សុខភាព
ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម
កូវីដកំពុងរាលដាលខ្លាំងនៅលើពិភពលោក ហើយមន្ទីរពេទ្យតាមប្រទេសនីមួយៗ គ្មានគ្រែសម្រាកព្យាបាលឡើយ ខណៈអ្នកជំងឺស្រាលខ្លះ ត្រូវតម្រូវឲ្យព្យាបាលនៅតាមផ្ទះរៀងៗខ្លួន។ ដូច្នេះហើយ ទើបប្រជាជនអាស៊ីមួយចំនួន បានងាកមកដាំទឹកក្ដៅ ដោយប្រើគ្រឿងផ្សំធម្មជាតិដូចជា ខ្ញី មើមខ្ជាយ គល់ស្លឹកគ្រៃ រំដេង ឬក្រូចសើច ជាដើម។

ជាការពិតដែលថា ទឹកដែលផ្សំចេញឱសថរុក្ខជាតិទាំងនេះ អាចជួយការពារកូវីដបានយ៉ាងដូចម្ដេច?
លោកបណ្ឌិត Wanaporn Thongcham អ្នកជំនាញអាហារូបត្ថម្ភក្រុមអាហារបំប៉ន មហាវិទ្យាល័យវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Ramathibodi សាកលវិទ្យាល័យ Mahidol បានបញ្ជាក់ថា ឱសថរុក្ខជាតិ ដូចជាខ្ទឹមបារាំង ខ្ទឹមក្រហមនិងស ខ្ញី រំដេង គល់ស្លឹកគ្រៃ គ្រឿងទេសទាំងនេះមានលក្ខណៈសម្បត្តិជួយ បំបាត់ការក្អក ជំងឺផ្ដាសាយ ការកកស្ទះច្រមុះ។ ជាពិសេសគ្រឿងផ្សំនីមួយៗ មានសារធាតុសំខាន់ៗដូចជា quercetin, kaempferol, allicin, gingerol, ដែលអាចប្រឆាំងនឹងការរលាក និងពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ។
លើសពីនេះទៀត មហាវិទ្យាល័យវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Mahidol បានស្រាវជ្រាវនិងរកឃើញថាការដកយកសារធាតុពីមើមខ្ជាយ គឺរួមចំណែកជួយទប់ស្កាត់រលូតលាស់របស់កូវីដ បានយ៉ាងមានប្រសិទ្ធភាព។ ដោយមើមខ្ជាយមានសារធាតុ ២ សំខាន់ៗរួមគ្នា គឺ Panduratin A និង Pinostrobin ។

ដូច្នេះអាចនិយាយបានថា រាល់លក្ខណៈសម្បត្តិទាំងអស់នៃឱសថរុក្ខជាតិទាំងនេះ មិនត្រឹមត្រូវបានគេមើលឃើញថា មានអត្ថប្រយោជន៍សម្រាប់រាងកាយ ទាក់ទងនឹងការព្យាបាលជំងឺផ្តាសាយតែមួយមុខឡើយ។ តែវាក៏អាចជួយកាត់បន្ថយការរលាក និងបង្កើនភាពស៊ាំដល់រាងកាយ ហើយក៏ជួយការពារកូវីដបាន ១០០% ។
ប៉ុន្តែទន្ទឹមនឹងគ្រឿងទេសទាំងនោះ មានប្រយោជន៍ដល់សុខភាពរាងកាយ វាក៏អាចបង្កគ្រោះថ្នាក់ដល់រាងកាយ ប្រសិនបើអ្នកហូបមិនបានត្រឹមត្រូវ។

លោកបណ្ឌិត Wanaporn បានបញ្ជាក់ថា យើងគួរតែសិក្សាពីបរិមាណនៃសារធាតុសំខាន់ៗ ដែលមាននៅក្នុងវត្ថុធាតុដើម ព្រោះអ្វីដែលប្រើច្រើនពេក ក៏អាចជាគ្រោះថ្នាក់ផងដែរ។ ចំពោះសារធាតុខ្លះ អាចមានប្រតិកម្មទៅនឹងថ្នាំមួយចំនួន ដែលមានផលប៉ះពាល់អវិជ្ជមានដល់មនុស្ស ជាជាងទទួលបានផលប្រយោជន៍។ ឧទាហរណ៍អ្នកជំងឺទឹកនោមផ្អែម នៅពេលដែលមានរសជាតិឆ្ងាញ់ អ្នកជំងឺនឹងញ៉ាំច្រើន ជាលទ្ធផល កម្រិតជាតិគ្លុយកូសក្នុងឈាមក៏កំពុងកើនឡើងផងដែរ។
ឱសថរុក្ខជាតិគឺជាគ្រឿងទេសមានប្រយោជន៍ និងមានសុវត្ថិភាព ហើយជួយការពារឬពង្រឹងភាពស៊ាំបានយ៉ាងល្អ។ ប៉ុន្តែក៏ត្រូវពិចារណាលើអំពីកម្រិតនៃការប្រើប្រាស់ដោយសុវត្ថិភាព កុំឲ្យឱសថធម្មជាតិ ក្លាយជារបស់ដាក់ទណ្ឌកម្មលើរាងកាយជំនួសវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ
ចុចអាន៖ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មើមខ្ជាយពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


