ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី គ្រោងហាមឃាត់កុមារអាយុក្រោម១៦ឆ្នាំពីការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម
ប្រទេសម៉ាឡេស៊ីមានគម្រោងហាមប្រាមកុមារអាយុក្រោម ១៦ ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានគោលបំណងការពារយុវជនពីហានិភ័យតាមអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២៦ខែវិច្ឆិកា។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងម៉ាឡេស៊ី លោក Fahmi Fadzil បាននិយាយថា កុមារនឹងមិនត្រូវបានអនុញ្ញាតឱ្យបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ហើយការផ្ទៀងផ្ទាត់អាយុអាចតម្រូវឱ្យមានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណផ្សេងទៀត។ រដ្ឋាភិបាលម៉ាឡេស៊ី មានបំណងអនុវត្តវិធានការនេះនៅឆ្នាំក្រោយ។ ប្រទេសនេះក៏តម្រូវឱ្យមានអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាផ្ញើសារសំខាន់ៗរួចហើយ ដោយមានច្បាប់ត្រួតពិនិត្យអាយុ និងសុវត្ថិភាពខ្លឹមសារទៀតផង។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានការសម្រេចចិត្តថ្មីៗរបស់ប្រទេសអូស្ត្រាលីក្នុងការបិទគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះកុមារអាយុក្រោម ១៦ ឆ្នាំចាប់ពីថ្ងៃទី ១០ ខែធ្នូ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


