ប្រេងវ៉េណេស៊ុយអេឡា Archives - Kampuchea Thmey Daily

រដ្ឋមន្រ្តី​ថាម​ពល​អាមេរិក នឹង​ទៅ​វ៉េណេស៊ុយអេឡា ដើម្បី​ធ្វើ​កំណែទម្រង់​​លើវិស័យ​​ប្រេង​
រដ្ឋ​មន្ត្រី​ថាមពលសហរដ្ឋ​អាមេរិក​ លោក Chris Wright ​គ្រោង​​ធ្វើ​ទស្សនកិច្ច​​ទៅ​កាន់​ប្រទេសវ៉េណេស៊ុយ​អេឡា ក្នុង​ពេល​ឆាប់ៗ​នេះ​ ​ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិ​បាល​ និង​ពិភាក្សា​ពី​អនាគត​របស់​ក្រុមហ៊ុនប្រេង​ ​គ្រប់​គ្រង​ដោយ​រដ្ឋក្នុង​ប្រទេសនេះ។

លោក Chris Wright ក្នុងសេតវិមាន។ Reuters

យោងតាម​ការចុះផ្សាយ Latin Times នៅថ្ងៃទី៩ ខែកុម្ភៈ, លោក Wright ​លើក​​ហេតុផល​ថា ធនធាន​​ប្រេង​​មិន​មែន​​ជា​​កត្តា​​សំខាន់​ ​​​នៅ​​ពី​ក្រោយ​​ចំណាត់​ការ​​របស់​​រដ្ឋបាល លោក ដូណាល់ ត្រាំ​​ ប្រឆាំង​​​នឹង​​មេដឹក​នាំ​​​​ត្រូវ​​គេ​​ទម្លាក់​​ពី​​តំណែង​​គឺ លោក នីកូឡាស ម៉ាឌូរ៉ូ​ នោះទេ។

នៅ​ក្នុងបទសម្ភាសន៍ជា​មួយ​កម្មវិធី​ Energy របស់​សារព័ត៌មាន​ POLITICO លោក Wright បាននិយាយថា៖ «ការដក​អតីត​មេដឹកនាំ លោក ម៉ាឌូរ៉ូ មិន​មែន​ជា​ការផ្លាស់​ប្តូរ​ ដែល​អាច​ផ្គត់ផ្គង់ប្រេង​បន្ថែម​បាន​នោះ​ទេ។ ចំណែក​ទុន​បម្រុង​ប្រេង​ឆៅរបស់​វ៉េណេស៊ុយ​អេឡាក៏​មិន​មែន​ជាការ​សម្រេច​ចិត្តរបស់​នរណា​ម្នាក់​​នោះ​ដែរ»។

លោក​បាន​ពណ៌នា​ពី​ស្ថានភាព​បច្ចុប្បន្ន​ជំនួស​ឱ្យ​បញ្ហា​ភូមិ​សាស្ត្រ​នយោបាយ ដោយ​បាន​ហៅ​ប្រទេសវ៉េណេស៊ុយ​អេឡា​ ក្រោម​ការ​ដឹកនាំរបស់​លោកម៉ាឌូរ៉ូថា ជា​ការគំរាមកំហែង​ដល់អ្នកជិតខាង​ទាំងអស់ ពិសេស​ដល់​អឌ្ឍគោល​លោក​ខាង​លិចផងដែរ​។

លោក បាន​បន្ត​ថា៖ « វា​​អាច​ជា​រឿង​ចៃដន្យ​មួយ ប៉ុន្តែ​​វា​ជា​រឿង​​ចៃដន្យ​​ដែល​​ផលិតផល​​សំខាន់​ និង​ធនធាន​​យក្សរបស់​វ៉េណេ​ស៊ុយ​​អេ​ឡា ​​គឺ​​ប្រេង​»។

លោក Wright បានបន្ត​ទៀត​ថា ដំណើរ​ទស្សន​កិច្ច​របស់​ខ្លួន​នឹង​បញ្ចូល​ទាំង​​កិច្ច​ប្រជុំជាមួយមេដឹក​នាំ​បណ្តោះអាសន្ន លោកស្រី​ Delcy Rodríguez និង​មន្ត្រីផ្នែកថាមពល ផ្តោត​លើកំណែទម្រង់​ការគ្រប់គ្រង​របស់​ក្រុម​ហ៊ុន​ប្រេង​ជាតិ Petróleos de Venezuela របស់​ប្រទេស​នេះ​។

ប្រធានាធិបតី លោក ដូណាល់ ត្រាំ​ បាន​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក​មាន​គោលបំណង​ជួយ​ស្តារ​ឡើងវិញ​ នូវ​វិស័យប្រេង​របស់ប្រទេសវ៉េណេ​ស៊ុយ​អេឡា និង​អាច​រួម​ចំណែក​ដល់​តម្លៃ​ថាមពល​ទាប​។

យ៉ាងណា លោក Wright បាន​លើក​ឡើង​កាល​ពី​ចុង​ខែ​មករា​ថា សហ​រដ្ឋ​អាមេរិក​នឹង​មិនផ្តល់ការធានាសុវត្ថិភាព​ ដល់​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​នេះទេ។

លោកប្រាប់​កាសែត​ Bloomberg ថា​៖ « យើង​​មិន​ចូល​រួម​ ធានា​​​ផ្នែក​​សន្តិ​សុខ​មូលដ្ឋាន​ សម្រាប់​ប្រជាជននៅ​វ៉េណេស៊ុយអេឡា​ទេ ពិសេស​ក្រុម​ហ៊ុន​ប្រេង និង​ឧស្ម័ន​មាន​ទម្លាប់​ធ្វើ​ការ​ក្នុង​បរិយាកាស​ស្មុគ​ស្មាញ»​៕

ប្រែសម្រួល៖ ណឺ មិនា

The post រដ្ឋមន្រ្តី​ថាម​ពល​អាមេរិក នឹង​ទៅ​វ៉េណេស៊ុយអេឡា ដើម្បី​ធ្វើ​កំណែទម្រង់​​លើវិស័យ​​ប្រេង​ appeared first on Kampuchea Thmey Daily.

អាមេរិក​បន្ត​វាយ​ប្រហារ​ទូកសង្ស័យដឹក​​គ្រឿង​ញៀន​វ៉េណេស៊ុយ​អេឡា​​
សហ​រដ្ឋ​​អាមេរិក​​បាន​បើក​​ការ​​វាយ​​ប្រហារ​​ដ៏​ខ្លាំង​ក្លា​​មួយ​ មក​​លើ​​ទូកដែលសង្ស័យ​ដឹក​​​​គ្រឿង​​​ញៀនរបស់​វ៉េណេស៊ុយ​អេឡា និង​​​​​ត្រូវ​​បាន​​គេ​រក​ឃើញ​​កាល​ពី​ថ្ងៃ​សុក្រ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការនៃ​ក្រុម​ Operation Souther Spear របស់​សហរដ្ឋអាមេរិក​។

លោក ដូណាល់ ត្រាំ។ Reuters

យោងតាមសារព័ត៌មាន The National News Desk ដោយ​ដកស្រង់​​តាម​មេបញ្ជា​ការ​ខាងត្បូង​របស់​សហរដ្ឋអាមេរិក, ការ​វាយ​ប្រហារ​នេះ​បាន​សម្លាប់​អ្នក​ដំណើរ​ពីរ​នាក់ និង​នៅ​មាន​ជីវិត​ម្នាក់​។ ចំណែក​អ្នក​យាម​ឆ្នេរ​សមុទ្រ​អាមេរិក​បាន​ធ្វើ​សកម្ម​ភាព​នានា​ ដើម្បី​ចាប់​ផ្តើម​ការ​ស្វែង​រក និង​ជួយ​សង្គ្រោះ​អ្នកដែល​​នៅ​រស់​រាន​មាន​ជីវិត​។​

អ្នក​យាម​​​សមុទ្រ​បាន​​អះអាង​​ថា ទូក​​នោះ​​មាន​​ជាប់​​ពាក់​ព័ន្ធ​​ក្នុង​​ការ​ជួញដូរ​គ្រឿង​ញៀន នៅ​​តាម​​បណ្តោយសមុទ្រ​​​ប៉ា​ស៊ីហ្វិក​​ខាង​​កើត​។​

គួរ​ឱ្យ​ដឹង​ថា នេះ​​ជា​​ការ​​វាយ​​ប្រហារ​​លើក​​ដំបូង​​ដែល​​គេ​​ស្គាល់ ​​ចាប់​​តាំង​​ពី​​សហ​រដ្ឋ​​អាមេរិក​​បាន​​ចាប់​​​ប្រធានា​ធិបតី​​វ៉េ​ណេ​ស៊ុយ​អេឡា លោក នី​កូ​ឡាស ម៉ាឌូរ៉ូ នឹង​​​នាំ​​ខ្លួន​លោក​​ទៅ​​ក្រុង​​ញូវ​យ៉ក​ ​​​ពី​បទ​​ជួញ​​ដូរ​គ្រឿង​ញៀន​។

​ប្រធានាធិបតី លោក​ ដូណាល់ ត្រាំ​ បាន​ហៅ​ការ​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ​ ជា​ការ​វាយ​ឆ្មក់​នៅ​ពេល​យប់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ  ជា​ «ការ​វាយ​​ប្រហារ​​ដ៏​ជោគ​ជ័យ​បំផុត​»។

គិត​ត្រឹម​ឆ្នាំ២០២៥​ ចំនួនវាយ​ប្រហារ​​ថ្មី​បំផុត​ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋបាលសហរដ្ឋ​អាមេរិក​​មាន​ ចំនួន​សរុប​នៃ​ការ​វាយ​​មាន​ដល់​ទៅ ៣៣នាក់ ហើយ​ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង​ដល់ ១១០​នាក់​ ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា​។

តែ​យ៉ាងណា បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក ម៉ាឌូរ៉ូ ទៅ​សហរដ្ឋ​អាមេរិក​ រដ្ឋបាល លោក ដូណាល់ ត្រាំ​ បាន​ដាក់​សម្ពាធ​លើ​ប្រទេស​វ៉េណេស៊ុយ​អេឡា​ តាម​រយៈ​ការ​វាយ​ប្រហារ​តាមទូក និង​ការ​រឹប​អូស​ប្រេង​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដំណោះ​ស្រាយ​អំណាច​សង្រ្គាម​ ដែល​នឹង​កំណត់​សមត្ថភាព​របស់​រដ្ឋបាល ដូណាល់ ត្រាំ ក្នុង​ការ​ធ្វើ​កូដ​កម្ម ត្រូវ​បាន​រារាំង​ដោយ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​សា​ធារណ​រដ្ឋ បន្ទាប់​ពី​អនុ​ប្រធា​នាធិប​តី លោក​ JD Vance បាន​រំសាយ​ការ​បោះ​ឆ្នោត​ជាប់​គ្នាៗ​ នៅ​ក្នុង​ព្រឹទ្ធ​សភា​ជា​បន្ត​បន្ទាប់​៕

ប្រែ​សម្រួល៖ ណឺ មិនា

The post អាមេរិក​បន្ត​វាយ​ប្រហារ​ទូកសង្ស័យដឹក​​គ្រឿង​ញៀន​វ៉េណេស៊ុយ​អេឡា​​ appeared first on Kampuchea Thmey Daily.

អ្នកស្នងម៉ាឌូរ៉ូ លោកស្រី Rodriguez ​គ្រោង​ទៅអាមេរិក​ឆាប់ៗនេះ ដោយ​គ្មានការ​ភ័យខ្លាច​​​​
លោក​ស្រី Delcy Rodriguez ប្រធានា​ធិប​តីប​ណ្តោះ​អាសន្ន​របស់​វ៉េណេ​ស៊ុយ​អេឡា​ នឹង​ធ្វើ​ទស្សន​កិច្ច​ទៅ​សហ​រដ្ឋ​អាមេរិក​ក្នុង​ពេលឆាប់ៗ​នេះ ដើម្បី​រកដំណោះ​ស្រាយ​​​​​​ក្នុង​​បញ្ហានានា​ដែល​បាន​កើត​ឡើង​រវាង​ប្រទេស​ទាំង​ពីរ​​​។​ ដំណើរទស្សនកិច្ច​នោះ​​​បាន​​បង្ហាញ​សញ្ញា​បន្ថែម​ទៀត​អំពី​ឆន្ទៈ​របស់ប្រធានាធិបតី​​ លោក ដូណាល់​ ត្រាំ​ ក្នុង​ការ​ឱប​ក្រសោប​មេ​ដឹក​នាំ​ថ្មី​របស់​ប្រទេស​សម្បូរ​ប្រេង​រូប​នេះ​។ នេះ​បើ​យោងតាម​មន្ត្រី​អាមេរិក​​។​

លោក​ស្រី Delcy Rodriguez, Reuters.

សារព័ត៌មាន FRANCE24 បាន​ផ្សាយ​ថា​ លោក​ស្រី Delcy Rodriguez នឹង​​ក្លាយ​​ជា​ប្រធានា​ធិបតី​​វ៉េណេ​ស៊ុយ​អេឡា​​ដំបូង​ ​ដែល​​នឹង​ទៅ​ទស្សនា​​សហ​រដ្ឋ​​អាមេរិក​​ក្នុង​​រយៈ​​ពេល​​​យូរ​ ជាង​​ប្រធានា​ធិបតី​ផ្សេង​ទៀត​​ដែលបាន​​​ចូល​​រួម​​កិច្ច​​ប្រជុំ​​របស់​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​នៅ​​ទីក្រុង​​ញូវ​យ៉ក​។

លោក​ស្រី ​បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ថា​ ខ្លួន​ព្យាយាម​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​សន្ទនា​ជា​មួយ​សហ​រដ្ឋ​អាមេរិក «ដោយ​ពុំ​មាន​ការ​ភ័យខ្លាច​អ្វីនោះឡើយ​»។

លោកស្រី​ Rodriguez បាន​បន្ត​ថា៖«យើង​កំពុង​ស្ថិត​ក្នុង​ដំណើរនៃ​​ការ​សន្ទនា និង​ធ្វើ​ការ​ជា​មួយ​សហរដ្ឋ​អាមេរិក ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ណា​មួយ​ឡើយ​ ក្នុង​ការ​ប្រឈម​មុខ​​ដើម្បី​រក​ដំណោះ​ស្រាយ​រួម​មួយ​ ពី​ការ​លំបាក​របស់​យើង[…] និង​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​តាម​រយៈ​ការភាសា​​ទូត»​។

ការ​អញ្ជើញ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​​ខ្លាំង ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីន​តោន និង​ទីក្រុង​ការ៉ាកាស ចាប់​តាំង​ពី​កង​កម្លាំងរបស់​សហរដ្ឋ​អាមេរិក​បាន ក្នុង​ការ​ចាប់​ខ្លួន​ប្រធានា​ធិប​តី​ នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ។​

គួរ​បញ្ជាក់​ថា លោក​ស្រី Rodriguez គឺ​ជា​អតីត​អនុប្រធានាធិបតី និង​ជា​អ្នកនៅ​ក្នុង​រដ្ឋាភិ​បាល​ផ្តាច់​ការ​របស់លោក​ ​នីកូឡាស​ ម៉ាឌូរ៉ូ​ ដែល​ប្រឆាំង​អា​មេរិក​ដែល​តែង​តែ​រុកកួន​​​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេឡា មុន​ពេល​លោក​ស្រីចូល​ធ្វើ​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​។

តែ​យ៉ាង​ណា លោក​ស្រី នៅតែ​ជាប់​ឈ្មោះ​​ក្នុងបញ្ជី​​នៃ​​ការ​ដាក់​ទណ្ឌ​កម្ម​របស់​សហ​រដ្ឋ​អាមេរិក រួម​ទាំង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ផង​ដែរ​។

លើស​ពី​នេះ ​នាវា​ចម្បាំង​របស់​សហ​រដ្ឋ​អាមេរិក​នៅ​តែ​ប្រមូល​ផ្តុំ​នៅ​ឆ្នេរ​សមុទ្រ​វ៉េ​ណេ​ស៊ុយអេឡា លោក​ស្រី​ក៏​បន្តអនុញ្ញាត​ឱ្យ​សហ​រដ្ឋ​អាមេរិក​ធ្វើជា​​ឈ្មួញ​កណ្តាល​ការ​នៃ​លក់​ប្រេង​​ប្រទេស​នេះ សម្រាប់​សម្រប​សម្រួល​ការ​វិនិយោគ​ទុន​បរទេស និង​​ដោះ​លែង​អ្នក​ទោស​នយោបាយ​រាប់​សិប​នាក់​។

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​សេតវិមាន​បាន​ឱ្យ​ដឹង​ថា លោកស្រី​ Rodriguez នឹង​ធ្វើ​ទស្សន​កិច្ច​ក្នុង​ពេល​ឆាប់ៗនេះ ប៉ុន្តែ​មិន​ទាន់​មាន​កាល​បរិច្ឆេទ​ច្បាស់​នៅ​ឡើយ​ទេ​៕

ប្រែសម្រួល៖ ណឺ មិនា

The post អ្នកស្នងម៉ាឌូរ៉ូ លោកស្រី Rodriguez ​គ្រោង​ទៅអាមេរិក​ឆាប់ៗនេះ ដោយ​គ្មានការ​ភ័យខ្លាច​​​​ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនប្រេងអាមេរិកទាមទារការធានា «ម៉ឺងម៉ាត់» មុនវិនិយោគនៅវ៉េណេស៊ុយអេឡា
កាសែត Financial Times (FT) បានរាយការណ៍​កាលពីថ្ងៃពុធ​ថា ក្រុមហ៊ុនប្រេងអាមេរិក​នានា​ចង់បាន «ការធានាយ៉ាងម៉ឺងម៉ាត់» ពី​រដ្ឋាភិបាលអាមេរិក មុនពេលពួកគេដាក់ទុនវិនិយោគ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។

សេចក្ដីរាយការណ៍នេះ ធ្វើឡើងក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យក្រុមហ៊ុនប្រេងអាមេរិកគាំទ្រគម្រោងប្រេងនៅវ៉េណេស៊ុយអេឡារបស់លោក ក្រោយអាមេរិកចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរូ មេដឹកនាំ​វ៉េណេស៊ុយអេឡា កាលពីចុងសប្ដាហ៍មុន​ និងប្រកាសគ្រប់គ្រងធនធាន​ប្រេងប្រទេសអាមេរិកឡាទីនមួយនេះ។

ដោយឡែក លោក ត្រាំ ក៏បាន​ប្រកាសកាលពីថ្ងៃអង្គារផងដែរថា ​វ៉េណេស៊ុយអេឡានឹង​ផ្គត់ផ្គង់ប្រេងពី ៣០-៥០ លានបារ៉ែល ទៅអាមេរិក។ ​លោកនិយាយក្នុង​បណ្ដាញ​សង្គមយ៉ាងដូច្នេះ​​ថា៖ «ប្រេង​នេះ​នឹងត្រូវ​លក់​តាម​តម្លៃ​ទីផ្សារ ហើយ​ប្រាក់​នោះ​នឹងត្រូវ​គ្រប់គ្រង​ដោយ​ខ្ញុំ ក្នុងនាម​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក ដើម្បី​ធានាថា​វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​វ៉េណេស៊ុយអេឡា និង​សហរដ្ឋអាមេរិក»។

លោក ត្រាំ ​គ្រោងនឹងជួបពិភាក្សា និងបើកកិច្ចពិភាក្សាថ្មីជាមួយប្រធានក្រុមហ៊ុនប្រេងធំៗនៅសេតវិមាននៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីវិធីបង្កើនផលិតកម្មប្រេងរបស់វ៉េណេស៊ុយអេឡា ហើយតំណាងមកពីក្រុមហ៊ុន Exxon Mobil, ConocoPhillips និង Chevron នឹងមានវត្តមានក្នុងជំនួបនេះ។​

ជុំវិញរបាយការណ៍របស់ F​T​ គេមិនទាន់ឃើញក្រុមហ៊ុនណាមួយ​បកស្រាយយ៉ាងណានៅឡើយទេ។ FT បានផ្សាយ​ថា ​គេរំពឹងថា ក្រុមនាយកប្រតិបត្តិ​ក្រុមហ៊ុនប្រេងធំៗ នឹងដាក់សម្ពាធលើប្រធានាធិបតីឱ្យផ្តល់ការធានាផ្នែកច្បាប់ និងហិរញ្ញវត្ថុយ៉ាងរឹងមាំ មុនពេលពួកគេយល់ព្រមទម្លាក់ដើមទុន​ទៅវ៉េណេស៊ុយអេឡា។

គួរគូសបញ្ជាក់ថា កាលពីពេលថ្មីនេះ មន្ត្រីសេតវិមាន និងក្រសួងការបរទេសអាមេរិក​ បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុនប្រេងអាមេរិកឱ្យ​ត្រឡប់ទៅវ៉េណេស៊ុយអេឡាវិញ​ឱ្យ​បានឆាប់រហ័ស និងវិនិយោគដើមទុនយ៉ាងច្រើននៅក្នុងប្រទេសនេះ ដើម្បីស្តារឡើងវិញនូវឧស្សាហកម្មប្រេងដែលរងការ​ខូចខាត​ប្រសិនបើពួកគេចង់បានសំណងសម្រាប់ទ្រព្យសម្បត្តិដែល​វេណេស៊ុយអេឡារឹបអូសកាលពី២ទសវត្សរ៍មុន​៕

The post ក្រុមហ៊ុនប្រេងអាមេរិកទាមទារការធានា «ម៉ឺងម៉ាត់» មុនវិនិយោគនៅវ៉េណេស៊ុយអេឡា appeared first on Kampuchea Thmey Daily.