ពេលវេលា Archives - Kampuchea Thmey Daily

គន្លឹះទាំង ៧ ជួយឲ្យការគ្រប់គ្រងពេលវេលា កាន់តែប្រសើរ ក្នុងអាជីវកម្មតូចធំ
ការគ្រប់គ្រងពេលវេលា កាន់តែល្អ នឹងធ្វើឲ្យអាជីវកម្មកាន់តែប្រសើរ នេះគឺជាគន្លឹះមួយចំនួន​ ដើម្បី​សម្រេច​បាន​ដោយជោគជ័យ។

១​ ដឹង​ពី​ចំនួន​ពេល​វេលា​ដែល​មាន រឿងដំបូងដែលត្រូវយល់ គឺត្រូវដឹងពីចំនួនពេលវេលាដែលយើងមាន ដើម្បីងាយស្រួលចំណាយក្នុងមួយថ្ងៃ។ តើអ្នកចំណាយពេលប៉ុន្មាន ដើម្បីពិនិត្យមើលអ៊ីមែល និងឆ្លើយតបទៅពួកគេ ឬចំណាយប៉ុន្មាន​ម៉ោង ដើម្បី​ប្រជុំជាផ្នែក នៃកាលវិភាគប្រចាំថ្ងៃធម្មតា?

ក្រោយ​កំណត់​បានថា ​តើ​ដែន​កំណត់​ខ្លួនឯង​ជា​អ្វី​ហើយ អ្នក​អាច​ចាប់ផ្ដើម​បែងចែក​ពេល​វេលា​ដែល​​ត្រូវ​ចំណាយ​ លើ​ផ្នែក​ផ្សេងៗ​នៃ​អាជីវកម្ម​ឬ​កិច្ចការ​ផ្សេងៗ។ ស្ដាប់​ទៅ​សាមញ្ញ តែ​វា​ជា​ជំហាន​ដែល​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​មើល​រំលងទៅវិញ។

២ ឲ្យ​តម្លៃលើ​ពេល​វេលា​ ដូច​ពាក្យ​ចាស់​ពោល​ថា “ពេល​វេលា​គឺ​ជា​ប្រាក់” ដូច្នេះ​ហើយ ដល់​​ពេល​ត្រូវ​ដាក់​ស្លាក​តម្លៃ​លើ​ពេលវេលា​របស់​ខ្លួនឯង​ហើយ​។ វានឹងមិនត្រឹមតែជួយដល់ការចំណាយ​សរុប នៃការចាប់ផ្តើម​អាជីវកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអ្នកក្នុងការគ្រប់គ្រងបន្ទុកការងារ​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ផងដែរ។ អាជីវកម្ម​នឹងអាចទទួលបានរង្វាន់ ប្រសិន​បើ​អ្នកកំណត់តម្លៃ​ត្រឹមត្រូវ។ ពេលវេលា​គឺ​ជា​ធនធាន​មានតម្លៃ​ថ្លៃ​ណាស់ ។ ផ្នែក​ដ៏​លំបាក​បំផុត​មួយ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​ផ្ទាល់ខ្លួន​ គឺ​ការ​គ្រប់គ្រង​ពេលវេលា​នេះ​ហើយ។

៣ ផ្តល់អាទិភាព យើងទាំងអស់គ្នាធ្លាប់ឆ្លងកាត់វា៖ ការងារដែលមមាញឹកខ្លាំង និងរំខាននោះ គឺជាអាទិភាពកំពូល​ដែលអ្នកមិនចង់​ចាប់ផ្ដើម។ នោះហើយជាអ្វីដែលអ្នកត្រូវស្វែងរកភាពក្លាហាន ដើម្បីដោះស្រាយ​កិច្ចការ​នេះ​ឲ្យ​ចប់​សព្វគ្រប់។ ថ្វីត្បិតតែអាជីវកម្មខ្នាតតូចភាគច្រើន ​មានលក្ខណៈល្អ​ដោយ​ធម្មជាតិ ​ក្នុង​ការធ្វើកិច្ចការច្រើន​ក៏ដោយ វាត្រូវបានបង្ហាញដោយ​ការស្រាវជ្រាវថា ការគ្រប់គ្រង​ពេលវេលាកាន់​តែប្រសើរ តាមរយៈការកំណត់អាទិភាព អាចជួយអ្នក​ឲ្យ​គ្រប់គ្រងអ្វីៗ​ឲ្យ​ស្ថិតក្រោមការគ្រប់គ្រងបាន។ តើ​អ្នក​មាន​ការ​លំបាក​ក្នុង​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ ក្នុង​ការ​កំណត់​អាទិភាព​របស់​ខ្លួន​ឬ? សាកល្បងប្រើប្រព័ន្ធរង្វាន់ផ្ទាល់ខ្លួន ដើម្បីមើលថាតើវាជួយឬអត់។ រាល់​ពេល​ដែល​អ្នក​សម្រេច​បាន​កិច្ចការ​សំខាន់ ឬ​ធ្វើ​ការងារ​ដ៏​អស្ចារ្យ ចូរ​ផ្តល់​រង្វាន់​តូច​មួយ​ដល់​ខ្លួនឯង។

៤ បង្កើត​បញ្ជី​ការងារ​ត្រូវ​ធ្វើ​ គ្មាន​អ្វី​អាក្រក់​ជាង​ការ​រវល់​ជាមួយ​ការងារ​រាប់​រយ​ ​ដែល​ត្រូវ​ធ្វើ​ដោយ​គ្មាន​ទី​បញ្ចប់​ឡើយ។ ដូច្នេះត្រូវធ្វើ​បញ្ជី​ការងារ​   អ្នកនឹងអស្ចារ្យរាល់ពេលដែលពិនិត្យ​មើលកិច្ចការនីមួយៗ​ដោយខ្លួនឯង​បានបញ្ចប់រួចរាល់ ។ នៅពេលអ្នកបំបែកគម្រោងធំៗ​ ទៅជាផ្នែកតូចៗ អ្នកនឹងអាចដំណើរការបានច្បាស់លាស់។ ប្រសិនបើអ្នកកំណត់គោលដៅមិនសមហេតុផល​នោះ វានឹងធ្វើឲ្យការងារ​ថយចុះ។ អារម្មណ៍អវិជ្ជមានដែលមកជាមួយ តែងតែមានបញ្ជីដែលមិនទាន់បញ្ចប់ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តលើខ្លួនឯង។ នោះហើយជាមូលហេតុដែល​​ចាំបាច់ណាស់ ក្នុងការបង្កើតបញ្ជី​ការងារ ត្រូវធ្វើសម្រាប់​ខ្លួនឯង។

៥ ត្រូវមានការសម្រេចចិត្តលើរឿងអ្វីមួយឲ្យជាក់លាក់ ជារៀងរាល់ថ្ងៃ ត្រូវកំណត់អាទិភាពគោលដៅរបស់អ្នក​តាមលំដាប់លំដោយ​នៃសារៈសំខាន់ (តាមបរិមាណនៃការងារ ថ្ងៃផុតកំណត់។ល។) បន្ទាប់មកនៅជាប់នឹងកិច្ចការនោះ កុំ​ខ្ចះខ្ចាយ។ ប្រសិនបើមានមនុស្សផ្សេងទៀត​ធ្វើការនៅក្នុងការិយាល័យ ចៀសវាងការសន្ទនាដែលមិនចាំបាច់ រហូតដល់កិច្ចការរួចរាល់។ កុំ​និយាយ​ទូរស័ព្ទ​យូរ​ ខណៈមានថ្ងៃសំខាន់​មក​ដល់។ សម្រាប់អ៊ីមែល សូម​សរសេរ​ការ​ឆ្លើយតប​ខ្លីៗ​គួរសម ដើម្បី​រក្សា​ទំនាក់ទំនង​បើក​ចំហ។ បន្ទាប់​ពី​អ្នក​បាន​កំណត់​ថា​ កិច្ចការ​ណា​ដែល​ត្រូវ​ធ្វើ​ហើយ សូម​បន្ត​ទៅ​មុខ​ទៀត។

៦ រក្សា​ការ​ផ្ដោត​អារម្មណ៍ នៅពេលអ្នកជាម្ចាស់អាជីវកម្មតូចមួយ ការចាប់ផ្តើមអាជីវកម្ម  ជាគន្លឹះក្នុងការបន្ត​ផ្តោតលើការងារ​ជាក់លាក់​មួយ។ រក្សាការផ្តោតអារម្មណ៍រយៈពេល ២០ នាទី ឬរយៈពេលខ្លីជាងនេះ ។ នៅពេលអ្នកគិតអំពីចំនួនពេលវេលាដែលត្រូវចំណាយលើកិច្ចការនីមួយៗ វានឹងជួយអ្នកយើងឲ្យនៅជាប់ជាមួយនឹងពេលវេលារបស់យើង។

៧​ ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ឧបករណ៍​គ្រប់គ្រង​ពេលវេលា​តាម​អ៊ីនធឺណិត​ជា​ច្រើន​​ មាន​​​សព្វថ្ងៃនេះ ដូចជា Toggl និង ClickUp ។ មាន​កម្មវិធី​ដែល​អ្នក​អាច​ប្រើ​ដើម្បី​តាមដាន​រយៈពេល ​ដែល​អ្នក​ចំណាយ​លើ​កិច្ចការ​ជាក់លាក់  មាន​កម្មវិធី​សម្រាប់​ទប់ស្កាត់​គេហទំព័រ​ពន្យាពេល កម្មវិធី​កំណត់​ម៉ោង​រត់ និង​ច្រើន​ទៀត ដែលអ្នកអាចរើសបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចង់ដាក់ទុនរកស៊ីនៅ ចិន ត្រូវដឹងពីបញ្ហាប្រឈមប្លែកៗទាំងនេះសិន

ចុចអាន៖មេរៀនជីវិតចាំបាច់បំផុត ដែលសហគ្រិនត្រូវតែរៀនដាច់ខាត

ចុចអាន៖អាថ៌កំបាំង ៥ យ៉ាង ជួយឲ្យម៉ាកយីហោក្លាយជា “Franchise ” លក់ដាច់ខ្លាំង

The post គន្លឹះទាំង ៧ ជួយឲ្យការគ្រប់គ្រងពេលវេលា កាន់តែប្រសើរ ក្នុងអាជីវកម្មតូចធំ appeared first on Kampuchea Thmey Daily.

ដោយសារលក់សៀវភៅ «ពេលវេលា» ខ្ញុំស្គាល់អ្នកធំនិងឧកញ៉ា​ជាច្រើន
ម្ចាស់ហាង ​GreyUnivers ដែលជាហាងលក់សៀវភៅអនឡាញ ទើបនឹង​ចាប់កំណើតប្រមាណជាមួយឆ្នាំ កញ្ញា ស៊ុយ ស្រីនិច្ច បានលើកឡើងថា ដោយសារ​ការដាក់លក់ និងដឹកជញ្ជូនសៀវភៅ «ពេលវេលា» ​ដ៏ល្បីរបស់ តម្រា កញ្ញាមានឱកាស​បានជជែកលេងជាមួយ​អ្នកធំ អ្នកជំនាញខាងពន្ធដារ ហិរញ្ញវត្ថុ ធនាគារ​ និងឧកញ៉ាមួយចំនួន​ទៀត ​ព្រោះ​ពួកគេ​កោតសរសើរ​និងជក់ចិត្ត​ចំពោះ​សៀវភៅនេះ។

ម្ចាស់ហាង ក៏ជា​ប្រធាន​ជំនាន់ទីមួយ នៃ អ្នកនិពន្ធ ម៉ីសនសុធារីហ្វេនក្លឹប ហៅកាត់ថា MST FC បានលើកឡើង​ដោយ​មោទនភាពថា សៀវភៅពេលវេលា​គឺជាសៀវភៅដំបូង​ដែលហាងរបស់កញ្ញាអាចលក់ចេញ​ដល់ទៅជាង ​៦០០ ក្បាលក្នុងរវាងពេលត្រឹម​២ខែ ក្នុងចំណោម​សៀវភៅជិតមួយរយចំណងជើង​ដែលកញ្ញាបានសាកល្បងយកមកលក់។

សៀវភៅ​ផ្សេងៗ យ៉ាងច្រើនណាស់លក់ចេញបានម្ភៃក្បាលនៅហាងរបស់កញ្ញា ​ប៉ុន្តែសៀវភៅពេលេវេលា​មិនត្រឹមស្រួលប្រមូលលុយ​ចំណេញ​ថែមទំាង​មានការកុម្ម៉ង់មិនឈប់ឈរ ដោយសារកេរ្ត៍ឈ្មោះនៃខ្លឹមសារសៀវភៅនេះ។

កញ្ញាបន្ថែម​ថា៖ «វាមិនត្រឹមផ្លាស់ប្តូរជីវិតខ្ញុំ តែ​វាក៏បាននាំខ្ញុំឱ្យមានបណ្តាញជាមួយអ្នកអាន​សៀវភៅនេះច្រើនទៀតជាបុគ្គលល្បីៗក្នុងកម្ពុជា! ធម្មតា ហ្វេនក្លឹបមិនបានចូលរួមទិញសៀវភៅរបស់ខ្ញុំទេ  ព្រោះ​ពួកគេ​បានទទួលតម្លៃយ៉ាងពិសេស​ខ្លំាង​ពីបណ្តាអ្នកបោះពុម្ពសៀវភៅ​របស់អ្នកស្រី ម៉ីសន សុធារី ដូច្នេះការលក់នោះគឺ​លក់សម្រាប់អ្នកក្រៅសុទ្ធសាធ។»

MST ហ្វេនក្លឹបមាន​សមាជិកសកម្មប្រមាណជា​ង ៦០ នាក់ហើយ​មកដល់ពេលនេះ ​ប៉ុន្តែ​ពួកគេ​ជឿថា ហ្វេនពិតរបស់អ្នកនិពន្ធ​និងសៀវភៅពេលវេលា​កំពុង​មានឡើងនៅគ្រប់ខេត្តក្រុងទៅហើយ។

ចំណែក​សៀវភៅ ពេលវេលា​ ត្រូវបានសរសេរឡើង នៅក្នុងឆ្នាំ ​២០១៩ ហើយ​បោះពុម្ពក្នុងខែឧសភាឆ្នាំដដែល ចំនួន​៣ពាន់ក្បាល ដែលមានតម្លៃ​ ២៥០០០រៀល បាន​នឹង​បោះសារជាថ្មី​ក្នុងខែ វិច្ឆិកា ឆ្នាំ ​២០២០ ​ជា Pocket Version ៕

អត្ថបទ៖ ស្រស់

ចុចអាន៖ សៀវភៅ«ពេលវេលា»បោះពុម្ពជាលើកទីពីរ

The post ដោយសារលក់សៀវភៅ «ពេលវេលា» ខ្ញុំស្គាល់អ្នកធំនិងឧកញ៉ា​ជាច្រើន appeared first on Kampuchea Thmey Daily.

អាយុចន្លោះ ១៨ទៅ​២៥ឆ្នាំ គួរគ្រប់គ្រងពេលវេលាបែបណា
យុវវ័យមិនតិចទេ បណ្ដែតបណ្ដោយពេលវេលារបស់ខ្លួនឲ្យកន្លងទៅជាមួយរឿងឥតប្រយោជន៍ជាច្រើន។ ត្បិតតែអ្នកខ្លះ មិនចាយពេលលើរឿងពុំបានការក៏ពិតមែន តែវេលាដែលខ្លួនគេមានទាំងប៉ុន្មាន បែរមិនអាចបែងចែកធ្វើយ៉ាងណាមិនឲ្យខាតបានឡើយ។

ការគ្រប់គ្រងពេលវេលាឲ្យបានល្អ មានន័យថា ចេះប្រើពេល ២៤ ម៉ោងសម្រាប់ពេលធ្វើការ ពេលគេង ពេលញាំ ពេលកម្សាន្ត ពេលរៀនសូត្រ និងពេលហាត់ប្រាណជាដើម។

ខាងក្រោមជាក្បួនគ្រប់គ្រងពេលមានប្រសិទ្ធិភាពជាងមុន៖

១. ដាក់គោលដៅប្រចាំថ្ងៃ

រាល់ព្រឹកពេលក្រោកពីគេង ត្រូវដឹងថាក្នុងថ្ងៃនេះ យើងចង់ធ្វើអ្វីខ្លះ? តើចង់សម្រេចការងារណាមួយ? ជាពិសេសគួរតែសរសេរអំពីការងារដែលត្រូវធ្វើនៅថ្ងៃបន្ទាប់ ទើបមួយថ្ងៃៗរបស់យើង មិនចាយទៅឥតប្រយោជន៍។ ម៉្យាងទៀតនោះ ត្រូវដឹងថា មនុស្សណាគួរចំណាយពេលជាមួយ មនុស្សណាគួរគេចវេស។

២. មិនទុកការងារចោល

មនុស្សច្រើននាក់ រមែងខ្វល់ព្រួយពីការងារដែលខ្លួនត្រូវធ្វើ ជាជាងចំណាយពេលទៅធ្វើការងារទាំងនោះ។ កាលណាទុកការងារចោល អារម្មណ៍ចាប់ផ្តើមនៅមិនស្ងប់ និងចេះតែវិលវល់ៗ។ ហេតុនេះ ចៀសវាងចាប់នេះចាប់នោះមិនជាប់ គួរបញ្ចប់ការងារនីមួយៗ កុំបន្សល់ស្កេកស្កះ។

៣. កំណត់ពេលបញ្ចប់ការងារ

ការងារមួយចំនួនមានពេលកំណត់ដែលត្រូវបញ្ចប់ តែមានការងារមួយចំនួនទៀត ពុំកំណត់ពេលឡើយ ដោយយើងជាអ្នកកំណត់ដោយខ្លួនឯង។  សិស្ស-និស្សិតច្រើនណាស់និយមអនុវត្តគោលការណ៍មួយយប់មុន ឬ one night policy ដើម្បីបញ្ចប់កិច្ចការដែលគ្រូដាក់ឲ្យ រីឯបុគ្គលិកខ្លះក៏ធ្វើបែបនេះដូចគ្នា។ យ៉ាងណាក្ដី ​ការដាក់ពេលដើម្បីបង្ហើយភារៈឲ្យចប់សព្វគ្រប់ មិនធ្វើឲ្យយើងក្រពុលមុខ ពេលថ្ងៃកាន់តែកៀកមកដល់។

៤. លែងធ្វើការច្រើនមុខក្នុងពេលតែមួយ

ក្លាយជាមនុស្សមានសមត្ថភាពធ្វើការងារច្រើនក្នុងពេលតែមួយគឺជាការល្អ ប៉ុន្តែត្រូវគិតអំពីគុណភាព និងប្រសិទ្ធភាពផងដែរ។ យើងមិនអាចធ្វើការងារសាលា អានសៀវភៅ និងរៀបផែនការការងារ ក្នុងពេលជាមួយគ្នាទេ។  ការដែលចេះផ្តោតលើកិច្ចការមួយឲ្យ ល្អ វាក៏នឹងសម្រេចបានលទ្ធផលល្អដូចគ្នា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Success

The post អាយុចន្លោះ ១៨ទៅ​២៥ឆ្នាំ គួរគ្រប់គ្រងពេលវេលាបែបណា appeared first on Kampuchea Thmey Daily.