ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនប្រេងអាមេរិកទាមទារការធានា «ម៉ឺងម៉ាត់» មុនវិនិយោគនៅវ៉េណេស៊ុយអេឡា
កាសែត Financial Times (FT) បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុនប្រេងអាមេរិកនានាចង់បាន «ការធានាយ៉ាងម៉ឺងម៉ាត់» ពីរដ្ឋាភិបាលអាមេរិក មុនពេលពួកគេដាក់ទុនវិនិយោគក្នុងប្រទេសវ៉េណេស៊ុយអេឡា។

សេចក្ដីរាយការណ៍នេះ ធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យក្រុមហ៊ុនប្រេងអាមេរិកគាំទ្រគម្រោងប្រេងនៅវ៉េណេស៊ុយអេឡារបស់លោក ក្រោយអាមេរិកចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរូ មេដឹកនាំវ៉េណេស៊ុយអេឡា កាលពីចុងសប្ដាហ៍មុន និងប្រកាសគ្រប់គ្រងធនធានប្រេងប្រទេសអាមេរិកឡាទីនមួយនេះ។
ដោយឡែក លោក ត្រាំ ក៏បានប្រកាសកាលពីថ្ងៃអង្គារផងដែរថា វ៉េណេស៊ុយអេឡានឹងផ្គត់ផ្គង់ប្រេងពី ៣០-៥០ លានបារ៉ែល ទៅអាមេរិក។ លោកនិយាយក្នុងបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ «ប្រេងនេះនឹងត្រូវលក់តាមតម្លៃទីផ្សារ ហើយប្រាក់នោះនឹងត្រូវគ្រប់គ្រងដោយខ្ញុំ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីធានាថាវាត្រូវបានប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនវ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក»។
លោក ត្រាំ គ្រោងនឹងជួបពិភាក្សា និងបើកកិច្ចពិភាក្សាថ្មីជាមួយប្រធានក្រុមហ៊ុនប្រេងធំៗនៅសេតវិមាននៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីវិធីបង្កើនផលិតកម្មប្រេងរបស់វ៉េណេស៊ុយអេឡា ហើយតំណាងមកពីក្រុមហ៊ុន Exxon Mobil, ConocoPhillips និង Chevron នឹងមានវត្តមានក្នុងជំនួបនេះ។
ជុំវិញរបាយការណ៍របស់ FT គេមិនទាន់ឃើញក្រុមហ៊ុនណាមួយបកស្រាយយ៉ាងណានៅឡើយទេ។ FT បានផ្សាយថា គេរំពឹងថា ក្រុមនាយកប្រតិបត្តិក្រុមហ៊ុនប្រេងធំៗ នឹងដាក់សម្ពាធលើប្រធានាធិបតីឱ្យផ្តល់ការធានាផ្នែកច្បាប់ និងហិរញ្ញវត្ថុយ៉ាងរឹងមាំ មុនពេលពួកគេយល់ព្រមទម្លាក់ដើមទុនទៅវ៉េណេស៊ុយអេឡា។
គួរគូសបញ្ជាក់ថា កាលពីពេលថ្មីនេះ មន្ត្រីសេតវិមាន និងក្រសួងការបរទេសអាមេរិក បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុនប្រេងអាមេរិកឱ្យត្រឡប់ទៅវ៉េណេស៊ុយអេឡាវិញឱ្យបានឆាប់រហ័ស និងវិនិយោគដើមទុនយ៉ាងច្រើននៅក្នុងប្រទេសនេះ ដើម្បីស្តារឡើងវិញនូវឧស្សាហកម្មប្រេងដែលរងការខូចខាតប្រសិនបើពួកគេចង់បានសំណងសម្រាប់ទ្រព្យសម្បត្តិដែលវេណេស៊ុយអេឡារឹបអូសកាលពី២ទសវត្សរ៍មុន៕
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


