Connect with us

សេដ្ឋកិច្ច

តម្លៃប្រេងលក់រាយបន្តធ្លាក់ចុះ នៅចំពេលរដ្ឋាភិបាលឧបត្ថម្ភធន

បានផុស

នៅ

តម្លៃប្រេងឥន្ធនៈលក់រាយ​ក្នុងស្រុក​បន្តធ្លាក់ចុះ​ នៅថ្ងៃអង្គារទី ​៣០ មិថុនា ២០២៦ ​ក្នុងនោះប្រេងសាំង​ធម្មតា​ មានតម្លៃ​ ៤០៥០ រៀល មួយលីត្រ ធ្លាក់ចុះ ៣០០ រៀល ចំណែក​ឯ​ប្រេងម៉ាស៊ូត​ធ្លាក់​ចុះ ២៥០ រៀល មកនៅតម្លៃ ៤០០០ រៀល ក្នុងមួយលីត្រ ធៀបនឹងសប្ដាហ៍មុន។ តម្លៃនេះ ​នឹងអនុវត្តចាប់ពីថ្ងៃទី ៣០ មិថុនា ២០២៦​ រហូតដល់ពេល​ជូន​ដំណឹង​ថ្មី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រាជ​រដ្ឋាភិបាលបានបន្ត​បញ្ចុះតម្លៃ​ប្រេង​ចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ ក្នុងគោលបំណងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ​, បញ្ចុះតម្លៃ​១សេន​ដុល្លារ​ ​បន្ថែម​​ទៀត​ក្នុងមួយ​លីត្រនៅពេលដែលប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុង១​បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០​ ដុល្លារ​​ក្នុង១​បារ៉ែល, ​បញ្ចុះ​ពន្ធ​នាំចូល​ដល់សូន្យ ​និង​បញ្ចុះអាករលើតម្លៃបន្ថែម​លើប្រេងសាំង ​និងប្រេងម៉ាស៊ូត ​ដល់សូន្យ។​

​បញ្ចុះអាករពិសេស​លើប្រេងសាំងពី ៣០% ​មក ១៥% ​និងប្រេងម៉ាស៊ូតពី ៤% មក ០ ​និង​បញ្ចុះ​អាករ​លើ​តម្លៃបន្ថែម​លើប្រេង​សាំងពី ១០% ​មក ៤% ​និងប្រេងម៉ាស៊ូត​ពី ១០% ​មកសូន្យ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម