ព័ត៌មានអន្ដរជាតិ
អ្នកស្នងម៉ាឌូរ៉ូ លោកស្រី Rodriguez គ្រោងទៅអាមេរិកឆាប់ៗនេះ ដោយគ្មានការភ័យខ្លាច
លោកស្រី Delcy Rodriguez ប្រធានាធិបតីបណ្តោះអាសន្នរបស់វ៉េណេស៊ុយអេឡា នឹងធ្វើទស្សនកិច្ចទៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដើម្បីរកដំណោះស្រាយក្នុងបញ្ហានានាដែលបានកើតឡើងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនោះបានបង្ហាញសញ្ញាបន្ថែមទៀតអំពីឆន្ទៈរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការឱបក្រសោបមេដឹកនាំថ្មីរបស់ប្រទេសសម្បូរប្រេងរូបនេះ។ នេះបើយោងតាមមន្ត្រីអាមេរិក។

សារព័ត៌មាន FRANCE24 បានផ្សាយថា លោកស្រី Delcy Rodriguez នឹងក្លាយជាប្រធានាធិបតីវ៉េណេស៊ុយអេឡាដំបូង ដែលនឹងទៅទស្សនាសហរដ្ឋអាមេរិកក្នុងរយៈពេលយូរ ជាងប្រធានាធិបតីផ្សេងទៀតដែលបានចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
លោកស្រី បាននិយាយកាលពីថ្ងៃពុធថា ខ្លួនព្យាយាមដើម្បីឆ្ពោះទៅរកការសន្ទនាជាមួយសហរដ្ឋអាមេរិក «ដោយពុំមានការភ័យខ្លាចអ្វីនោះឡើយ»។
លោកស្រី Rodriguez បានបន្តថា៖«យើងកំពុងស្ថិតក្នុងដំណើរនៃការសន្ទនា និងធ្វើការជាមួយសហរដ្ឋអាមេរិក ដោយគ្មានការភ័យខ្លាចណាមួយឡើយ ក្នុងការប្រឈមមុខដើម្បីរកដំណោះស្រាយរួមមួយ ពីការលំបាករបស់យើង[…] និងដើម្បីដោះស្រាយបញ្ហានានាតាមរយៈការភាសាទូត»។
ការអញ្ជើញនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស ចាប់តាំងពីកងកម្លាំងរបស់សហរដ្ឋអាមេរិកបាន ក្នុងការចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។
គួរបញ្ជាក់ថា លោកស្រី Rodriguez គឺជាអតីតអនុប្រធានាធិបតី និងជាអ្នកនៅក្នុងរដ្ឋាភិបាលផ្តាច់ការរបស់លោក នីកូឡាស ម៉ាឌូរ៉ូ ដែលប្រឆាំងអាមេរិកដែលតែងតែរុកកួនប្រទេសវ៉េណេស៊ុយអេឡា មុនពេលលោកស្រីចូលធ្វើជាប្រធានាធិបតីបណ្តោះអាសន្ន។
តែយ៉ាងណា លោកស្រី នៅតែជាប់ឈ្មោះក្នុងបញ្ជីនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក រួមទាំងការបង្កកទ្រព្យសម្បត្តិផងដែរ។
លើសពីនេះ នាវាចម្បាំងរបស់សហរដ្ឋអាមេរិកនៅតែប្រមូលផ្តុំនៅឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា លោកស្រីក៏បន្តអនុញ្ញាតឱ្យសហរដ្ឋអាមេរិកធ្វើជាឈ្មួញកណ្តាលការនៃលក់ប្រេងប្រទេសនេះ សម្រាប់សម្របសម្រួលការវិនិយោគទុនបរទេស និងដោះលែងអ្នកទោសនយោបាយរាប់សិបនាក់។
ចំណែកមន្ត្រីជាន់ខ្ពស់សេតវិមានបានឱ្យដឹងថា លោកស្រី Rodriguez នឹងធ្វើទស្សនកិច្ចក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទច្បាស់នៅឡើយទេ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


