ព័ត៌មានអន្ដរជាតិ
ក្រោយជោគជ័យលើកទី១ រុស្ស៊ីគ្រោងបញ្ជូនកប៉ាល់ដឹកប្រេងទី២ ចូលជួយគុយបា
រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី បានឱ្យដឹងថា ប្រទេសរុស្ស៊ីមានគម្រោងបញ្ជូនកប៉ាល់ដឹកប្រេងទី២ទៅកាន់ប្រទេសគុយបា ក្រោយជោគជ័យលើកប៉ាល់ទី១នៅដើមសប្តាហ៍នេះ ខណៈប្រទេសកោះគុយបាកំពុងតស៊ូក្រោមការបិទផ្លូវប្រេងដ៏ធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក។
យោងតាម Al Jazeera ផ្សាយទី០២ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Sergei Tsivilev និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រេងកំពុងរៀបចំ នាំយកទៅកាន់ប្រទេសគុយបា។
លោក Tsivilev និយាយថា៖ « គុយបាកំពុងស្ថិតក្នុងការបិទផ្លូវប្រេងទាំងស្រុង ហើយគ្មាននាវាដឹកប្រេងណាទៅដល់ប្រទេសដែនកោះនេះទេ។ នាវារុស្ស៊ីមួយគ្រឿងបានទម្លុះការបិទផ្លូវ។ វាជានាវាដំបូងដែលបានទៅដល់កោះនេះកាលពីដើមសប្តាហ៍»។

លោកបន្តថា៖ « ឥឡូវនេះនាវាទីពីរកំពុងត្រៀមខ្លួនចេញទៅគុយបា។ យើងនឹងមិនទុកឱ្យប្រជាជនគុយបានៅម្នាក់ឯងក្នុងបញ្ហានោះទេ»។
ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីរុស្ស៊ីកើតឡើងត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាដឹកប្រេងរុស្ស៊ីមួយគ្រឿងបានដឹកប្រេងឆៅប្រហែល ៧០០ ០០០បារ៉ែលចតនៅស្ថានីយប្រេង Matanzas របស់គុយបាកាលពីថ្ងៃអង្គារ។
មិនតែប៉ុណ្ណោះ នេះជាការដឹកជញ្ជូនប្រេងដ៏សំខាន់លើកដំបូងក្នុងរយៈពេលជិតបីខែ។
គួរបញ្ជាក់ថារដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបិទផ្លូវប្រេងឥន្ធនៈរបស់ប្រទេសគុយបា ប៉ុន្តែលើកលែងកាលពីសប្តាហ៍មុនវិញ អនុញ្ញាតឱ្យមានការដឹកជញ្ជូនប្រេងនៅសប្តាហ៍នេះក្នុងហេតុផលមនុស្សធម៌។
ប្រទេសគុយបាបានស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនីអស់ជាច្រើនសប្តាហ៍ កំណត់លើកម្រិតនៃការប្រើប្រាស់ប្រេងឥន្ធនៈ និងកង្វះខាតស្បៀងអាហារចាប់តាំងពីរដ្ឋបាល លោក ត្រាំ បានបិទផ្លូវប្រេងចាប់តាំងពីដើមឆ្នាំ ២០២៦ ៕

ប្រែសម្រួល៖ ណឺ មិនា
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


