ប្រវត្តិសាស្ត្រ Archives - Kampuchea Thmey Daily

តើពួកខ្មែរក្រហមរត់ចេញពីភ្នំពេញកាលពី៤៦ឆ្នាំដោយរបៀបណា?
ថ្ងៃទី៧ ខែមករា ជាទិវាជ័យជម្នះរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាតាមរយៈជំនួយពីទ័ពវៀតណាមវាយផ្ដួលរំលំរបបខ្មែរក្រហមចេញពីអំណាច ដែលធ្វើឱ្យកម្ពុជាឈានដល់ទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ ទោះជាយ៉ាងណាស្ថានភាពនៅថ្ងៃចុងក្រោយរបស់ខ្មែរក្រហមនេះមិនទាន់ត្រូវបានគេដឹងទូលំទូលាយនៅឡើយទេ។

ថ្ងៃនេះកម្ពុជាថ្មីសូមលើកយកទិដ្ឋភាពថ្ងៃចុងក្រោយរបស់ខ្មែរក្រហមនៅរាជធានីភ្នំពេញជូនលោកអ្នកនាងដូចតទៅ៖

ដោយយោងតាមសៀវភៅសត្រូវបងប្អូនឯង បានសរសេរថានៅពេលព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងកម្លាំងធំរបស់វៀតណាម បានចាប់ផ្ដើមបាញ់ផ្លោងដាក់តំបន់ជាយក្រុងរបស់រដ្ឋធានីភ្នំពេញយ៉ាងសំម្បើម។ បន្ទាប់មក មាត់ច្រកចូលទីក្រុងដ៏សំខាន់ៗជាងគេពីរ គឺផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៧ បានស្ថិតក្នុងស្ថានភាពត្រូវឃាំងខ្ទប់ដោយការរុលមកមុខរបស់ជួរកងទ័ពវៀតណាមដែលសម្រុកចូលមកទាំងហ្វូងៗ។

ក្នុងស្ថានភាពដែលទ័ពរំដោះកាន់តែខិតជិតចូលដល់ទីក្រុងភ្នំពេញ កម្មាភិបាលរបស់ខ្មែរក្រហម និងគ្រួសារបាននាំគ្នាជ្រួលច្របល់រត់ចេញពីទីក្រុងតាមរថយន្តកាំមីញ៉ុង ម៉ូតូ កង់ ចេញគ្រប់ទិស។ ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀតបានសំរុកទៅស្ថានីយរថភ្លើងដើម្បីជម្លៀសខ្លួនទៅខេត្តបាត់ដំបង។

ក្នុងសៀវភៅដែលសរសេរដោយលោក ណាយ៉ាន់ ចាន់ដា នេះបានរៀបរាប់ថា រដ្ឋមន្ត្រីការបរទេសខ្មែរក្រហមលោក អៀង សារី និងសហការីរបស់គាត់ខំប្រឹងទប់ហ្វូងមនុស្សមិនឱ្យប្រជៀងគ្នាឡើងរថភ្លើងនោះទេ ដោយទុកកន្លែងដល់អ្នករបួសដែលដឹកមកគ្មានឈប់ដាក់លើរថភ្លើង។ ខណៈដែលព្រះអាទិត្យកំពុងដុតកម្ដៅរថភ្លើងដែលកំពុងផ្ទុកមនុស្សពេញនោះ នៅម៉ោងប្រហែល៩ព្រឹកមាននិរសារម្នាក់បានរត់មកប្រាប់ថាកងទ័ពវៀតណាមស្ថិតនៅប្រមាណជា៥គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងភ្នំពេញ។ ពេលនោះហើយដែល អៀង សារី ប្រាប់ឱ្យរថភ្លើងចេញដំណើរភ្លាម ខណៈដែលមនុស្សចាប់ផ្ដើមលោតតោងទ្វា ចម្រឹងរថភ្លើង និងបានឡើងទៅទំពេញលើដំបូលរថភ្លើង ក្នុងដំណើរទៅកាន់ខេត្តបាត់ដំបង។

នៅម៉ោងប្រមាណ១០ព្រឹក ពួកក្មេងៗខ្មែរក្រហមដែលគេដាក់ឱ្យចាំនៅតាមស្ថានទូតត្រូវបានគេមកដឹកជម្លៀសចេញ។ មុនចេញយុទ្ធជនម្នាក់បានលើកកាំភ្លើងអាកា៤៧បាញ់រះមកលើស្ថានទូតឡាវយ៉ាងគគ្លើន។ តមកទៀតយូរៗម្ដងគេបានឮសំឡេងរថយន្តកាំមីញ៉ុងជាច្រើនគ្រឿងដែលផលិតនៅប្រទេសចិនដែលមានផ្ទុកមនុស្សពេញៗ បានបើកបរយ៉ាងលឿនតាមមហាវិថីព្រះមុនីវង្ស។

ចុងក្រោយគេគឺ ឧទ្ធម្ភាចក្រជាច្រើនគ្រឿងព័ណ៌បៃតងបានបង្ហាញខ្លួនរូបរាងឡើងនៅក្នុងលំហរមេឃដ៏សែនក្ដៅនាពេលព្រឹកនោះ។ តាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឡាវពេលនោះគឺលោក ខាំផាន ថាសំឡេងឧទ្ធម្ភាចក្រដ៏ច្រើននោះពេលហោះចេញបានលាន់ឮរហូតលប់លើសំឡេងកាំភ្លើងធំទៀតផង ដោយលោកបានសន្និដ្ឋានថា ប៉ុល ពត អាចស្ថិតក្នុងឧទ្ធម្ភាចក្រណាមួយក្នុងចំណោមឧទ្ធម្ភាចក្រទាំងនោះ។

ក្នុងសៀវភៅសត្រូវបងប្អូនឯងបានសរសេរថា៖ «អ្នកនៅរដ្ឋធានីទាំងប៉ុន្មាន ត្រូវបោះបង់ពេលបាយមិនទាន់ហើយរបស់ខ្លួន និងត្រីរាប់តោនដែលទុកឱ្យស្អុយរលួយចោល ប៉ុន្ដែក៏បោះបង់គ្រឿងសាស្ត្រាវុធគ្រាប់រំសេវយ៉ាងច្រើន និងឯកសារទាំងឡាយ​របស់គុកទួលស្លែងដែលនាំឱ្យគ្រោះថ្នាក់ទៀតផង»។

ក្រោយខ្មែរក្រហមរត់ចែកជើងគ្នាស្ងាត់ទីក្រុង នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រថក្រោះជាច្រើនគ្រឿងដែលមានដោតទង់ជាតិព័ណ៌ក្រហម និងលឿង បានលេចចេញជាបន្តកន្ទុយគ្នាជាសញ្ញានៃការមកដល់នៃកងទ័ពរំដោះបានចូលមកដល់រដ្ឋធានីភ្នំពេញ ជាមួយនឹងការប្រកាសតាមវិទ្យុផ្សាយដំណឹងថា «ក្រុងភ្នំពេញត្រូវបានរំដោះហើយ!»។

ប្រមុខរដ្ឋខ្មែរក្រហម​លោក ខៀវ សំផន ដែលបានរត់ចេញពីភ្នំពេញនៅថ្ងៃទី៦ ខែមករា បានសរសេរក្នុងសៀវភៅរបស់ខ្លួនដែលមានចំណងជើងថា ប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះថា «មេៗខ្មែរក្រហមខ្លួនឯងក៏មិននឹកស្មានថា​ប្រព័ន្ធការពាររបស់គេត្រូវរលំដួលយ៉ាងឆាប់រហ័សយ៉ាងនេះផងដែរ»។

គួរឱ្យដឹងដែរថា ការប្រយុទ្ធគ្នារវាងទ័ព​ខ្មែរក្រហម​ និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលមានការគាំទ្រពីវៀតណាមនេះ ប្រើពេលប្រមាណតែ២សប្ដាហ៍ប៉ុណ្ណោះធ្វើឱ្យខ្មែរក្រហមដួលរលំរត់ចេញពីភ្នំពេញ។ ក្រោយការដួលរលំខ្មែរក្រហមបានទៅតាំងមូលដ្ឋានខ្លួនតាមជួរភ្នំក្រវាញបង្កើតចលនាតស៊ូរហូតដល់រលាយបាត់រូបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈសមាហរណកម្មក្នុង​នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន៕

អត្ថបទដោយ​ ហ៊ុន សិរីវឌ្ឍន៍

The post តើពួកខ្មែរក្រហមរត់ចេញពីភ្នំពេញកាលពី៤៦ឆ្នាំដោយរបៀបណា? appeared first on Kampuchea Thmey Daily.

ហេតុអ្វីការរម្លឹកថ្ងៃ៧មករានៅតែមានសារៈសំខាន់សម្រាប់ប្រជាជាតិខ្មែរ
ទិវាជ័យជម្នះ៧មករា ត្រូវបានប្រារពឡើងជារៀងរាល់ឆ្នាំដើម្បីរម្លឹកដល់ការដួលរលំនៃរបបឃោឃៅកម្ពុជាប្រជាធិបតេយ្យពីកម្ពុជា។ អ្នកវិភាគយល់ថាការរម្លឹកថ្ងៃជ័យជម្នះនេះជារឿងដែលចាំបាច់នឹងត្រូវធ្វើការពារកុំឱ្យមានសង្គ្រាម អំពើប្រល័យពូជសាសន៍កើតឡើងវិញ ក៏ដូចជាការគោរពដល់អ្នកដែលស្លាប់ និងរីករាយនូវការរស់រានមានជីវិតរបស់ប្រជាជនខ្មែរ។

អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ថ្ងៃ៧មករាគឺជាសច្ចៈភាពប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលមិនអាចប្រកែកបាន។

លោកថា៖ «ប្រសិនយើងមិនទទួលស្គាល់សច្ចៈភាពប្រវត្តិសាស្ត្រនាថ្ងៃ៧មករានេះមាន័យថាយើងបានប្រមាថជនជាតិខ្មែរដែលបានស្លាប់ទៅរាប់លាននាក់ហើយក៏ប្រមាថភាពរស់រានមានជីវិតរបស់ខ្លួនឯងដែលបានជួយសង្គ្រោះ។ មានន័យថាមិនទទួលស្គាល់ការសង្គ្រោះ មិនទទួលស្គាល់ជីវិតរបស់ខ្លួនឯងដែលបានរស់រានមានជីវិតដោយសារការសង្គ្រោះហ្នឹងទេ»។

របបដឹកនាំអាវខ្មៅបានចូលដឹកនាំរដ្ឋដោយចុងកាណុងផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានសម្លាប់ពលរដ្ឋ​ខ្មែរអស់ជាង២លាននាក់ និងបំផ្លាញទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធរដ្ឋបាល បញ្ញាជនស្ទើអស់ពីកម្ពុជា។

កងទ័ពវៀតណាមតាមរយៈការស្នើសុំពីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងដោយសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងឥស្សរជន១១នាក់ផ្សេងទៀតនៅស្រុកស្នូល ខេត្តក្រចេះ បានបើកការវាយឡុកលើខ្មែរក្រហមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ ដោយប្រើពេលតែ២សប្ដាហ៍ចូលដល់រដ្ឋធានីភ្នំពេញ កម្ទេចនូវរដ្ឋបាលស្នូលខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លោកបណ្ឌិត យង់ ពៅ យល់ថាការសុំអន្តរាគមន៍ពីវៀតណាមពេលនោះគឺជារឿងដែលត្រឹមត្រូវដោយសារតែការពន្យារពេលកាន់តែយូរពលរដ្ឋខ្មែរស្លាប់កាន់តែច្រើន។

លោកថា៖ «ពេលនោះខាងក្រៅផ្សេងគឺមិនមានទេ(ដែលអាចមកជួយបាន) រួមទាំងសហរដ្ឋអាមេរិក អូស្ត្រាលីក្ដី សហភាពសូវៀតក្ដីគឺមិនអាចដង្ហើយហៅមកឱ្យទាន់ពេលវេលាទេ! បើរង់ចាំពិភពនៅក្រៅដ៏ឆ្ងាយនោះគឺគេត្រូវផ្ទៀតផ្ទាត់ទិដ្ឋភាពនយោបាយ ទិដ្ឋភាពផ្សេងៗទៀតទំរាំតែមកដល់អាចប្រជាជនខ្មែរស្លាប់អស់ហើយក៏មិនដឹង»។

ក្រោយការដួលរលំនៃរដ្ឋបាលខ្មែរក្រហមសង្គ្រាមនៅតែបន្តនៅកម្ពុជារហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបទទួលបានសន្ដិភាពទាំងស្រុងក្រោយអង្គការចាត់តាំងខ្មែរក្រហមរលំរលាយ។

របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិបង្ហាញក្នុងមហាសន្និបាតក្រុមប្រឹក្សាសន្ដិសុខនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៩៩ បានសន្និដ្ឋានថា ក្រុមខ្មែរក្រហមពិតជាបានប្រព្រឹត្តិឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមែន តាមច្បាប់អន្តរជាតិ និងច្បាប់កម្ពុជា ហើយថែមទាំងមានភស្ភុតាង និងសាក្សីគ្រប់គ្រាន់ដើម្បីចោទប្រកាន់មេដឹកនាំខ្មែរក្រហមផងដែរ។ ដូច្នេះហើយទើបសាលាក្ដីខ្មែរក្រហមត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ និងបានបញ្ចប់ការងាររបស់ខ្លួននៅចុងឆ្នាំ២០២២ កន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថាភាពជោគជ័យនៃសាលាក្ដីខ្មែរក្រហម បានបង្ហាញថាការវាយផ្ដួលរំលំខ្មែរក្រហមពីសំណាក់រណសិរ្សសាមគ្គីសង្គ្រោះជាតិ និងកងទ័ពវៀតណាម គឺជារឿងត្រឹមត្រូវបំផុតសម្រាប់កម្ពុជា និងពិភពលោក។

ការអបអរសាទរទិវាជ័យជម្នះ ៧ មករា ពិតជាមានសារៈសំខាន់ណាស់ដល់កម្ពុជាដើម្បីរម្លឹកប្រជាជនខ្មែរពីភាពសាហាវយង់ឃ្នងរបស់ខ្មែរក្រហមការពារកុំឱ្យរបបនេះត្រលប់វិញ ជាមួយគ្នានេះក៏ជាការដឹងគុណដល់ការលះបង់មេដឹកនាំដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រជាជនចេញពីរបបខ្មៅងងឹតនេះ។ ក្រៅពីបានជួយជីវិតពលរដ្ឋខ្មែរកាលពីជំនាន់នោះ ថ្ងៃ៧ ខែមករា នេះក៏ជាអំណរសម្រាប់ប្រជាជនខ្មែរទាំងប្រុសស្រីនាពេលបច្ចុប្បន្នទទួលនូវសុខសន្ដិភាព ការអភិវឌ្ឍន៍ មានសិទ្ធិសេរីភាព ដែលបានប្រើប្រាស់ដោយគ្មានការភ័យខ្លាច និងត្រូវបានការពារ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ហេតុអ្វីការរម្លឹកថ្ងៃ៧មករានៅតែមានសារៈសំខាន់សម្រាប់ប្រជាជាតិខ្មែរ appeared first on Kampuchea Thmey Daily.

ក្នុងប្រវត្តិសាស្ត្រ បុគ្គល ៣ រូបនេះគឺជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុត
មិនថាពេលវេលាស្ថិតកក្នុងប្រវត្តិសាស្ត្រមួយណានោះទេ​ មហាសេដ្ឋីតែងតែបង្ហាញវត្តមានជាដរាប រាប់ចាប់តាំងពីកាលដ៏យូរលង់ណាស់មកហើយ។ ដោយសារតែពីមួយសម័យកាលទៅមួយសម័យកាល គ្រប់អ្នកមានទ្រព្យធនទាំងអស់តែងតែប្រឹងប្រែងសន្សំ និងព្យាយាមគ្រប់បែបយ៉ាងដើម្បីសល់ទ្រព្យដល់តកូនចៅ។

មិនខុសគ្នាប៉ុន្មានទេ ខាងក្រោមនេះគឺជាកំពូលអ្នកមានទ្រព្យច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ រាប់ចាប់តាំងពីអធិរាជរហូតដល់ស្ដេច ដែលកាលណោះគេចាត់ទុកពួកទ្រង់ជាមហាសេដ្ឋី។

១ Genghis Khan ទ្រព្យសកម្ម ១៥០,០០០,០០០,០០០,០០០ ដុល្លារ

ការដណ្តើមយកអធិរាជចម្បាំងម៉ុងហ្គោលបានធ្វើឲ្យបុរសម្នាក់នេះបានបង្កើតចក្រភពម៉ុងហ្គោល។ ឈ្មោះដើមរបស់គាត់គឺ Temujing បន្ទាប់ពីកន្លែងកំណើតរបស់គាត់នៅលើច្រាំងទន្លេ Onon ។ គាត់បានក្លាយជាមេគ្រួសារជំនួសឪពុកគាត់នៅពេលគាត់មានអាយុត្រឹមតែ ១៣ ឆ្នាំប៉ុណ្ណោះ ហើយត្រូវតស៊ូជាមួយកុលសម្ព័ន្ធគូប្រជែងជាច្រើនឆ្នាំ។ គាត់បានកម្ចាត់កុលសម្ព័ន្ធ Nyman នៃភាគ​ខាងលិច ដោយយកឈ្នះប្រជាជន Tangut និងទទួលយកការចុះចាញ់របស់ប្រជាជន Uyghur។

២ Alexander the Great ទ្រព្យសកម្ម  ៣២,០០០,០០០,០០០,០០០ ដុល្លារ

ស្តេចក្រិកបុរាណនៃព្រះរាជាណាចក្រ Makedonia គឺជាសមាជិកនៃរាជវង្ស Argyd ។ ទ្រង់កើតនៅ Pella ក្នុងឆ្នាំ ៣៥៦ មុនគ្រិស្តសករាជ ហើយឡើងសោយរាជ្យបន្តពីបិតាក្នុងព្រះជន្ម ២០ ឆ្នាំ។ ស្ដេចអាឡិចសាន់ឌឺបានចំណាយពេលភាគច្រើននៃរជ្ជកាលរបស់ទ្រង់ចូលរួមក្នុងសង្គ្រាមដែលមិនធ្លាប់មានពីមុនមក។ វាបានកើតឡើងជាលើកដំបូងនៅអាស៊ី និងអាហ្វ្រិកខាងជើង និងមុនពេលសាមសិបឆ្នាំនៃជីវិតរបស់ទ្រង់។ ទ្រង់បានកសាងអាណាចក្រដ៏អស្ចារ្យបំផុតមួយនៃពិភពលោកបុរាណ។ វារីករាលដាលពីក្រិកទៅភាគខាងលិចប្រទេសឥណ្ឌា។ ទ្រង់មិនដែលចាញ់ក្នុងសមរភូមិណាមួយពីមុនមកទេ ហើយត្រូវបានគេចាត់ទុកថាជាឧត្តមសេនីយជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក។

៣ អធិរាជ Song Chenzong ទ្រព្យសកម្ម​ ៣០,០០០,០០០,០០០,០០០ ដុល្លារ

អធិរាជទី ៦ នៃរាជវង្សសុង របស់ចក្រភពចិន ហើយនៅពេលដែលរាជវង្សសុងត្រូវបានបែងចែកទៅជាសម័យខាងជើង និងខាងត្បូង ទ្រង់គឺជាអធិរាជទី ៦ នៃរាជវង្សសុងខាងជើងដោយឡើងសោយរាជ្យពីឆ្នាំ ១០៦៧ រហូតដល់ឆ្នាំ ១០៨៥៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖.postjung

ចុចអាន៖កាន់តំណែងជានាយករដ្ឋមន្ត្រី​ថៃ ៩ ឆ្នាំ លោក ប្រាយុទ្ធនិងភរិយា សល់ទ្រព្យយ៉ាងក្រាស់ក្រែល

The post ក្នុងប្រវត្តិសាស្ត្រ បុគ្គល ៣ រូបនេះគឺជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុត appeared first on Kampuchea Thmey Daily.

ណែនាំឲ្យស្គាល់ ស្ត្រីទីមួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលក្លាយជាអ្នកបើកយន្តហោះចម្បាំង
Sabiha Gökçen គឺជាអ្នកត្រួសត្រាយផ្លូវមុនគេបង្អស់នៃដំណើរក្លាយជាមនុស្សស្រីបើកយន្តហោះចម្បាំងរបស់ពិភពលោក។ នាង​មានភាពល្បីល្បាញ​ដោយសារ​ការ​រួមចំណែក​ដ៏សំខាន់ចំពោះអាកាសចរណ៍ និង​សមិទ្ធិផល​ប្រវត្តិសាស្ត្រ​នៅក្នុងវិស័យដែលគ្រប់គ្រងដោយបុរសនៅពេលនោះ។

Sabiha Gökçen គឺជាកូនស្រីចិញ្ចឹមម្នាក់របស់លោក Mustafa Kemal Atatürk (អតីតប្រធានាធិបតីតួកគី) នាងត្រូវបានគេយក​ទៅចិញ្ចឹម ​និង​បានទទួល​ការអប់រំនៅក្នុងស្ថាប័នដែលទើបបង្កើតថ្មី ។ Gökçen ត្រូវបានបំផុសគំនិតដោយចក្ខុវិស័យរបស់លោក Atatürk ដែលធ្លាប់សាងភាពរីកចម្រើន និងផ្តោតលើអាជីព​អាកាសចរណ៍។

នៅឆ្នាំ១៩៣៦ Gökçen បានក្លាយជាស្ត្រីទួកគីដំបូងគេ ដែលរៀនពីរបៀបហោះហើរ។ នាង​បាន​ការបណ្ដុះបណ្ដាល​នៅ​សាលា​សមាគមអាកាសចរណ៍ទួកគី។ នៅ​ឆ្នាំ ១៩៣៧ នាងបានទទួល​អាជ្ញាប័ណ្ណ​ពី​ឡុត​ដែលបានមកពីការលះបង់ និង​ទេពកោសល្យរបស់នាង ឆក់យកការទាក់ទាញ​ និងយកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ ​រហូត​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ្នក​បើក​យន្តហោះ​ចម្បាំង​ស្ត្រី​ដំបូង​គេ​របស់​ពិភពលោក។

ក្នុងកំឡុងសង្គ្រាមលោកលើកទី២ Sabiha Gökçen បានហោះហើរយន្តហោះយោធាជាច្រើន ដោយចូលរួមក្នុងបេសកកម្មឈ្លបយកការណ៍ និង​បណ្តុះបណ្តាល។ នាងបានក្លាយជានិមិត្តរូប, ការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនៅទួកគី​និងលើសពីនេះ​ តាមរយៈការបំបែករបាំង​យេនឌ័រ​នៅក្នុងវិស័យដែលគ្រប់គ្រងដោយបុរសៗកាលសម័យនោះផងដែរ។

បន្ទាប់ពី​ការបម្រើយោធា នាងនៅតែជាប់​ពាក់ព័ន្ធ​ជាមួយ​អាកាសចរណ៍ និង​បន្ត​ជំរុញ​ទឹកចិត្តអ្នក​បើកយន្តហោះ​ជំនាន់ក្រោយ។ ក្នុងនោះ នាងកាន់​មុខ​តំណែង​ផ្សេងៗគ្នាជាច្រើន រួមទាំង​គ្រូបង្រៀនជើងហោះហើរ ហើយទីបំផុតបានក្លាយជាប្រធានក្រុមរបស់ក្រុមហ៊ុនអាកាសចរណ៍ទួកគី។ កេរដំណែលរបស់នាង នៅតែបន្តលើកទឹកចិត្តសម្រាប់ស្ត្រីនៅក្នុងឧស្សាហកម្មអាកាសចរណ៍ និងជាភស្តុតាងនៃអំណាចនៃការតាំងចិត្ត និងភាពក្លាហាន។

យ៉ាងណាមិញដំណើរជីវិតមិនគួរឲ្យជឿ និងសមិទ្ធិផលរបស់ Sabiha Gökçen ​បាន​បន្សល់​ទុក​នូវ​និមិត្តសញ្ញា​មិន​អាច​លុប​បាន​លើ​ប្រវត្តិ​អាកាសចរណ៍, សិទ្ធិ​ស្ត្រីនៅក្នុងប្រទេសទួកគី និងជុំវិញពិភពលោក។ ជាពិសេសនោះទៀតសោត  អាកាសយានដ្ឋាន Sabiha Gökçen ដែលជាអាកាសយានដ្ឋានទីពីរនៅអ៊ីស្តង់ប៊ុល ត្រូវបានដាក់ឈ្មោះតាមនាងរហូតមកមកទល់សព្វថ្ងៃនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ ប្រទេសក្នុងអាស៊ាន ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុត

The post ណែនាំឲ្យស្គាល់ ស្ត្រីទីមួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលក្លាយជាអ្នកបើកយន្តហោះចម្បាំង appeared first on Kampuchea Thmey Daily.

សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” ជាឯកសារប្រវត្តិសាស្ត្រសំខាន់ចេញពីកំណត់ហេតុរបស់សម្តេចម៉ែ
សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” គឺជាសៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងព្រះរាជដំណើររបស់ទ្រង់ជាមួយព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ទៅកាន់តំបន់រណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣។ សៀវភៅនេះ ក៏ជាឯកសារប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់កម្ពុជា។

សៀវភៅឯកសារមួយនេះ គឺជាសៀវភៅប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលពិសេសប្លែកគ្មាន២ ដែលព្រះមហាក្សត្រី បានសង្កេត និងកត់ត្រាផ្ទាល់ពីហេតុការណ៍ដែលកើតឡើងកំឡុងពេលព្រះរាជដំណើរដែលប្រទេសស្ថិតនៅក្នុងសង្គ្រាម។ ទ្រង់យាងព្រះរាជដំណើរជិត១ខែ យាងពីប្រទេសចិន មកដល់ប្រទេសវៀតណាម រហូតមកដល់កម្ពុជាកំឡុងពេលកម្ពុជាមានភាពវឹកវរ។

ក្នុងព្រះរាជដំណើរយ៉ាងសម្ងាត់បំផុតរបស់ព្រះអង្គទាំង២ ទ្រង់ចេញពីទីក្រុងប៉េកាំងដោយយន្តហោះទៅកាន់ទីក្រុងហាណូយ រួចយាងបន្តពីទីក្រុងហាណូយតាមរថយន្តទៅកាន់ខេត្តសៀមរាប ឆ្លងកាត់ផ្លូវលំ សីហនុ។ នៅក្នុងស្ថានភាពវឹកវរដោយសារសង្គ្រាម និងក្នុងពេលយាងដំណើរនេះ ព្រះអង្គបានកត់ត្រាពីភាពលំបាក និងគ្រោះថ្នាក់មួយចំនួន និងរៀបរាប់យ៉ាងលម្អិតអំពីបុគ្គលដែលទ្រង់បានជួប និងហេតុការណ៍ផ្សេងៗដោយគ្មានភាពលម្អៀងឡើយ។

សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” ត្រូវបានចងក្រងឡើងជាភាសាបារាំង ហើយក៏ជាការកត់ត្រាកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្ទាល់តែម្តង ដោយមិនអាចកែប្រែអ្វីនោះទេ។ បន្ទាប់មក លោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ.ហៃលឌ្រេស ក៏ត្រូវបានទ្រង់រាជានុញ្ញាតឱ្យបកប្រែសៀវភៅនេះពីភាសាបារាំង មកជាភាសាអង់គ្លេស និងរាជានុញ្ញាឱ្យវិទ្យាស្ថានស្លឹករឹតនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបោះពុម្ពផ្សាយឯកសារបកប្រែនេះ សម្រាប់ទុកជាឯកសារដល់កូនចៅជំនាន់ក្រោយ។

ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” បានចែកចេញជា ៤ផ្នែកនៃព្រះរាជដំណើររបស់ព្រះមហាក្សត្រ។ ផ្នែកទី១ និយាយអំពីការយាងចេញដំណើរ ផ្នែកទី២ ការយាងមកដល់ប្រទេសកម្ពុជា ផ្នែកទី៣ ការយាងជួបជាមួយប្រជានុរាស្ត្រកម្ពុជា និងផ្នែកទី៤ ការយាងត្រឡប់ទៅកាន់ប្រទេសចិនវិញ។

រយៈពេលដែលកម្ពុជាស្ថិតនៅក្នុងភាពលំបាកខ្លាំង ប្រទេសធ្លាក់ក្នុងសោកនាដកម្ម និងហេតុការណ៍យ៉ាងក្តៅគគុក ប៉ុន្តែព្រះមហាក្សត្រខ្មែរមិនបោះបង់ប្រជាជន និងជាតិរបស់ទ្រង់ឡើយ។ ទ្រង់នៅនៅតែតតាំងជាមួយហេតុការណ៍ទាំងនោះ ដោយមិនរួញរា ពុះពារគ្រប់ឧបសគ្គជាមួយនឹងប្រជារាស្ត្រខ្មែរសម្រាប់ជាតិមាតុភូមិ។

ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សៀវភៅនេះ ក៏បានរំលេចអំពីការលះបង់របស់ស្ត្រីជាមួយនឹងស្វាមី ទោះបីជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកលំបិនយ៉ាងណាក្តី ក៏ព្រះមហាក្សត្រីខ្មែរ នៅតែយាងទៅជាមួយព្រះស្វាមី ដើម្បីឱ្យបានដឹងពីស្ថានភាពប្រជារាស្ត្រ និងហេតុការណ៍នានា។ នេះ ក៏ឆ្លុះបញ្ចាំងឱ្យឃើញថា ស្ត្រី គឺជាកម្លាំងចលករសំខាន់មួយក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រទេសជាតិ៕

The post សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” ជាឯកសារប្រវត្តិសាស្ត្រសំខាន់ចេញពីកំណត់ហេតុរបស់សម្តេចម៉ែ appeared first on Kampuchea Thmey Daily.