ព័ត៌មានអន្ដរជាតិ
ព្រិលធ្លាក់ខ្លាំងកប់យានយន្ត ១ពាន់គ្រឿង សម្លាប់មនុស្ស២១នាក់នៅ ប៉ាគីស្ថាន (មានវីដេអូ)
មនុស្សយ៉ាងតិច ២១នាក់បានស្លាប់ បន្ទាប់ពីព្រិលធ្លាក់ខ្លាំង ធ្វើឲ្យពួកគេជាប់ ក្នុងរថយន្តនៅភាគខាងជើង ប្រទេសប៉ាគីស្ថាន។
យានយន្តប្រមាណ១,០០០គ្រឿង ត្រូវជាប់គាំងខណៈអ្នកទេសចរ ប្រញាប់ប្រញាល់ទៅមើលព្រិលធ្លាក់រដូវរងានៅក្នុងទីក្រុងសម្បូរភ្នំ Murree។
យោងតាមសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បានឲ្យដឹងថា ប៉ូលិសម្នាក់ ប្រពន្ធរបស់គាត់ និងកូនប្រាំមួយនាក់ ក៏ដូចជាគ្រួសារផ្សេងទៀតដែលមានសមាជិក៥នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់។
ស្របពេលជាមួយគ្នានោះ យោធាកំពុងព្យាយាមសម្អាតផ្លូវ និងជួយសង្គ្រោះអ្នកដែលនៅជាប់គាំង។
មនុស្សប្រាំមួយនាក់ ត្រូវត្រជាក់កករហូតដល់ស្លាប់ក្នុងរថយន្តរបស់ពួកគេ។ ការថប់ដង្ហើមបន្ទាប់ពីការស្រូបផ្សែង ត្រូវបានគេបញ្ជាក់ថាជាហេតុផលសម្រាប់អ្នកដទៃ។
រដ្ឋមន្ត្រីមហាផ្ទៃលោក Sheikh Rashid បាននិយាយថា រថយន្តជាង១០០,០០០គ្រឿង បានមកដល់ទីក្រុងសម័យអាណានិគមមួយនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។
ប៉ុន្តែមកដល់ថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកទេសចរត្រូវជាប់គាំង។ កាលពីថ្ងៃសៅរ៍ ព្រិលធ្លាក់ខ្លាំង និងការកើនឡើងនៃយានយន្តកាន់តែច្រើន បានជំរុញឲ្យអាជ្ញាធរប្រកាសតំបន់នេះជាតំបន់គ្រោះមហន្តរាយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ភាគខាងជើងវៀតណាម ត្រជាក់ខ្លាំងដល់ ០ អង្សាសេ ថែមទាំងមានព្រិលធ្លាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


