ព័ត៌មានជាតិ
ក្រុមក្មេងទំនើង ១៧នាក់ ដែលល្មើសបម្រាមគោចរ ត្រូវបញ្ជូនទៅតុលាការ
ក្រុមក្មេងទំនើងចំនួន១៧នាក់ ដែលល្មើសបម្រាមគោចរ និងមានសារធាតុស្រវឹង នៅពេលបើកបរ នៅខណ្ឌជ្រោយចង្វារ ដែលសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នោះ ត្រូវបានបញ្ជូនទៅតុលាការ។ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា ក្រុមក្មេងទំនើងចំនួន១៧នាក់ ដែលល្មើសបម្រាមគោចរនោះ ត្រូវបានបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ។

គួររំលឹកថា កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ កម្លាំងចម្រុះខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនយុវជនប្រុស-ស្រី ចំនួន១៧នាក់ ដែលពួកគេល្មើសបម្រាមគោច របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញកាលពីចុងខែកក្កដា ឆ្នាំ២០២១។
សូមជម្រាបថា កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ បានចេញអនុវត្តបម្រាមគោចរ និងល្បាតយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត បន្ទាប់ពីមានសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំពោះអ្នកល្មើសនឹងបម្រាមគោ ចរ មិនត្រូវបានលើកលែងឡើយ ដោយអ្នកល្មើសទូទៅ នឹងត្រូវផាកពិន័យ រីឯអ្នកល្មើសធ្ងន់ធ្ងរ នឹងត្រូវបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


