូវការរបស់ស្ត្រី និងក្មេងស្រី ក៏បានផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ គ្រប់ជ្រុងជ្រោយ បង្កភាពងាយស្រួលក្នុងការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃពួកគេថែមទៀត។

លោករដ្ឋមន្ត្រីលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែលក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន សហការរៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី”។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា ក្រសួងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការផ្សព្វផ្សាយព័ត៌មាន និងបង្កើតមាតិកាពាក់ព័ន្ធនឹងស្រ្តី និងក្មេងស្រី ជាពិសេស ក្រសួងក៏បានខិតខំពាំនាំយកសំឡេងស្ត្រី និងក្មេងស្រីទៅកាន់សង្គមជាតិ និងពិភពលោកផងដែរ ដើម្បីជាធាតុចូលដល់អ្នកតាក់តែងគោលនយោបាលដល់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីរៀបចំឱ្យត្រូវគោលដៅតាមអ្វីដែលស្ត្រី និងក្មេងស្រីចង់បាន។

បច្ចុបន្ននេះ លោក នេត្រ ភក្ត្រា មើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន ជះឥទ្ធិពលខ្លាំងណាស់ចំពោះទស្សនៈ និងការយល់ឃើញពីតួនាទីរបស់ស្ត្រី និងក្មេងស្រីក្នុងសង្គម ហើយក៏មានឥទ្ធិលក្នុងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាននានាដល់ពួកគេផងដែរ។ មូួយវិញទៀត លោករដ្ឋមន្ត្រី យល់ថា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន ក៏រួមចំណែកកសាងបណ្តាញ កម្លាំងស្ត្រីកាន់តែរឹងមាំ អាចឱ្យពួកគេពិភាក្សា និងជួយគ្នាទៅវិញទៅមកបាន។ បន្ថែមពីនេះ ក៏ជួយឱ្យពួកគេចៀសផុតពីភាពងាយរងគ្រោះដោយអំពើហិង្សា ការឆបោក និងការបៀតបៀនគ្រប់រូបភាពទាំងអស់។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ដើម្បីជាការធានាឱ្យបានថាប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន រួមចំណែកដល់ការលើកកម្ពស់សមភាពយេនឌ័រមានប្រសិទ្ធភាព ក្រសួងបាននិងកំពុងជំរុញនូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានកាន់តែល្អប្រសើរ ដោយណែនាំឱ្យអង្គភាពស្ថាប័នសារព័ត៌មានទាំងអស់ ផ្សាយព័ត៌មានពិត មិនបំពុលសង្គម និងមានប្រយោជន៍ដល់សង្គមជាតិប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន។

សូមជម្រាបថា វេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី” មានគោលបំណងសំខាន់ៗ៣។ គោលបំណងទី១ លើកកម្ពស់ការយល់ដឹងពីតួនាទៅភាគីពាក់ព័ន្ធនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជំរុញការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្ត្រី និងជនងាយរងគ្រោះប្រកបដោយវិជ្ជាជីវៈ។ ទី២ លើកកម្ពស់ការយល់ដឹងជាសាធារណៈពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្ត្រី និងគោលការណ៍ណែនាំពីសុវត្ថិភាបរំញោចយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយចម្រុះ សមភាព និងបរិយាបន្ន។ ទី៣ បង្កើតបរិយាកាសពិភាក្សា កំណត់អត្តសញ្ញាណ ការអនុវត្តល្អ និងចែករំលែកអនុសាសន៍ជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងដំណោះស្រាយរួមគ្នា ដើម្បីពង្រឹងក្របខ័ណ្ឌគតិយុទ្ធពាក់ព័ន្ធ៕


រូបភាពពី៖ ក្រសួងកិច្ចការនារី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


