ព័ត៌មានអន្ដរជាតិ
ណែនាំឲ្យស្គាល់ ស្ត្រីទីមួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលក្លាយជាអ្នកបើកយន្តហោះចម្បាំង
Sabiha Gökçen គឺជាអ្នកត្រួសត្រាយផ្លូវមុនគេបង្អស់នៃដំណើរក្លាយជាមនុស្សស្រីបើកយន្តហោះចម្បាំងរបស់ពិភពលោក។ នាងមានភាពល្បីល្បាញដោយសារការរួមចំណែកដ៏សំខាន់ចំពោះអាកាសចរណ៍ និងសមិទ្ធិផលប្រវត្តិសាស្ត្រនៅក្នុងវិស័យដែលគ្រប់គ្រងដោយបុរសនៅពេលនោះ។

Sabiha Gökçen គឺជាកូនស្រីចិញ្ចឹមម្នាក់របស់លោក Mustafa Kemal Atatürk (អតីតប្រធានាធិបតីតួកគី) នាងត្រូវបានគេយកទៅចិញ្ចឹម និងបានទទួលការអប់រំនៅក្នុងស្ថាប័នដែលទើបបង្កើតថ្មី ។ Gökçen ត្រូវបានបំផុសគំនិតដោយចក្ខុវិស័យរបស់លោក Atatürk ដែលធ្លាប់សាងភាពរីកចម្រើន និងផ្តោតលើអាជីពអាកាសចរណ៍។
នៅឆ្នាំ១៩៣៦ Gökçen បានក្លាយជាស្ត្រីទួកគីដំបូងគេ ដែលរៀនពីរបៀបហោះហើរ។ នាងបានការបណ្ដុះបណ្ដាលនៅសាលាសមាគមអាកាសចរណ៍ទួកគី។ នៅឆ្នាំ ១៩៣៧ នាងបានទទួលអាជ្ញាប័ណ្ណពីឡុតដែលបានមកពីការលះបង់ និងទេពកោសល្យរបស់នាង ឆក់យកការទាក់ទាញ និងយកចិត្តទុកដាក់របស់រដ្ឋាភិបាល រហូតត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកបើកយន្តហោះចម្បាំងស្ត្រីដំបូងគេរបស់ពិភពលោក។
ក្នុងកំឡុងសង្គ្រាមលោកលើកទី២ Sabiha Gökçen បានហោះហើរយន្តហោះយោធាជាច្រើន ដោយចូលរួមក្នុងបេសកកម្មឈ្លបយកការណ៍ និងបណ្តុះបណ្តាល។ នាងបានក្លាយជានិមិត្តរូប, ការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនៅទួកគីនិងលើសពីនេះ តាមរយៈការបំបែករបាំងយេនឌ័រនៅក្នុងវិស័យដែលគ្រប់គ្រងដោយបុរសៗកាលសម័យនោះផងដែរ។
បន្ទាប់ពីការបម្រើយោធា នាងនៅតែជាប់ពាក់ព័ន្ធជាមួយអាកាសចរណ៍ និងបន្តជំរុញទឹកចិត្តអ្នកបើកយន្តហោះជំនាន់ក្រោយ។ ក្នុងនោះ នាងកាន់មុខតំណែងផ្សេងៗគ្នាជាច្រើន រួមទាំងគ្រូបង្រៀនជើងហោះហើរ ហើយទីបំផុតបានក្លាយជាប្រធានក្រុមរបស់ក្រុមហ៊ុនអាកាសចរណ៍ទួកគី។ កេរដំណែលរបស់នាង នៅតែបន្តលើកទឹកចិត្តសម្រាប់ស្ត្រីនៅក្នុងឧស្សាហកម្មអាកាសចរណ៍ និងជាភស្តុតាងនៃអំណាចនៃការតាំងចិត្ត និងភាពក្លាហាន។
យ៉ាងណាមិញដំណើរជីវិតមិនគួរឲ្យជឿ និងសមិទ្ធិផលរបស់ Sabiha Gökçen បានបន្សល់ទុកនូវនិមិត្តសញ្ញាមិនអាចលុបបានលើប្រវត្តិអាកាសចរណ៍, សិទ្ធិស្ត្រីនៅក្នុងប្រទេសទួកគី និងជុំវិញពិភពលោក។ ជាពិសេសនោះទៀតសោត អាកាសយានដ្ឋាន Sabiha Gökçen ដែលជាអាកាសយានដ្ឋានទីពីរនៅអ៊ីស្តង់ប៊ុល ត្រូវបានដាក់ឈ្មោះតាមនាងរហូតមកមកទល់សព្វថ្ងៃនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


