ព្រិល Archives - Kampuchea Thmey Daily

ព្រិលធ្លាក់ខ្លាំងកប់យានយន្ត ១ពាន់គ្រឿង សម្លាប់មនុស្ស២១នាក់នៅ ប៉ាគីស្ថាន (មានវីដេអូ)
មនុស្សយ៉ាងតិច ២១នាក់បានស្លាប់ បន្ទាប់ពីព្រិលធ្លាក់ខ្លាំង ធ្វើឲ្យពួកគេជាប់ ក្នុងរថយន្តនៅភាគខាងជើង ប្រទេសប៉ាគីស្ថាន។

យានយន្តប្រមាណ១,០០០គ្រឿង ត្រូវជាប់គាំងខណៈអ្នកទេសចរ ប្រញាប់ប្រញាល់ទៅមើលព្រិលធ្លាក់រដូវរងានៅក្នុងទីក្រុងសម្បូរភ្នំ Murree។

យោងតាមសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បានឲ្យដឹងថា ប៉ូលិសម្នាក់ ប្រពន្ធរបស់គាត់ និងកូនប្រាំមួយនាក់ ក៏ដូចជាគ្រួសារផ្សេងទៀតដែលមានសមាជិក៥នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់។

ស្របពេលជាមួយគ្នានោះ យោធា​កំពុង​ព្យាយាម​សម្អាត​ផ្លូវ និង​ជួយ​សង្គ្រោះ​អ្នក​ដែល​នៅ​ជាប់គាំង។

​មនុស្ស​ប្រាំមួយ​នាក់ ត្រូវត្រជាក់កក​រហូត​ដល់​ស្លាប់​ក្នុង​រថយន្ត​របស់​ពួកគេ។ ការថប់ដង្ហើមបន្ទាប់ពីការស្រូបផ្សែង ត្រូវបានគេបញ្ជាក់ថាជាហេតុផលសម្រាប់អ្នកដទៃ។

រដ្ឋមន្ត្រីមហាផ្ទៃលោក Sheikh Rashid បាននិយាយថា រថយន្តជាង១០០,០០០គ្រឿង បានមកដល់ទីក្រុងសម័យអាណានិគមមួយនេះ​ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។

ប៉ុន្តែមកដល់ថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកទេសចរត្រូវជាប់គាំង។ កាលពីថ្ងៃសៅរ៍ ព្រិលធ្លាក់ខ្លាំង និងការកើនឡើងនៃយានយន្តកាន់តែច្រើន បានជំរុញឲ្យអាជ្ញាធរប្រកាសតំបន់នេះជាតំបន់គ្រោះមហន្តរាយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ភាគខាងជើងវៀតណាម ត្រជាក់ខ្លាំងដល់ ០ អង្សាសេ ថែមទាំងមានព្រិលធ្លាក់

The post ព្រិលធ្លាក់ខ្លាំងកប់យានយន្ត ១ពាន់គ្រឿង សម្លាប់មនុស្ស២១នាក់នៅ ប៉ាគីស្ថាន (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ភាគខាងជើងវៀតណាម ត្រជាក់ខ្លាំងដល់ ០ អង្សាសេ ថែមទាំងមានព្រិលធ្លាក់
កំពូលភ្នំ Fansipan ក្នុងខេត្ត Lao Cai ភាគខាងជើងប្រទេសវៀតណាម ដែលជាកំពូលភ្នំខ្ពស់បំផុតនៅឥណ្ឌូចិន ត្រូវបានគ្របដណ្តប់ដោយព្រិល ចាប់តាំងពីរសៀលថ្ងៃអាទិត្យមក ខណៈសីតុណ្ហភាពបានធ្លាក់ចុះខ្លាំង។

ព្រិលបានធ្លាក់លើកំពូលភ្នំ Fansipan ដែលស្ថិតនៅក្នុងទីក្រុងទេសចរណ៍ដ៏ល្បីឈ្មោះ Sa Pa នៅម៉ោង៣:៤៥នាទីរសៀលថ្ងៃអាទិត្យ។ នេះបើតាមការឲ្យដឹងពីលោក Nguyen Xuan Chien នាយក Sun World Fansipan Legend ដែលជាតំបន់ទេសចរណ៍នៅក្នុងទីក្រុង។

លោក Chien ​និយាយ​ថា “​បច្ចុប្បន្ន​នេះ សីតុណ្ហភាព​នៅ​លើ​កំពូល​ភ្នំ Fansipan គឺ​ប្រហែល ០ អង្សាសេ ហើយ​ព្រិល​កំពុង​ធ្លាក់​ចុះ។ វាត្រូវបានគេព្យាករណ៍ថា សីតុណ្ហភាពនឹងបន្តធ្លាក់ចុះ ដូច្នេះព្រិលកាន់តែខ្លាំង អាចនឹងបន្តធ្លាក់”​។

នៅដើមឆ្នាំនេះ ការធ្លាក់ព្រិលបានអូសបន្លាយចាប់ពីព្រឹកថ្ងៃទី៨ខែកុម្ភៈ រហូតដល់ព្រឹកថ្ងៃបន្ទាប់នៅលើកំពូលភ្នំ Fansipan ដោយព្រិលមានកម្រាស់រហូតដល់ទៅ៦០សង់ទីម៉ែត្រ នៅពេលសីតុណ្ហភាពធ្លាក់ចុះដល់ ដក ៣អង្សាសេ។

គួរបញ្ជាក់ថា គំរូអាកាសធាតុត្រជាក់កាលពីថ្ងៃអាទិត្យ គឺដោយសារតែបុព្វខ្យល់ត្រជាក់ដែលបាននិងកំពុងប៉ះពាល់ដល់ភាគច្រើននៃតំបន់ខាងជើង និងកន្លែងមួយចំនួនទៀតនៅតំបន់ភាគពាយ័ព្យ ប្រទេសវៀតណាម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ រូបភាព ជនភៀសខ្លួនរាប់រយនាក់បោះជំរំក្រោមអាកាសធាតុត្រជាក់ ស្ទើរកកនៅព្រំដែន បេឡារុស

The post ភាគខាងជើងវៀតណាម ត្រជាក់ខ្លាំងដល់ ០ អង្សាសេ ថែមទាំងមានព្រិលធ្លាក់ appeared first on Kampuchea Thmey Daily.

ព្រិលធ្លាក់ខ្លាំងនៅជប៉ុន រថយន្ត១៣៤គ្រឿងបុកតកន្ទុយគ្នា ស្លាប់០១នាក់និងរបួសរាប់សិបនាក់
រថយន្តយ៉ាងហោចណាស់១៣៤គ្រឿងបានបុកតកន្ទុយគ្នា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសជប៉ុនកាលពីថ្ងៃអង្គារម្សិលមិញនេះ នៅពេលព្យុះព្រិលបានវាយប្រហារលើផ្លូវហាយវ៉េមួយ។​ គ្រោះថ្នាក់នេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរាប់សិបនាក់រងរបួស។

រដ្ឋាភិបាលនិយាយថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវ Tohoku Expressway ក្នុងខេត្តភាគខាងជើង Miyagi នាពេលរសៀល លើកំណាត់ផ្លូវប្រហែល១គីឡូម៉ែត្រ។

អាជ្ញាធរបានដាក់ល្បឿនកំណត់ ៥០គីឡូម៉ែត្រក្នុងមួយម៉ោងដោយសារព្រិលធ្លាក់ខ្លាំងបានកាត់បន្ថយការមើលឃើញ ប៉ុន្តែវាមិនអាចការពារគ្រោះមហន្តរាយនេះបានឡើយ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា មនុស្សប្រហែល២០០នាក់ត្រូវជាប់នៅក្នុងគ្រោះថ្នាក់នេះ ដោយ១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ប្រធានលេខាធិការខុទ្ទកាល័យលោក Katsunobu Kato បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្ដិការជួយសង្គ្រោះកំពុងដំណើរការ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានទទួលរងការវាយប្រហារដោយព្យុះព្រិលយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយផ្នែកខ្លះនៃប្រទេសនេះបានជួបប្រទះអត្រាព្រិលធ្លាក់ខ្លាំងជាងការរំពឹងទុក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ភាគខាងជើងប្រទេសវៀតណាមត្រជាក់ខ្លាំង ដល់ថ្នាក់ធ្លាក់ព្រិល

The post ព្រិលធ្លាក់ខ្លាំងនៅជប៉ុន រថយន្ត១៣៤គ្រឿងបុកតកន្ទុយគ្នា ស្លាប់០១នាក់និងរបួសរាប់សិបនាក់ appeared first on Kampuchea Thmey Daily.

ភាគខាងជើងប្រទេសវៀតណាមត្រជាក់ខ្លាំង ដល់ថ្នាក់ធ្លាក់ព្រិល
ប្រជាជនវៀតណាមជាច្រើននាក់កំពុងសម្រុកទៅលេង តំបន់ខ្ពង់រាបភាគខាងជើងដោយរួមទាំងទីប្រជុំជន Sa Pa ផងដែរ ព្រោះព្រិលយ៉ាងក្រាស់កំពុងគ្របដណ្តប់លើតំបន់នេះ។

ដោយសារតែសីតុណ្ហភាពទាប ព្រិលបានគ្របដណ្តប់ភ្នំ O Quy Ho ក្នុងខេត្ត Lai Chau និងទីប្រជុំជន Sa Pa ដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមក្នុងខេត្ត Lao Cai ចាប់តាំងពីយប់ថ្ងៃអាទិត្យមក។

នៅកម្ពស់១,៥០០ម៉ែត្រពីលើនីវ៉ូសមុទ្រ Sa Pa បានកត់ត្រាសីតុណ្ហភាពធ្លាក់ចុះដល់ដក១អង្សាសេកាលពីថ្ងៃចន្ទនិងនៅតំបន់ភ្នំ Sin Ho នៃស្រុក Lai Chau ដល់ដក២អង្សាសេ។

សីតុណ្ហភាពត្រជាក់ខ្លាំងនៅតំបន់ភាគខាងជើង បានឈានចូលថ្ងៃទី៥ហើយ ហើយសីតុណ្ហភាពបែបនេះត្រូវបានគេរំពឹងថានឹងបន្តមកដល់ថ្ងៃពុធនេះ។

លោក Pham Ngoc Tuan អ្នកស្រុក O Quy Ho បាននិយាយថា ព្រិលបានចាប់ផ្តើមធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃចន្ទ ដោយមានកម្រាស់១ទៅ៣សង់ទីម៉ែត្រហើយនៅចំណុចខ្លះ មានកម្រាស់ពី៧ទៅ១០សង់ទីម៉ែត្រ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកទេសចរជាច្រើនបានធ្វើដំណើរទៅតំបន់ភ្នំភាគខាងជើង Sa Pa, Y Ty និង O Quy Ho ដើម្បីលេងព្រិលនិងកម្សាន្តជាមួយអាកាសធាតុត្រជាក់។

ជាធម្មតា ប្រទេសវៀតណាម មានអាកាសធាតុត្រូពិកដែលមានសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំចាប់ពី ២២ដល់២៧អង្សាសេ។

ប៉ុន្តែតំបន់ខ្ពង់រាបភាគខាងជើងតែងតែមានអាកាសធាតុត្រជាក់ខ្លាំង និងមានព្រិលធ្លាក់រៀងរាល់រដូវរងាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមឧតុនិយមតំបន់ភាគខាងជើងនឹងប្តូរទៅអាកាសធាតុត្រជាក់ស្ងួតចាប់ពីថ្ងៃអង្គារ។

ក្រុមអ្នកជំនាញខាងអាកាសធាតុបាននិយាយថា ឆ្នាំនេះ ប្រទេសវៀតណាម មានអាកាសធាតុត្រជាក់ខុសប្លែកពីធម្មតាដោយសារតែសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកធ្លាក់ចុះ ដែលបង្កើតជាបាតុភូត La Niña៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

The post ភាគខាងជើងប្រទេសវៀតណាមត្រជាក់ខ្លាំង ដល់ថ្នាក់ធ្លាក់ព្រិល appeared first on Kampuchea Thmey Daily.

ធ្លាក់ព្រិលកប់រថយន្ត១,០០០គ្រឿង ស្ទះចរាចរណ៍២ថ្ងៃនៅ ជប៉ុន
ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមរំដោះយានយន្តជាង១,០០០គ្រឿងដែលបានជាប់គាំងនៅលើផ្លូវហាយវ៉េរយៈពេល២ថ្ងៃមកហើយបន្ទាប់ពីព្យុះព្រិលដ៏ខ្លាំងមួយបានវាយប្រហារប្រទេសជប៉ុន។

អាជ្ញាធរបានចែកចាយស្បៀងអាហារ ប្រេងឥន្ធនៈនិងភួយដល់អ្នកបើកបរនៅលើផ្លូវល្បឿនលឿន Kanetsu ដែលភ្ជាប់ពីរាជធានីតូក្យូទៅទីក្រុង Niigata នៅភាគខាងជើង។

ព្រិលដែលបានចាប់ផ្តើមធ្លាក់កាលពីល្ងាចថ្ងៃពុធបានបង្កឲ្យមានការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ។ វាក៏បានបណ្តាលឲ្យផ្ទះជាង១០,០០០ខ្នងនៅភាគខាងជើងនិងខាងលិច គ្មានអគ្គិសនីប្រើប្រាស់ផងដែរ។

ដោយដកស្រង់សម្តីប៉ូលិសនិងប្រតិបត្តិករផ្លូវហាយវ៉េ East Nippon Expressway Co, កាសែតក្យូដូបានរាយការណ៍ថា មានការកកស្ទះចរាចរណ៍រហូតដល់ទៅ១៦.៥គីឡូម៉ែត្រឯណោះ។

ក្រុមមន្រ្តីបានប្រើគ្រឿងចក្រធុនធ្ងន់និងកម្លាំងពលកម្មរួមផ្សំគ្នាដើម្បីជីករថយន្តចេញម្តងមួយៗប៉ុន្តែគិតត្រឹមថ្ងៃសុក្រនេះ រថយន្តប្រហែល១,០០០គ្រឿងនៅតែជាប់គាំងលើដងផ្លូវ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយក្រុង Niigata បានប្រាប់ AFP កាលពីយប់ថ្ងៃព្រហស្បតិ៍ថា “យើងកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះអ្នកបើកបរនិងអ្នកដំណើរ។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តប្រតិបត្តិការនេះនៅពេលយប់”។

ការកកស្ទះចរាចរណ៍ស្រដៀងគ្នានេះក៏បានកើតឡើងនៅលើផ្លូវ Joshinetsu Expressway ក្បែរនោះផងដែរដោយយានយន្តប្រមាណ៣០០គ្រឿងត្រូវជាប់គាំង។

យោងតាមទីភ្នាក់ងារឧតុនិយមបានឲ្យដឹងថា ព្រិលធ្លាក់ខ្លាំងបំផុតក្នុងឆ្នាំនេះត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ចុងសប្តាហ៍នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កំពុងមានការភ័យខ្លាចថា ស្ថានការណ៍ជំងឺផ្តាសាយបក្សីកាន់តែអាក្រក់នៅជប៉ុនអាចបង្កឲ្យមានរោគរាតត្បាតដូចកូវីដ

ចុចអាន៖ ជប៉ុន យល់ព្រមចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនរបស់ខ្លួនដោយឥតគិតថ្លៃ

The post ធ្លាក់ព្រិលកប់រថយន្ត១,០០០គ្រឿង ស្ទះចរាចរណ៍២ថ្ងៃនៅ ជប៉ុន appeared first on Kampuchea Thmey Daily.