Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងជើងប្រទេសវៀតណាមត្រជាក់ខ្លាំង ដល់ថ្នាក់ធ្លាក់ព្រិល

បានផុស

នៅ

ប្រជាជនវៀតណាមជាច្រើននាក់កំពុងសម្រុកទៅលេង តំបន់ខ្ពង់រាបភាគខាងជើងដោយរួមទាំងទីប្រជុំជន Sa Pa ផងដែរ ព្រោះព្រិលយ៉ាងក្រាស់កំពុងគ្របដណ្តប់លើតំបន់នេះ។

ដោយសារតែសីតុណ្ហភាពទាប ព្រិលបានគ្របដណ្តប់ភ្នំ O Quy Ho ក្នុងខេត្ត Lai Chau និងទីប្រជុំជន Sa Pa ដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមក្នុងខេត្ត Lao Cai ចាប់តាំងពីយប់ថ្ងៃអាទិត្យមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅកម្ពស់១,៥០០ម៉ែត្រពីលើនីវ៉ូសមុទ្រ Sa Pa បានកត់ត្រាសីតុណ្ហភាពធ្លាក់ចុះដល់ដក១អង្សាសេកាលពីថ្ងៃចន្ទនិងនៅតំបន់ភ្នំ Sin Ho នៃស្រុក Lai Chau ដល់ដក២អង្សាសេ។

សីតុណ្ហភាពត្រជាក់ខ្លាំងនៅតំបន់ភាគខាងជើង បានឈានចូលថ្ងៃទី៥ហើយ ហើយសីតុណ្ហភាពបែបនេះត្រូវបានគេរំពឹងថានឹងបន្តមកដល់ថ្ងៃពុធនេះ។

លោក Pham Ngoc Tuan អ្នកស្រុក O Quy Ho បាននិយាយថា ព្រិលបានចាប់ផ្តើមធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃចន្ទ ដោយមានកម្រាស់១ទៅ៣សង់ទីម៉ែត្រហើយនៅចំណុចខ្លះ មានកម្រាស់ពី៧ទៅ១០សង់ទីម៉ែត្រ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកទេសចរជាច្រើនបានធ្វើដំណើរទៅតំបន់ភ្នំភាគខាងជើង Sa Pa, Y Ty និង O Quy Ho ដើម្បីលេងព្រិលនិងកម្សាន្តជាមួយអាកាសធាតុត្រជាក់។

ជាធម្មតា ប្រទេសវៀតណាម មានអាកាសធាតុត្រូពិកដែលមានសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំចាប់ពី ២២ដល់២៧អង្សាសេ។

ប៉ុន្តែតំបន់ខ្ពង់រាបភាគខាងជើងតែងតែមានអាកាសធាតុត្រជាក់ខ្លាំង និងមានព្រិលធ្លាក់រៀងរាល់រដូវរងាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមឧតុនិយមតំបន់ភាគខាងជើងនឹងប្តូរទៅអាកាសធាតុត្រជាក់ស្ងួតចាប់ពីថ្ងៃអង្គារ។

ក្រុមអ្នកជំនាញខាងអាកាសធាតុបាននិយាយថា ឆ្នាំនេះ ប្រទេសវៀតណាម មានអាកាសធាតុត្រជាក់ខុសប្លែកពីធម្មតាដោយសារតែសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកធ្លាក់ចុះ ដែលបង្កើតជាបាតុភូត La Niña៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម