Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​ ប្រឈម​នឹងការ​យកពន្ធ ៥០០% ពីអាមេរិក ជុំវិញ​ការបន្ត​ទិញ​ប្រេង​ពីរុស្ស៊ី​

បានផុស

នៅ

សេតវិមាន​បាន​ចេញ​ការ​គាំទ្រសេចក្តីព្រាងច្បាប់​ទណ្ឌកម្មដល់​ប្រទេស​ឥណ្ឌា​ ​ដែល​អាចធ្វើឱ្យ​ប្រទេស​នេះ​ប្រឈម​នឹង​ពន្ធរបស់​សហរដ្ឋ​អាមេរិក​​​រហូត​ដល់ ៥០០ភាគរយ ដោយសារតែ​ការ​​​​ទិញប្រេង​របស់រុស្ស៊ីជា​បន្តបន្ទាប់។

ឆ្លើយ​តបទៅនឹងសំណួរ​របស់ទី​ភ្នាក់​ងារ​សារព័ត៌មាន​ ANI នៅ​ថ្ងៃ​ទី​១៤ ខែ​កក្ក​ដា ឆ្នាំ​២០២៦ មន្ត្រីសេតវិមាន​ម្នាក់បានបញ្ជាក់​ថា​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ គាំទ្រច្បាប់​នេះ។ មន្ត្រីរូបនោះ​និយាយថា៖ « ប្រធានាធិបតី ត្រាំ​ គាំទ្រ​សេចក្តីព្រាងច្បាប់​នេះ»។

មេដឹក​នាំ​ឥណ្ឌា និង​ លោក ដូណាល់ ត្រាំ​។​ រូបភាព៖ NDTV World
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើនេះ ជាច្បាប់​ទណ្ឌកម្មរុស្ស៊ី ត្រូវបាន​ណែនាំ​ដោយអតីត​សមាជិក​​ព្រឹទ្ធសភាសាធារណ​រដ្ឋ លោក Lindsey Graham រួមជាមួយសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យ លោក Richard Blumenthal ។ ប្រសិន​បើ​ច្បាប់​នេះ​ត្រូវបានអនុម័ត នោះ​វា​នឹងផ្តល់អំណាច​ដល់​ប្រធានាធិបតីអាមេរិក​ក្នុងការដាក់ពន្ធ​រហូត​ដល់ ៥០០ភាគរយ លើការ​នាំចូល​​​របស់​ប្រទេស​ដែល​បន្តធ្វើអាជីវកម្ម​ជាមួយវិស័យ​ថាមពល​របស់​រុស្ស៊ី​។

ពេញ​មួយយុទ្ធនាការសម្រាប់សេចក្តីព្រាងច្បាប់​នេះ លោក Graham ​បានអះអាង​ម្តងហើយម្តងទៀតថា សម្ពាធ​មិន​គួរ​ធ្លាក់​​ត្រឹម​លើ​ទីក្រុង​មូស្គូប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើ​ប្រទេសដែល​រក្សាប្រាក់ចំណូល​ថាមពល​ជា​មួយ​រុស្ស៊ី​ផង​ដែរ។

លោក​តែងតែចង្អុលទៅ​ប្រទេសឥណ្ឌា និងប្រទេសចិន ដោយ​និយាយ​ថា ប្រទេសទាំងពីរ​នេះ​រួមគ្នា​មាន​ជិត ៧០ភាគរយ​នៃការនាំចេញ​ប្រេង ឧស្ម័ន និងប្រេងកាតរបស់រុស្ស៊ី​។

យោង​តាម​ លោក Graham ការកាត់ផ្តាច់​តម្រូវការនេះ​នឹងបង្កើន​សម្ពាធសេដ្ឋកិច្ចលើទីក្រុង​មូស្គូ ហើយក៏​អាច​ជួយ​បញ្ចប់​សង្គ្រាមនៅអ៊ុយ​។

ប្រសិនបើត្រូវ​បានអនុម័ត ច្បាប់នេះ​នឹងផ្តល់ឱ្យប្រធានាធិបតីអាមេរិក​នូវអំណាច​ទូលំទូលាយបំផុត​មួយ​ ដែលសភាបានផ្តល់​ ដើម្បីដាក់ពន្ធ​បន្ទាប់បន្សំ​លើប្រទេសដែល​ធ្វើពាណិជ្ជកម្មជាមួយឧស្សាហកម្មថាមពលរ​បស់រុស្ស៊ី។

យ៉ាង​ណា ស្ថានភាពកាន់តែស្មុគស្មាញ បន្ទាប់ពីការលើកលែងពន្ធបណ្តោះ​អាសន្នរបស់ក្រសួង​រតនាគារអាមេរិក​ ផុត​កំណត់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ។ ការលើកលែងពន្ធនេះ​បានអនុញ្ញាតឱ្យ​ឥណ្ឌា​ទិញប្រេងឆៅរបស់រុស្ស៊ី​ដោយមិនទទួល​បានការដាក់ទណ្ឌកម្ម។ ការផុតកំណត់លើ​​​ពន្ធ​ បាន​ធ្វើឱ្យឥណ្ឌាស្ថិតក្នុងតំបន់ពណ៌ប្រផេះ​ស្រប​ច្បាប់​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម