ព្រះវិហារ Archives - Kampuchea Thmey Daily

បច្ចេកទេសក៏ប្រើ ជំនឿសាសនាក៏ធ្វើ! លោក ជួន ណារិន្ទ បួងសួងបារមីប្រាសាទព្រះវិហារថែរក្សាទ័ពខ្មែរ និងកម្ទេចសត្រូវឈ្លានពានទឹកដីកម្ពុជា
លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញអុជធូបបួងសុំសេចក្តីសុខសេចក្តីចម្រើនពីបារមីថែរក្សាប្រាសាទព្រះវិហារឱ្យជួយថែរក្សាបីបាច់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកងកម្លាំងជួរមុខទាំងអស់ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីកម្ពុជាឱ្យឈ្នះគ្រប់មារសត្រូវ ដែលមានគំនិតចង់ឈ្លានពានទឹកដីកម្ពុជា។

លោកបានធ្វើពិធីបួងសួងនេះ គ្រាអញ្ជើញដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សាកសួរសុខទុក្ខនិងលើកទឹកចិត្តដល់កងកម្លាំងជួរមុខឈរជើងនៅលើភ្នំប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ដែលកំពុងត្រៀមអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារទប់ស្កាត់រាល់ការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥។

គួរជម្រាបថា ក្រោយថៃឈ្លានពានកម្ពុជា តាមរយៈវាយឆ្មក់បាញ់ប្រហារមកលើទាហានខ្មែរបណ្តាលឱ្យបាត់បង់ជីវិត កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកម្លាំង និងសព្វាវុធទំនើបៗធុនធ្ងន់ ដើម្បីការពារបូរភាពទឹកដី នៅតាមបណ្តោយព្រំដែន។

លើសពីនេះ​ ថ្នាក់ដឹកនាំកំពូលៗកម្ពុជា ជាបន្តបន្ទាប់បានចុះទៅដល់ទីតាំងឈរជើងរបស់កងទ័ពខ្មែរនៅខ្សែបន្ទាត់ព្រំដែន ដោយនាំយកអំណោយ និងសម្ភារមួយចំនួន ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញការគាំទ្រដល់កងទ័ពផងដែរ៕

The post បច្ចេកទេសក៏ប្រើ ជំនឿសាសនាក៏ធ្វើ! លោក ជួន ណារិន្ទ បួងសួងបារមីប្រាសាទព្រះវិហារថែរក្សាទ័ពខ្មែរ និងកម្ទេចសត្រូវឈ្លានពានទឹកដីកម្ពុជា appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងពីសង្គ្រាមកម្ពុជា-ថៃក្នុងឆ្នាំ២០០៨ ដែលដើមហេតុនៃសង្គ្រាមនោះគឺកើតពីអ្នកជាតិនិយមជ្រុលថៃតែប៉ុន្មាននាក់ប៉ុណ្ណោះបានរុញឱ្យសង្គ្រាមកើតឡើង ហើយពួកគេបានរត់ចេញពីបញ្ហាដែលពួកគេបង្ក។

សម្ដេចធិបតីបានសរសេរនៅលើហ្វេសបុកផ្ទាល់ខ្លួនសម្ដេចនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះដោយអមនឹងរូបថត៤សន្លឹកដែលថតនៅថ្ងៃទៅ១៩ ខែកុម្ភៈ ឆ្នាំ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ ក្នុងពេលចរចាជាមួយភាគីថៃផ្អាកការប្រយុទ្ធគ្នា។

សម្ដេចបានរម្លឹកទៅកាន់សង្គ្រាមកម្ពុជា-ថៃ នៅឆ្នាំ២០០៨ កើតឡើងពីអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ហើយរំលោភចូលមកកាន់កាប់វត្ត កែវ សិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី ១៥ កក្កដា ឆ្នាំ២០០៨ ដែលសកម្មភាពនេះហើយ បានរាលដាលរហូតដល់មានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេសទាំងពីរអស់រយៈពេលជាង៣ឆ្នាំ។

សម្ដេចបានសរសេរថា៖ «បទពិសោធន៍ដែលទើបតែកើតមានជាងមួយទសវត្សរ៍កន្លងទៅនេះ គឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស ឲ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយ ត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណា ដែលអាចឈានទៅបង្កើតអំពើហិង្សាដូចបានកើតឡើងនៅចន្លោះឆ្នាំ២០០៨-២០១១»។

ជាមួយនឹងសំណេរថាគ្មានពលរដ្ឋប្រទេសណាមិនស្រលាញ់ជាតិទឹកដីរបស់ពួកគេនោះទេ បញ្ហាព្រំដែននៅសេសសល់រវាងប្រទេសថៃ និងកម្ពុជា គឺជាមរតកប្រវត្តិសាស្ត្រ ដែលត្រូវខិតខំដោះស្រាយឲ្យបានចប់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ តាមរយៈយន្តការផ្លូវការដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ ដើម្បីជៀសវាងបង្កជាបញ្ហាហិង្សា ដែលធ្លាប់កើតឡើង។

សម្ដេចថា គ្មានអ្វីចំណេញពីសង្គ្រាមនោះទេក្រៅពីការស្លាប់ទាំងសងខាង ខណៈអ្នកដែលតាំងខ្លួនជាអ្នកស្រឡាញ់ជាតិស្មើជីវិតពេលមានសង្គ្រាមកើតឡើងបែរនាំគ្នារត់ទៅកន្លែងសុវត្ថិភាព។

សម្ដចបានបន្ថែមថា៖ «អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ ពួកគេតែងតែរត់ទៅនៅកន្លែងសុវត្ថិភាពរាប់រយគីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នា»។

នាយករដ្ឋមន្ត្រីសង្ឃឹមថា នេះគឺជាមេរៀនមួយដែលប្រជាពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត។

គួរឱ្យដឹងផងដែរថា ជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០០៨​ផ្ដើមចេញពីការចូលមកក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ចូលដីខ្មែរប្រហែល៣០០ម៉ែត្រ តំបន់ប្រាសាទព្រះវិហារ សង្គ្រាមបានផ្ទុះឡើងចេញពីព្រះវិហារ និងបានរាលដាលដល់ប្រាសាទតាមាន់ ប្រាសាទតាក្របី ដោយបានបង្កឲ្យកងទ័ពទាំងពីរប្រទេសរងរបួសនិងស្លាប់ជាច្រើននាក់ ក៏ដូចជាបង្ខំឲ្យប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋថៃដែលរស់នៅក្នុងនិងក្បែរតំបន់ប្រយុទ្ធគ្នា រាប់ពាន់គ្រួសារត្រូវជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព appeared first on Kampuchea Thmey Daily.

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​
លោក នេត ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​ជា​ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ និង​​លោក​​ Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់​ដឹក​នាំ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ថ្នាក់​ដឹក​នាំ​ខេត្ត​ក្រចេះ និង​តំណាង​អង្គការ​មូល​និធិអ៉ីម៉ាន់កម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ៣០០នាក់។

លោក​​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា​នេះ​ជា​សមិទ្ធផលថ្មីសន្លាងមួយ​ទៀត​លើ​ទឹក​ដី​ស្រុក​អូរគ្រៀងសែនជ័យ​ដែល​ជា​ស្រុក​ថ្មី​មួយ​របស់​ខេត្តក្រចេះ​ ដែល​ទើប​នឹង​បង្កើត​ ហើយ​វិហារ​នេះ​នឹង​ប្រើ​ប្រាស់​ជាប្រ​យោជន៍របស់បងប្អូនខ្មែរ​ឥស្លាម​ដែល​រស់​នៅ​ក្នុង​ឃុំ​អូរគ្រៀង និង​រស់​នៅ​ជុំវិញ​តំបន់​នេះ​មក​ប្រតិបត្តិសាសនា របស់ខ្លួនគោរព។

លោក​រដ្ឋមន្ត្រី​បាន​អំពាវ​នាវ​ដល់​បង​ប្អូនខ្មែរ​ឥស្លាម​ចូល​រួម​ថែរក្សាវិហារ ដែល​កសាង​ដោយ​ ថវិកា​សប្បុរសជន​ឱ្យ​បាន​ល្អ​ ដើម្បី​ទុក​ប្រើ​ប្រាស់​សម្រាប់​ពេល​យូរ​អង្វែង​ទៀត​។​ ​លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបាន ថ្លែង​ថា​កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់​លើ​ដំណើរ​ការ​នៃ​ការកសាងសុខសន្តិភាព និង​ការ​បង្រួបបង្រួមជាតិ ក្រោម​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ដាក់​​ចុះ​ដោយសម្តេចតេជោ ហ៊ុន សែន បញ្ចប់អង្គការចាត់តាំងនយោបាយ និង​យោធារ​បស់ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិ ដែល​ជា​មេរៀន​ប្រវត្តិសាស្ត្រ​មួយ​យ៉ាង​សំខាន់​សម្រាប់​បណ្តាប្រទេសនានាដកស្រង់បទពិសោធអនុវត្តដើម្បីបានសុខសន្តិភាព និង​ធា​នាបាននូវសន្តិភាពឱ្យបានគង់វង្ស។

ជាមួយគ្នានេះ ប្រទេសនានា​នៅ​លើ​ពិភពលោក​ក៏​បាន​វាយ​តម្លៃខ្ពស់​​និង​កោត​សរសើរ​កម្ពុជា​ពី​សុខដុមនីយកម្ម​សាសនា​ក្នុង​សង្គម​កម្ពុជា​។​ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់បង​ប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​ថែ​រក្សាសាមគ្គីភាពជាតិ និង​ថែ​រក្សាសុខសន្តិភាព​ដែល​រក​បាន​ដោយ​ពិបាក​នេះ​ឱ្យ​បាន​គង់វង្ស​សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត, មានសុខសន្តិភាព គឺមានអ្វីៗទាំងអស់។

លោក Mohd Kahliab Bin Zainal Abidin ស្ថាបនិក​នៃ​អង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា និង​ជា​តំណាង​ម្ចាស់​ជំនួយ​បាន​ថ្លែង​ថា ​វិហារឥស្លាមមាតាបិតា ណាជ្ជីម រីចយ៉ាល់ មានទី​តាំង​ស្ថិត​ក្នុង​ភូមិ​ស្រែ​អំពិល ​ឃុំអូ​​រគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះមានទំហំទទឹង ១០ ម៉ែត្រ និងបណ្តោយ ១៥ ម៉ែត្រសាងសង់អំពីបេតុង។ គម្រោងនេះចាប់ផ្តើម សាងសង់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និង​បញ្ចប់​នៅ​ខែ​មេសា ឆ្នាំ២០២៤ ដោយចំណាយថវិកាចំនួន ៦៩ ៦៧១ ដុល្លារ​អាម៉េរិក​ដែល​ជា​អំណោយ​របស់​សប្បុរសជនមកពីប្រទេសសិង្ហបុរី។

សម្រាប់លោក​ Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា, បាន​វាយ​តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ លោក​បាន​បង្ហាញ​ការរីករាយសប្បាយចិត្តដែលត្រូវបានអញ្ជើញចូល​រួមក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើ​​ប្រាស់វិហារឥស្លាមនេះ និងបង្ហាញពីទំនាក់ទំនងការទូតដ៏ល្អប្រសើររវាងកម្ពុជា និងម៉ាឡេស៊ី និង​ក៏​ជា​ទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជនផងដែរ។

The post វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ appeared first on Kampuchea Thmey Daily.

សហគមន៍មួយក្នុងខេត្តព្រះវិហារដើរតួសំខាន់ក្នុងការដាំម្ទេសខ្មាំង
ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃក្ដា ប្រកបបរដាំម្ទេសខ្មាំង ដែល ជាពូជក្នុងស្រុក ធន់នឹងអាកាសធាតុ ទទួលបានទិន្នផលខ្ពស់ បានរួមចំណែកយ៉ាងសំនខាន់ក្នុងការ លើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងការអភិរក្សធនធម្មជាតិ។

សហគមន៍តំបន់ការពារធម្មជាតិព្រៃក្តា ស្ថិតនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានសមាជិកសរុប ៨០៧រូប ស្មើនិង ២០៤គ្រួសារ ពួកគេចូលរួមយ៉ាងសកម្មក្នុងការការពារ ធនធានធម្មជាតិ និងអភិរក្សជីវចម្រុះលើផ្ទៃដីចំនួន ១,១៩០ហិកតា ព្រមទាំងខិតខំលើកកម្ពស់ ជីវភាពសហគមន៍តាមរយៈការធ្វើស្រែចម្ការ ដាំដុះដំណាំ ចិញ្ចឹមសត្វ និងលក់កម្លាំងពលកម្ម។

ថ្មីៗនេះសហគមន៍មួយនេះ បាននិងកំពុងទទួលបានជោគជ័យលើការដាំដុះដំណាំម្ទេសខ្មាំង សម្រាប់លក់លើទីផ្សារ ខណៈពូជម្ទេសខ្មាំងគឺជាពូជក្នុងស្រុក ធន់នឹងការប្រែប្រួលអាកាសធាតុ និង ជំងឺ ព្រមទាំងមានរសជាតិហិរខ្លាំង និងក្លិនឈ្ងុយពិសេស។ ជាក់ស្តែង នៅក្នុងចន្លោះខែកក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២៤ ពួកគេបានសាកល្បងដាំដុះម្ទេសខ្មាំងលើផ្ទៃដីចំនួន ១ហិកតា ជាលទ្ធផលពួកគេ បានចាប់ផ្តើមប្រមូលផលនៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយរហូតមកដល់ពេលបច្ចុប្បន្ន សហគមន៍ ប្រមូលផលបានចំនួន ៧០០គីឡូក្រាម និងលក់បានក្នុងតម្លៃបោះដុំ ៨,០០០រៀល ក្នុងមួយគីឡូ ក្រាម ធ្វើឱ្យសហគមន៍ទទួលបានទឹកប្រាក់សរុប ៥,៦០០,០០០ រៀល។

ក្រៅពីផលចំណេញផ្នែកសេដ្ឋកិច្ច សហគមន៍ក៏ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតផងដែរ ជាក់ស្តែងការដាំដុះម្ទេស បានបង្កើតឱកាសការងារ ដូចជាការរៀបចំដី សាបព្រួស ថែទាំ និងប្រមូល ផល។ លើសពីនេះ កម្លាំងពលកម្មដែលបេះម្ទេស ១គីឡូក្រាម ទទួលបានកម្រៃ ២,០០០រៀល ហើយជាមធ្យម អ្នកបេះម្ទេសម្នាក់អាចបេះបានពី ៤០ ទៅ ១៥០ គីឡូក្រាមក្នុងមួយថ្ងៃ ដែលជាប្រាក់ ចំណូលដ៏សំខាន់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ចំណេញមួយផ្នែក ចំនួន ៥% បានមកពីការលក់ម្ទេសខ្មាំង ត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងសហគមន៍ និងការ ងារល្បាតព្រៃជាដើម។

ដោយសារតែឃើញថា ដំណាំម្ទេសខ្មាំងមានទីផ្សារ និងតម្លៃខ្ពស់គួរសម ព្រមទាំងភូមិសាស្ត្រ អំណោយផលដែលអាចដាំបានទាំងរដូវប្រាំង និងរដូវវស្សា សមាជិកសហគមន៍ព្រៃក្តា បានសម្រេច ចិត្តបន្តដាំដុះដំណាំនេះបន្ថែមទៀត។ បន្ថែមពីនេះ ដើម្បីបង្កើនទិន្នផល និងប្រសិទ្ធភាព សហគមន៍ក៏ មានផែនការដាំដុះម្ទេសឆ្លាស់ជាមួយពោតស្នៀត ដែលជាដំណាំមានទីផ្សារ និងអាចជួយទប់ខ្យល់ កុំឱ្យជ្រុះផ្កាម្ទេសផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការដាំដុះម្ទេសខ្មាំងរបស់សហគមន៍ គឺ មិន ប្រើប្រាស់ថ្នាំគីមី ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។

ទោះយ៉ាងណា ការដាំដុះនេះក៏ទាមទារឱ្យមានការគាំទ្រទាំងផ្នែកបច្ចេកទេស និងធាតុចូលមួយ ចំនួនដូចជា បច្ចេកទេសដាំដុះ សម្ភារៈ គ្រឿងចក្រកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធសូឡាសម្រាប់ ស្រោចស្រព មធ្យោបាយដឹកជញ្ជូន ការផលិតជីកំប៉ុស្ត និងថ្នាំពុលធម្មជាតិ ការផលិតពូជ ការកែច្នៃ ការរៀបចំផែនការអាជីវកម្មសហគ្រាស ការធ្វើទីផ្សារ និងការភ្ជាប់ទំនាក់ទំនងទីផ្សារសម្រាប់ផលិត-ផលរបស់សហគមន៍ផងដែរ៕

ដោយ៖ជុន កុសល

The post សហគមន៍មួយក្នុងខេត្តព្រះវិហារដើរតួសំខាន់ក្នុងការដាំម្ទេសខ្មាំង appeared first on Kampuchea Thmey Daily.

ព្រះវិហារ នៅវត្តដំណាក់ ក្នុងខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់១០០%
អាជ្ញាធរជាតិអប្សរា បានប្រកាសលើទំព័រហ្វេសប៊ុក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ព្រះវិហារ វត្តដំណាក់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ត្រើយម្ខាងផ្សារចាស់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានជួសជុលរួចរាល់១០០%។

ការបញ្ចប់ការជួសជុលនេះ ធ្វើឡើងក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានេះ​ អាជ្ញាធរជាតិអប្សរា សង្ឃឹមថា បន្ទាប់ពីការជួសជុលរួច សំណង់ព្រះវិហារនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត សម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចវត្ត និងផ្តល់ប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ ជាពិសេស រក្សាបាននូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់កម្ពុជាផងដែរ។

តាមប្រភពពីអាជ្ញាធរជាតិអប្សរា សំណង់ព្រះវិហារនេះ មានអាយុកាលជាង១០០ឆ្នាំមកហើយ ដោយពុទ្ធសាសនិក ជំនាន់មុនបានកសាងឡើង សម្រាប់បូជាដល់ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារមានព្រះពុទ្ធរូបធំមួយព្រះអង្គ ហៅថាព្រះជីគង់ជាអធិបតី។

ព្រះវិហារ ត្រូវបានសាងសង់ឡើង នៅលើខឿនមួយជាន់ និងមានទទឹង ១៥.៤ម៉ែត្រ បណ្តោយ ៣៧ម៉ែត្រ ដែលសង់អំពីបេតុង និង ឈើ។ ដោយសារតែបញ្ហាអាយុកាល និងបញ្ហាមួយចំនួនទៀត ដំបូលនៃព្រះវិហារមានការខូចខាត ធ្លុះធ្លាយដោយអន្លើ ដែលធ្វើឱ្យទឹកជ្រាបចូលដល់ខាងក្នុងវិហារ។ មិនតែប៉ុណ្ណោះ រចនាសម្ព័ន្ធនានា គ្រឿងបង្គំដំបូល សរសរ គ្រឹះ ក៏ចាស់មួយចំនួន ទ្រុឌទ្រោម ពុកផុយ ដែលតម្រូវឱ្យមានការជួសជុល ជាបន្ទាន់។ ហេតុនេះហើយ បានជាអាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ទាំងបច្ចេកទេស និងថវិកា ដើម្បីជួសជុលសំណង់ព្រះវិហារចំណាស់នេះ ដោយបញ្ចប់រួចរាល់ចាស្ថាពរ១០០%៕

The post ព្រះវិហារ នៅវត្តដំណាក់ ក្នុងខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់១០០% appeared first on Kampuchea Thmey Daily.