ប្រេង​ឥន្ធនៈ Archives - Kampuchea Thmey Daily

ក្រុមហ៊ុនចិន Royal Vopak ស្វែងរកឱកាសបង្កើតស្ថានីយចម្រាញ់ប្រេង និងឧស្ម័ន LNG នៅកម្ពុជា
ក្រុមហ៊ុនរបស់ចិន Royal Vopak កំពុងសហការជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាស​​វិនិយោគលើការបង្កើតស្ថានីយចម្រាញ់ប្រេង (Refinery Terminal) និងស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ នៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៧ កក្កដា ២០២៦ បានអនុញ្ញាតឱ្យ លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak ប្រចាំប្រទេសចិន និងអាស៊ីខាងកើត ចូលជួបពិភាក្សាការ​ងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី ១៥-១៧ កក្កដា ឆ្នាំ២០២៦។

ក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) មានជំនាញខ្ពស់ក្នុងការផ្ដល់ដំណោះស្រាយលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្ទុកផលិតផលប្រេង, ឧស្ម័ន, គីមីឥន្ធនៈ (Petrochemical) រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នឥន្ធនៈរាវ (LPG) ជាដើម។

ក្រុមហ៊ុនផ្ដោតសំខាន់លើវិស័យស្នូលមួយចំនួន រួមមាន៖ ស្ថានីយស្តុកថាមពលថ្មី និងប្រកបដោយចីរភាព, ស្ថានីយស្តុកឧស្ម័ន, ស្ថានីយស្តុកគីមីឥន្ធនៈសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម, ស្ថានីយស្តុកសារធាតុគីមី និងស្ថានីយស្តុកប្រេង។

សម្ដេចធិបតីស្វាគមន៍ចំពោះបំណងវិនិយោគ ក៏ដូចជាកិច្ចសហការរវាងក្រុមហ៊ុន Royal Vopak និងក្រុមហ៊ុនដៃគូនៅកម្ពុជា។

ផែនការស្វែងរកឱកាសវិនិយោគលើស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេង គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សំដៅធានាឱ្យបាននូវសន្តិសុខថាមពលនៅប្រទេសកម្ពុជានាពេលអនាគត។

សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា និងបន្តពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បី​ជំរុញផែនការវិនិយោគនៅកម្ពុជាឱ្យលេចចេញជាផ្លែផ្កា៕

The post ក្រុមហ៊ុនចិន Royal Vopak ស្វែងរកឱកាសបង្កើតស្ថានីយចម្រាញ់ប្រេង និងឧស្ម័ន LNG នៅកម្ពុជា appeared first on Kampuchea Thmey Daily.

ឥណ្ឌា​ ប្រឈម​នឹងការ​យកពន្ធ ៥០០% ពីអាមេរិក ជុំវិញ​ការបន្ត​ទិញ​ប្រេង​ពីរុស្ស៊ី​
សេតវិមាន​បាន​ចេញ​ការ​គាំទ្រសេចក្តីព្រាងច្បាប់​ទណ្ឌកម្មដល់​ប្រទេស​ឥណ្ឌា​ ​ដែល​អាចធ្វើឱ្យ​ប្រទេស​នេះ​ប្រឈម​នឹង​ពន្ធរបស់​សហរដ្ឋ​អាមេរិក​​​រហូត​ដល់ ៥០០ភាគរយ ដោយសារតែ​ការ​​​​ទិញប្រេង​របស់រុស្ស៊ីជា​បន្តបន្ទាប់។

ឆ្លើយ​តបទៅនឹងសំណួរ​របស់ទី​ភ្នាក់​ងារ​សារព័ត៌មាន​ ANI នៅ​ថ្ងៃ​ទី​១៤ ខែ​កក្ក​ដា ឆ្នាំ​២០២៦ មន្ត្រីសេតវិមាន​ម្នាក់បានបញ្ជាក់​ថា​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ គាំទ្រច្បាប់​នេះ។ មន្ត្រីរូបនោះ​និយាយថា៖ « ប្រធានាធិបតី ត្រាំ​ គាំទ្រ​សេចក្តីព្រាងច្បាប់​នេះ»។

មេដឹក​នាំ​ឥណ្ឌា និង​ លោក ដូណាល់ ត្រាំ​។​ រូបភាព៖ NDTV World

សំណើនេះ ជាច្បាប់​ទណ្ឌកម្មរុស្ស៊ី ត្រូវបាន​ណែនាំ​ដោយអតីត​សមាជិក​​ព្រឹទ្ធសភាសាធារណ​រដ្ឋ លោក Lindsey Graham រួមជាមួយសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យ លោក Richard Blumenthal ។ ប្រសិន​បើ​ច្បាប់​នេះ​ត្រូវបានអនុម័ត នោះ​វា​នឹងផ្តល់អំណាច​ដល់​ប្រធានាធិបតីអាមេរិក​ក្នុងការដាក់ពន្ធ​រហូត​ដល់ ៥០០ភាគរយ លើការ​នាំចូល​​​របស់​ប្រទេស​ដែល​បន្តធ្វើអាជីវកម្ម​ជាមួយវិស័យ​ថាមពល​របស់​រុស្ស៊ី​។

ពេញ​មួយយុទ្ធនាការសម្រាប់សេចក្តីព្រាងច្បាប់​នេះ លោក Graham ​បានអះអាង​ម្តងហើយម្តងទៀតថា សម្ពាធ​មិន​គួរ​ធ្លាក់​​ត្រឹម​លើ​ទីក្រុង​មូស្គូប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើ​ប្រទេសដែល​រក្សាប្រាក់ចំណូល​ថាមពល​ជា​មួយ​រុស្ស៊ី​ផង​ដែរ។

លោក​តែងតែចង្អុលទៅ​ប្រទេសឥណ្ឌា និងប្រទេសចិន ដោយ​និយាយ​ថា ប្រទេសទាំងពីរ​នេះ​រួមគ្នា​មាន​ជិត ៧០ភាគរយ​នៃការនាំចេញ​ប្រេង ឧស្ម័ន និងប្រេងកាតរបស់រុស្ស៊ី​។

យោង​តាម​ លោក Graham ការកាត់ផ្តាច់​តម្រូវការនេះ​នឹងបង្កើន​សម្ពាធសេដ្ឋកិច្ចលើទីក្រុង​មូស្គូ ហើយក៏​អាច​ជួយ​បញ្ចប់​សង្គ្រាមនៅអ៊ុយ​។

ប្រសិនបើត្រូវ​បានអនុម័ត ច្បាប់នេះ​នឹងផ្តល់ឱ្យប្រធានាធិបតីអាមេរិក​នូវអំណាច​ទូលំទូលាយបំផុត​មួយ​ ដែលសភាបានផ្តល់​ ដើម្បីដាក់ពន្ធ​បន្ទាប់បន្សំ​លើប្រទេសដែល​ធ្វើពាណិជ្ជកម្មជាមួយឧស្សាហកម្មថាមពលរ​បស់រុស្ស៊ី។

យ៉ាង​ណា ស្ថានភាពកាន់តែស្មុគស្មាញ បន្ទាប់ពីការលើកលែងពន្ធបណ្តោះ​អាសន្នរបស់ក្រសួង​រតនាគារអាមេរិក​ ផុត​កំណត់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ។ ការលើកលែងពន្ធនេះ​បានអនុញ្ញាតឱ្យ​ឥណ្ឌា​ទិញប្រេងឆៅរបស់រុស្ស៊ី​ដោយមិនទទួល​បានការដាក់ទណ្ឌកម្ម។ ការផុតកំណត់លើ​​​ពន្ធ​ បាន​ធ្វើឱ្យឥណ្ឌាស្ថិតក្នុងតំបន់ពណ៌ប្រផេះ​ស្រប​ច្បាប់​៕

សម្រួល៖ ណឺ មិនា

The post ឥណ្ឌា​ ប្រឈម​នឹងការ​យកពន្ធ ៥០០% ពីអាមេរិក ជុំវិញ​ការបន្ត​ទិញ​ប្រេង​ពីរុស្ស៊ី​ appeared first on Kampuchea Thmey Daily.

តម្លៃប្រេងលក់រាយបន្តធ្លាក់ចុះ នៅចំពេលរដ្ឋាភិបាលឧបត្ថម្ភធន
តម្លៃប្រេងឥន្ធនៈលក់រាយ​ក្នុងស្រុក​បន្តធ្លាក់ចុះ​ នៅថ្ងៃអង្គារទី ​៣០ មិថុនា ២០២៦ ​ក្នុងនោះប្រេងសាំង​ធម្មតា​ មានតម្លៃ​ ៤០៥០ រៀល មួយលីត្រ ធ្លាក់ចុះ ៣០០ រៀល ចំណែក​ឯ​ប្រេងម៉ាស៊ូត​ធ្លាក់​ចុះ ២៥០ រៀល មកនៅតម្លៃ ៤០០០ រៀល ក្នុងមួយលីត្រ ធៀបនឹងសប្ដាហ៍មុន។ តម្លៃនេះ ​នឹងអនុវត្តចាប់ពីថ្ងៃទី ៣០ មិថុនា ២០២៦​ រហូតដល់ពេល​ជូន​ដំណឹង​ថ្មី។​

​រាជ​រដ្ឋាភិបាលបានបន្ត​បញ្ចុះតម្លៃ​ប្រេង​ចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ ក្នុងគោលបំណងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ​, បញ្ចុះតម្លៃ​១សេន​ដុល្លារ​ ​បន្ថែម​​ទៀត​ក្នុងមួយ​លីត្រនៅពេលដែលប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុង១​បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០​ ដុល្លារ​​ក្នុង១​បារ៉ែល, ​បញ្ចុះ​ពន្ធ​នាំចូល​ដល់សូន្យ ​និង​បញ្ចុះអាករលើតម្លៃបន្ថែម​លើប្រេងសាំង ​និងប្រេងម៉ាស៊ូត ​ដល់សូន្យ។​

​បញ្ចុះអាករពិសេស​លើប្រេងសាំងពី ៣០% ​មក ១៥% ​និងប្រេងម៉ាស៊ូតពី ៤% មក ០ ​និង​បញ្ចុះ​អាករ​លើ​តម្លៃបន្ថែម​លើប្រេង​សាំងពី ១០% ​មក ៤% ​និងប្រេងម៉ាស៊ូត​ពី ១០% ​មកសូន្យ៕ ​

The post តម្លៃប្រេងលក់រាយបន្តធ្លាក់ចុះ នៅចំពេលរដ្ឋាភិបាលឧបត្ថម្ភធន appeared first on Kampuchea Thmey Daily.

​អ៊ីរ៉ង់​​ លក់​ប្រេង​ឆៅ​បញ្ចុះ​ថ្លៃ​​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ទៅ​​ឲ្យ​ចិន​​ ក្រោយ​ច្រក​ហ័រមូសបើក​វិញ​​
អ្នកលក់ប្រេងឆៅអ៊ីរ៉ង់ទៅកាន់ប្រទេសចិន បាន​ទម្លាក់​តម្លៃ​​ប្រេង​ឆៅ បន្ទាប់ពី​ប្រទេស​អ៊ីរ៉ង់បានចាប់ផ្តើមដឹកជញ្ជូនប្រេងរាប់លានបារ៉ែលចេញពីច្រកសមុទ្រ Hormuz បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយសហរដ្ឋអាមេរិក។ ​នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃចន្ទ។

កប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់​តាមច្រក​ហ័រមូស។ Reuters

សេចក្តីរាយការណ៍​នោះ​ បានលើក​ឡើង​​ថា ទំនិញប្រេងឆៅ​ប្រភេទ​​ស្រាលរបស់អ៊ីរ៉ង់សម្រាប់​ផ្គត់ផ្គង់​​នៅ​​ក្នុង​ខែកក្កដាត្រូវបាន​លក់​​​ក្នុង​បញ្ចុះតម្លៃពី ២.៥០ ដុល្លារទៅ ៥​ដុល្លារក្នុងមួយបារ៉ែលធៀបនឹងតម្លៃ​ប្រេង​​ស្តង់ដារ ​​ប្រភេទ​​ Brent ដែល​ត្រូវ​បាន​លក់​ចែក​ចាយ​នៅ​ទីផ្សារ​​អឺរ៉ុប។​ នេះបើយោងតាមការដកស្រង់សម្តីរបស់មនុស្សដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងពាណិជ្ជកម្ម ដែល​ Bloomberg បានដកស្រង់​។​

​ក្រៅ​ពី​ការ​លក់​​បញ្ចុះ​ថ្លៃ​នោះ​ហើយ ​តាមសេចក្តីរាយការណ៍ អ៊ីរ៉ង់​នៅ​លក់​​​​​បញ្ចុះតម្លៃ​ពិសេស​​ប្រហែល ១ ដុល្លារ​​​ទៀត​ក្នុងមួយបារ៉ែលមុនពេលកិច្ចព្រមព្រៀង។

ទីភ្នាក់ងារព័ត៌មាន Bloomberg បាននិយាយនៅក្នុង​សេចក្តី​​រាយការណ៍​ដាច់ដោយឡែកមួយថា អ៊ីរ៉ង់បានបង្កើនបរិមាណ​បូម​ប្រេងឆៅដែលខ្លួនផ្ញើដោយបើកចំហតាមរយៈច្រកសមុទ្រ Hormuz ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ខណៈដែលសកម្មភាពដឹកជញ្ជូនក្នុងតំបន់បានកើនឡើង ខណៈពេលដែលទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនបានខិតខំឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។

ប្រេងឆៅអ៊ីរ៉ង់ប្រហែលប្រាំមួយលានបារ៉ែលស្ថិតនៅលើនាវាដឹកប្រេងធំបីគ្រឿងដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិកគឺ Elva, Virgo និង Vigor ដែលបានចូលទៅក្នុងចំណុចស្ទះនៅព្រឹកថ្ងៃចន្ទ ដោយដកស្រង់ទិន្នន័យតាមដានកប៉ាល់៕​​

រ៉ាន់ រើយ​

The post ​អ៊ីរ៉ង់​​ លក់​ប្រេង​ឆៅ​បញ្ចុះ​ថ្លៃ​​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ទៅ​​ឲ្យ​ចិន​​ ក្រោយ​ច្រក​ហ័រមូសបើក​វិញ​​ appeared first on Kampuchea Thmey Daily.

​ប្រឈមខ្វះប្រេងយន្តហោះ​ អ៊ីតាលី​ ជូនដំណឹង​​​ពីការ​​ផ្គត់ផ្គត់​​មានកម្រិត​
អាកាសយានដ្ឋានជាច្រើននៅក្នុងប្រទេសអ៊ីតាលីបានចេញសេចក្តីជូនដំណឹងអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈមានកំណត់សម្រាប់រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈដែលជម្លោះនៅមជ្ឈិមបូព៌ាបង្ហាញសញ្ញាតិចតួចនៃការបញ្ចប់​​​ដែលអាច​ធ្វើ​ឲ្យស្ថានភាព​នៃ​​​​វិបត្តិ​ប្រេងឥន្ធនៈ​ធូរស្រាលវិញ​​។ យោង​សេចក្តីរាយការណ៍​របស់ Bloomberg​។

អាកាសយានដ្ឋាន Bologna។ MSFS

យោងតាមសេចក្តីជូនដំណឹងដល់​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ ការរឹតបន្តឹងប្រេងឥន្ធនៈសម្រាប់ជើងហោះហើរត្រូវបានណែនាំនៅអាកាសយានដ្ឋាន Bologna, Milan Linate, Treviso និង Venice។

នៅទីក្រុង Venice អាជ្ញាធរបាននិយាយថា អាទិភាពនឹងត្រូវបានផ្តល់ទៅឱ្យជើងហោះហើរ​ផ្នែក​​វេជ្ជសាស្រ្ត រដ្ឋ និងជើងហោះហើរដែលលើសពីបីម៉ោង។

សម្រាប់ជើងហោះហើរផ្សេងទៀតក្រោមបីម៉ោង ​ទទួលបាន​​​​បរិមាណ​ជា​អតិបរមា​ ចំនួន​២០០០​លីត្រក្នុងមួយយន្តហោះ​ដែល​នឹង​ដាក់​​​ឲ្យ​អនុវត្ត។

បទប្បញ្ញត្តិស្រដៀងគ្នានេះដែរ​ ត្រូវបានរួមបញ្ចូលនៅក្នុងសេចក្តីជូនដំណឹងសម្រាប់​​អាកាសយានដ្ឋាន Bologna និង Treviso។

សេចក្តីជូនដំណឹងនេះមាន​សុពលភាព​ចាប់ពីថ្ងៃទី ២ខែមេសា ដល់ថ្ងៃទី ៩ខែមេសា។

សេចក្តីជូនដំណឹងនិយាយថា ភាពអាចរកបាននៃយន្តហោះប្រេងឥន្ធនៈ A1 របស់ក្រុមហ៊ុន Air BP Italia មានកំណត់។

ការរឹតបន្តឹងនៅក្នុងប្រទេសអ៊ីតាលីគឺជាឧទាហរណ៍ដំបូងបំផុតនៃការខ្វះខាតប្រេងឥន្ធនៈនៅអឺរ៉ុបដែលចាប់ផ្តើមប៉ះពាល់ដល់ប្រតិបត្តិការចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅមជ្ឈិមបូព៌ា និងនាំឱ្យមានការបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាព ដែល​ធ្វើឱ្យការផ្គត់ផ្គង់ប្រេងឆៅ ឧស្ម័ន និងផលិតផលដូចជាប្រេងឥន្ធនៈយន្តហោះដល់អតិថិជនសកលត្រូវបានស្ទះ៕​

The post ​ប្រឈមខ្វះប្រេងយន្តហោះ​ អ៊ីតាលី​ ជូនដំណឹង​​​ពីការ​​ផ្គត់ផ្គត់​​មានកម្រិត​ appeared first on Kampuchea Thmey Daily.

ក្រោយ​ជោគ​ជ័យ​លើក​ទី​១ រុស្ស៊ី​គ្រោង​បញ្ជូន​កប៉ាល់​ដឹក​ប្រេង​ទី​២ ចូល​​ជួយ​គុយ​បា​
រដ្ឋ​មន្ត្រី​ក្រសួង​ថាមពលរុស្ស៊ី បាន​ឱ្យ​ដឹង​ថា ប្រទេស​រុស្ស៊ី​មាន​គម្រោង​បញ្ជូន​កប៉ាល់​ដឹក​ប្រេង​ទី​២​​ទៅ​កាន់​ប្រទេសគុយបា ក្រោយ​ជោគជ័យ​លើ​កប៉ាល់​ទី​១នៅ​ដើម​សប្តាហ៍នេះ ខណៈប្រទេសកោះ​គុយ​បា​កំពុង​តស៊ូ​ក្រោម​ការ​បិទ​ផ្លូវ​ប្រេង​ដ៏​ធ្ងន់​ធ្ងរ​របស់​សហរដ្ឋអាមេរិក​។

យោង​តាម Al Jazeera ផ្សាយ​ទី​០២ ខែមេសា ឆ្នាំ​២០២៦ រដ្ឋ​មន្ត្រី​ក្រសួង​ថាមពលរុស្ស៊ី លោក Sergei Tsivilev និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប្រេង​​​កំពុងរៀប​ចំ​​ នាំយក​ទៅ​កាន់​ប្រទេស​គុយបា​។

លោក Tsivilev និយាយថា​៖ « គុយបាកំពុង​ស្ថិត​ក្នុងការ​បិទ​ផ្លូវ​​ប្រេង​ទាំងស្រុង ហើយ​គ្មាន​នាវា​ដឹក​ប្រេង​ណា​ទៅ​ដល់​ប្រទេស​ដែន​កោះ​នេះ​ទេ​។ នាវា​​រុស្ស៊ីមួយគ្រឿងបាន​ទម្លុះ​ការ​បិទ​ផ្លូវ​។ វា​ជា​នាវាដំបូងដែល​បាន​ទៅដល់កោះនេះ​កាល​ពី​ដើម​សប្តាហ៍​»​។

រដ្ឋ​មន្ត្រី​ក្រសួង​ថាមពលរុស្ស៊ី លោក Sergei Tsivilev ។ រូបភាព៖ TASS

លោក​បន្ត​ថា​៖ « ឥឡូវនេះនាវាទីពីរកំពុង​ត្រៀម​ខ្លួន​ចេញ​ទៅ​គុយ​បា​​។ យើង​នឹង​មិនទុកឱ្យប្រជាជនគុយបា​នៅ​ម្នាក់ឯងក្នុងបញ្ហានោះ​ទេ»។

ការ​អត្ថាធិប្បាយរបស់រដ្ឋ​មន្ត្រីរុស្ស៊ី​កើតឡើង​ត្រឹមតែប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​នាវា​ដឹកប្រេង​រុស្ស៊ីមួយគ្រឿង​បាន​ដឹកប្រេង​ឆៅ​ប្រហែល ​៧០០ ០០០បារ៉ែល​ចត​នៅ​ស្ថានីយប្រេង Matanzas របស់​គុយបា​កាល​ពី​ថ្ងៃអង្គារ​។

មិន​តែ​ប៉ុណ្ណោះ នេះ​ជាការដឹក​ជញ្ជូន​ប្រេងដ៏សំខាន់​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​បី​ខែ​។

គួរ​បញ្ជាក់​ថារដ្ឋបាលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បិទ​ផ្លូវ​ប្រេងឥន្ធនៈ​របស់ប្រទេស​គុយបា ប៉ុន្តែលើក​លែងកាល​ពី​សប្តាហ៍​មុន​​វិញ​ ​អនុញ្ញាតឱ្យមាន​ការដឹក​ជញ្ជូនប្រេង​នៅសប្តាហ៍នេះក្នុង​ហេតុផលមនុស្សធម៌។

ប្រទេសគុយបាបាន​ស៊ូទ្រាំនឹងការ​ដាច់ចរន្តអគ្គិសនីអស់​ជា​ច្រើនសប្តាហ៍ កំណត់​លើ​កម្រិតនៃ​ការ​ប្រើ​ប្រាស់​ប្រេងឥន្ធនៈ និង​កង្វះ​ខាត​ស្បៀង​អាហារ​ចាប់​តាំង​ពី​រដ្ឋ​បាល លោក ត្រាំ​ បាន​បិទ​ផ្លូវ​ប្រេង​ចាប់​តាំង​ពី​ដើមឆ្នាំ ២០២៦ ៕

កប៉ាល់​ដឹក​ប្រេង​រុស្ស៊ី។ រូបភាព៖ Reuters

ប្រែសម្រួល៖ ណឺ មិនា

The post ក្រោយ​ជោគ​ជ័យ​លើក​ទី​១ រុស្ស៊ី​គ្រោង​បញ្ជូន​កប៉ាល់​ដឹក​ប្រេង​ទី​២ ចូល​​ជួយ​គុយ​បា​ appeared first on Kampuchea Thmey Daily.

ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យស្រាវជ្រាវ និងចាត់វិធានការតឹងរ៉ឹងបំផុតចំពោះករណីលួចនាំប្រេងចូលពីថៃ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣មេសានេះថា សម្តេចបានឃើញសារព័ត៌មានថៃចុះផ្សាយពីបណ្តាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចបានចេញបទបញ្ជាដាក់ឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការស្រាវជ្រាវឱ្យបានច្បាស់លាស់។ បើមានករណីពិតប្រាកដ ត្រូវស្វែងរកមុខសញ្ញាពាក់ព័ន្ធទាំងអស់ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។

សម្តេចបានបញ្ជាក់បន្ថែមថា ប្រសិនពាក់ព័ន្ធក្រុមហ៊ុនប្រេងណា ត្រូវដកអាជ្ញាប័ណ្ណ។ បើមានមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ត្រូវបញ្ចប់តួនាទី និងបណ្តេញចេញពីក្របខណ្ឌជាកំហិត ដោយមិនគិតពីឋានៈឡើយ។

សម្តេចក៏បានរំលឹកដែរថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីថៃ តាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយកម្ពុជាមានប្រភពប្រេងពីប្រទេសដទៃគ្រប់គ្រាន់ គ្មានការចាំបាច់នាំចូលពីថៃទៀតទេ៕

The post ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យស្រាវជ្រាវ និងចាត់វិធានការតឹងរ៉ឹងបំផុតចំពោះករណីលួចនាំប្រេងចូលពីថៃ appeared first on Kampuchea Thmey Daily.

មិនត្រឹមបញ្ជូន​សហការលើវិស័យកងទ័ពទេ ជប៉ុន​​ក៏ជួយ​ផ្តល់​ប្រេង​ដល់​ហ្វីលីពីន​ក្នុងគ្រាវិបត្តិ​
ប្រទេសហ្វីលីពីនកំពុង​ប្រឈមមុខ​នឹងវិបត្តិប្រេងឥន្ធនៈ​ធ្ងន់​ធ្ងរ​គិត​ត្រឹម​ខែមីនា ឆ្នាំ២០២៦ ដោយមាន​ស្តុកប្រេងមាន​​ត្រឹម​តែ​ជាង​ ៤៥ថ្ងៃ​ប៉ុណ្ណោះ។ ប្រទេស​នេះ​​មាន​ប្រជា​ជន​ជាង​១១៥លាន​នាក់​ និង​ជាប់​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី​១២នៅ​លើ​ពិភពលោក ​ថែម​ទាំង​ប្រកាសអាសន្ន​លើ​វិស័យ​ថាមពល​បន្ទាប់​ពីការផ្គត់ផ្គង់​នាំ​ចូល​បានធ្លាក់ចុះ​ ដោយ​សារ​សង្រ្គាម​នៅ​មជ្ឈិម​បូព៌ា។

យោង​តាម​ CNN និង​រ៉យទ័រផ្សាយ​ចុង​ខែមីនា ឆ្នាំ​២០២៦ ប្រទេសហ្វីលីពីន​នាំ​ចូលប្រេង​ឆៅ ៩៨% ពី​ខាង​ក្រៅ ភាគ​ច្រើនមកពីមជ្ឈិមបូព៌ាតែ​​ត្រូវបាន​រំខាន​ដោយ​ជម្លោះនៅ​​អ៊ីរ៉ង់​។

យ៉ាង​ណា​ប្រទេស​ជប៉ុន​កំពុងផ្តល់​ប្រេង​ម៉ាស៊ូត​ដល់​ប្រទេសនេះ​​ ក្នុងនាមជាដៃគូ​ដ៏សំខាន់មួយ​ដើម្បី​ធានា​ពី​ស្ថិរភាព​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់ក្នុង​តំ​បន់។

នាយក​រដ្ឋ​មន្រ្តី​ជប៉ុន លោក​ស្រី ណាសាអេ តាកាអ៊ិឈិ។ រូបភាព៖ Reuters

ស្ថានភាព​និង​កង្វះ​ខាត​ប្រេងនៅហ្វីលីពីន​

ភាព​អាសន្ន​របស់​ជាតិ៖ ប្រទេស​ហ្វីលីពីន​បានប្រកាសអាសន្ន​ថាមពល​ជាតិ ដោយ​សារតែបញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈធ្ងន់ធ្ងរ​កើត​ចេញ​ពី​ជម្លោះ​អ៊ី​រ៉ង់​ រំខានដល់​ការ​ដឹកជញ្ជូន​នៅមជ្ឈិមបូព៌ា​។

វិបត្តិផ្គត់ផ្គង់៖ របាយការណ៍មួយ​បង្ហាញ​ថា​ការ​ផ្គត់ផ្គង់ប្រេង​នៅ​ហ្វី​លីពីន​​មាន​កំណត់​ក្នុងរយៈពេល ៤៥ថ្ងៃ នាំឱ្យមានការនាំចូល​ប្រេង​ម៉ា​ស៊ូត​ចំនួន ១៤២ ០០០ បារ៉ែល​ពីប្រទេស​ជប៉ុន​នៅចុងខែមីនា ឆ្នាំ ២០២៦​។

ការពឹងផ្អែកខ្ពស់៖ ប្រទេសនេះ​ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូល ដោយ​ប្រេងឆៅ ៩៨% មក​ពីមជ្ឈិមបូព៌ា។

ផលប៉ះពាល់នៃការខ្វះខាតក្នុងតំបន់៖ ទោះបីជាប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួនរងផលប៉ះពាល់ក៏ដោយ តែ​ហ្វីលីពីនស្ថិត​ក្នុងចំណោម​ប្រទេស​រងផលប៉ះពាល់ខ្លាំងបំផុត ដែលនាំឱ្យកូដករ​ដឹក​ជញ្ជូន​តវ៉ា​ប្រឆាំង​នឹង​តម្លៃ​ហក់​ឡើង​ខ្ពស់។

+ ហេតុអ្វីបាន​ជាប្រទេសជប៉ុនផ្គត់ផ្គង់​ប្រេងក្នុង​ប្រទេស​ហ្វី​លីពីន? មាន​ហេតុ​ផល​៤​ យ៉ាង​ដែល​ទី​ក្រុង​តូក្យូ​បញ្ចេញ​ស្តុង​ប្រេង​របស់​ខ្លួន​ ជួយ​ហ្វីលីពីន!

ទី​១. សាមគ្គីភាពខ្សែសង្វាក់ផ្គត់ផ្គង់៖ ប្រទេសជប៉ុនមាន​គោលបំណង​រក្សាសន្តិសុខថាមពល​សម្រាប់ប្រទេសអាស៊ាន ជាកន្លែងដែលជប៉ុន​​បង្កើត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។

ទី២. ការចេញស្តុកប្រេងជាយុទ្ធសាស្ត្រ៖ ប្រទេសជប៉ុនមានទុន​បម្រុង​យ៉ាង​ច្រើនដែល​គ្របដណ្តប់លើការប្រើប្រាស់​ជាង ​៨ខែ ដែល​កំពុងទាញ​យកទុនបម្រុងទាំងនេះ​ ដើម្បី​រក្សាស្ថិរភាពការផ្គត់ផ្គង់ក្នុង​តំបន់។

ទី៣. ពង្រឹងចំណងមិត្តភាព៖ ជប៉ុនកំពុងជួយប្រទេស​ដូចជាហ្វីលីពីន និង​វៀតណាម ដើម្បី​ទប់ទល់នឹងអស្ថិរភាពក្នុងតំបន់​ដែល​កំពុងកើនឡើង ​និងធានាការផ្គត់ផ្គង់ថាមពល អំឡុងសង្គ្រាមនៅអ៊ីរ៉ង់​។

ទី៤. ការគាំទ្រយ៉ាងសកម្ម៖ ក្រៅពីប្រេងម៉ាស៊ូតជាង ១៤០ ០០០ បារ៉ែល​​​ដឹកជញ្ជូន​ទៅ​ហ្វី​លីពីន​ ប្រទេសជប៉ុនក៏​គាំទ្រវិធានការ​សន្សំសំចៃថាមពល​ផង​ដែរ​៕

ប្រែសម្រួល៖ ណឺ មិនា

The post មិនត្រឹមបញ្ជូន​សហការលើវិស័យកងទ័ពទេ ជប៉ុន​​ក៏ជួយ​ផ្តល់​ប្រេង​ដល់​ហ្វីលីពីន​ក្នុងគ្រាវិបត្តិ​ appeared first on Kampuchea Thmey Daily.