Connect with us

ព័ត៌មានជាតិ

ព្រះវិហារ នៅវត្តដំណាក់ ក្នុងខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់១០០%

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា បានប្រកាសលើទំព័រហ្វេសប៊ុក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ព្រះវិហារ វត្តដំណាក់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ត្រើយម្ខាងផ្សារចាស់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានជួសជុលរួចរាល់១០០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ចប់ការជួសជុលនេះ ធ្វើឡើងក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានេះ​ អាជ្ញាធរជាតិអប្សរា សង្ឃឹមថា បន្ទាប់ពីការជួសជុលរួច សំណង់ព្រះវិហារនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត សម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចវត្ត និងផ្តល់ប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ ជាពិសេស រក្សាបាននូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់កម្ពុជាផងដែរ។

តាមប្រភពពីអាជ្ញាធរជាតិអប្សរា សំណង់ព្រះវិហារនេះ មានអាយុកាលជាង១០០ឆ្នាំមកហើយ ដោយពុទ្ធសាសនិក ជំនាន់មុនបានកសាងឡើង សម្រាប់បូជាដល់ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារមានព្រះពុទ្ធរូបធំមួយព្រះអង្គ ហៅថាព្រះជីគង់ជាអធិបតី។

ព្រះវិហារ ត្រូវបានសាងសង់ឡើង នៅលើខឿនមួយជាន់ និងមានទទឹង ១៥.៤ម៉ែត្រ បណ្តោយ ៣៧ម៉ែត្រ ដែលសង់អំពីបេតុង និង ឈើ។ ដោយសារតែបញ្ហាអាយុកាល និងបញ្ហាមួយចំនួនទៀត ដំបូលនៃព្រះវិហារមានការខូចខាត ធ្លុះធ្លាយដោយអន្លើ ដែលធ្វើឱ្យទឹកជ្រាបចូលដល់ខាងក្នុងវិហារ។ មិនតែប៉ុណ្ណោះ រចនាសម្ព័ន្ធនានា គ្រឿងបង្គំដំបូល សរសរ គ្រឹះ ក៏ចាស់មួយចំនួន ទ្រុឌទ្រោម ពុកផុយ ដែលតម្រូវឱ្យមានការជួសជុល ជាបន្ទាន់។ ហេតុនេះហើយ បានជាអាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ទាំងបច្ចេកទេស និងថវិកា ដើម្បីជួសជុលសំណង់ព្រះវិហារចំណាស់នេះ ដោយបញ្ចប់រួចរាល់ចាស្ថាពរ១០០%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម