សៀវភៅ«ពេលវេលា»បោះពុម្ពជាលើកទីពីរ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

សៀវភៅ«ពេលវេលា»បោះពុម្ពជាលើកទីពីរ

Published

on

សៀវភៅអប់រំជីវិត មានចំណងជើងថា «ពេលវេលា» ដែលជា​វណ្ណកម្មដ៏ល្បីរបស់ក្រុមបោះពុម្ពផ្សាយ តម្រា បានបោះពុម្ពដាក់លើទីផ្សារជាលើកទីពីរក្រោយពេលដែលទទួលបានជោគជ័យ​ព្រោះការ​ពេញនិយម។

កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងតម្រា បានឱ្យដឹងថា លើកនេះ​ទំហំបោះពុម្ពសៀវភៅ«ពេលវេលា»គឺរក្សា​ដដែល​ចំនួន​៣០០០ក្បាល និងមាន​តម្លៃលក់ចេញ​២៥០០០រៀល។

ក្នុងសៀវភៅដែលជាស្នាដៃរបស់អ្នកនិពន្ធ ម៉ី សន​សុធារីនេះ អមជាមួយ​នូវមាតិកាជាច្រើនដូចជា ហេតុអ្វីពេលវេលាមាន​តម្លៃជាងមាសប្រាក់ របៀប​ប្រើពេលវេលាឱ្យដូចមហាសេដ្ឋី ការប្រើពេលវេលា​ក្នុងបច្ចុប្បន្នឱ្យល្អជាអតីតកាល ។ល។

កញ្ញាបានឱ្យដឹងទៀត​ថា មកទល់ពេលនេះ មាន​បណ្ណាគារជាច្រើន​បានមកទទួលយកទៅ​លក់រាយបន្តជាហូរហែរ ហើយ​កញ្ញាអះអាងថា ការបោះពុម្ពលើកទី​បីនៅតែ​ស្ថិតក្នុងការគ្រោងទុករបស់តម្រា ព្រោះថា​នេះជាសៀវភៅ​ដ៏មាន​អត្ថប្រយោជន៍សម្រាប់មនុស្ស​គ្រប់វ័យ​។

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services