ព័ត៌មានអន្ដរជាតិ
ធ្លាក់ព្រិលកប់រថយន្ត១,០០០គ្រឿង ស្ទះចរាចរណ៍២ថ្ងៃនៅ ជប៉ុន
ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមរំដោះយានយន្តជាង១,០០០គ្រឿងដែលបានជាប់គាំងនៅលើផ្លូវហាយវ៉េរយៈពេល២ថ្ងៃមកហើយបន្ទាប់ពីព្យុះព្រិលដ៏ខ្លាំងមួយបានវាយប្រហារប្រទេសជប៉ុន។

អាជ្ញាធរបានចែកចាយស្បៀងអាហារ ប្រេងឥន្ធនៈនិងភួយដល់អ្នកបើកបរនៅលើផ្លូវល្បឿនលឿន Kanetsu ដែលភ្ជាប់ពីរាជធានីតូក្យូទៅទីក្រុង Niigata នៅភាគខាងជើង។
ព្រិលដែលបានចាប់ផ្តើមធ្លាក់កាលពីល្ងាចថ្ងៃពុធបានបង្កឲ្យមានការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ។ វាក៏បានបណ្តាលឲ្យផ្ទះជាង១០,០០០ខ្នងនៅភាគខាងជើងនិងខាងលិច គ្មានអគ្គិសនីប្រើប្រាស់ផងដែរ។

ដោយដកស្រង់សម្តីប៉ូលិសនិងប្រតិបត្តិករផ្លូវហាយវ៉េ East Nippon Expressway Co, កាសែតក្យូដូបានរាយការណ៍ថា មានការកកស្ទះចរាចរណ៍រហូតដល់ទៅ១៦.៥គីឡូម៉ែត្រឯណោះ។
ក្រុមមន្រ្តីបានប្រើគ្រឿងចក្រធុនធ្ងន់និងកម្លាំងពលកម្មរួមផ្សំគ្នាដើម្បីជីករថយន្តចេញម្តងមួយៗប៉ុន្តែគិតត្រឹមថ្ងៃសុក្រនេះ រថយន្តប្រហែល១,០០០គ្រឿងនៅតែជាប់គាំងលើដងផ្លូវ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយក្រុង Niigata បានប្រាប់ AFP កាលពីយប់ថ្ងៃព្រហស្បតិ៍ថា “យើងកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះអ្នកបើកបរនិងអ្នកដំណើរ។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តប្រតិបត្តិការនេះនៅពេលយប់”។
ការកកស្ទះចរាចរណ៍ស្រដៀងគ្នានេះក៏បានកើតឡើងនៅលើផ្លូវ Joshinetsu Expressway ក្បែរនោះផងដែរដោយយានយន្តប្រមាណ៣០០គ្រឿងត្រូវជាប់គាំង។

យោងតាមទីភ្នាក់ងារឧតុនិយមបានឲ្យដឹងថា ព្រិលធ្លាក់ខ្លាំងបំផុតក្នុងឆ្នាំនេះត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ចុងសប្តាហ៍នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កំពុងមានការភ័យខ្លាចថា ស្ថានការណ៍ជំងឺផ្តាសាយបក្សីកាន់តែអាក្រក់នៅជប៉ុនអាចបង្កឲ្យមានរោគរាតត្បាតដូចកូវីដ
ចុចអាន៖ ជប៉ុន យល់ព្រមចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនរបស់ខ្លួនដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


