អាថ៌កំបាំង ៥ យ៉ាង ជួយឲ្យម៉ាកយីហោក្លាយជា “Franchise ” លក់ដាច់ខ្លាំង
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

អាថ៌កំបាំង ៥ យ៉ាង ជួយឲ្យម៉ាកយីហោក្លាយជា “Franchise ” លក់ដាច់ខ្លាំង

បានផុស

នៅ

ការរកឃើញជាច្រើនបានបង្ហាញថា អតិថិជននឹងទិញទំនិញពីយីហោដែលពួកគេធ្លាប់ស្គាល់។ យីហោទាំងនេះមានរូបភាពផ្សេងៗគ្នា ដូចជាសេវាកម្មល្អ ការលក់ពិសេស ផលិតផលធំទូលាយ ងាយស្រួល និងរហ័ស។ សេវាកម្ម ២៤ម៉ោង ទីតាំងល្អ។ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម្បីតែអាជីវកម្មដែលមាននៅក្នុងប្រព័ន្ធ Franchise ក៏ដោយ។ ប្រសិនបើសហគ្រិន​កសាង​ម៉ាកយីហោ​ឲ្យ​មានភាពជឿជាក់ វានឹងជួយធ្វើ​ឲ្យ​អាជីវកម្មមាន​លក្ខណៈប្លែក និង​ពេញនិយមទាំងអតិថិជនដែលចាប់​អារម្មណ៍​ទិញ​សិទ្ធិ​ផ្តាច់មុខ និងក្រុម​អ្នកប្រើប្រាស់ រួមទាំងអ្នកទិញផលិតផល​ដោយផ្ទាល់។

កម្ពុជាថ្មី​សូម​ណែនាំ​វិធីសាស្ត្រ និង​បច្ចេកទេស​បង្កើត​យីហោ franchise សម្រាប់​ផ្ដល់ឲ្យអតិថិជន​គោលដៅ​ ដើម្បី​ឆាប់​លក់​ដាច់​ដូចគេ៖

១​ ដឹង​ពី​អតិថិជន​គោលដៅជាមុនសិន

ប្រសិនបើម្ចាស់ franchise ចង់បង្កើតរូបភាពនៃអាជីវកម្ម ចាំបាច់ត្រូវយល់ និងវិភាគពីអតិថិជន​គោលដៅជាមុនសិន ។ និស្សិត បុគ្គលិក សាធារណជនទូទៅ អ្នកដែលចង់ទិញ franchise ជាដើម ម្ចាស់ franchise ប្រហែលជាយល់ថាពួកគេជាអត្តសញ្ញាណ​របស់យីហោ។ ប៉ុន្តែតាមពិតទៅ ផ្នែកអតិថិជន និងទីផ្សារគោលដៅ​ វាកំណត់វិធីដែលយីហោ ផលិតផលឈានទៅរកពួកគេ។ បន្ទាប់ពីនោះ ទំនាក់ទំនងជាមួយក្រុមអតិថិជន​ទាំងនេះ អំពីតម្រូវការ និងដំណោះស្រាយរបស់ពួកគេ។

២ វិភាគ និងប្រៀបធៀបគូប្រជែង

យីហោផលិតផល ដែលធ្វើ​ឲ្យ​មនុស្សចងចាំ ត្រូវតែខុសពីដៃគូប្រកួតប្រជែង។ បន្ទាប់​ពី​ដឹងពី​អថិជនគោលដៅ​ជានរណាហើយ​ ត្រូវមើលថា ​តើ​អ្វី​ជា​គុណសម្បត្តិ​និង​គុណវិបត្តិ​របស់​ដៃគូ​ប្រកួតប្រជែង​របស់​យើង។ ដោយមិនគិតពីទីតាំងបច្ចុប្បន្នរបស់គូប្រជែង គុណវិបត្តិនៃផលិតផលរបស់ដៃគូប្រកួតប្រជែង បណ្តាញទំនាក់ទំនងដៃគូប្រកួតប្រជែង អ្វីដែលអតិថិជនគិតពីផលិតផលរបស់ដៃគូប្រកួតប្រជែង។ល។ ការប្រៀបធៀបយីហោមួយចំនួន គួរតែធ្វើដើម្បីថ្លឹងថ្លៃងគិតថា យើងអាចឈរជើងជាមួយពួកគេបានអត់ ឬគ្រាន់តែមួយភ្លែតដូចអំពិលអំពែក។

៣ សិក្សាស្វែងយល់​ពី​ផលិតផល ឬសេវាកម្មខ្លួនឯង ថាបានល្អឬនៅ

ក្នុងនាមជាអ្នកលក់ ឬបង្កើតប្រេនមួយៗឡើងមក មិនមែនងាយដូចបកចេកនោះទេ។ យើង​ត្រូវចាប់ផ្តើម​សិក្សាស្វែងយល់ពីផលិតផលខ្លួនឯង​ដោយត្រូវដឹងថា​ សព្វថ្ងៃនេះផលិតផលយើងមានគុណភាពអត់ អ្នកលក់រួសរាយ ដោយមិនខ្វល់ពីការបើកទីតាំងណាក៏បាន ប៉ុន្តែត្រូវងាយស្រួលផ្លាស់ទី សងវិញលឿន វិនិយោគតិច ទំនិញមានតំលៃ​ថោក​សមរម្យ ងាយស្រួលទិញ រហ័សទាន់ចិត្ត ផលិតផលថ្មីរាល់ថ្ងៃ គ្រប់សេវាកម្ម​ និងបើក ២៤ម៉ោង ។​​ អ្នកណាក៏ចង់សិទ្ធផ្ដាច់មុខដែលបានទាំងព្រមនេះទៅដែរ ប្រសិនបើយើងមានដូចបានរៀបរាប់នេះហើយ គឺអាចឈរជើងបា​នហើយ។

៤ បង្កើតឡូហ្គោ និងសុភាសិតជារបស់ខ្លួន

បន្ទាប់​ពី​ដឹង​ថា ​អតិថិជន និង​ទីផ្សារ​ចង់​បាន​អ្វី​ហើយ តើ​អ្វី​ជា​ភាព​ខុស​គ្នា​រវាង​គូប្រជែង ផលិតផល និង​សេវាកម្ម? បន្ទាប់អ្នកត្រូវចាប់ផ្តើមស្វះស្វែងយល់ពីយីហោនិងផលិតផលដែលមានក្នុងដៃស្រាប់ ទាំងរូបសញ្ញា និងពាក្យសំដី គឺជារូបភាពមួយ និងប្រយោគពីរ ដើម្បីពិពណ៌នាអំពីទីតាំងរបស់យីហោទាំងមូល។ ការរចនារូបសញ្ញា តម្រូវ​ឲ្យ​មានការបញ្ចូលគ្នានៃរូបរាង ទីកន្លែង និងទំហំ ពណ៌ និងវិធីនៃការប្រើប្រាស់ពណ៌ អក្សរ និងវិធីបោះពុម្ពរូបភាពឲ្យបានល្អជាគូប្រជែង។ ភាពជាខ្លួនឯង នឹងនាំផលិតផលអ្នកទៅដល់ដៃអថិជនពិតៗ។

៥ បង្កើត​បណ្ដាញ​ទំនាក់ទំនងយីហោនៃ​ផលិតផល

ការបង្កើតបណ្តាញទំនាក់ទំនងអត្តសញ្ញាណ និងម៉ាកយីហោ វាជួយឲ្យ​អតិថិជនមាន​អារម្មណ៍​ថា ពួកគេ​អាច​ប្រាស្រ័យ​ទាក់ទងគ្នា និងកាន់តែ​ជិតស្និទ្ធ​ជាមួយក្រុមហ៊ុនរបស់យើង។ មិនថាវាជាការ​រចនានាមប័ណ្ណ ក៏ដូចជាបណ្តាញទំនាក់ទំនងដូចជាគ្រប់បណ្តាញទីផ្សារ គេហទំព័រ និង​សម្ភារៈ​បោះពុម្ព​គ្រប់ប្រភេទ ផលិតផល និង​ការ​វេច​ខ្ចប់​ផលិតផល។

ឧទាហរណ៍ សិទ្ធិ​ផ្ដាច់​មុខ mcdonald’s មិនថាអ្នកទៅ​ភោជនីយដ្ឋាន​ណាទេ អ្នកអាចញ៉ាំអាហារបានដោយមិនចាំបាច់ស្វែងរកម្ចាស់ដើម។ រសជាតិដូចគ្នា វាមានប្រព័ន្ធសេវាដូចគ្នា និងដំណើរការនៅគ្រប់សាខាជុំវិញពិភពលោក។

ការបង្កើតម៉ាក់យីហោមួយៗ គឺងាយបំផុត តែអ្វីដែលពិបាកគឺរក្សាអថិជនឲ្យនៅនឹងធឹងជាមួយយើង និងអាចឈរជើងបានរាប់ឆ្នាំនៅក​ន្លែងនោះ។ ចង់លក់ឆាប់ដាច់ ចង់ល្បីបានយូរ ចង់ឲ្យផលិតផលដល់ដៃអថិជន លុះត្រាតែយើងត្រូវតែស្វែងរក និងកំណត់អតិថិជនសក្តានុពល។ ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា ហើយ​ក៏​ស្វែង​រក​ឆានែល​ដើម្បី​ទំនាក់​ទំនង​ទៅ​កាន់​ក្រុម​អតិថិជន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មេរៀនជីវិតចាំបាច់បំផុត ដែលសហគ្រិនត្រូវតែរៀនដាច់ខាត

ចុចអាន៖គ្រប់គ្រងអាជីវកម្មបែប Micromanagement មុន -ក្រោយ នឹងដួលរលំឆាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services