KPT+
ដោយសារលក់សៀវភៅ «ពេលវេលា» ខ្ញុំស្គាល់អ្នកធំនិងឧកញ៉ាជាច្រើន
ម្ចាស់ហាង GreyUnivers ដែលជាហាងលក់សៀវភៅអនឡាញ ទើបនឹងចាប់កំណើតប្រមាណជាមួយឆ្នាំ កញ្ញា ស៊ុយ ស្រីនិច្ច បានលើកឡើងថា ដោយសារការដាក់លក់ និងដឹកជញ្ជូនសៀវភៅ «ពេលវេលា» ដ៏ល្បីរបស់ តម្រា កញ្ញាមានឱកាសបានជជែកលេងជាមួយអ្នកធំ អ្នកជំនាញខាងពន្ធដារ ហិរញ្ញវត្ថុ ធនាគារ និងឧកញ៉ាមួយចំនួនទៀត ព្រោះពួកគេកោតសរសើរនិងជក់ចិត្តចំពោះសៀវភៅនេះ។

ម្ចាស់ហាង ក៏ជាប្រធានជំនាន់ទីមួយ នៃ អ្នកនិពន្ធ ម៉ីសនសុធារីហ្វេនក្លឹប ហៅកាត់ថា MST FC បានលើកឡើងដោយមោទនភាពថា សៀវភៅពេលវេលាគឺជាសៀវភៅដំបូងដែលហាងរបស់កញ្ញាអាចលក់ចេញដល់ទៅជាង ៦០០ ក្បាលក្នុងរវាងពេលត្រឹម២ខែ ក្នុងចំណោមសៀវភៅជិតមួយរយចំណងជើងដែលកញ្ញាបានសាកល្បងយកមកលក់។

សៀវភៅផ្សេងៗ យ៉ាងច្រើនណាស់លក់ចេញបានម្ភៃក្បាលនៅហាងរបស់កញ្ញា ប៉ុន្តែសៀវភៅពេលេវេលាមិនត្រឹមស្រួលប្រមូលលុយចំណេញថែមទំាងមានការកុម្ម៉ង់មិនឈប់ឈរ ដោយសារកេរ្ត៍ឈ្មោះនៃខ្លឹមសារសៀវភៅនេះ។
កញ្ញាបន្ថែមថា៖ «វាមិនត្រឹមផ្លាស់ប្តូរជីវិតខ្ញុំ តែវាក៏បាននាំខ្ញុំឱ្យមានបណ្តាញជាមួយអ្នកអានសៀវភៅនេះច្រើនទៀតជាបុគ្គលល្បីៗក្នុងកម្ពុជា! ធម្មតា ហ្វេនក្លឹបមិនបានចូលរួមទិញសៀវភៅរបស់ខ្ញុំទេ ព្រោះពួកគេបានទទួលតម្លៃយ៉ាងពិសេសខ្លំាងពីបណ្តាអ្នកបោះពុម្ពសៀវភៅរបស់អ្នកស្រី ម៉ីសន សុធារី ដូច្នេះការលក់នោះគឺលក់សម្រាប់អ្នកក្រៅសុទ្ធសាធ។»
MST ហ្វេនក្លឹបមានសមាជិកសកម្មប្រមាណជាង ៦០ នាក់ហើយមកដល់ពេលនេះ ប៉ុន្តែពួកគេជឿថា ហ្វេនពិតរបស់អ្នកនិពន្ធនិងសៀវភៅពេលវេលាកំពុងមានឡើងនៅគ្រប់ខេត្តក្រុងទៅហើយ។

ចំណែកសៀវភៅ ពេលវេលា ត្រូវបានសរសេរឡើង នៅក្នុងឆ្នាំ ២០១៩ ហើយបោះពុម្ពក្នុងខែឧសភាឆ្នាំដដែល ចំនួន៣ពាន់ក្បាល ដែលមានតម្លៃ ២៥០០០រៀល បាននឹងបោះសារជាថ្មីក្នុងខែ វិច្ឆិកា ឆ្នាំ ២០២០ ជា Pocket Version ៕
អត្ថបទ៖ ស្រស់
ចុចអាន៖ សៀវភៅ«ពេលវេលា»បោះពុម្ពជាលើកទីពីរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


