ព័ត៌មានអន្ដរជាតិ
ចិនរឹតបន្តឹងច្បាប់លើចំណីអាហារនាំចូល ដោយផ្ដោតលើសុវត្ថិភាព
រដ្ឋបាលគយទូទៅចិន (GAC)បានប្រកាសកាលពីសប្ដាហ៍មុន បានប្រកាសថា ចិននឹងរឹតបន្តឹងច្បាប់លើចំណីអាហារនាំចូល ដោយបង្កើនការគ្រប់គ្រងផ្នែកសុវត្ថិភាព ចាប់ផ្ដើមពីថ្ងៃទី ១ មិថុនា។

ក្រោយការរឹតបន្តឹងនោះ ចិននឹងអនុវត្តប្រព័ន្ធចុះបញ្ជីអាជីវកម្មជាផ្លូវការសម្រាប់ក្រុមហ៊ុនផលិតអាហារនាំចូល ដោយជំនួសបទប្បញ្ញត្តិចាស់ដែលបានចូលជាធរមាននៅឆ្នាំ ២០២២។ ការអនុវត្តនោះ មានគោលបំណងបង្កើនការត្រួតពិនិត្យសុវត្ថិភាពអាហារបន្ថែមទៀត និងសម្រួលដល់ការនាំចូលអាហារចូលទៅក្នុងប្រទេស។
យោងតាម GAC បទប្បញ្ញត្តិដែលចេញថ្មីនឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរ៉ឹង ការពង្រឹងការគ្រប់គ្រងប្រភពដើម និងការត្រួតពិនិត្យដំណើរការទាំងមូលរួមទាំងបច្ចេកទេសផលិតកម្ម និងកែច្នៃ ប្រវត្តិទិន្នន័យសុវត្ថិភាពចំណីអាហារ ក្រុមអ្នកប្រើប្រាស់គោលដៅ និងវិធីសាស្ត្រប្រើប្រាស់ជាដើម។
ផលិតផលចំណីអាហារដែលនាំចូលទៅចិន នឹងត្រូវបង្ហាញលេខចុះបញ្ជីច្បាស់ៗនៅលើការវេចខ្ចប់ផលិតផល។ អ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានអំពីអាជីវកម្មដែលបានចុះបញ្ជីនៅលើប្រព័ន្ធគ្រប់គ្រងសាធារណៈរបស់គយចិន។
ច្បាប់ថ្មីផ្អែកលើការវិភាគលើកត្តាដូចជាប្រភពវត្ថុធាតុដើម បច្ចេកទេសផលិតកម្ម និងកែច្នៃ ទិន្នន័យសុវត្ថិភាពចំណីអាហារប្រវត្តិសាស្ត្រ ក្រុមអ្នកប្រើប្រាស់គោលដៅ និងវិធីសាស្ត្រប្រើប្រាស់ ព្រមទាំងគិតគូរពីការអនុវត្តអន្តរជាតិផងដែរ។
ចំណុចមួយគួរឱ្យកត់សម្គាល់គឺថា បទប្បញ្ញត្តិថ្មីមិនប៉ះពាល់ដល់អាជីវកម្មដែលទទួលបានទទួលលេខកូដចុះបញ្ជីរួចហើយក្រោមបទប្បញ្ញត្តិចាស់នោះទេ។ អាជីវកម្មទាំងនេះ នឹងផ្លាស់ប្តូរទៅប្រើយន្តការគ្រប់គ្រងថ្មីដោយមិនចាំបាច់ចុះឈ្មោះឡើងវិញពីដំបូងឡើយ។
រហូតមកដល់បច្ចុប្បន្ន អាជីវកម្មម្ហូបអាហារជាង ៩៦ ០០០ មកពីប្រទេស និងតំបន់ចំនួន ១៧៨ ត្រូវបានផ្តល់លេខកូដចុះបញ្ជីក្នុងប្រទេសចិន។ កាលពីឆ្នាំមុន ការនាំចូលចំណីអាហាររបស់ចិន បានកើនឡើងដល់ជាង ១៩១ ប៊ីលានដុល្លារអាមេរិក៕
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


