ផលិតផលចំណីអាហារថៃ Archives - Kampuchea Thmey Daily

បទវិចារណកថា មហារីកទំនិញខុសច្បាប់៖ ធ្វើដូចម្ដេចដើម្បីបង្ខំឱ្យមន្ត្រីនិងឈ្មួញគោរពច្បាប់និងសីលធម៌ដើម្បីជាតិ?
​ការរកឃើញនិងការចុះបង្ក្រាបជាបន្តបន្ទាប់នូវឃ្លាំងស្តុក និងការចែកចាយទំនិញគេចពន្ធនិងខូចគុណភាពនាំចូលពីប្រទេសជិតខាងមានប្រទេសថៃជាដើម ដូចជា សាច់បង្កក គ្រឿងទេស ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ នៅក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ មិនមែនគ្រាន់តែជាព័ត៌មានបង្ក្រាបបទល្មើសសេដ្ឋកិច្ចធម្មតានោះទេ ប៉ុន្តែវាគឺជា «សញ្ញាអាសន្ន»មួយ ដែលកំពុងដាស់តឿនយើងទាំងអស់គ្នាឱ្យមើលឃើញពីមហារីកសង្គមដ៏គ្រោះថ្នាក់។ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវការណ៍ពិតដ៏ជូរចត់ពីរគឺ៖ ទីមួយ ភាពលោភលន់អសីលធម៌របស់អាជីវករមួយក្តាប់តូច និងទីពីរ ភាពចន្លោះប្រហោងនៃប្រព័ន្ធត្រួតពិនិត្យ និងការអនុវត្តច្បាប់។

​នៅពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ធ្វើពហិការមិនប្រើប្រាស់ទំនិញនាំចូល ដើម្បីបង្ហាញពីមនសិការជាតិ និងការ​លើកស្ទួយផលិតផលក្នុងស្រុក បែរជាមានឈ្មួញទុច្ចរិតលួច «ដើរផ្ទុយពីមនសិការរួម និងបន្តជាន់ឈ្លីទឹកចិត្តស្នេហាជាតិ» ដោយនាំចូលទំនិញខុសច្បាប់មកវាយលុកទីផ្សារកម្ពុជាទៅវិញ។ ការធ្វើបែបនេះមិនត្រឹមតែជាការបំផ្លាញទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាជាការ «ក្បត់ទំនុកចិត្តជាតិឯង» យ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចលើកលែងបាន។

តថភាពដ៏គួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺ វត្តមាននៃទំនិញខុសច្បាប់ទាំងនេះបានក្លាយជា «មុខកាំបិតដ៏មុតស្រួចពីរ»៖ មួយគឺ «ចាក់ទម្លុះសុខភាពសាធារណៈ» តាមរយៈចំណីអាហារគីមី និងពីរគឺ «កាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ច» របស់អាជីវករក្នុងស្រុក។»

យើងត្រូវហ៊ានសម្លឹងមើលការណ៍ពិតថា ទំនិញដែលលួចលាក់នាំចូលដោយគេចពន្ធ ភាគច្រើនជាទំនិញអន់គុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ឬត្រូវបានលួចកែថ្ងៃផុតកំណត់។ របស់អស់ទាំងនេះគឺជា «ឃាតករលាក់មុខ» ដែលកំពុងបំពុលសុខភាពពលរដ្ឋខ្មែររាប់លាននាក់ បង្កជាជំងឺកាចសាហាវ ដូចជា មហារីក និងខូចតម្រងនោម ដែលធ្វើឱ្យរដ្ឋ និងគ្រួសារត្រូវខាតបង់ថវិកាយ៉ាងសន្ធឹកសន្ធាប់លើវិស័យសុខាភិបាល និងបំផ្លាញធនធានមនុស្សរបស់ជាតិ។

បើក្រឡេកមកមើលផ្នែកសេដ្ឋកិច្ចវិញ ទំនិញគេចពន្ធទាំងនេះ មានតម្លៃថោកជា​ងទំនិញស្របច្បាប់ ដែលធ្វើឱ្យអាជីវករស្មោះត្រង់ និងសហគ្រាសក្នុងស្រុក ត្រូវដួលរលំ និងបិទទ្វារជាបន្តបន្ទាប់ ពីព្រោះមិនអាចប្រកួតប្រជែងតម្លៃបាន។ ជាងនេះទៅទៀត វាកំពុងបង្កើត «វិបត្តិទំនុកចិត្ត» យ៉ាងធ្ងន់ធ្ងរលើទីផ្សារកម្ពុជា ដែលអាចធ្វើឱ្យអ្នកវិនិយោគបរទេសមានការរអ៊ូរទាំ ឬរារែកក្នុងការនាំចូលទំនិញស្តង់ដារមកប្រកួតប្រជែង។

ការវះកាត់ខ្សែចង្វាក់ទុច្ចរិតដោយច្បាប់និងសីលធម៌

​ទំនិញខុសច្បាប់រាប់សិបតោន មិនអាចហោះរំលងមេឃមកដល់បេះដូងនៃរាជធានីភ្នំពេញបានឡើយ បើគ្មានការបើកដៃ ឬការគប់គិតជាប្រព័ន្ធនោះទេ។ ដូច្នេះ ការអនុវត្តច្បាប់ និងសីលធម៌ត្រូវតែធ្វើឡើងចំពោះតួអង្គទាំង៣ក្រុមគឺ៖

១. ក្រុមឈ្មួញទុច្ចរិត៖ ត្រូវតែឈប់ប្រើត្រឹមវិធានការដកហូតទំនិញ និងពិន័យជាប្រាក់។ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល និងសេវា ត្រូវតែអនុវត្តឱ្យដល់កំពូល ពោលគឺ «ដកហូតអាជ្ញាប័ណ្ណរជារៀងហូត បិទអាជីវកម្មជាស្ថាពរ និងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ» រួមទាំងការផ្សព្វផ្សាយឈ្មោះក្រុមហ៊ុនជាសាធារណៈ ដើម្បីឱ្យសង្គមធ្វើពហិការ។

២. មន្ត្រីខិលខូចនៅច្រកទ្វារព្រំដែន ដូចជា មន្ត្រីគយ ឬមន្ត្រីជំនាញ ក.ប.ប. ទាំងឡាយណាដែលស៊ីប្រាក់ខែពីរដ្ឋ តែបែរជាលាដៃយកលុយក្រោមតុ បើកដៃឱ្យទំនិញគេចពន្ធចូលស្រុក ត្រូវតែរងទណ្ឌកម្មព្រហ្មទណ្ឌតាម ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ រដ្ឋត្រូវដកតំណែង ដកស័ក្តិ ដើម្បីកុំឱ្យកើតមានវប្បធម៌ «វាយបង្គួយបង្អើលកង្កែប»។

​៣. អាជ្ញាធរដែនដីនិងមូលដ្ឋាន៖ អាជ្ញាធរខណ្ឌ សង្កាត់ ឬប៉ុស្តិ៍នគរបាល មិនអាចប្រើពាក្យថា«មិនដឹង» នៅពេលមានឃ្លាំងស្តុកទំនិញខុសច្បាប់ខ្នាតធំបើកក្នុងដែនដីរបស់ខ្លួននោះឡើយ។ បើរកឃើញថាមានការលាក់បាំង អាជ្ញាធរតំបន់នោះត្រូវតែទទួលខុសត្រូវ និងរងវិន័យរដ្ឋបាល ដកតំណែងជាដាច់ខាត។

តម្លាភាពនិងវិជ្ជាជីវៈគឺជាគន្លឹះនៃដំណោះស្រាយជាប្រព័ន្ធ

​ការបង្ក្រាបទំនិញខុសច្បាប់ ជារឿងត្រឹមត្រូវ និងចាំបាច់បំផុត ប៉ុន្តែ «វិធីសាស្ត្រនៃការបង្ក្រាប ត្រូវតែធ្វើឡើងដោយតម្លាភាព វិជ្ជាជីវៈ និងស្របតាមច្បាប់ ទើបទទួលបានការគាំទ្រពេញទំហឹងពីមហាជននិងអាជីវករ»។ ដើម្បីជៀសវាងការឆ្លៀតឱកាសកៀបសង្កត់ ឬការជម្រិតទារប្រាក់ដោយមន្ត្រីខិលខូច រាជរដ្ឋាភិបាលគួរដាក់ចេញនូវយន្តការដូចខាងក្រោម៖

ពង្រឹងនីតិវិធីស្តង់ដារនិងបច្ចេកវិទ្យា៖ រាល់ការចុះបង្ក្រាបត្រូវមានដីកា និងលិខិតបេសកកម្មច្បាស់លាស់។ គួរមានការបំពាក់កាមេរ៉ា (Body Camera) លើសមត្ថកិច្ច ឬការផ្សាយផ្ទាល់ (Live) ពេលចុះអនុវត្តការងារ ដើម្បីធានាភាពស្អាតស្អំទាំងសងខាង។

បង្កើតគណៈកម្មការចម្រុះចុះអធិការកិច្ចសម្ងាត់ ពោលគឺ បង្កើតក្រុមការងារពិសេសរួមគ្នា (ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាណិជ្ជកម្ម) ចុះត្រួតពិនិត្យស្រាវជ្រាវតាមឃ្លាំងនានាដោយមិនបាច់ប្រាប់មុន។

ប្រព័ន្ធរាយការណ៍សម្ងាត់ ពោលគឺ បង្កើតខ្សែទូរស័ព្ទ ហត់ឡាញ (Hotline) ផ្តល់ប្រាក់រង្វាន់លើកទឹ​កចិត្តដល់ពលរដ្ឋដែលរាយការណ៍ពីឃ្លាំងខុសច្បាប់ និងសម្រាប់អាជីវកររាយការណ៍ពីការគំរាមកំហែងទារលុយដោយសមត្ថកិច្ច។

សេចក្ដីសន្និដ្ឋាន

​ការទប់ស្កាត់ទំនិញខុសច្បាប់ មិនមែនគ្រាន់តែជាកិច្ចការជំនួញ ឬការប្រមូលពន្ធនោះទេ តែវាជាការការពារសន្តិសុខជាតិ សុខភាពជាតិ និងកិត្តិយសជាតិ។ ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺមានគ្រប់គ្រាន់ហើយ តែអ្វីដែលយើងកំពុងខ្វះខាត និងត្រូវការជាចាំបាច់បំផុតនៅពេលនេះ គឺ «ភាពស្មោះត្រង់របស់មន្ត្រីអនុវត្តច្បាប់» និង«សីលធម៌របស់​អ្នករកស៊ី»។

បើរាជរដ្ឋាភិបាលមិនប្រើប្រាស់វិធានការក្តៅ និងវះកាត់សាច់ស្អុយទាំងនេះចោលទេ នោះនាំឱ្យអំណាចច្បាប់ឬអំណាចរដ្ឋ មនសិការជាតិ និងការធ្វើពហិការរបស់ប្រជាពលរដ្ឋនឹងក្លាយជាឥតន័យ ហើយសេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ នឹងត្រូវរងគ្រោះនៅក្នុងកណ្ដាប់ដៃរបស់ក្រុមឈ្មួញទុច្ចរិតនិងមន្ត្រីខិលខូចទាំងនេះបន្តទៅទៀតមិនចេះចប់។

ចំណែកឯករដ្ឋាភិបាល ប្រព័ន្ធគ្រប់គ្រងរដ្ឋ សេវាសាធារណៈ និងថ្នាក់ដឹកនាំ​ក៏មិនអាចស្ដារទំនុកចិត្តជាមួយប្រជាពលរដ្ឋនិងវិស័យឯកជនបានដែរ។ ទីបំផុត សុវត្ថិភាពម្ហូបអាហារ សុខភាពសាធារណៈ ជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច និងកិត្តិយសជាតិនៅតែបន្តរងគ្រោះឥតឈប់ឈរ៕

ដោយ បណ្ឌិត ឈត ប៊ុនថង / អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិចារណកថា មហារីកទំនិញខុសច្បាប់៖ ធ្វើដូចម្ដេចដើម្បីបង្ខំឱ្យមន្ត្រីនិងឈ្មួញគោរពច្បាប់និងសីលធម៌ដើម្បីជាតិ? appeared first on Kampuchea Thmey Daily.

ចិនរឹតបន្តឹងច្បាប់លើចំណីអាហារនាំចូល ដោយផ្ដោតលើ​សុវត្ថិភាព
រដ្ឋបាលគយទូទៅចិន​ (GAC)បានប្រកាស​កាលពីសប្ដាហ៍មុន បាន​ប្រកាសថា ចិននឹងរឹតបន្តឹងច្បាប់​លើ​ចំណីអាហារនាំចូល​ ដោយបង្កើនការគ្រប់គ្រងផ្នែក​សុវត្ថិភាព ចាប់ផ្ដើមពីថ្ងៃទី ១ មិថុនា។

​ក្រោយ​ការរឹតបន្តឹងនោះ ​ចិននឹងអនុវត្តប្រព័ន្ធចុះបញ្ជីអាជីវកម្មជាផ្លូវការសម្រាប់ក្រុមហ៊ុនផលិតអាហារនាំចូល ដោយជំនួសបទប្បញ្ញត្តិចាស់ដែលបានចូលជាធរមាននៅឆ្នាំ ២០២២។ ​ការអនុវត្តនោះ មានគោលបំណងបង្កើនការត្រួតពិនិត្យសុវត្ថិភាពអាហារបន្ថែមទៀត និងសម្រួលដល់ការនាំចូលអាហារចូលទៅក្នុងប្រទេស។

យោងតាម GAC បទប្បញ្ញត្តិដែលចេញថ្មីនឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរ៉ឹង ការពង្រឹងការគ្រប់គ្រងប្រភពដើម និងការត្រួតពិនិត្យដំណើរការទាំងមូលរួមទាំងបច្ចេកទេសផលិតកម្ម និងកែច្នៃ ប្រវត្តិទិន្នន័យសុវត្ថិភាពចំណីអាហារ​ ក្រុមអ្នកប្រើប្រាស់គោលដៅ និងវិធីសាស្ត្រប្រើប្រាស់​ជាដើម​។

ផលិតផលចំណីអាហារដែលនាំចូលទៅ​ចិន នឹងត្រូវបង្ហាញលេខចុះបញ្ជី​ច្បាស់ៗនៅលើការវេចខ្ចប់ផលិតផល។ អ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានអំពីអាជីវកម្មដែលបានចុះបញ្ជីនៅលើប្រព័ន្ធគ្រប់គ្រងសាធារណៈរបស់គយចិន។

ច្បាប់ថ្មី​ផ្អែកលើការវិភាគលើកត្តាដូចជាប្រភពវត្ថុធាតុដើម បច្ចេកទេសផលិតកម្ម និងកែច្នៃ ទិន្នន័យសុវត្ថិភាពចំណីអាហារប្រវត្តិសាស្ត្រ ក្រុមអ្នកប្រើប្រាស់គោលដៅ និងវិធីសាស្ត្រប្រើប្រាស់ ព្រមទាំងគិតគូរពីការអនុវត្តអន្តរជាតិផងដែរ។​

ចំណុចមួយ​គួរឱ្យកត់សម្គាល់​គឺថា បទប្បញ្ញត្តិថ្មីមិនប៉ះពាល់ដល់អាជីវកម្មដែល​ទទួល​បាន​ទទួល​លេខ​កូដ​ចុះបញ្ជីរួចហើយក្រោមបទប្បញ្ញត្តិចាស់នោះទេ។ អាជីវកម្មទាំងនេះ នឹង​ផ្លាស់ប្តូរទៅប្រើយន្តការគ្រប់គ្រងថ្មីដោយមិនចាំបាច់ចុះឈ្មោះឡើងវិញពីដំបូងឡើយ។

រហូតមកដល់បច្ចុប្បន្ន អាជីវកម្មម្ហូបអាហារជាង ៩៦​ ០០០ មកពីប្រទេស និងតំបន់ចំនួន ១៧៨ ត្រូវបានផ្តល់លេខកូដចុះបញ្ជី​ក្នុងប្រទេសចិន។ កាលពីឆ្នាំមុន ការនាំចូលចំណីអាហាររបស់ចិន បាន​កើនឡើងដល់ជាង ១៩១ ​ប៊ីលានដុល្លារអាមេរិក​៕

The post ចិនរឹតបន្តឹងច្បាប់លើចំណីអាហារនាំចូល ដោយផ្ដោតលើ​សុវត្ថិភាព appeared first on Kampuchea Thmey Daily.

កម្ពុជាបានចំណាយជាង៤០០លានដុល្លារលើការនាំចូលផលិតផលចំណីអាហារក្នុងរយៈពេល៨ខែកន្លងមកនេះ
ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២៤ នេះ កម្ពុជាបានចំណាយនូវទឹកប្រាក់ចំនួន ៤២៤,៦៨ លានដុល្លារលើការនាំចូលនូវផលិតផលចំណីអាហារនានាដើម្បីផ្គត់ផ្គង់និងបំពេញបន្ថែមនូវតម្រូវការក្នុងស្រុក ខណៈអ្នកជំនាញលើកឡើងថាកំណើននៃការនាំចូលនេះបង្ហាញពីការកើនឡើងនៃតម្រូវការក្នុងស្រុក ប៉ុន្តែវាពុំបានឆ្លុះបញ្ចាំងអំពីភាពទុនខ្សោយនៃវិស័យផលិតកម្មរបស់កម្ពុជាឡើយ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករាដល់ដំណាច់ខែសីហា កម្ពុជាបានចំណាយនូវទឹកប្រាក់៤២៤,៦៨ លានដុល្លារលើការនាំចូលនូវចំណីអាហារនានាដោយកើនឡើង១៤,៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទឹកប្រាក់សរុបចំនួន ៣៧១,៥៦លានដុល្លារ។

លោក​ ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៧ខែតុលាថា កំណើននៃការនាំចូលផលិតផលចំណីអាហារនេះ បង្ហាញឱ្យឃើញពីការកើនឡើងនៃតម្រូវការក្នុងស្រុក ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់ហាក់មានសភាពល្អប្រសើរជាងមុន។

លោកបានថ្លែងបញ្ជាក់ថា៖«កំណើននៃការនាំចូលនេះគឺវាបង្ហាញឱ្យឃើញអំពីតម្រូវការក្នុងស្រុកមានការកើនឡើង ជាហេតុធ្វើឱ្យយើងធ្វើការនាំចូលនូវផលិតផលទាំងនោះដើម្បីយកមកបំពេញតម្រូវការឬបំពេញបន្ថែមនូវអ្វីដែលយើងពុំទាន់អាចផលិតឆ្លើយតបទៅនឹងតម្រូវការ។ ការណ៍នេះគឺពុំមានន័យថា​វាបង្ហាញពីភាពទន់ខ្សោយនៃផលិតកម្មក្នុងស្រុកឡើយ ប៉ុន្តែយើងត្រូវធ្វើការនាំចូលនូវផលិតផលចាំបាច់នានាដែលការផលិតយើងពុំទាន់ឆ្លើយតបតាមតម្រូវការ»។

ជាមួយគ្នានេះដែរ លោកបានថ្លែងបន្តទៀតថា នាពេលបច្ចុប្បន្ន ផលិតកម្មក្នុងស្រុកមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងគុណភាព និងបរិមាណដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូល និងកាត់បន្ថយនូវឱភាពពាណិជ្ជកម្ម។

លោកបានគូសបញ្ជាក់ថា៖«យើងទទួលស្គាល់ថា ការផលិតរបស់យើងគឺពុំទាន់ផលិតបានគ្រប់គ្រាន់ដើម្បីជំនួសការនាំចូលនោះឡើយ ប៉ុន្តែការណ៍នេះពុំមានន័យថាយើងមិននាំចូលនោះឡើយ​ ដោយសារតែផលិតផលមួយចំនួនគឺយើងពុំអាចផលិតបានឬផលិតមួយចំនួនទៀតជាផលិតផលចាំបាច់ដែលមានតម្រូវការខ្ពស់នៅក្នុងស្រុក»។

កាលពីថ្ងៃទី២៥ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ ​និង៦,0% សម្រាប់ឆ្នាំ ២០២៥។

ជាមួយគ្នានេះដែរ ADB ក៏បានកាត់បន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ ២០២៤។ ​។

ADB បានលើកឡើងថា ៖«ការបន្ទាបការព្យាករអតិផរណា ឆ្លុះបញ្ចាំងពីការថយចុះថ្លៃទំនិញនិងសេវាទាក់ទឹននឹងប្រេងឥន្ធនៈ រួមជាមួយនឹងការថយចុះនៃថ្លៃជី ដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។ ការណ៍នេះនឹងជួយសម្រាល បន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបានប្រឈម មុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ»៕

The post កម្ពុជាបានចំណាយជាង៤០០លានដុល្លារលើការនាំចូលផលិតផលចំណីអាហារក្នុងរយៈពេល៨ខែកន្លងមកនេះ appeared first on Kampuchea Thmey Daily.

ថៃ​រំពឹង​​​កំណើន​នៃផលិតផលចំណីអាហារ​​​​​នាំ​ចេញដល់​​ ១,៦ ទ្រីលាន​បាត​
​វិទ្យាស្ថានស្បៀង​អាហារជាតិថៃ​ (NFI) បានឱ្យដឹងថា ការនាំចេញ​ផលិត​ផលចំណី​អាហាររបស់ប្រទេសថៃ រំពឹង​ថា​នឹងកើនឡើង ៨,៨ ភាគរយ​ ​ដល់ ១,៦៤ ទ្រីលាន​បាត​ ក្នុង​ឆ្នាំ​នេះ​។  ​នេះ​បើ​តាម​​ប្រធាន NFI លោក Supawan Teerarat ​ដែល​និយាយថា កំណើននេះ​ភាគច្រើន​ជំរុញ​ដោយ​ការកើនឡើងនៃ​តម្រូវការសកល និងការធ្លាក់ចុះនៃតម្លៃវត្ថុធាតុដើម។

លោក Supawan ៖ «វត្ថុធាតុដើមដូចជាត្រីធូណា ស្ករស សណ្តែកសៀង និងស្រូវសាលី បានធ្លាក់ចុះតម្លៃ ដែលផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មកែច្នៃម្ហូបអាហារ»។

ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ការនាំចេញផលិតផលចំណី​អាហាររបស់ថៃបានកើនឡើង ៩,៩ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​ ដែល​ស្មើ​នឹង​ ៨៥២ ប៊ីលាន​បាត​។ ​សម្រាប់ឆមាសចុងក្រោយនៃឆ្នាំនេះ តម្លៃនៃការនាំចេញដដែល​រំពឹងថានឹងកើនឡើង ៧,៨ ភាគរយ​ ​ដល់ប្រហែល ៧៩៧ ប៊ីលាន​បាត។

ទោះបីជាមានការកើនឡើងទាំងនេះក៏ដោយ ក្រុមហ៊ុនផលិត និងអ្នកនាំចេញអាហារ​ក៏​រំពឹងថានឹងជួប​នូវ​បញ្ហាប្រឈមជាបន្តបន្ទាប់ រួមទាំងការកើនឡើងនៃអត្រាដឹកទំនិញដោយសារតែជម្លោះភូមិសាស្ត្រនយោបាយ និងផលប៉ះពាល់នៃ​កំណើន​សេដ្ឋកិច្ច​យឺត​យ៉ាវ​របស់​អាមេរិក ដែល​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​របស់​អាមេរិក​។

កាល​ពី​ឆ្នាំ​មុន ការ​នាំ​ចេញ​​ចំណី​អាហារ​របស់​ប្រទេស​ថៃ ​បាន​កើន​ឡើង​ដល់ ១,៥១ ទ្រីលាន​បាត​ ​ជំរុញដោយការកើនឡើងនៃតម្រូវការបម្រុងស្បៀងអាហាររបស់ទីផ្សារពិភពលោក ដោយសារ​តែ​វិបត្តិគ្រោះរាំងស្ងួត អតិផរណាខ្ពស់ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។

ការព្រួយបារម្ភអំពីសន្តិសុខស្បៀងក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់ប្រទេសថៃ អាចជំរុញតម្រូវការផលិតផលម្ហូបអាហារថៃបន្ថែមទៀត​ ប៉ុន្តែ​វា​ក៏​ជំរុញ​ការប្រកួតប្រជែងកាន់តែខ្លាំង​ក្នុងទីផ្សារពិភពលោកផង​ដែរ​។

យ៉ាង​ណាមិញ​ លោក​ Supawan បានបង្ហាញទំនុកចិត្តថា ​ថៃអាចទទួលបានការបញ្ជាទិញអាហារបន្ថែម ដោយសារតែគុណភាពខ្ពស់នៃផលិតផលរបស់ខ្លួន ដែលធ្វើ​ឱ្យ​​អតិថិជនមាន​ទំនុក​ចិត្ត​៕

The post ថៃ​រំពឹង​​​កំណើន​នៃផលិតផលចំណីអាហារ​​​​​នាំ​ចេញដល់​​ ១,៦ ទ្រីលាន​បាត​ appeared first on Kampuchea Thmey Daily.