ព័ត៌មានខ្លីៗ Archives - Kampuchea Thmey Daily

វ៉ាក់សាំង Sinovac ដូសទី៣ បង្កើនកម្រិតអង់ទីគ័រ ខ្លាំងក្លា
យោងតាមលិខិតចុះផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac ឬ Sinopharm កន្លងមក ពុំចាំបាច់ចាក់វ៉ាក់សាំង AstraZeneca ជាដូសជំរុញក៏បាន ដោយអាចប្រើវ៉ាក់សាំងចិនទាំង២ប្រភេទខាងលើ ដដែលក៏បាន។

អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac ឬ Sinopharm នៅតែអាចប្រើវ៉ាក់សាំងដដែល ដោយមិនចាំបាច់ប្ដូរប្រភេទវ៉ាក់សាំងនោះទេ។ បន្ថែមពីលើនេះ អ្នកក៏អាចចាក់វ៉ាក់សាំង Pfizer និង Modena បានដែរ។

ងាកមកមើលការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការចាក់វ៉ាក់សាំង Sinovac ដូសទី ៣ បន្ទាប់ពីចាក់ដូសទី២បាន ៦ខែឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រ។

លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានចេញផ្សាយនៅលើគេហទំព័រ medRxiv។

ការសិក្សាបានរកឃើញថា បើទោះបីជាកម្រិតអង់ទីគ័រ បានធ្លាក់ចុះក្នុងរយៈពេល ៦ ខែបន្ទាប់ពីការចាក់វ៉ាក់សាំង Sinovac ដូសទី២ក៏ដោយ ក៏ប៉ុន្តែវ៉ាក់សាំង Sinovac ចំនួន២ដូស បានបង្កើតការចងចាំប្រព័ន្ធភាពស៊ាំយ៉ាងល្អ។

ដូសទី៣ ដែលត្រូវបានចាក់ក្នុងចន្លោះពី ៦ ទៅ ៨ ខែបន្ទាប់ពីការចាក់ដូសទី២ នាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំងនៃប្រព័ន្ធភាពស៊ាំ ដោយកម្រិត​ GMT កើនឡើងដល់ប្រមាណ១៤០។

សរុប មានអ្នកចូលរួមចំនួន៥៤០នាក់ បានទទួលវ៉ាក់សាំងដូសទី ៣ ក្នុងការសិក្សានេះ។

ការសិក្សា ក៏បានរកឃើញផងដែរថា ការចាក់ដូសទី ៣ ឆាប់ពេក (២៨ ថ្ងៃបន្ទាប់ពីការចាក់ដូសទី ២) បណ្តាលឲ្យមានកម្រិតអង់ទីគ័រកាន់តែទាប។

ស្របពេលជាមួយគ្នានោះដែរ មិនមានប្រតិកម្មធ្ងន់ធ្ងរណាមួយពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសទី៣ ត្រូវបានគេសង្កេតឃើញក្នុងអំឡុងការសិក្សានោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Global Time

ចុចអាន៖ មិនធម្មតា! វ៉ាក់សាំង Sinovac ផលិតអង់ទីគ័រសឹង ១០០ភាគរយ លើក្មេងអាយុ៣ ដល់១៧ឆ្នាំ

The post វ៉ាក់សាំង Sinovac ដូសទី៣ បង្កើនកម្រិតអង់ទីគ័រ ខ្លាំងក្លា appeared first on Kampuchea Thmey Daily.

TOP NEWS ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យផ្អាកការស្នើសុំ ការចាក់វ៉ាក់សាំងដូស ទី៣ សម្រាប់អ្នកដែលបាន​ចាក់វ៉ាក់សាំង Astra Zeneca ដូស​ទី១ និងដូសទី២
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឲ្យផ្អាកការស្នើសុំ នូវការចាក់វ៉ាក់សាំងដូស​ទី៣ ឬ​ដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ប្រភេទ Astra Zeneca ដូសទី១ ដូសទី២កន្លងមក។ បើតាម​សម្ដេ​ច​​តេ​ជោ ហ៊ុន សែន មានហេតុផល២ ដែលមិនទាន់អាចចាក់បាន ទី១ មិនទាន់បានសិក្សា អំពីគម្លាតរវាងដូសទី១ ដូសទី២ និងដូសទី៣ ចំពោះវ៉ាក់សាំងប្រភេទ Astra Zeneca នេះនៅឡើយ។ ទី២ រាជរដ្ឋាភិបាល មិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ដំណើរការ ចាក់វ៉ាក់សាំងដូសទី៣នេះ នៅឡើយទេ។

តាមរយៈសារជាសំឡេងពិសេស នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលថ្មីៗនេះ មានការសំណូមពរមួយចំនួន ពីសំណាក់អ្នកដែលចាក់វ៉ាក់សាំង ប្រភេទ Astra Zeneca ដូសទី១ ដូសទី២ ហើយស្នើសុំចាក់ដូសទី៣ ដែលជាប្រភេទវ៉ាក់សាំង Astra Zeneca នេះទៀត។

សម្ដេច​​តេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មានបញ្ហាទី២ ដែលយើងមិនទាន់អាច ផ្ដល់ជូនការចាក់​វ៉ាក់សាំងដូស​ទី៣ ប្រភេទ Astra Zeneca សម្រា​ប់អ្នកដែលបានចាក់វ៉ាក់សាំងប្រភេទនេះ រួចហើយកាល​ពី​ដូសទី១ និងដូសទី២។ បញ្ហា​ទី១ យើងមិនទាន់បានសិក្សា អំពីគម្លាតរវាងដូសទី១ ដូសទី២ និងដូសទី៣ ចំពោះវ៉ាក់សាំងប្រភេទ Astra Zene​ca នេះនៅឡើយទេ។ យើងទើបតែ បានសិក្សាអំពីគម្លាត​ ចំពោះវ៉ាក់សាំងប្រភេទ Sinopharm និង Sinovac តែ​ប៉ុណ្ណោះ ហើយដែលយើងអាច បន្តចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង​ទាំង២ប្រភេទនេះ កាលពីដូសទី១ និងដូសទី២។

បញ្ហាទី២ គឺរាជរដ្ឋាភិបាល មិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ដំណើរការចាក់វ៉ាក់សាំងដូសទី៣នេះ នៅ​ឡើ​យ​​ទេ​។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាពេលនេះ យើងអាចចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ ស​ម្រាប់មន្ត្រីជួរមុខ ដែលបានចាក់វ៉ាក់សាំង Sinopharm និង Sinovac តែប៉ុណ្ណោះ។ ក្នុងនោះ ចំនួនវ៉ាក់សាំងប្រភេទ Astra Zeneca ដែលរាជរដ្ឋាភិបាល មានក៏មិនទាន់គ្រប់គ្រាន់ សម្រាប់ចាក់ដូសទី៣នេះនៅឡើយដែរ។ តែយ៉ាង​ណាក៏ដោយសម្ដេចតេជោ បានជំរុញដល់គណៈកម្មការចំពោះកិច្ចលទ្ធកម្មវ៉ាក់សាំង ដើម្បីស្វះស្វែងរកក្នុងការ​ទិញ​វ៉ាក់សាំង Astra Zeneca សម្រាប់យកមកចាក់ជូនបងប្អូនជាបន្តបន្ទាប់ទៀត។

ក្នុងនោះដែរ បើតាមសម្ដេចតេជោ ហ៊ុន សែន ក៏មានអ្នកដែលមិនទាន់ បានចាក់វ៉ាក់សាំ​ង​សោះ នៅពេលមានវ៉ាក់សាំងប្រភេទ Astra Zeneca ដែលជាជំនួយរបស់អង់គ្លេស និងជប៉ុន មកដល់ បានស្នើសុំ​​ចាក់​វ៉ាក់សាំងមួយនេះ ដោយមិនបានគិតអំពីការលំបាក របស់រាជរដ្ឋាភិបាល ដែលកំពុងតែខ្វះវ៉ាក់សាំង។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ចំពោះឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោកស្រី អស់លោក សម្រាប់ការចាក់ដូសទី៣ គឺសុំឲ្យផ្អាកការដាក់សំណើស្នើសុំ លុះត្រាតែមានការសិក្សាម៉ត់ចត់ អំពីគម្លាតរវាងដូសទី១ ដូសទី២ និងដូសទី៣ ហើយយើងមានវ៉ាក់សាំង ទើបយើងអាចឈាន ទៅដល់ការចាក់ជូន​អ្នក ដែលបានចា​ក់ដូសទី១ ដូសទី២ នៃវ៉ាក់សាំង Astra Zeneca»។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានចេញបញ្ជាបន្ទាន់មួយ ទៅកាន់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ឲ្យរៀប​ចំការចាក់វ៉ាក់សាំងប្រភេទ Astra Zeneca សម្រា​ប់​ដូសទី៣ ឬដូសជំរុញជូនដល់មន្ត្រី​ជំនាញ និងកងកម្លាំងជួរមុខ នៅតាមព្រំដែនកម្ពុជា-ថៃ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣នេះ គឺសម្រាប់ក្រុមមន្ត្រីជួរមុខ នៅ​ព្រំ​ដែន​កម្ពុជា-ថៃ គ្រាដែលនឹងមានពលករមកពីថៃជាច្រើននាក់ ត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ ហើយមន្ត្រីទាំង​នោះ អាចប្រឈមហានិភ័យ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ដូច្នេះត្រូវដឹកបន្ទាន់ នូវ Astra Zeneca ទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ ចាក់ជូនកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានា ដែលមា​នការ​ពាក់ព័ន្ធ ធ្វើកិច្ចការងារនេះបន្ទាន់បំផុត តាមដែលអាចធ្វើទៅតាម គឺមិនមែនតាមដែលអាចធ្វើទៅបានទេ ត្រូវតែធ្វើ​ឲ្យបាន ព្រោះយើងមានវ៉ាក់សាំង នៅក្នុងដៃគ្រប់គ្រាន់ហើយ សម្រាប់ Astra Zeneca ដែលចាក់នៅទី​នោះ»។

ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនមក ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ សម្រាប់មន្ត្រីជួរមុខ នៅតាម​បណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បាននឹងកំពុងដំណើរការជាបន្តបន្ទាប់ហើយ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Sinopharm និង Sinovac ដូសទី១ និងដូសទី២កន្លងទៅ៕ (ដោយ)៖ ឃួន សុភ័ក្រ

The post TOP NEWS ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យផ្អាកការស្នើសុំ ការចាក់វ៉ាក់សាំងដូស ទី៣ សម្រាប់អ្នកដែលបាន​ចាក់វ៉ាក់សាំង Astra Zeneca ដូស​ទី១ និងដូសទី២ appeared first on Kampuchea Thmey Daily.

សម្តេចតេជោ ហ៊ុន សែន ៖ ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំជម្នះ នូវនិន្នាការភូមិសាស្ត្រនយោ បាយអវិជ្ជមាន
សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២​ ប្រទេសកម្ពុជា នឹងខិតខំស្វែងរកលទ្ធភាព ក្នុងការលើកកម្ពស់ភាពជាដៃគូ ជាមួយដៃគូសន្ទនាអាស៊ាន ដែលមានស្រាប់ និងពង្រីកបញ្ជីដៃគូខាងក្រៅ របស់អាស៊ាន ដោយផ្អែកលើ​គោលការណ៍នានា របស់អាស៊ានរួមទាំង នៅក្នុងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដើម្បីជម្នះនូវនិន្នាការ ភូមិសាស្ត្រនយោបាយអវិជ្ជមាន យើងប្តេជ្ញាលើកកម្ពស់របៀបវារៈ ដែលជំរុញស្មារតីសហប្រតិបត្តិការ និងគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាភាពស្ងប់ក្សេមក្សាន្ត និងវឌ្ឍនភាពក្នុងតំបន់។

នៅក្នុងសារលិខិតអបអរទិវាអាស៊ាន ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងផងដែរថា នៅពេលដែលយើងត្រៀម ការងារមូលដ្ឋាន សម្រាប់រៀបចំចក្ខុវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ កម្ពុជានឹងបន្តជំរុញឲ្យសហគមន៍អាស៊ាន កាន់តែមានភាពរស់រវើកនិងសុខ ដុមរមនាថែមទៀត។

សម្តេចតេជោ បានលើកឡើងទៀតថា យើងនឹងព្យាយាម លើកកម្ពស់ការ ការពារពលករចំណាកស្រុក និងបង្កើនការគាំទ្រសម្រាប់របៀបវារៈ ស្តីពី ការអភិវឌ្ឍបៃតង និងប្រកបដោយបរិយាប័ន្ន ការផ្លាស់ប្តូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូតូច និងមធ្យម (MSMEs) និងសហគ្រិនភាព របស់ស្ត្រី និងយុវជន គឺជាវិស័យដែលយើង ត្រូវយកចិត្តទុកដាក់។

សម្តេចតេជោ បន្តថា សហគ្រាសខ្នាតមីក្រូតូច និងមធ្យម គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចក្នុងតំបន់ របស់យើងហើយតំណាងឲ្យ៩៩% នៃស្ថាប័នធុរកិច្ចទាំងអ ស់ដែលភាគច្រើន ជាកម្មសិទ្ធិរបស់ស្រ្តី(៦០% នៅក្នុងប្រទេសកម្ពុជា)និងបានផ្តល់ការងារ សម្រាប់កម្លាំងពលកម្មជាង៨០%​ នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ ដូច្នេះការគាំទ្រដល់វិស័យ ទាំងនេះមិនត្រឹមតែជួយ ដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំង ជួយធានាមិនឲ្យយើងមានការខកខាន ក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ខណៈដែលមានការទទួលស្គាល់ កាន់តែច្រើនថាស្រ្តីមាន តួនាទីលើសពីការងារអភិវឌ្ឍសេដ្ឋ កិច្ចសង្គមកម្ពុជា នឹងជំរុញការគាំទ្រ លើរបៀបវារៈ ស្តីពី ស្ត្រីសន្តិភាពនិងសន្តិសុខ​។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា លើសពីនេះទៀត យើងប្រាថ្នាលើកកម្ពស់កិត្តិនាម របស់អាស៊ានក្នុងឆាកអន្តរជាតិ និងការចូលរួមចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាព និងការកសាងសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ តាមរយៈសកម្មភាពនានា ដូចជា សកម្មភាពមនុស្សធម៌លើវិស័យមីន ដែលមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន អាចដើរតួនាទីសំខាន់។

កម្ពុជាពេញចិត្តថែបំប៉នអាស៊ាន ក្នុងនាមជាអង្គការ ដែលមានទស្សនៈសម្លឹងឆ្ពោះ ទៅពិភពខាងក្រៅ​។ នៅពេលដែលយើងខិតខំផ្សារភ្ជាប់ ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ ឲ្យក្លាយជាគ្រួសារដ៏រឹងមាំមួយ យើងក៏នឹងខិតខំបន្តពង្រឹងទំនាក់ទំនង ​​និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត ជាមួយដៃគូខាងក្រៅ ផងដែរ ដោយឈរលើស្មារតីសមភាព ផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។

គួររំលឹកថា សល់រយៈពេលមិនដល់​៥ខែទៀតទេ កម្ពុជានឹងទទួលតួនាទី ជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣​​គិតចាប់តាំងពី បានចូលរួម ក្នុងសមាគមនេះក្នុង ឆ្នាំ១៩៩៩។ ឆ្នាំនេះគឺជាខួប៥៤ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន។ ក្នុងរយៈពេលជាង៥ ទសវត្សរ៍មកនេះអាស៊ាន បានពង្រីកសមាជិកភាពរបស់ខ្លួន ដោយបានរួមបញ្ចូលគ្រប់ប្រទេសទាំងអស់ លើកលែងតែប្រទេសមួយគត់ នៅក្នុងតំបន់ និងបានលើកកម្ពស់ការធ្វើសមាហរណកម្មផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងចំណោមប្រទេសសមាជិក និងជាមួយដៃគូនានា។

អាស៊ាន ក៏បានបន្តង្រឹងកិត្យានុភាព ជាអង្គការតំបន់មួយពោរពេញ ដោយថាមវន្ទ័ និងភាពរស់រវើកបំផុតក្នុងសាកលលោក លើទិដ្ឋភាពសក្តានុពលសេដ្ឋកិច្ច និងគុណប្រយោជន៍ប្រៀបធៀប។ ក្នុងឆ្នាំនេះប្រទេសប្រុយណេ ដែលជាប្រធានប្តូរវេន​របស់អាស៊ាន មានឆន្ទៈជំរុញដំណើរការអាស៊ាន ឆ្ពោះទៅមុខបន្ថែមទៀត ក្រោមមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលស័ក្តិសមបំផុតជា មួយនឹងបញ្ហាប្រឈមដ៏ស្រួចស្រាល់ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន ដើម្បីឈានឆ្ពោះទៅរក ការសម្រេចទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

អាស៊ាន ត្រូវបានបង្កើតឡើង ដើម្បីថែរក្សា និងជំរុញការអភិវឌ្ឍ ប្រកបដោយភាពសុខសាន្ត និងដើរតួនាទីជាវេទិកាលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់។ ស្មារតីនៃការគោរពគ្នាទៅវិញទៅមក លើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីសមភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងដែលប្រទេស សមាជិកអាស៊ានទាំងអស់ បានលើកស្ទួយតាំងពីឆ្នាំ១៩៦៧ ព្រមទាំងគោលការណ៍កុងសង់ស៊ីស នៅតែបន្តជាគោលការណ៍មាគ៌ា ជាមូលដ្ឋានសម្រាប់ដំណើរការកសាង សហគមន៍របស់យើង។

ឈរលើហេតុផលនេះ ជានិច្ចជាកាលអាស៊ាន គឺជាផ្នែកមួយដ៏សំខាន់ និងមិនអាចកាត់ផ្តាច់បាន នៃនយោបាយការបរទេសរបស់កម្ពុជា។​ តាមរយៈក្របខណ្ឌអាស៊ាន យើងមានលទ្ធភាពពង្រីក ជាអតិបរមានូវកាលានុវត្តភាព ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស​នៅក្នុងតំបន់ និងដៃគូខាងក្រៅទូទាំងសាកលលោក ក្នុងបុព្វហេតុ លើកកម្ពស់សន្តិភាពយូរអង្វែង សន្តិសុខ វិបុលភាព និងការ អភិវឌ្ឍជាតិលើគ្រប់ទិដ្ឋភាព។

ក្នុងនាម ជាអង្គការតំបន់អាស៊ាន ទទួលបានជោគជ័យនាពេលកន្លងមក ក្នុងការធានាបានជូនប្រជាជន របស់ខ្លួននូវសន្តិភាព ស្ថិរភាព សន្តិសុខនិងការអភិវឌ្ឍ ជាបន្តបន្ទាប់។ ខាងផ្នែកសេដ្ឋកិច្ច អាស៊ានសម្រេចបាននូវវឌ្ឍនភាពយ៉ាងធំធេង  ដោយបានប្រែក្លាយខ្លួន ទៅអំណាចសេដ្ឋកិច្ចដ៏ ធំលំដាប់ទី៣ នៅទ្វីបអាស៊ី និងលំដាប់ទី៦ នៅក្នុងសាកលលោក។ តែពេលនេះ អាស៊ានកំពុង ប្រឈមមុខ នឹងឧបសគ្គយ៉ាងធំ នៅក្នុងដំណើររបស់ខ្លួន។

ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការផ្ទុះ ជំងឺរាតត្បាតកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំ២០២០ មកបានទាញសេដ្ឋកិច្ចតំបន់និង សាកលលោកឲ្យធ្លាក់ចូល ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនេះកំណើន នៃការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាច ដែលបានរីករាលដាល ទៅជាសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា បាននឹងកំពុងដាក់សម្ពាធ កាន់តែធ្ងន់ធ្ងរថែមទៀត ដល់សន្តិភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់ទាំងមូល។ នេះយើងមិនទាន់រាប់បញ្ចូល ទាំងបញ្ហាប្រឈម មិនប្រពៃណី ដែលមានស្រាប់ និងកំពុងលេចឡើង មួយចំនួនទៀត ដែលអាស៊ានកំពុងតែជួបប្រទះ មានដូចជាបញ្ហា​នៃការវិវត្ត ផ្លាស់ប្តូរដ៏ឆាប់រហ័សផ្នែកបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងការជួញដូរគ្រឿងញៀន ជួញដូរមនុស្សនិងបញ្ហា ភេរវកម្ម។ល៕ (ដោយ)៖ណារី

The post សម្តេចតេជោ ហ៊ុន សែន ៖ ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំជម្នះ នូវនិន្នាការភូមិសាស្ត្រនយោ បាយអវិជ្ជមាន appeared first on Kampuchea Thmey Daily.

លោក ​ជិន ម៉ាលីន ជូនដំណឹង​ថា មានគណនីហ្វេសប៊ុកមួយ ប្រើប្រាស់រូបភាព របស់លោក ដោយគ្មានការអនុញ្ញាត
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ជូន​ដំ​ណឹ​ងថា មានគណនីហ្វេសប៊ុកឈ្មោះ ​កែវ ភក្តី បានប្រើប្រាស់រូបភាពរបស់លោក ដោយគ្មានការអនុ​ញ្ញាត ក្នុងការផ្សព្វផ្សាយរូបភាព និងព័ត៌មាន វាយប្រហាររាជរដ្ឋាភិបាល។

លោក ជិន ម៉ាលីន បានបង្ហោះនៅលើគណនីហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី៩ ខែសីហានេះថា «សេចក្តី​ជូនដំណឹង Facebook Account ក្លែងក្លាយ ឈ្មោះ កែវ ភក្តី បានប្រើប្រាស់រូបភាពរបស់ខ្ញុំ ដោយគ្មានការអនុ​ញ្ញាត ក្នុងការផ្សព្វផ្សាយរូបភាព និងព័ត៌មាន វាយប្រហាររដ្ឋាភិបាល។ ដូច្នេះ ខ្ញុំមិនទទួលខុសត្រូវឡើយ រាល់រូបភាព និងព័ត៌​មាន ដែលផ្សព្វផ្សាយនៅលើ Account ក្លែងក្លាយមួយនេះ និងសូមសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្ន»៕

The post លោក ​ជិន ម៉ាលីន ជូនដំណឹង​ថា មានគណនីហ្វេសប៊ុកមួយ ប្រើប្រាស់រូបភាព របស់លោក ដោយគ្មានការអនុញ្ញាត appeared first on Kampuchea Thmey Daily.

ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម
កូវីដកំពុងរាលដាលខ្លាំងនៅលើពិភពលោក ហើយមន្ទីរពេទ្យតាមប្រទេសនីមួយៗ គ្មានគ្រែសម្រាកព្យាបាលឡើយ ខណៈអ្នកជំងឺស្រាលខ្លះ ត្រូវតម្រូវឲ្យព្យាបាលនៅតាមផ្ទះរៀងៗខ្លួន។ ដូច្នេះហើយ ទើប​ប្រជាជន​អាស៊ីមួយចំនួន បាន​ងាក​មក​ដាំ​ទឹក​ក្ដៅ​ ដោយ​ប្រើ​គ្រឿងផ្សំ​ធម្មជាតិ​ដូចជា ​ខ្ញី មើមខ្ជាយ គល់ស្លឹកគ្រៃ ​រំដេង​ ឬក្រូច​សើច ​ជា​ដើម។

ជា​ការ​ពិត​ដែល​ថា ទឹក​ដែល​ផ្សំ​ចេញ​​ឱសថ​រុក្ខជាតិ​ទាំងនេះ ​អាច​ជួយ​ការពារ​កូវីដបាន​យ៉ាង​ដូចម្ដេច?

លោកបណ្ឌិត​ Wanaporn Thongcham អ្នក​ជំនាញ​អាហារូបត្ថម្ភក្រុម​អាហារ​បំប៉ន​ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ Ramathibodi សាកលវិទ្យាល័យ Mahidol បាន​បញ្ជាក់​ថា ឱសថ​រុក្ខជាតិ ដូចជា​ខ្ទឹមបារាំង ​ខ្ទឹមក្រហម​និង​ស ខ្ញី រំដេង គល់ស្លឹក​គ្រៃ  ​គ្រឿងទេស​ទាំង​នេះ​មាន​លក្ខណៈ​សម្បត្តិ​ជួយ បំបាត់​ការ​ក្អក ជំងឺ​ផ្ដាសាយ ការ​កកស្ទះ​ច្រមុះ។  ជាពិសេស​គ្រឿងផ្សំ​នីមួយៗ​ មាន​សារធាតុ​សំខាន់ៗ​ដូចជា quercetin,  kaempferol,  allicin,  gingerol,  ដែល​អាច​ប្រឆាំង​នឹង​ការ​រលាក​ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​ល្អ។

លើស​ពី​នេះ​ទៀត ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Mahidol បាន​ស្រាវជ្រាវ​និង​រក​ឃើញ​ថា​ការ​ដក​យក​សារធាតុ​ពី​មើម​ខ្ជាយ ​គឺរួមចំណែកជួយទប់ស្កាត់រលូតលាស់របស់កូវីដ​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព។  ដោយ​មើម​ខ្ជាយ​មាន​សារធាតុ ២ សំខាន់ៗរួមគ្នា គឺ Panduratin A និង Pinostrobin ។

ដូច្នេះអាចនិយាយបានថា ​រាល់លក្ខណៈសម្បត្តិទាំងអស់នៃឱសថរុក្ខជាតិ​ទាំងនេះ​​ មិនត្រឹម​ត្រូវ​បានគេមើលឃើញថា​ មាន​អត្ថប្រយោជន៍​សម្រាប់​រាងកាយ​ ទាក់ទង​នឹង​ការ​ព្យាបាល​ជំងឺផ្តាសាយតែមួយមុខឡើយ។​ តែវាក៏អាចជួយកាត់បន្ថយការរ​លាក និងបង្កើនភាពស៊ាំដល់រាងកាយ ហើយ​ក៏​ជួយ​​ការពារ​កូវីដបាន ១០០% ។

ប៉ុន្តែ​ទន្ទឹម​នឹងគ្រឿងទេសទាំងនោះ មាន​ប្រយោជន៍ដល់​សុខភាពរាងកាយ ​វាក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ ប្រសិន​បើ​អ្នកហូប​មិន​បាន​ត្រឹមត្រូវ។

លោក​បណ្ឌិត Wanaporn បាន​បញ្ជាក់​ថា យើង​គួរតែសិក្សាពីបរិមាណ​នៃ​សារធាតុ​សំខាន់ៗ​ ដែល​មាន​នៅ​ក្នុង​វត្ថុធាតុដើម​ ព្រោះអ្វីដែលប្រើ​ច្រើន​ពេក​ ក៏​អាច​ជា​គ្រោះថ្នាក់ផងដែរ។ ចំពោះ​សារធាតុ​ខ្លះ​ អាច​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​មួយ​ចំនួន ​ដែល​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មនុស្ស​ ជាជាង​ទទួល​បាន​ផលប្រយោជន៍។ ឧទាហរណ៍​អ្នក​ជំងឺ​ទឹកនោមផ្អែម នៅ​ពេល​ដែល​មាន​រសជាតិ​ឆ្ងាញ់ ​អ្នក​ជំងឺ​នឹង​ញ៉ាំ​ច្រើន  ជា​លទ្ធផល ​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ក៏​កំពុង​កើន​ឡើង​ផង​ដែរ។

ឱសថ​រុក្ខជាតិ​គឺ​ជា​គ្រឿងទេស​មាន​ប្រយោជន៍ ​និង​មាន​សុវត្ថិភាព​ ហើយ​ជួយ​ការពារ​ឬ​ពង្រឹង​ភាព​ស៊ាំ​បាន​យ៉ាង​ល្អ។ ប៉ុន្តែ​ក៏​ត្រូវ​ពិចារណា​លើ​អំពី​កម្រិត​នៃ​ការ​ប្រើប្រាស់​ដោយ​សុវត្ថិភាព​ កុំ​ឲ្យ​ឱសថ​ធម្មជាតិ ​ក្លាយ​ជា​របស់​​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ​ជំនួស​វិញ៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ

ចុចអាន៖ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មើមខ្ជាយពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយ

The post ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម appeared first on Kampuchea Thmey Daily.

ឧកញ៉ា ទៀ វិចិត្រ បញ្ចេញអូប័រល្បឿនលឿន ទាំងកណ្ដាលអធ្រាត្រ ទៅក្រុងកោះរ៉ុង ជួយ សង្រ្គោះជនរងគ្រោះ៣នាក់
(ព្រះសីហនុ)៖ ក្រុមការងារសង្គ្រោះក្រុមហ៊ុន GTVC នៅវេលាម៉ោង២ និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​៨ ខែ សីហា ឆ្នាំ២០២១ បានប្រើប្រាស់អូប័រពេទ្យល្បឿនលឿន ដឹកជនរងគ្រោះរលាកភ្លើង ចំនួន ៣នាក់ ពីក្រុងកោះរ៉ុង មក​កាន់​មន្ទី​រ​ពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះបន្ទាន់។

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាន ឲ្យដឹងថា ជនរង​គ្រោះ​រលាក​ភ្លើង ពេញខ្លួនប្រាណធ្ងន់ធ្ងរ ដោយសារអគ្គីភ័យខាងលើ រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្ត​ព្រះសី​ហនុ ដោយក្នុងនោះ មានកូនក្មេងម្នាក់ផងដែរ។

ជនរងគ្រោះ ត្រូវបានដឹកញ្ជូនពីក្រុងកោះរ៉ុង មកកាន់ដីគោកក្រុងព្រះសីហនុ និងបានដឹកបន្ត​ តាមរថយន្តសង្គ្រោះ​ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាផ្ទាល់ ដែលត្រៀមរង់ចាំជាស្រេចនៅកំពង់ផែ ដើម្បីទទួល យកជនរងគ្រោះពីអូប័រពេទ្យ បន្ដដឹកយក ទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ។ បច្ចុប្បន្នស្ថានភាព ជនរងគ្រោះទាំង៣នាក់ បានធូរស្រាលបន្តិចហើយ ក្រោមការយកចិត្តទុកដាក់ ពីណាក់ក្រុមគ្រូពេទ្យមន្ទីរបង្អែក ខេត្តព្រះសីហនុ។

សូមជម្រាបដែរថា ប្រជាពលរដ្ឋ រស់នៅតំបន់កោះរ៉ុង ដែលជួបគ្រោះថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរដែលត្រូវ ការ ជួយ សង្រ្គោះបន្ទាន់ សុទ្ធសឹងត្រូវបានក្រុមការងារ សង្គ្រោះGTVC លោកឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់អូប័រពេទ្យល្បឿនលឿន ដឹកជញ្ជូន​មក​កាន់​មន្ទីរពេទ្យ ជួយសង្រ្គោះទាន់ពេលវេលា ដោយមិនគិតថ្លៃ និងអ្នកជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបានលោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា សម្រាប់ទុកប្រើប្រាស់ក្នុងពេលសម្រាកព្យាបាល និងរ៉ាប់រងថ្លៃព្យាបាលបន្ថែមទៀត៕ (ដោយ)៖ កោះពស់

The post ឧកញ៉ា ទៀ វិចិត្រ បញ្ចេញអូប័រល្បឿនលឿន ទាំងកណ្ដាលអធ្រាត្រ ទៅក្រុងកោះរ៉ុង ជួយ សង្រ្គោះជនរងគ្រោះ៣នាក់ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន អំពាវ​នាវថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ចូលរួមចំណែក ជាមួយអាជ្ញាធរ ដើម្បីគ្រប់គ្រង ស្ថានភាពកូវីដ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលចុះជួយតាម​បណ្ដា​ខេត្តនានា សូមចូលរួមចំណែក ជួយឧបត្ថម្ភជាថវិកា ឬសម្ភារៈ និងមើលការខុសត្រូវ នៅក្នុងខេត្តរបស់ខ្លួនចុះ​ជួយ ដើម្បីគ្រប់គ្រងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសករណីពលករខ្មែរ ត្រឡប់មកពី​ប្រទេ​សថៃ។ ការអំពាវនាវយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បាន​ដាក់​វិធានការ​ជា​បន្ទាន់ ​ដល់​អាជ្ញាធរ​រាជធានី-ខេត្ត​ ត្រូវ​រៀបចំ​មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ដើម្បីទទួលយកពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ។

យោងតាមសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិ នៅល្ងាចថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយអំពាវនាវថា «ហើយសូមអំពាវនាវ ដល់សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ដែលជាមន្ត្រីទទួល ចុះជួយ​ចំពោះខេត្ត​-រាជធានី ជួយឧបត្ថម្ភ និងមើលការខុសត្រូវ ទៅលើបញ្ហានេះ រួមចំណែកជា​មួយខេត្ត ដើម្បីគ្រប់គ្រង​ស្ថា​ន​ភាពកូវីដ-១៩ តាមរយៈអ្នកដែលមាន នៅខាងក្នុងហើយស្រាច និងអ្នកដែលបានទើប វិលត្រឡប់មកពីព្រះរាជា​ណាចក្រ​ថៃ»។

ត្រង់ចំណុចសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា សូមឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលចុះជួយ​រាជ​ធា​នី​-ខេត្តនីមួយ ជួយមើលការខុសត្រូវ និងរួមចំណែកក្នុងការផ្គត់ផ្គង់ថវិកា សម្ភារៈចាំបាច់នានា ដើម្បី​ជួយដល់អាជ្ញា​ធររាជធានី-ខេត្ត​ បន្ថែមពីលើថវិកាជាតិ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន៕ (ដោយ)៖ ឃួន សុភ័ក្រ

The post សម្ដេចតេជោ ហ៊ុន សែន អំពាវ​នាវថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ចូលរួមចំណែក ជាមួយអាជ្ញាធរ ដើម្បីគ្រប់គ្រង ស្ថានភាពកូវីដ appeared first on Kampuchea Thmey Daily.

ក្រុមក្មេងទំនើង ​១៧នាក់​ ដែលល្មើសបម្រាមគោចរ ត្រូវបញ្ជូនទៅតុលាការ
ក្រុមក្មេងទំនើងចំនួន​១៧នាក់​ ដែលល្មើសបម្រាមគោចរ និងមានសារធាតុស្រវឹង នៅពេលបើកបរ នៅខណ្ឌជ្រោយចង្វារ​ ដែលសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នោះ ត្រូវបានបញ្ជូនទៅតុលាការ។ លោក​វរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា ក្រុមក្មេងទំនើងចំនួន១៧នាក់ ដែលល្មើសបម្រាមគោចរនោះ ត្រូវបានបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ។

គួររំលឹកថា កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ កម្លាំងចម្រុះខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោ​ក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនយុវជនប្រុស-ស្រី ចំនួន១៧នាក់ ដែលពួកគេល្មើសបម្រាមគោច របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញកាលពីចុងខែកក្កដា ឆ្នាំ២០២១។

សូមជម្រាបថា កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្ដម​សេនីយ៍​ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ បានចេញអនុវត្តបម្រាមគោចរ​ និងល្បាត​យ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត បន្ទាប់ពីមានសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំពោះអ្នកល្មើសនឹងបម្រាមគោ ចរ មិនត្រូវបានលើកលែងឡើយ​ ដោយអ្នកល្មើសទូទៅ នឹងត្រូវផាកពិន័យ​ រីឯអ្នកល្មើសធ្ងន់ធ្ងរ​ នឹងត្រូវបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់៕ (ដោយ)៖ ឃួន សុភ័ក្រ ​

The post ក្រុមក្មេងទំនើង ​១៧នាក់​ ដែលល្មើសបម្រាមគោចរ ត្រូវបញ្ជូនទៅតុលាការ appeared first on Kampuchea Thmey Daily.